backup og meta

​ចៀសវាង​អាហារ​ទាំង​៥​ប្រភេទ​នេះ​ ​ពេល​មាន​បញ្ហា​រំលាយ​អាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2021

    ​ចៀសវាង​អាហារ​ទាំង​៥​ប្រភេទ​នេះ​ ​ពេល​មាន​បញ្ហា​រំលាយ​អាហារ

    ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​រាងកាយ​របស់​យើង​ ពី​ព្រោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​​បំពេញ​មុខងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ដូចជា​ហើម​ពោះ​ ទល់​លាមក​ រាក​ ឬ​ក្អួត​ជាដើម​​ ​យើង​គួរ​ចៀសវាង​ប្រភេទ​អាហារ​មួយ​ចំនួន​ ដើម្បី​កុំ​ឲ្យ​អាការៈ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​លើស​ដើម​​។

    . អាហារ​ទុកយូរ ឬ​មិន​បាន​លាង​សម្អាត

    បាក់តេរី​ដែល​កើត​ឡើង​ពី​អាហារ​ដែល​ទុក​យូរ​ ឬ​ឆៅ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ដូចជា​​ពុល​អាហារ​ ចុក​ពោះ​ ឬ​មាន​បញ្ហា​ដទៃ​ទៀត។​ ជំនួស​មកវិញ​ យើង​គួរ​ញ៉ាំ​​​គ្រាប់​ធញ្ញជាតិ​​ ឬ​បន្លែ​ដែល​ឆ្អិន​ល្អ​​​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​ជាតិ​សរសៃ ក៏​ដូចជា​​ធ្វើ​ឲ្យ​សុខភាព​រំលាយ​អាហារ​​របស់​យើង​កាន់​តែ​ល្អ​​ប្រសើរ​ជាង​មុន​។

    . អាហារ​ហឹរ​ ឬ​ក្ដៅ

    ប្រសិនបើ​យើង​មាន​អាការៈ​ឆ្អល់​ពោះ​ ក្អួត​​ ឬ​រាក​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ណា​ដែល​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​​ ជាពិសេស​គឺ​អាហារ​ក្ដៅ​ និង​ហឹរ។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ទន់​ៗ​ និង​ស្រួល​រំលាយ ទើប​ជា​ការ​ប្រសើរ​។

    ​​​​​​​​. អាហារ​​ធ្វើ​ពី​ទឹក​ដោះ​

    ក្រុម​អាហារ​មួយ​ប្រភេទ​ដែល​អាច​ពិបាក​​​ក្នុង​ការ​រំលាយ​នោះ​​ គឺ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ជាតិ​Lactose ជា​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ផ្សេង​ទៀត​។​ នៅ​ពេល​ដែល​​ជាតិ​Lactose ​មិន​បាន​រំលាយ​ត្រឹមត្រូវ​ ​វា​នឹង​បង្ក​ទៅ​ជា​ជាតិ​ហ្គាស​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​​ជាដើម​។​ លើស​ពី​នេះ​ ​ប្រសិនបើ​យើង​​ញ៉ាំ​ជាតិ​Lactose ​ច្រើន​ជ្រុល​ វា​នឹង​ចូល​ទៅ​​​​ក្នុង​ពោះវៀន​ធំ ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​រាក​រូស​ ឬ​​ធ្ងន់ធ្ងរ​​ជាង​នេះ​​ទៅ​ទៀត​​។

    ចុក​តម្រង​នោម

    . អាហារ​​មាន​ជាតិ​អាស៊ីដ

    ទឹក​ប៉េងប៉ោះ​ និង​ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មារ​ ក្រូច​ខ្វិច​ជាដើម​ ​មាន​​​ផ្ទុក​ជាតិ​អាស៊ីដ​ច្រើន​​ ដែល​​ធ្វើ​ឲ្យ​រលាក​ដល់​ស្រទាប់​ក្រពះ​របស់​យើង​ នឹង​បណ្ដាល​ទៅ​ជា​បញ្ហា​​រំលាយ​អាហារ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ភេសជ្ជៈ​មាន​ជាតិ​កាបូន​​ ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ឆ្អល់​ពោះ​ ចូរ​ចៀសវាង​ញ៉ាំ​អាហារ​​ទាំង​នេះ​។

    . គ្រឿង​ស្រវឹង​

    ជាតិ​អាកុលក្នុង​គ្រឿងស្រវឹង​​ ​គឺ​អាច​បំពុល​​ដល់​ស្រទាប់​ក្រពះ​ ព្រម​ទាំង​ផ្លាស់ប្ដូរ​ការ​ធ្វើ​មេតាប៉ូលីស​របស់​ថ្លើម​។​ ការ​ញ៉ាំ​​ជាតិ​អាកុល​ច្រើន​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ និង​បញ្ហា​សុខភាព​​ដទៃ​ទៀត​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​គញរឿង​ស្រវឹង​​នៅ​ក្នុង​កម្រិត​មួយ​សមរម្យ​ ​ប្រសិនបើ​យើង​មិន​ចង់​​​មាន​អាការៈ​ដូច​ជា​ក្អួត​ ឬ​វិល​មុខ​​ នៅ​ថ្ងៃ​បន្ទាប់​ទេ​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម