backup og meta

អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 05, 2021

    អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​

    ជា​ទូ​ទៅ​​ អាហារ​ដែល​យើង​ញ៉ាំ​ត្រូវ​ការ​ពេល​ចន្លោះ​ពី​២៤​ទៅ​៧២​ម៉ោង​ដើម្បី​ឆ្លងកាត់​ប្រ​ព័ន្ធ​រំលាយ​អាហារ​។ ពេល​វេលា​ជាក់​លាក់​ណា​មួយ គឺ​អាស្រ័យ​លើ​ប្រភេទ​អាហារ​ និង​បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​។

    ល្បឿន​នៃ​ការ​រំលាយ​អាហារ​ក៏​អាស្រ័យ​លើ​កត្តា​ភេទ ការ​ធ្វើ​មេតាប៉ូលិស និង​ថា​តើ​ប្រព័ន្ធ​រំលាយអាហារ​របស់​យើង​មាន​បញ្ហា​ដែរ​ឬ​អត់។​

    ​បើ​យើង​ញ៉ាំ​សាច់ និង​ត្រី ការ​រំលាយ​អាហារ​អាច​ស៊ីពេល​ដល់​ទៅ​ពីរ​ថ្ងៃ​។ ប្រូតេអ៊ីន និង​ខ្លាញ់​មាន​ម៉ូលេគុល​សាំញ៉ាំ​ដែល​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​បំបែក​។ ប៉ុន្តែ​សម្រាប់​បន្លែ​ និង​ផ្លែ​ឈើ សម្បូរ​ជាតិ​សរសៃ​វិញ អាច​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​យើង​តិច​ជាង​មួយ​ថ្ងៃ​ផង​។ ជា​ការពិត​អាហារ​សម្បូរ​សារធាតុ​សរសៃ នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព​។​

    រំលាយអាហារ

    ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ការពារ​ខ្លួន​ពី​បញ្ហា​រាក ឬ​ទល់លាមក យើង​គួរ​អនុវត្ត​តិចនិក​ទាំង​នេះ​។​

    ញ៉ាំ​បន្លែ ផ្លែឈើ៖ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​ជាតិ​សរសៃ​ជួយ​ឲ្យ​​រំលាយអាហារ​បាន​ស្រួល និង​លឿន​។

    កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម​៖ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​សាច់​ក្រហម​មាន​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង​។

    ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ចលនា និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ធ្វើ​ចលនា​ដែរ​។ យើង​អាច​ដើរ​បន្តិច​បន្ទាប់​ពី​ញ៉ាំ​អាហារ ដើម្បី​ការ​ពារ​បញ្ហា​ហើម​ពោះ។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ទម្ងន់​ខ្លួន​យើង​នៅ​ថេរ​ល្អ ដែល​អាច​ជួយ​យើង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​មួយ​ចំនួន និង​ជំងឺ​ផ្សេង​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​។​

    គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៖ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ធាត់​បាន​ ដែល​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

    កាត់បន្ថយ​ស្ត្រេស​៖ កើត​ស្ត្រេស​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​បញ្ហា ដូច​ជា​ចាល់​​អាស៊ីដ​ក្រពះ និង​បញ្ហា​ពោះ​វៀន​។ វិធី​កាត់​បន្ថយ​ស្ត្រេស​ មាន​ដូច​ជា​ធ្វើ​សមាធិ ហាត់​យ៉ួហ្កា ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម