backup og meta

ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល

    រឿង​គេង​សំខាន់​ណាស់​សម្រាប់​សុខភាព​យើង ហើយ “Hello គ្រូពេទ្យណែនាំ​គ្នា​យើង គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កុំ​នៅ​យប់​ជ្រៅ ហើយ​ព្យាយាម​គេង​ថ្ងៃ​ជំនួស​នោះ មិន​ល្អ​ចំពោះ​សុខភាព​ទេ។ ដោយ​ឡែក គ្នា​យើង​ធ្លាប់​មាន​បញ្ហា​ក្រោក​ពី​គេង​ស្រាប់​តែ​ឈឺ​ក្បាល​ខ្ទោកៗ​ដែលឬ​អត់? ដឹង​ថា​ដោយ​សារ​មូលហេតុ​អីទេ? បើ​ចង់​ដឹង អត្ថបទ​ខាង​ក្រោយ​នេះ អាច​ពន្យល់​បាន​ខ្លះ។

    អ្វី​ជា​ការ​ឈឺ​ក្បាល​ក្រោយ​ភ្ញាក់​ពី​គេង?

    ភ្ញាក់​ពី​គេង មាន​អារម្មណ៍​មិន​ល្អ ឈឺ​ក្បាល គេ​អាច​ហៅ​ម្យ៉ាង​ថា ឈឺក្បាល​ប្រកាំង ដែល​ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​ហើយ មាន​បញ្ហា។ យ៉ាងណា នេះ​មិន​​មែន​ជា​រឿង​ចម្លែក​នោះ​ឡើយ ខណៈ ៥០% គ្នា​យើង​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ក្រោយ​ក្រោក​ពី​គេង កើត​ឡើង​ចន្លោះ​ម៉ោង ៤ ទាបភ្លឺ ដល់​ម៉ោង ៩ព្រឹក ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ដែរ ដោយ ៨០% គ្នា​យើង​មាន​បញ្ហា​នេះ តែង​មាន​អារម្មណ៍​ហត់​នឿយ អស់​កម្លាំង។ ប៉ុន្តែ​រឿង​នេះ មិន​អាច​បន្ទោស​ថា បញ្ហា​ឈឺ​ក្បាល​រំខាន ដល់​ដំណេក​យើង​នោះ​ទេ គួរ​តែ​បន្ទោស​ថា ទម្លាប់​ការ​គេង​របស់​យើង ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នេះ ទើប​ត្រឹម​ត្រូវ។

    ប៉ុន្តែ​កុំ​បារម្ភ​ពេក ព្រោះ​ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា ទំនាក់​ទំនង​រវាង​ការ​គេង និង​បញ្ហា​ឈឺ​ក្បាល តែង​កើត​មាន​ឡើង​ដោយ​សារ​ទម្លាប់​គេង ហើយ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ទម្លាប់​គេង​ត្រឹម​ត្រូវ​មួយ។

    ផ្សារ​ភ្ជាប់​រវាង​ទម្លាប់​មិន​ល្អ​ក្នុង​ការ​គេង ឬ​បញ្ហា​អំឡុង​ពេល​គេង​មួយ​ចំនួន ជាមូល​ហេតុ​នាំឲ្យ​យើង​ឈឺ​ក្បាល​ពេល​ក្រោក​ឡើង ខណៈ​បញ្ហា​សុខភាព​អំឡុង​ពេល​គេង​ទាំង​នោះ មាន​ដូច​ខាង​ក្រោម។

    បញ្ហា​គេង​មិនលក់

    ការ​គេង​តិច​ពេក អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង។ ទាំង​សកម្មភាព​អន្ទះ​អន្ទែង​ ត្រឡប់​ខ្លួន​ចុះ​ត្រឡប់​ខ្លួន​ឡើង ឬ​ក្រោក​ដើរ​កណ្តាល​យប់ ឬ​អំឡុង​ពេល​ព្រឹក​ព្រលឹក​ស្រាងៗ មិន​មែន​ជា​បញ្ហា​ចម្បង​នាំ​ឲ្យ​ឈឺ​ក្បាល​ខ្លាំង​នោះ​ឡើយ ខណៈ​បញ្ហា​ចម្បង គឺ​រឿង​គេង​មិន​លក់​តែ​​ម្តង។ អ្វី​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​អាច​នាំ​ឲ្យ​យើង​កើន​ជំងឺ​ថប់បារម្ភ ឬ​បាក់​ទឹក​ចិត្ត នៅ​ពេល​គេង​មិន​បាន​គ្រប់​គ្រាន់។

    យ៉ាង​ណា សុខភាព​មួយ​នេះ គឺ​អាច​ព្យាបាល​បាន រាប់​បញ្ចូល​ទាំង​វិធី​ព្យាបាល​ពិសេស និង​ការ​ប្រើ​ថ្នាំ សុទ្ធ​តែ​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល មិន​សូវ​ឈឺ​ក្បាល។ ប៉ុន្តែ​ត្រូវចាំ​ថា ក៏​មិន​ត្រូវ​គេង​ច្រើន​ម៉ោង​ពេក​ដែរ ព្រោះ​គេង​យូរ​ម៉ោង​ពេក ក៏​ជាមូលហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖

    ស្រមុក

    បើ​ប្តី ឬ​ប្រពន្ធ​យើង ត្អូញ​ខ្លាំង​រឿង​យើង​ស្រមុក​ពេល​យប់​ជ្រៅ ហើយ​ខ្លួន​យើង​ផ្ទាល់ ក្រោក​ឡើង​ឧស្សាហ៍​មានបញ្ហា​ឈឺ​ក្បាល កុំ​បង្អែរ​បង្អង់​យូរ ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម។ ការ​ស្រមុក ជា​បញ្ហា​នាំ​ឲ្យ​យើង​ប្រឈមឈឺ​ក្បាល​រ៉ាំរ៉ៃ ក៏​អាច​ជារោគ​សញ្ញា​ជំងឺ​គេង​មិន​ដក​ដង្ហើម​ដែរ ដែល​ត្រូវ​ចាត់​ទុក​ជា​លក្ខខណ្ឌ​សុខភាព​គ្រោះ​ថ្នាក់​មួយ សម្តៅ​លើ​ការ​មិន​ដក​ដង្ហើម​ពេល​យប់។

    អត្ថបទពាក់ព័ន្ធ៖ ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ

    សង្កៀតធ្មេញ

    អាការៈ​ខាំ​ធ្មេញ ឬសង្កៀត​ធ្មេញ អំឡុង​ពេល​គេង សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​បាន ក៏​នាំ​ឲ្យ​ឈឺ​ក្បាល​ដូច​គ្នា។ ជាមួយ​នឹង​វិធី​ទប់​ស្កាត់​​ស្ត្រេស ដូច​ជា​ការ​ហាត់​ប្រាណ និង​ផឹក​ថ្នាំ​ជា​ដើម សុទ្ធ​តែ​អាច​ជួយ​យើង​ឲ្យ​គេង​លក់​ស្រួល ក៏​អាច​បង្ការ​បញ្ហា​សង្កៀត​ធ្មេញ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​ឈឺ​ក្បាល​បាន​ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ប្រើ​ខ្នើយ​កើយ​មិន​បាន​ត្រឹម​ត្រូវ

    រឿង​នេះ គឺ​ធម្មតា​ទេ សម្ពាធ​អាច​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល​បាន ពិសេស​កើត​ឡើង​តាន​តឹង​នៅ​តំបន់ក និង​សាច់​ដុំ​ក ដោយ​សារ​តែ​យើង​គេង​មិន​ត្រឹម​ត្រូវ សង្កត់​ទៅ​លើ​ទីតាំង​នោះ​រយៈ​ពេល​យូរ។ ជម្រើស​ល្អ​បំផុត ត្រូវ​ជ្រើស​យក​ខ្នើយដែល​អាច​រក្សា​ក្បាល និងក ក្នុង​ទីតាំង​ត្រឹម​ត្រូវ​មួយ ត្រូវ​ដូច​ទៅ​នឹង​ស្ថានភាព​យើង​កំពុង​ឈរ។ មួយ​ទៀត គ្នាយើង​គួរ​ចៀស​វាង​គេង​ក្នុង​បន្ទប់​ត្រជាក់​ពេក នាំ​ឲ្យ​មាន​សម្ពាធ​ដល់​ក្បាល អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល​បាន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម