backup og meta

ហេតុអ្វីអ្នកខ្លះញ៉ាំអាហារហឹរហើយចេះតែរាករូសរាល់ដង?

គ្នាយើងដែលចូលចិត្ដញ៉ាំហឹរភាគច្រើន ទំនងធ្លាប់បានឆ្លងកាត់រួចហើយបទពិសោធន៍ នៃការចុក​ពោះ រាក ក្រហាយ ពិសេសអាការៈនេះអាចកើតឡើងប្រមាណជា ១ ទៅ ២ម៉ោងក្រោយការញ៉ាំតែម្ដង។ ចំណុចនេះធ្វើឲ្យយើងសង្ស័យថា ប្រព័ន្ធរំលាយអាហារប្រហែលជាមានការរលាក ឬមានជំងឺរ៉ាំរៃអ្វីមួយដែលយើងបាន​មិនដឹង។ ប៉ុន្ដែអាការៈនេះមិនមែនបែបហ្នឹងទាំងអស់នោះទេ។

ហេតុអ្វីអ្នកខ្លះញ៉ាំអាហារហឹរហើយចេះតែរាករូសរាល់ដង?

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ហេតុអ្វីញ៉ាំអាហារហឹរបង្កឲ្យរាក?

អាហារហឹរអាចបង្កឲ្យរាក គឺបណ្ដាលមកពីប្រព័ន្ធរំលាយអាហារងាយ​ប្រតិកម្មទៅនឹងសារធាតុ capsaicin ដែលនេះ​ជាដំណើរធម្មជាតិមួយ ហើយ​រាងកាយបង្ហាញសញ្ញាមួយថា សុខភាពប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អ ជាមួយនឹង​សារធាតុ​នេះ។ Capsaicin ជាសារធាតុហឹរនៅក្នុងគ្រឿងផ្សំដែល អាចបង្កឲ្យក្ដៅពេលប៉ះជាមួយស្បែក ឬជាលិកា។ ដូច្នេះសម្រាប់​អ្នក​មាន​ប្រព័ន្ធ​រំលាយអាហារ​ងាយ​ប្រតិកម្ម ពេលញ៉ាំហឹរ មិនថា ម្ទេស ម្រេច ដែលផ្ទុកសារធាតុ capsaicin គឺអាចបណ្ដាលឲ្យក្ដៅក្នុងខ្លួន ឈឺពោះ រាក។

អាហារហឹរ Hello គ្រូពេទ្យ

តើអាចប៉ះពាល់ដល់សុខភាពដែរទេ?

ជាក់ស្ដែងណាស់ រសជាតិហឹរចាប់ផ្ដើមប្រតិកម្មនៅពេលអាហារនេះបានចូលក្នុងមាត់ សារធាតុ capsaicin នឹងរំញោចប្រូតេអ៊ីនមួយប្រភេទឈ្មោះថា vanilloid ឲ្យធ្វើការបញ្ជូនសញ្ញាទៅកាន់ខួរក្បាល បញ្ជាក់ថាក្នុងរាងកាយកំពុងតែមានសារធាតុធ្វើឲ្យ​ក្ដៅ និងក្រហាយ។ ខួរក្បានឹងបញ្ចេញអ័រម៉ូន endorphins ជួយរារាំងការឈឺចាប់មួយនេះ។

ដើម្បី​​ការពារ​រាង​កាយ​ពី​អាការៈ​ក្ដៅ ក្រហល់​ក្រហាយ​ដោសារ​ជាតិ​ហឹរ ពោះ​វៀន​តូច​ក៏​ឆាប់​បញ្ជូន​អាហារ​ទាំង​នោះ​​ទៅ​កាន់​ពោះ​វៀន​ធំ​។ ពោះវៀនតូចមិនអាចស្រូបយកសារធាតុហឹរបាន ហេតុ​នេះក៏រុញច្រានសារធាតុ capsaicin ទៅកាន់ពោះរៀនធំដែលមានមុខងារ ស្រូបយកជាតិទឹក និងបញ្ចេញកាកសំណល់ចោល។ ប៉ុន្ដែក្នុងដំណាក់កាលនោះ ពោះវៀនធំមិនអាចស្រូបយកសារធាតុទឹកបាននោះទេ ព្រោះសារធាតុហឹរ capsaicin ក៏នៅមានក្នុងនោះដែរ ដូច្នេះក៏បញ្ចេញមកក្រៅ ជាមួយទឹក ជាតិហឹរ ធ្វើឲ្យក្ដៅដល់ទ្វារបាត។

ទល់លាមក

ការរាកបង្កឡើងដោយការញ៉ាំអាហារហឹរ គឺមិនអាចបង្កឲ្យប៉ះពាល់អ្វីដល់សុខភាពនោះទេ វានឹងបាត់ទៅវិញក្នុងចន្លោះពេល ១ថ្ងៃនៅពេលដែលដំណើរប្រព័ន្ធរំលាយអាហារ បញ្ចេញសំណល់ទាំងនោះចេញក្រៅអស់។ ប៉ុន្ដែសម្រាប់អ្នកដែលមានជំងឺរលាកពោះវៀនរ៉ាំរៃ (IBS) អាចមានផលអាក្រក់ និង គួរតែជៀសវាង ប្រភេទអាហារហឹរ។

អ្នកដែលមានសុខភាពមិនសមប្រកបនឹងអាហារហឹរ អាចបង្ហាញអាការៈផ្សេងៗដូចជា ហើមពោះ ចុកពោះ ក្ដៅពោះ ភើច្រើន ដើរខ្យល់ និងពេលបន្ទោបង់អាចមានរលាកទ្វារបាត។ ក្នុងករណីដែលគ្នា​យើង​ជួបបញ្ហានេះ អាចដោះស្រាយដោយវិធីងាយៗ ដូចជា ញ៉ាំទឹកឲ្យបានច្រើន និង​ញ៉ាំផ្លែឈើជាតិទឹក។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Spicy Food Challenges: Harmful or Healthy? https://www.uhhospitals.org/Healthy-at-UH/articles/2022/06/spicy-food-challenges-harmful-or-healthy

Consumption of spicy foods and the prevalence of irritable bowel syndrome https://www.ncbi.nlm.nih.gov/pmc/articles/PMC3801318/

A hot topic: Are spicy foods healthy or dangerous?
https://www.uchicagomedicine.org/forefront/health-and-wellness-articles/spicy-foods-healthy-or-dangerous

Why spicy food can trigger diarrhoea https://www.telegraph.co.uk/food-and-drink/fodmap-advice-and-recipes/does-spicy-food-cause-diarrhoea/

កំណែ​ប្រែបច្ចុប្បន្ន

04/10/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក ក្អួត (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 04/10/2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម