ហេតុអ្វីអ្នកមានអាការៈរាករូសមិនគួរផឹកទឹកដូង?
ទឹកដូងត្រូវបានគេស្គាស់ជាទូទៅហើយថាជាឱសថជួយបំពេញជាតិទឹកបានល្អ នៅពេលរាងកាយរបស់យើងខ្វះជាតិទឹកយើងអាចផឹកទឹកដូងជាប្រចាំបាន មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានរហ័ស។ ប៉ុន្ដែសម្រាប់អ្នកមានអាការៈរាករូសវិញ គឺមិនដូច្នោះទេ ថ្វីត្បិតរាងកាយអ្នកជំងឺប្រឈមនឹងការខ្វះជាតិទឹកក៏ពិតមែន ប៉ុន្ដែមិនអាចផឹកទឹកដូងបានឡើយ។
ទឹកដូងគឺជាឱសថបន្ទន់លាមកបែបធម្មជាតិមានមុខងារអាចជួយរំញោចដល់ពោះវៀនតូច និងពោះវៀនធំឲ្យធ្វើការបានរហ័ស និងជាឱសថសម្រាប់អ្នកមានបញ្ហាទល់លាមក ប៉ុន្ដែមិនសម្រាប់អ្នកមានអាការៈរាករូសនោះទេ។ ក្នុងករណីនេះវានឹងធ្វើឲ្យអ្នកជំងឺកាន់តែរាករូសខ្លាំងជាងមុនថែមទៀត បើសិនជាផឹកទឹកដូងច្រើន។ ដូច្នេះទោះបីជាទឹកដូងមានសារធាតុជួយបំពេញជាតិសម្រាប់រាងកាយពិតមែន ប៉ុន្ដែមិនមែនជាតម្រូវការរាងកាយនៅពេលរាកនោះទេ។