backup og meta

ពិតអត់? សុខភាពពោះវៀនមានបញ្ហា អាចប៉ះពាល់ដល់រឿងលើគ្រែ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    ពិតអត់? សុខភាពពោះវៀនមានបញ្ហា អាចប៉ះពាល់ដល់រឿងលើគ្រែ?

    សុខភាព​ពោះវៀន និង​ផ្លូវ​ភេទ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ នោះ​ក៏​អាច​ជះ​ឥទ្ធិពល​​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។ ​​ ជាក់ស្ដែង ​នៅ​ពេល​ដែល​ពោះវៀន​មាន​សុខភាព​ល្អ យើង​អាច​បញ្ចេញ​អ័រម៉ូន​Serotonin គ្រប់គ្រាន់។ យ៉ាង​ណា​មិញ រាល់​ការ​រលាក​ពោះវៀន សុទ្ធ​តែ​​អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ដូចជា​ប៉ះពាល់​ដល់​​​ចំណង់​ផ្លូវ​ភេទ​។ សុខភាព​ពោះវៀន​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​តាម​វិធី​បួន​យ៉ាង​។

    ១. មិន​រំលាយ​អាហារ​នាំ​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន

    បើ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​មិន​រំលាយ​អាហារ​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ និង​មិន​ស្រួល​ក្នុង​ខ្លួន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​បាន។ ពិត​ណាស់​ បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​ អាច​នាំ​ឲ្យ​យើង​ទល់​លាមក រាករូស ចុក​ពោះ ហើម​ពោះ និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​មាន​ភាព​ឈឺចាប់ និង​ស្រ្តេស។ បន្ថែម​ពី​នេះ ការ​រួម​ភេទ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​រោគសញ្ញា​ជំងឺ​ច្រាលអាសុីដក្រពះ ដូចជា​ក្រហាយ​ទ្រូងជាដើម។

    ចង់គណនា BMR ចុចទីនេះ!

    ២. ការ​មិន​រំលាយ​អាហារ​អាច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​Serotonin

    ​អ័រម៉ូន​Serotonin ជា​សារធាតុ​គីមី​ដែល​​ដំណើរការ​នៅ​ក្នុង​ខួរ​ក្បាល​​ ដើម្បី​គ្រប់គ្រង និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ប្រព័ន្ធ​អ័រម៉ូន Serotonin អាច​មាន​ការ​ប្រែប្រួល​ដោយ​សារ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន ចង្អោរ និង​ក្អួត​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​អារម្មណ៍​រំភើប​នៅ​ពេល​ប្រតិបត្តិការ។

    ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    ជា​ទូទៅ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​តែង​កើត​លើ​អ្នក​ដែល​មាន​បញ្ហា​រំលាយ​អាហារ។ នៅ​ពេល​ដែល​យើង​មិន​រំលាយ​អាហារ​ ​បាក់តេរី​ដែល​បង្ក​រោគ​ក្នុង​ទ្វារ​មាស​នឹង​លូតលាស់ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​តម្រង​នោម​។ បន្ថែម​ពី​នេះ បញ្ហា​រំលាយ​អាហារ​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ពោះ ជា​ពិសេស​ពោះ​ផ្នែក​ខាង​ក្រោម ដែល​ជាហេតុ​នាំ​ឲ្យ​យើង​មាន​សម្ពាធ​ និង​ឈឺចាប់​ខ្លាំង​ក្នុង​ពេល​រួម​ភេទ។

    អត្ថបទគួរអាន៖

    ៤. បញ្ហា​ពោះវៀន​អាច​បង្ក​ជា​ស្រ្តេស

    ស្រ្តេស​​ដែល​មាន​ទំនាក់ទំនង​នឹង​បញ្ហា​ក្រពះ​ពោះវៀន​ អាច​បំផ្លាញ​​ដល់​​​ប្រតិបត្តិការ​លើ​គ្រែ និង​សូម្បី​តែ​ការ​​ព្យាយាម​យក​កូន។ ជំនួស​ឲ្យ​ការ​ផលិត​អ័រម៉ូន​Serotonin រាងកាយ​​នឹង​បញ្ចេញ​អ័រម៉ូន​Cortisol ​ជា​អ័រម៉ូន​ស្រ្តេស ​ដោយ​សារ​តែ​​បញ្ហា​ក្រពះ​ពោះវៀន។

    ចំណុចសំខាន់

    សុខភាព​ពោះវៀន​មាន​សារៈសំខាន់​ណាស់​ចំពោះ​បញ្ហា​ផ្លូវ​ភេទ​ ហេតុ​នេះ​ហើយ​ យើងចាំបាច់​ថែទាំ​​​ពោះវៀន​ឲ្យ​មាន​ល្អ ដោយ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ និង​​បន្ថែម​Probiotics ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ពី​ព្រោះ​​វា​​អាច​​ជួយ​​កាត់​​បន្ថយ​​រោគ​សញ្ញា​​​​ពោះវៀន និង​​ធ្វើ​ឱ្យ​អារម្មណ៍ ​ព្រម​ទាំង​​ចំណង់​ផ្លូវភេទ​ប្រសើរ​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម