backup og meta

ហេតុអ្វីអ្នកខ្លះតែងតែ​ឈឺពោះក្រោយញ៉ាំអាហាររួច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2022

    ហេតុអ្វីអ្នកខ្លះតែងតែ​ឈឺពោះក្រោយញ៉ាំអាហាររួច?

    គ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​រួច ដែល​​បញ្ហា​នេះ​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្ដង​។ ប៉ុន្តែ បើ​យើង​ឈឺ​ពោះ​ញឹកញាប់​ក្រោយ​ញ៉ាំ​អាហារ នោះ​អាច​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

    មួយ​វិញ​ទៀត ប្រសិនបើ​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​៖

  • ឈឺពោះ​ខ្លាំង​
  • លាមក​មាន​ឈាម​
  • ក្អួត ឬ​រាករូស​
  • ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​
  • រោគសញ្ញា​នៃ​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​

    ភាគ​ច្រើន​ មូលហេតុ​នៃ​បញ្ហា​រំលាយ​អាហារ​ក្រោយ​ញ៉ាំ​អាហារ​រួច​ មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​ឈឺ​ពោះ​ខ្លាំង ភ្លាម​ៗ ឬ​មាន​រយៈពេល​យូរ​នោះ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​​កាន់​តែ​ប្រសើរ​។

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    សញ្ញា​ព្រមាន​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​ រួម​មាន៖

    • ហើម​ពោះ​
    • ទល់​លាមក​
    • ក្រហាយ​ទ្រូង​
    • ចង្អោរ​

    រោគសញ្ញា​ដទៃ​ទៀត និង​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​៖

    • ជំងឺ​ខាន់​លឿង
    • ​ក្អួត
    • គ្រុន​ក្ដៅ

    មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​

    ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖

    • ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនរុាំរៃ
    • ពិបាក​រំលាយ​អាហារ​
    • រលាក​លំពែង​ស្រួចស្រាល់
    • ជំងឺ​រលាក​ខ្នែង​ពោះវៀន
    • ដំបៅ​ក្រពះ
    • រលាក​ថង់​ទឹក​ប្រមាត់

    ឈឺពោះក្រោយញ៉ាំអាហារ

    គន្លឹះ​ដោះស្រាយ​អាការៈ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​

    ក្នុង​ករណី​ស្រាល​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ រហូត​ដល់​យើង​ស៊ាំ​ទៅ​នឹង​អាហារ​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​កីឡា ស៊ុប និង​ទឹក​ផ្លែឈើ (លែង​លើក​ទឹក​ក្រូច​ឆ្មារ) ទើប​​​ជា​​ការ​ប្រសើរ​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​


    ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖
    • បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនវៀនរុាំរៃ
    • ពិបាក​រំលាយ​អាហារ​
    • រលាក​លំពែង​ស្រួចស្រាល់
    • ជំងឺ​រលាក​ខ្នែង​ពោះវៀន
    • ដំបៅ​ក្រពះ​
    • រលាក​ថង់​ទឹក​ប្រមាត់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម