បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បើចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អ អាចសង្កេតឃើញសញ្ញាទាំង៥នេះ

របប​អាហារ ស្រ្តេស អាលែកហ្ស៊ី និង​បញ្ហា​រំលាយ​អាហារ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​ពោះវៀន។ ហេតុ​នេះ​ហើយ ​គ្នា​យើង​គួរ​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ បញ្ជាក់​ថា​ក្រពះពោះវៀន​យើង​មាន​សុខភាព​ល្អ និង​ស្វែង​យល់​ពី​គន្លឹះ​ថែទាំ​​មួយ​ចំនួន។ ប្រសិន​បើ​យើង​​ចង់​ដឹង​ថា​ ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ ឬ​អត់​នោះ យើង​អាច​មើល​សញ្ញា​​ខាង​ក្រោម​នេះ៖ ១. ការ​បន្ទោបង់​ទៀងទាត់ សម្រាប់​អ្នក​ដែល​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ គឺ​អាចបន្ទោបង់​ចន្លោះ​ពី​៣​ដង​ក្នុង​១​សប្តាហ៍ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​លាមក​មាន​សភាព​ទន់​ និង​ងាយ​ស្រួល​បន្ទោបង់។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​​យើង​ខាន​បន្ទោរបង់​លើស​ពី​ពីរ​បី​ថ្ងៃ​ឡើង​​ទៅ គួរ​តែពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យជំនាញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មាន​ថាមពល​ក្លៀវក្លា ប្រសិនបើ​យើង​នៅ​តែ​មាន​ថាមពល​ក្លៀវក្លា​ ដោយ​មិន​ចាំបាច់​គេង​មួយ​ភ្លែត ឬ​​​ទាល់​តែ​បាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​​ទេ​នោះ បាន​ន័យ​ថា​រាងកាយ​យើង​កំពុង​តែ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ល្អ។ ផ្ទុយ​ទៅ​វិញ រាងកាយ​យើង​នឹង​បញ្ជូន​ថាមពល​បម្រុង​ទុក (Stored energy) ទៅ​កាន់​ក្រពះ ឬ​ពោះវៀន​ច្រើន​ជាង​សរីរាង្គ​ផ្សេង​ទៀត ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​ត្រឹមត្រូវ។ ក្នុង​ន័យ​នេះ រាងកាយ​នឹង​ព្យាយាម​ជួសជុល​អតុល្យភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ឧស្សាហ៍​អស់​កម្លាំង។ ៣. ហ្គាស និង​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន ជា​ធម្មតា គ្នា​យើង​អាច​​ដើរ​ខ្យល់​ ឬ​ផោម​ចន្លោះ​ពី​១៣ ដល់​២១​ដង​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ហ្គាស​ក្នុង​ក្រពះ​ពោះវៀន​ច្រើន​ ឬ​ផើម​មាន​ក្លិន​ខ្លាំង នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រពះ​ពោះវៀន​ដែរ។ [embed-health-tool-bmr] ៤. មាន​ស្មារតី​ល្អ ជាមួយ​គ្នា​នេះ​ដែរ សមត្ថភាព​ក្នុង​ការ​ផ្តោតអារម្មណ៍ និង​​ស្មារតី​ល្អ​ មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ទៅ​នឹង​សុខភាព​ក្រពះ​ពោះវៀន​។ បើ​សុខភាព​ក្រពះ​ពោះវៀន​​ដំណើរការ​មិន​ល្អ​ទេ​នោះ យើង​អាច​នឹង​ឆាប់​ភ្លេចភ្លាំង ឬ​ពិបាក​ផ្តោត​អារម្មណ៍។ លើស​ពី​នេះ […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

កុំប្រហែស! ចុកពោះ អាចជារោគសញ្ញាជំងឺច្រើនមុខក្នុងរាងកាយ

ការចុកពោះគ្នាយើងភាគច្រើនសង្ស័យទៅលើក្រពះច្រើនជាងគេ ប៉ុន្ដែមិនដូច្នោះទេ ការចុកនៅត្រង់បរិវេណពោះ គឺជាសញ្ញានៃបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះមាន ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ ករណីខ្លះអាច ឈាន​ទៅដល់តម្រងនោម ក៏មានដែរ នេះសម្រាប់រោគសញ្ញាចុកពោះតែមួយមុខ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដូច្នេះប្រសិនបើមានអាការៈចុកពោះ ហើយទៅជួបគ្រូពេទ្យ ពេលនោះគ្រូពេទ្យនឹងផ្ដោតសំខាន់ទៅលើទីតាំង​៤​កន្លែងដែលបានឈឺ ដូចជាការឈឺនៅផ្នែកខាងឆ្វេង ខាងស្ដាំ ខាងលើ និង ខាងក្រោមពោះ ព្រោះតំបន់ទាំង​បួននេះអាចបង្ហាញពីសញ្ញាអាការៈណាមួយ នៃប្រព័ន្ធរំលាយអាហារ និង សរីរាង្គផ្សេងទៀត។ [embed-health-tool-bmr] ១.ជ្រុងខាងស្ដាំខាងលើពោះ ប្រសិនជាអ្នកឈឺពោះនៅផ្នែកខាងលើខាងស្ដាំ គឺជាសញ្ញានៃ​បញ្ហាលើសរីរាង្គថ្លើម អាចជាថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ មានបញ្ហាអ្វីមួយ បើតម្រងនោម នៅផ្នែកខាងស្ដាំដូចគ្នា ប៉ុន្ដែនៅខាងក្រោយ។ ជំងឺដែលពាក់ព័ន្ធថ្លើម ឬប្រមាត់មាន​ដូចជា៖ ជំងឺថ្លើម គ្រួសក្នុងថង់ទឹកប្រមាត់ រលាកថង់ទឹកប្រមាត់ រលាកបំពង់ទឹកប្រមាត់ មហារីកថង់ទឹកប្រមាត់ មហារីកថ្លើម ២.ជ្រុងខាងឆ្វេងខាងលើពោះ ចុកពោះនៅខាងឆ្វេងខាងលើគឺជាផ្នែកក្រពះ និង លំពែង។ បើតម្រងនោមខាងឆ្វេងស្ថិតនៅផ្នែកខាងក្រោយ បើបេះដូង និងសួតនៅខាងឆ្វេងស្ថិតនៅពីលើ។ ជំងឺដែលសង្ស័យមានដូចជា៖ ជំងឺរលាកលំពែង មហារីកលំពែង សរីរាង្គអណ្ដើករីកធំ (Splenomegaly) […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់

Curling's ulcer គឺជាដំបៅក្រពះស្រួចស្រាល់មួយប្រភេទបង្កឡើងដោយសារកើតអារម្មណ៍ស្មុគស្មាញ នៅ​ពេល​ណា​មួយ​ដែល​រាងកាយយើង​មានរបួសធ្ងន់ ពិសេសប្រភេទរបួសដោយការរលាកនឹង​កម្ដៅ​តែ​ម្ដង។ ពេល​រាង​កាយ​មាន​របួស​ដោយ​រលាក​ នឹង​​បណ្ដាល​ឲ្យ​កម្រិតប្លាស្មាក្នុងឈាមថយចុះ ទើបធ្វើឲ្យកោសិកានៃភ្នាស mucosa ក្នុងផ្ទៃក្រពះប្រឈមនឹងការសឹក បង្កទៅជាដំបៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗ​ជំងឺ​ដំបៅក្រពះ ដំបៅក្រពះ (Curling's ulcer) ច្រើនកើតឡើងនៅផ្នែកខាងលើ និងខាងក្រោមនៃក្រពះ(ជាប់នឹងពោះវៀនតូច)។ ដំបៅមួយនេះ មិនបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ ប៉ុន្ដែក្នុងដំណាក់កាលដែលវាវិវត្ដទៅជាធ្ងន់ធ្ងរ មានការហូរឈាមច្រើន នោះនឹងបង្ហាញរោគសញ្ញាដូចជា ការអស់កម្លាំង ក្អួត ករណីខ្លះក្អួតមានលាយឈាម ស្លេកស្លាំង លាមកមានពណ៌ខ្មៅលាយឈាម និង ចុកក្រហាយពោះ។ ផលវិបាកធ្ងន់ធ្ងរនៃដំបៅក្រពះ ដំបៅនេះប្រសិនជាចេញ​រោគសញ្ញាហើយមិនបានព្យាបាលឲ្យត្រឹមត្រូវទេ នោះវានឹងវិវត្ដទៅជាស៊ីរូងកាន់តែជ្រៅ ហើយឈានដល់ការធ្លាយក្រពះ។ ករណីនេះអាចមានឱកាសកើតឡើងតិចជាង ២% ប៉ុន្ដែយើងក៏ត្រូវបង្ការជាមុនព្រោះអាចគ្រោះបង្ក​គ្រោះ​ថ្នាក់បាន។ កត្ដាបង្កឲ្យដំបៅក្រពះ Curling's ulcer គឺជាអាការៈដំបៅនៅផ្ទៃខាងក្នុង ប៉ុន្ដែវាមានទំនាក់ទំនង នឹងផ្នែកខាងក្រៅនៃរាងកាយ បូករួមទាំងអារម្មណ៍។ មូលហេតុចម្បងបង្កឲ្យមានដំបៅនេះកើតឡើង គឺបណ្ដាលមកពីកម្រិតគ្រាប់ឈាមប្លាកែត ថយចុះនៅពេលដែលរាងកាយមានរបួសធ្ងន់ធ្ងរដោយការរលាកនឹង​អ្វីមួយ។ គ្រាប់ឈាមប្លាកែតមានមុខងារក្នុងការព្យាបាលមុខរបួសលើរាងកាយមិនថារបួសតិច ឬច្រើន។ ក្នុងករណីដែលរាងកាយមានរបួសធ្ងន់ ពិសេសរបួសដោយការរលាកដោយប៉ះពាល់របស់ក្ដៅ នោះបរិមាណប្លាកែតនឹងត្រូវប្រឈមនឹង​ការថយចុះ បូករួមទាំងអ្នករបួសមានបញ្ហាអារម្មណ៍​ស្មុគស្មាញខ្លាំងទៀតនោះ ទើបងាយធ្វើឲ្យក្រពះកើតបញ្ហាដំបៅនេះឡើង។ ការធ្វើរោគវិនិច្ឆយ រលាកក្រពះស្រួចស្រាល់ Curling's ulcer សម្រាប់ការធ្វើរោគវិនិច្ឆយគ្រូពេទ្យនឹងត្រួតពិនិត្យ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?

អាការៈចុក ឆ្អល់ពោះក្រោយពេលញ៉ាំអាហារក្នុងចន្លោះពេល១០នាទី គ្នាយើងភាគច្រើន អាចទាយដឹងបានខ្លះថា នោះគឺបណ្ដាលមកពីបញ្ហាក្រពះ ដែលធ្វើការមិនបានល្អ ឬមានរោគសញ្ញានៃជំងឺអ្វីមួយដែលទាក់ទងនឹងក្រពះនេះឯង។ ការស្មានបែបនោះពិតជាត្រឹមត្រូវហើយ ប៉ុន្ដែមិនទាន់ត្រូវទាំងស្រុងនោះទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងស្រាយចម្ងល់នេះឲ្យ​ប្រិយមិត្ដទាំងអស់គ្នាបាន​យល់​កាន់តែច្បាស់ថែមទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការចុក ឆ្អល់ ក្រោយពេលញ៉ាំអាហារ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ ភាគច្រើនត្រូវចាប់អារម្មណ៍លើចំណុចពីរសំខាន់ៗ គឺរបបអាហារ និង សុខភាពរាងកាយ។ ១.ការញ៉ាំអាហារច្រើនពេក និងលឿនពេក បរិមាណអាហារ​ក្នុងក្រពះក៏​ត្រូវមានកំណត់ដែរ​ យើងមិនអាចញ៉ាំឲ្យលើសពីបរិមាណដែលក្រពះអាចផ្ទុក និងធ្វើការបាននោះទេ។ តួយ៉ាងយើងមានទម្លាប់ញ៉ាំបាយមួយចានឆ្អែត ប៉ុន្ដែពេលមួយយើង​បង្កើនការញ៉ាំកើនដល់ទៅ ២ចាន ដូច្នេះទំហំក្រពះត្រូវរីកមាឌ និងធ្វើការលើសមត្ថភាព ដែលជាហេតុធ្វើឲ្យឈឺពោះក្រោយញ៉ាំអាហារ។ ការញ៉ាំអាហារលឿនពេក អាចបណ្ដាលឲ្យចង្វាក់នៃការបញ្ជូនអាហារចូលក្នុងក្រពះមានការរអាក់រអួល អាចមានខ្យល់ចូលក្នុងក្រពះ បង្កជាការហើមពោះ ក្រពះមិនអាចធ្វើការបានល្អដែរ​។ ចំណុចទាំងពីរនេះ សម្រាប់អ្នកដែលមានទម្លាប់ហើមពោះ ឈឺពោះ ឆ្អល់ពោះក្រោយពេលញ៉ាំបាយ អាចសង្កេតមើលបាន ហើយបើមានអាការៈដូចការបង្ហាញ ចូលកាត់បន្ថយទាំងល្បឿន និងបរិមាណនៃការញ៉ាំឲ្យបានត្រឹមត្រូវស្របតាមសុខភាព។ ២. ការអាលែកហ្ស៊ីអាហារ អាហារមួយចំនួនអាចបង្កការអាលែកហ្ស៊ី​ ហើយក៏អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។ កត្ដានេះក៏ធ្វើឲ្យអ្នកញ៉ាំប្រឈមនឹងការឈឺពោះ​ក្រោយពេលញ៉ាំអាហាររួចចន្លោះពី ២ទៅ ៥នាទី បន្ទាប់​មកវាអាចវិវត្ដទៅជារាក និងអស់កម្លាំង។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ពិតអត់? សុខភាពពោះវៀនមានបញ្ហា អាចប៉ះពាល់ដល់រឿងលើគ្រែ?

​សុខភាព​ពោះវៀន និង​ផ្លូវ​ភេទ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ នោះ​ក៏​អាច​ជះ​ឥទ្ធិពល​​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។ ​​ ជាក់ស្ដែង ​នៅ​ពេល​ដែល​ពោះវៀន​មាន​សុខភាព​ល្អ យើង​អាច​បញ្ចេញ​អ័រម៉ូន​Serotonin គ្រប់គ្រាន់។ យ៉ាង​ណា​មិញ រាល់​ការ​រលាក​ពោះវៀន សុទ្ធ​តែ​​អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ដូចជា​ប៉ះពាល់​ដល់​​​ចំណង់​ផ្លូវ​ភេទ​។ សុខភាព​ពោះវៀន​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​តាម​វិធី​បួន​យ៉ាង​។ ១. មិន​រំលាយ​អាហារ​នាំ​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន បើ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​មិន​រំលាយ​អាហារ​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ និង​មិន​ស្រួល​ក្នុង​ខ្លួន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​បាន។ ពិត​ណាស់​ បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​ អាច​នាំ​ឲ្យ​យើង​ទល់​លាមក រាករូស ចុក​ពោះ ហើម​ពោះ និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​មាន​ភាព​ឈឺចាប់ និង​ស្រ្តេស។ បន្ថែម​ពី​នេះ ការ​រួម​ភេទ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​រោគសញ្ញា​ជំងឺ​ច្រាលអាសុីដក្រពះ ដូចជា​ក្រហាយ​ទ្រូងជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ការ​មិន​រំលាយ​អាហារ​អាច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​Serotonin ​អ័រម៉ូន​Serotonin ជា​សារធាតុ​គីមី​ដែល​​ដំណើរការ​នៅ​ក្នុង​ខួរ​ក្បាល​​ ដើម្បី​គ្រប់គ្រង និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ប្រព័ន្ធ​អ័រម៉ូន Serotonin អាច​មាន​ការ​ប្រែប្រួល​ដោយ​សារ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន ចង្អោរ និង​ក្អួត​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​អារម្មណ៍​រំភើប​នៅ​ពេល​ប្រតិបត្តិការ។ [embed-health-tool-heart-rate] ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ជា​ទូទៅ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​តែង​កើត​លើ​អ្នក​ដែល​មាន​បញ្ហា​រំលាយ​អាហារ។ នៅ​ពេល​ដែល​យើង​មិន​រំលាយ​អាហារ​ ​បាក់តេរី​ដែល​បង្ក​រោគ​ក្នុង​ទ្វារ​មាស​នឹង​លូតលាស់ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​តម្រង​នោម​។ បន្ថែម​ពី​នេះ បញ្ហា​រំលាយ​អាហារ​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ពោះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អ្នកខ្លះផឹកកាហ្វេហើយជួបបញ្ហារាក តើមក​ពី​អ្វី?​

កាហ្វេជាភេសជ្ជៈមួយប្រភេទផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្ដែមានករណីខ្លះភេសជ្ជៈនេះ បានធ្វើឲ្យអ្នកញ៉ាំជួបបញ្ហារាករូស អស់កម្លាំងទៅវិញ។ បទពិសោធន៍អ្នកផឹកកាហ្វេ ក្នុងចំណោម ១០នាក់ មាន២ ទៅ ៣នាក់ ធ្លាប់ឆ្លងកាត់បញ្ហានេះ។ ការរាករូស ដោយកាហ្វេអាចបង្កគ្រោះថ្នាក់ដែរទេ? ហើយបណ្ដាលមកពីអ្វី? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការរាកដោយសារការផឹកកាហ្វេ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំនោះទេ។ អាការៈនេះ នឹងបាត់ទៅវិញ ក្រោយពេលសារធាតុកាហ្វេអ៊ីន ក្នុងប្រព័ន្ធរំលាយអាហារត្រូវបញ្ចុះអស់តាមរយៈលាមក និងទឹកនោម។ ការរាកប្រភេទ​នេះគឺដោយសារ ការរំញោចនៃចលនាសារធាតុកាហ្វេអ៊ីន ជាមួយនឹងពោះវៀន ជំរុញឲ្យពោះវៀន ធ្វើការ​លើស​៤ដងជាងពេលធម្មតា។ ហើយអាការៈនេះអាចលេចឡើង ក្រោយពេលញ៉ាំការហ្វេប្រមាណជា ចន្លោះពី ៥ ទៅ ១០នាទី។ មុខងារកាហ្វេអ៊ីន កាហ្វេអ៊ីនជាសារធាតុចម្បងក្នុងកាហ្វេ វាមានមុខពិសេស ជួយបង្កើនការំញោចដល់សរីរាង្គគ្រប់ផ្នែក មិនថាប្រព័ន្ធប្រសាទ ចង្វាក់បេះដូង ឬប្រព័ន្ធរំលាយអាហារនោះទេ។ ប្រព័ន្ធប្រសាទ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ខួរក្បាលសកម្ម ចំពោះបេះដូង ជួយសម្រួលសរសៃឈាម ដំណើរការល្អ កាត់បន្ថយកូលេស្ដេរ៉ូល និងប្រព័ន្ធរំលាយអាហារជួយ ឲ្យដំណើរការរំលាយបានលឿន។ លោក Caroline Bletcher វេជ្ជបណ្ឌិតផ្នែករបបអាហារ បានមានប្រសាសន៍ថា […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ហេតុអ្វីអ្នកខ្លះតែងតែ​ឈឺពោះក្រោយញ៉ាំអាហាររួច?

គ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​រួច ដែល​​បញ្ហា​នេះ​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្ដង​។ ប៉ុន្តែ បើ​យើង​ឈឺ​ពោះ​ញឹកញាប់​ក្រោយ​ញ៉ាំ​អាហារ នោះ​អាច​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​៖ ឈឺពោះ​ខ្លាំង​ លាមក​មាន​ឈាម​ ក្អួត ឬ​រាករូស​ ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ រោគសញ្ញា​នៃ​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ភាគ​ច្រើន​ មូលហេតុ​នៃ​បញ្ហា​រំលាយ​អាហារ​ក្រោយ​ញ៉ាំ​អាហារ​រួច​ មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​ឈឺ​ពោះ​ខ្លាំង ភ្លាម​ៗ ឬ​មាន​រយៈពេល​យូរ​នោះ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​​កាន់​តែ​ប្រសើរ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ សញ្ញា​ព្រមាន​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​ រួម​មាន៖ ហើម​ពោះ​ ទល់​លាមក​ ក្រហាយ​ទ្រូង​ ចង្អោរ​ រោគសញ្ញា​ដទៃ​ទៀត និង​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​៖ ជំងឺ​ខាន់​លឿង ​ក្អួត គ្រុន​ក្ដៅ មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​ ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖ ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនរុាំរៃ ពិបាក​រំលាយ​អាហារ​ រលាក​លំពែង​ស្រួចស្រាល់ ជំងឺ​រលាក​ខ្នែង​ពោះវៀន ដំបៅ​ក្រពះ​ រលាក​ថង់​ទឹក​ប្រមាត់ គន្លឹះ​ដោះស្រាយ​អាការៈ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​ ក្នុង​ករណី​ស្រាល​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ រហូត​ដល់​យើង​ស៊ាំ​ទៅ​នឹង​អាហារ​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​កីឡា ស៊ុប និង​ទឹក​ផ្លែឈើ (លែង​លើក​ទឹក​ក្រូច​ឆ្មារ) ទើប​​​ជា​​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

រូបមន្តធម្មជាតិទាំង៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្តិសិទ្ធិ

ពោះវៀន​ធំ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​​ទាញ​យក​​វីតាមីន​ សារធាតុ​ចិញ្ចឹម​ ទឹក​ និង​អំបិល​ពី​អាហារ​ដែល​​ពិបាក​រំលាយ​ ដើម្បី​ជួយ​កម្ចាត់​រាល់​កាកសំណល់​រឹង​ចេញ​ពី​រាងកាយ​។​ ពិត​ណាស់​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ពោះវៀន​ធំ​​ ប្រសិនបើ​​មុខងារ​ពោះវៀន​ធំ​មាន​បញ្ហា​ ដូចជា​នៅ​ពេល​ដែល​ពោះវៀន​ធំ​ស្រូប​យក​ជាតិ​ពុល​ ដើម្បី​បញ្ចេញ​​ចោល​​​ពី​រាងកាយ ដែល​ជា​លទ្ធផល​ យើង​អាច​ប្រឈម​នឹង​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ ឡើង​ទម្ងន់​ អស់​កម្លាំង ទល់​លាមក​ ហើម​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ធ្វើ​ការ​សម្អាត​ពោះវៀន​ធំ​តាម​បែប​ធម្មជាតិ​ ដោយ​អនុវត្ត​តិចនិក​ងាយ​ៗ​​ទាំង​ប្រាំនេះ​។ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​ និង​ល្អ​បំផុត​ គឺ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យ​សរីរាង្គ​ទាំង​មូល​មាន​ដំណើរការ​ប្រក្រតី​។ មួយ​វិញ​ទៀត​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​អាច​ជួយ​កម្ចាត់​សារធាតុ​ពុល​ផ្សេង​ៗ​ពី​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ ទន្ទឹម​នឹង​នេះ​ដែរ ទឹក​ផ្លែ​ប៉ោម​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ដូច​គ្នា​។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ អាច​ជួយ​​ឲ្យ​ពោះវៀន​ធំ​មាន​ដំណើរការ​ប្រក្រតី​ និង​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ យើង​គួរ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​មួយ​កែវ​ និង​ញ៉ាំ​ទឹក​​ធម្មតា​មួយ​កែវ​​ទៀត​នៅ​កន្លះ​ម៉ោង​ក្រោយ។ ៣. ទឹក​ក្រូច​ឆ្មារ​ ទឹក​ក្រូច​ឆ្មារ ​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​ខ្ពស់​ ដែល​​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ​យើង​អាច​លាយ​ទឹក​ក្រូច​ឆ្មារ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​ថ្លើម​ ពោះវៀន​ធំ និង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​​មាន​សុខភាព​ល្អ និង​ដំណើរការ​​រលូន​។ ៤. ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​​ ជាមួយ​គ្នា​នេះ​ យើង​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​រយៈពេល​ពីរ​បី​ថ្ងៃ​ និង​ញ៉ាំ​ទឹក​បន្លែ​ស្រស់​​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ពីព្រោះ​ថា​បន្លែ​បៃតង​ និង​បន្លែ​ស្លឹក​បៃតង​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ មួយ​វិញ​ទៀត ពពួក​បន្លែ​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?

ការ​មិន​រំលាយ​អាហារអាចកើតឡើង នៅពេលយើងញុំាអាហារច្រើនជ្រុល ឬញុំាអាហារដែលធ្វើឱ្យពិបាករំលាយដែលបណ្តាលឱ្យយើងហើមពោះ ឆ្អល់​ពោះ ចង្អោរ និងពិបាកក្នុងខ្លួន។ បើយើង​ជួប​បញ្ហា​មិនរំលាយអាហារ យើង​គួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈ? កត្តាមួយចំនួនអាចបណ្តាលឱ្យយើងមានបញ្ហាមិនរំលាយអាហារ៖ ញុំាភេសជ្ជៈមានជាតិអាល់កុល កាហ្វេអ៊ីន ឬហ្គាសច្រើនពេក ញ៉ាំច្រើនពេក ឬលឿនពេក ញុំាអាហារមានជាតិខ្លាញ់ ហឹរ ឬអាស៊ីដ មានភាពតានតឹង ឬថប់បារម្ភ ញុំាថ្នាំមួយចំនួនដូចជា អាស្ពីរីន ថ្នាំប្រឆាំងការរលាក ឬអ៊ីប៊ុយប្រូហ្វេនជាដើម ជាពិសេស​លេប​ពេល​ពោះ​ទទេ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយអាការៈមិនរំលាយអាហារ៖ ១. ញុំាតែជីរអង្កាម ការញុំាតែជីរអង្កាមអាចជួយកាត់បន្ថយអាការៈដូចជា ចង្អោរ ក្អួត ឈឺ​ពោះ ហើមពោះជាដើម ព្រោះ​ជីរអង្កាមមានផ្ទុកសារជាតិ flavonoids, អាស៊ីដ phenolic, និង menthol ដែលអាចជួយ​សម្រួល​ដល់​សាច់ដុំផ្លូវរំលាយ​អាហារ និងអាចជួយរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត តែជីរអង្កាមមានសមត្ថភាពក្នុងការបញ្ចុះកម្តៅដែលអាច​ជួយ​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង និងច្រាល់ទឹកអាស៊ីដក្រពះ។ ​​ ២. ញុំាតែខ្ញី ខ្ញីអាចព្យាបាលបញ្ហាក្រពះពោះវៀនជាច្រើនដូចជា ការមិនរំលាយអាហារ ក្រហាយទ្រូង ចង្អោរ ក្អួត និងហើមពោះ។ តាមការសិក្សាបានឱ្យដឹងថា ខ្ញីមានផ្ទុកសមាសធាតុ​ដែលអាចជួយ​ពន្លឿន​ការ​កន្ត្រាក់​ក្រពះដែល​ជួយ​ឱ្យអាហាររំលាយ និងឆ្លងកាត់ផ្លូវរំលាយអាហារលឿន។ យើង​អាច​ញុំា​តែខ្ញី​សុទ្ធ ឬលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំក៏បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ប្រការគួរធ្វើដើម្បីថែលំពែងឱ្យមានសុខភាពល្អ

លំពែងជាសរីរាង្គដែលស្ថិតនៅពីក្រោយក្រពះ និងមានទំហំប៉ុនក្តាប់​ដៃដែលមាន​នាទីផលិត​អង់ស៊ីម​ជួយដល់ការរំលាយអាហារ និងផលិតអាំង​ស៊ុយលីន​ដែលជាអ័រម៉ូន​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ដើម្បីឱ្យលំពែង​មានសុខភាពល្អ យើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចថែលំពែងឱ្យមានសុខភាពល្អ៖ ១. ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម យើងគួរឧស្សាហ៍ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា អាហារមានផ្ទុកវីតាមីន E វីតាមីន C និងសេលេញ៉ូមដើម្បីកាត់បន្ថយ​ហានិភ័យរលាកលំពែង។ អាហារសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្មមានដូចជា ទំពាំងបាយជូ ប៊្លូបឺរី គ្រាប់ផ្លែឈើ បន្លែបៃតង ផ្លែឈើអម្បូរក្រូច ដំឡូងជ្វា សណ្តែក គ្រាប់ធញ្ញជាតិ និងតែបៃតងជាដើម។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់ យើងត្រូវញុំាទឹក ៨-១០ កែវក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ការខ្វះជាតិទឹកក្នុងខ្លួន​អាចបង្កើន​ការរលាកលំពែង ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ។ [embed-health-tool-bmi] ៣. ហាត់ប្រាណឱ្យបានទៀង តាមការសិក្សាបានឱ្យដឹងថា អ្នកធាត់លើសគីឡូអាចងាយនឹងមានគ្រួស​ក្នុងថង់ទឹកប្រមាត់ដែល​ប្រឈម​មុខនឹងជំងឺរលាកលំពែងស្រួចស្រាវ។ ការហាត់ប្រាណអាចជួយរក្សា ឬកាត់បន្ថយទម្ងន់ ដែល​ជួយឱ្យលំពែងយើងដំណើរការ និងមានសុខភាពល្អជាងមុន។ ៤. គ្រប់គ្រងទម្ងន់ នៅពេលយើងលើសទម្ងន់ លំពែងនឹងត្រូវធ្វើការធ្ងន់​ដើម្បីផលិតអាំង​ស៊ុយលីន​បន្ថែម​សម្រាប់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម និងធ្វើឱ្យរាងកាយយើងមានថាមពល។ ៥. ចៀសវាងជក់បារី តាមការសិក្សាដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ របស់ស្សនាវដ្តី Pancreatology បាន​បាន​ឱ្យដឹងថា អ្នកជក់បារីមានហានិភ័យកើតជំងឺរលាកលំពែងច្រើនជាងអ្នកមិនជក់បារីដល់ទៅ ១,៥ ដង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៦. ចៀសវាងគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹង​អាចធ្វើឱ្យលំពែងធ្វើការធ្ងន់ជាងមុន រលាក និង​ខូច។ លើសពីនេះទៅទៀត បើ​យើង​ញុំាគ្រឿងស្រវឹង​ច្រើន លំពែងរបស់យើងអាចនឹងរលាករុំារ៉ៃ។ ៧. ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ យើងគួរចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ដូចជា […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយ

ការពង្រឹងសុខភាពពោះវៀនឲ្យ​ល្អ មិនត្រឹម​តែជួយដល់ការរំលាយ​អាហារ​របស់យើងទេ ថែមទាំងជួយដល់សុខភាព​ទូទៅទៀតផង។ តើការពង្រឹង​សុខភាព​ពោះវៀនជួយអ្វីខ្លះដល់សុខភាពយើង? អ្នកវិទ្យាសាស្រ្តយល់ថា ពោះវៀនគឺជាខួរក្បាលទី២ របស់យើង ការពង្រឹង​សុខភាព​ពោះវៀន​ជួយផ្ដល់​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​។​ ១. ពង្រឹងប្រព័ន្ធភាពសុំា មុខងារប្រព័ន្ធភាពស៊ាំ ៨០%-៩៥% បានមកពីសុខភាពប្រព័ន្ធ​រំលាយអាហារ​​​។ ប្រសិន​បើ​ពោះវៀន​មិនល្អទេ យើងនឹងងាកឈឺៗ ហើយប្រឈម​កើតជំងឺច្រើនមុខ។ បើពោះវៀនពោរពេញ​ទៅ​ដោយ​ជាតិ​​ពុល រាងកាយយើងក៏ពោរពេញទៅដោយជាតិពុលដែរ។ ២. ជួយសុខភាពស្បែក ប្រសិនបើសុខភាពពោះវៀនមិនល្អ រាងកាយក៏មិនអាចបញ្ចេញកាកសំណល់បានល្អដែរ ដូច្នេះ​ជាតិ​ពុល ៥០% នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយបញ្ចេញតាមរន្ធញើសក្នុងស្បែក ដែល​បណ្តាល​ឱ្យយើងកើតមុន និងមានបញ្ហាស្បែក។ ៣. ជួយឱ្យមានអារម្មណ៍ល្អ សារសារធាតុ serotonin ៩៥ % ដែល​មាន​នាទី​ជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យយើងមាន​អារម្មណ៍​ល្អ​ គឺផលិតនៅក្នុងពោះវៀន។ ពោះ​វៀន​ ​និង​ខួរក្បាលយើងត​ភ្ជាប់​គ្នាដោយ​សរសៃប្រសាទ​វេ​ហ្គា​ស  ដែលមាននាទី​បញ្ជូន​​ពត៌មាន​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​ខួរក្បាល និង​ខ្នង។ សរសៃប្រសាទនេះ​មាន​នាទី​គ្រប់​គ្រងអារម្មណ៍ ស្ត្រេស និងការរំលាយអាហាររបស់​យើង។ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. បង្កើនថាពល ពោះវៀនមាននាទីស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារដែលយើងបាន​ញុំា។ ប្រសិនបើពោះវៀន​យើង​គ្មានសុខភាពល្អទេ ពោះរៀនមិនអាច​ស្រូបយកសារធាតុចិញ្ចឹមពេញលេញទេ ដែលធ្វើ​ឱ្យ​រាងកាយ​យើងគ្មាន​ថាមពលគ្រប់គ្រាន់។ ៥. ជួយគ្រប់គ្រងទម្ងន់ ពោះរៀនដែលមានសុខភាពល្អអាចរំលាយអាហារបានល្អ និងជួយឱ្យរាងកាយបញ្ចេញ​អាស៊ីដ​ខ្លាញ់​ច្រវាក់​ខ្លីដែលធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និង​កាត់បន្ថយចំណង់ញុំាអាហារ។ ៦. កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម បាក់តេរីនៅក្នុងពោះវៀនបំប្លែងជាតិសរសៃទៅជាអាស៊ីដខ្លាញ់  រួចជ្រាប​ទៅក្នុង​ចរន្តឈាម។ អាស៊ីដខ្លាញ់មាននាទី​ជួយ​គ្រប់គ្រងការផ្ទុកជាតិស្ករនៅក្នុងសាច់ដុំ ថ្លើម និង​កោសិកាខ្លាញ់។ យើងអាចពង្រឹងសុខភាពពោះវៀនតាមរយៈការញុំាអាហារដែលមានជាតិ​សរសៃខ្ពស់ដូចជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ