បញ្ហាដំណេកផ្សេងទៀត

បញ្ហា​ដំណេក​ផ្សេង​ទៀត - មិន​រើស​អាយុ​ទេ​រឿង​គេង​មិន​លក់ គេង​មិន​ស្កប់ ឧស្សាហ៍​ភ្ញាក់ គេងៗ​បាត់​ដង្ហើម ស្រមុក ឬ​បញ្ហា​ផ្សេង​ជា​ច្រើន​ទៀត ជុំវិញ​ផល​រំខាន​ដល់​ការ​គេង ។ សូម​ស្វែងយល់​ពី​មូលហេតុ ពី​បញ្ហា និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាដំណេកផ្សេងទៀត

គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

ការសិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ បើ​ធៀប​នឹង​អ្នក​ដែល​គេង​បាន​យូរ​ជាង​នេះ។ សារព័ត៌មាន​ CNN កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២ បាន​ដក​ស្រង់​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដីPLOS Medicine ដែល​បាន​ផ្ដោត​ទៅ​លើ​ក្រុម​មនុស្ស​ចំនួន​៨០០០​នាក់​ ​មិន​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាយុ​៥០​ឆ្នាំ។ ការ​សិក្សា​រក​ឃើញ​ថា ចំពោះ​អ្នក​ដែល​មាន​វ័យ​៥០​ឆ្នាំ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ ប្រឈម​នឹង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ចំនួន​៣០% បើ​ធៀប​នឹង​អ្នក​ដែល​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​អាយុ​៦០​ឆ្នាំ​ មាន​ហានិភ័យ​៣២% និង​នៅ​វ័យ​៧០​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​រហូត​ដល់​៤០%​ឯ​ណោះ។ ជំងឺ​រ៉ាំរ៉ៃ​ទាំង​នោះ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​ខ្សោយ​បេះដូង ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ជំងឺ​ថ្លើម​ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​​វង្វេង ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​Parkinson’s និង​ជំងឺ​រលាក​សន្លាក់​​ជា​ដើម​។​ [embed-health-tool-bmr] ចំណែក​​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​គេង​មិន​គ្រប់គ្រាន់​ (តិច​ជាង​៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ) មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​រួម​មាន​ធាត់​ជ្រុល និង​សម្ពាធ​ឈាម​ខ្ពស់។ ខុស​ពី​ការ​សិក្សា​ដទៃ​ទៀត ការ​សិក្សា​ថ្មី​នេះ មិន​បាន​រក​ឃើញ​ថា​អ្នក​ដែល​គេង​ច្រើន​ជាង​៩​ម៉ោង​ មាន​បញ្ហា​សុខភាព​ឡើយ ប៉ុន្តែ​អ្នក​ចូលរួម​មួយ​ចំនួន​​បាន​គេង​ច្រើន​ជ្រុល និង​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​ផង​ដែរ។ ការ​គេង​មិន​គ្រប់គ្រាន់​​នៅ​វ័យ​កណ្ដាល​ និង​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ហើយ​ការ​រក​ឃើញ​ទាំង​នេះ គាំទ្រ​​ដល់​ការ​លើក​កម្ពស់​ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា […]

ស្វែងរក បញ្ហាដំណេកផ្សេងទៀត

បញ្ហាដំណេកផ្សេងទៀត

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? (វីដេអូ)

បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។


បញ្ហាដំណេកផ្សេងទៀត

ទម្លាប់មិនល្អពេលយប់ប៉ុន្មាននេះអាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

គ្នាយើង​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​កុំ​ឲ្យ​ឡើង​ដោយ​ការ​តម​អាហារ ឬ​អនុវត្ត​តាម​វិធី​ផ្សេងៗ។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​ឡើង​ទម្ងន់​អាច​បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​នៅ​ពេល​យប់​មួយ​ចំនួន​ដែល​យើង​តែង​ប្រព្រឹត្តិ។ ១. គេង​មិន​គ្រប់គ្រាន់​ គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។ ២. របប​អាហារ​ពេល​ល្ងាច ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​ដូចគ្នា។ ៣. ញ៉ាំ​បង្អែម និង​អាហារ​សម្រន់ បង្អែម​ដែល​មាន​ជាតិ​ស្ករ និង​ម្សៅ​អាច​បំលែង​ទៅ​ជា​ខ្លាញ់ ហើយ​យើង​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​ទាំង​នោះ​នៅ​ពេល​យប់​ទេ ​ដែល​នេះ​​ជា​​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ ក្រៅ​ពី​បង្អែម ការ​ញ៉ាំ​អាហារ​សម្រន់​ក្រោយ​អាហារ​ពេល​ល្ងាច​ផ្តល់​ថាមពល​បន្ថែម​​ ដែល​អាច​នឹង​​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គេង។ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​អាហារ​សម្រន់​ដូចជា​នំប៉័ង និង​នំឃុកគី​ជាដើម។ ៤. មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច ការ​មិន​ញ៉ាំ​អាហារ​ពេលល្ងាច​មិន​អាច​ជួយ​យើង​ឲ្យ​ស្រក​ទម្ងន់​បាន​ច្រើន​ទេ​ ព្រោះ​ការ​មិន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ និង​​ធ្វើ​ឲ្យ​យើង​កាន់តែ​ឃ្លាន​​នៅពេល​​បន្ទាប់​។ ក្រៅ​ពី​នេះ​ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ជាលិកា​សាច់ដុំ និង​ស្បែក​យារ​ធ្លាក់។ ប្រសិនជា​យើង​មិន​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ យើង​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​បាន។ ៥. ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន ផលិតផល​ទាំង​នេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ដំណេក និង​មាន​កាឡូរី​ច្រើន។ យក​ល្អ​យើង​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​​ផឹក​ទឹក​ធម្មតា​បាន។


បញ្ហាដំណេកផ្សេងទៀត

គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

យើង​គ្រប់គ្នា​តែង​ក្រោក​ពី​គេង​លឿន​ និង​ពេល​ខ្លះ​ចូល​គេង​យប់​ជ្រៅ​ទៀត​នៅ​ថ្ងៃ​ធ្វើការ ហើយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​យើង​តែង​គេង​យូរ​ដើម្បី​ប៉ះប៉ូវ​ទៅ​លើ​ការ​គេង​មិន​គ្រប់គ្រាន់​អំឡុង​ថ្ងៃ​ធ្វើការ។ ប៉ុន្តែ​ការ​គេង​សង​នេះ​ពិត​ជា​អាច​ប៉ះប៉ូវ​នូវ​ការ​គេង​មិនគ្រប់​គ្រាន់​​របស់​យើង​​បាន​​ដែរ​​ឬ​​យ៉ាង​ណា? ជាការ​ពិត​យើង​មិន​អាច​គេង​សង​ការ​គេង​មិន​គ្រប់គ្រាន់​របស់​យើង​បាន​ទេ។ យើង​ប្រហែល​សម្គាល់​ឃើញ​ហើយ​ថា​មិនថា​យើង​ព្យាយាម​គេង​ច្រើន​យ៉ាង​ម៉េច​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​មិន​បាន​ជួយ​ឲ្យ​យើង​ទទួល​បាន​ថាមពល​ដែល​យើង​បាត់បង់​អំឡុង​ថ្ងៃ​ធ្វើការ​​បាន​ដែរ​។ ប្រសិនជា​យើង​គេង​មិន​គ្រប់​គ្រាន់​នៅ​ថ្ងៃ​នេះ យើង​គួរ​ប៉ះប៉ូវ​វិញ​នៅ​ថ្ងៃ​ដដែល​។ ការ​គេង​សង​ក្រោយ​ពី​រយៈពេល​យូរ​គឺ​មិន​អាច​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ការ​ប្រតិកម្ម និង​ការ​ផ្ចង់អារម្មណ៍​របស់​យើង​រួមទាំង​អាច​នឹង​រំខាន​ដល់​ទម្លាប់​នៃ​ការ​គេង​ប្រចាំ​ថ្ងៃ​របស់​យើង​ទៀត​។​ មិន​ថា​ដោយ​មូលហេតុ​អ្វី​​ដែល​ធ្វើ​ឲ្យ​យើង​ចូល​គេង​យឺតក៏​ដោយ​ ការ​គេង​គឺ​សំខាន់​ណាស់។ នៅ​ពេល​យើង​ហត់នឿយ សូម្បី​តែ​កិច្ចការ​តូចតាច​ក៏​ពិបាក​ក្នុង​បំពេញ​ដែរ ​ដូចជា​ការ​សន្ទនា​ជាដើម​ ព្រោះ​យើង​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​បង្ក​គ្រោះថ្នាក់​បាន​ពេល​យើង​កំពុង​បើក​បរ និង​ប៉ះពាល់​ដល់​ការ​ចង​ចាំ​រយៈពេល​ខ្លី។ ទម្លាប់​នៃ​ការគេង​មិន​ទៀងទាត់​អាច​​បង្កើន​ហានិភ័យ​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ឡើង​ទម្ងន់ អាការៈ​ថប់បារម្ភ ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​បេះដូង។ ដូចនេះ​ហើយ​យើង​គួរ​ទៅ​គេង​នៅពេល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង ឬ​ងងុយ​គេង។ យើង​អាច​ប្រើ​ម៉ោង​រោទ៍​ដើម្បី​ដាស់​តឿន​​ឲ្យ​ចូល​គេង​លឿន​បាន។ ម៉្យាងទៀត បើ​យើង​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ចូល​គេង​គួរ​បន្ថយ​ពន្លឺ​ឲ្យ​សល់​តិច​​។ ក្នុង​ករណី​ដែល​យើង​ចង់​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​ យើង​អាច៖ គេង​ថ្ងៃ​២០នាទី​មុន​ម៉ោង​៣ល្ងាច គេង​ឲ្យ​បាន​ច្រើន​មួយ​ទៅ​ពីរ​យប់​បន្ទាប់ ចូល​គេង​ឲ្យ​បាន​លឿន​នៅ​យប់​បន្ទាប់។


បញ្ហាដំណេកផ្សេងទៀត

​គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

ប្រសិនជា​យើង​សង្កេត​ឃើញ​ថា​យើង​ត្រូវការ​រយៈពេល​គេង​ច្រើន​ជាង​ ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ គិត​ទាំងពេលថ្ងៃ និងពេលយប់ ដើម្បី​ជាការ​​សម្រាកស្រួលខ្លួន​ ​នោះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​យើង​កំពុង​មាន​បញ្ហា​សុខភាព ជាពិសេស​សម្រាប់​គ្នាយើង​ដែល​អាច​គេង​លក់​នៅ​កន្លែងណា និង​ពេល​ណា​ក៏​បាន​។ ​ភាគច្រើន​យើង​តែង​មើល​រំលង​បញ្ហា​គេង​ច្រើន​នេះ​ដោយ​គិត​ថា​មក​ពី​យើង​ហត់​ពី​ការងារ ប៉ុន្តែ​ការ​មិន​យក​ចិត្ត​ទុក​អាច​បណ្ដាល​​ឲ្យ​មាន​ប៉ះពាល់​ច្រើន។ តើ​គេង​ច្រើន​ពេក​អាច​បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ? ១. ជំងឺ​គេង​ច្រើន (Hypersomnia) ជំងឺ​គេង​ច្រើន​ (Hypersomnia) សំដៅ​លើ​ស្ថានភាព​ដែល​រយៈពេល​នៃ​ការ​គេង​មាន​ការ​កើន​ឡើង​មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ។ តាមពិតទៅ​ អ្នក​ដែល​មាន​ជំងឺ​គេង​ច្រើន​នេះ​អាច​នឹង​ងងុយ​គេង​អំឡុង​ពេល​ថ្ងៃ។ ក្នុង​ករណី​នេះ​យើង​អាច​នឹង​គេង​លក់មិនថា​​យើង​កំពុង​បើក​បរ​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ​។ ទោះបី​យើង​គេង​ច្រើន​ម៉ោង​ក៏​ដោយ យើង​នៅ​តែអាច​មាន​អារម្មណ៍​ថា​ហត់ ឬ​អស់កម្លាំង​។ ២. ជំងឺ​បាក់​ទឹកចិត្ត មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​អាច​មាន​ជំងឺ​គេង​មិន​លក់​ជា​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត ខណៈ​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ទៀត​ក៏​ដូច​ជា​កូន​ក្មេង​អាច​នឹង​មាន​ជំងឺ​គេង​ច្រើនដែល​​បង្ក​ដោយ​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិនជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ដឹង​ថា​យើង​​មាន​ជំងឺ​បាក់ទឹកចិត្ត ការ​គេង​លក់​ច្រើន​អាច​ជា​សញ្ញា​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង។ ៣. សុខភាព​បេះដូង រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ដែល​យើង​អាច​មាន​ដោយសារ​ជំងឺ​ទាក់ទង​នឹង​បេះដូង​អាច​ជា​ការ​គេង​ច្រើន។ នេះ​រួម​បញ្ចូល​ការ​ងងុយគេង​អំឡុង​ពេល​ថ្ងៃ​ដែរ។ យើង​អាច​មាន​អារម្មណ៍​ថា​ហត់ និង​អស់កម្លាំង តែ​នេះ​អាច​មិន​មែន​មក​ពី​ធ្វើ​ការ​ច្រើន​ទេ។ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ពិបាក​ក្នុង​បែង​ចែក​ថា​បញ្ហា​គេង​ច្រើន​ជាង​៩​ម៉ោង​របស់​យើង​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​ឬ​យ៉ាង​ណា​។ ៤. ជំងឺក្រពេញ​ទីរ៉ូអ៊ីត បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​គេង​មិន​លក់ និង​មួយប្រភេទ​ទៀត​អាច​ជា​ជំងឺ​គេង​ច្រើន​ដែល​យើង​គេង​ច្រើន​ ឬ​មាន​អារម្មណ៍​ថា​ហត់​គ្រប់​ពេល។ ជំងឺ​ខ្សោយ​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) គឺ ទាក់ទង​ទៅ​នឹង​ការ​គេង​ច្រើន​ ១០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​​អាច​បង្ក​ឲ្យ​អស់កម្លាំង​ និង​គេង​នៅ​ពេល​ថ្ងៃ។ ប្រសិនជា​យើង​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​តែ​យើង​នៅ​តែ​គេង​ច្រើន​ម៉ោង យក​ល្អ​គួរ​ទៅ​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង។ ៥. គេង​យប់​តិច​ជាង ​៦ ម៉ោង ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គេង​ច្រើន​ធ្ងន់ធ្ងរ។ មិន​ថា​មក​ពី​កត្តា​អ្វី​ក៏​ដោយ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ជាង​ធម្មតា។ […]


បញ្ហាដំណេកផ្សេងទៀត

សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​នុះ​ញ៉ាំ ​មិន​ខ្វល់​ថា​ពេល​ណា​ទេ ទោះ​ជិត​គេង​ក៏​ឃ្លាន និង​ត្រូវទៅ​ញ៉ាំ​ឲ្យ​ឆ្អែត​សិន​ដែរទើប​នៅ​សុខ។ ទម្លាប់​នេះ​មិន​ល្អ​ទេ មិន​ត្រឹម​ប៉ះពាល់​សុខភាពប្រឈម​ជំងឺ​ធាត់ ​ថែម​ទាំង​ប៉ះពាល់​ដល់​ដំណេក​របស់​យើង អាចគេង​មិន​គ្រប់​គ្រាន់ និង​នាំ​ឲ្យ​ថ្ងៃ​ថ្មី​ក្លាយ​ជា​ថ្ងៃ​មិន​ល្អ​បាន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំអាហារ​មួយ​ចំនួន មិនគួរញ៉ាំ​មុន​ចូល​គេង បើមិន​ចង់​គេ​ងមិន​ស្កប់​ស្កល់​នោះ។ ១- ភីហ្សា គ្នា​យើង​គួរ​ពិចារណា​ឡើង​វិញ​ពី​ទម្លាប់​ញ៉ាំ​ភីហ្សា​នៅ​ពេល​យប់​ជ្រៅ ក្រោម​ហេតុ​ផល​ជាច្រើន យើង​គួរ​បោះ​បង់​ទម្លាប់​នេះ​ចោល។ ការសិក្សា​ថ្មីៗ​រក​ឃើញ​ថា ឈីស​ដែល​តែង​ឃើញ​មាន​លើ​ភីហ្សានឹង​ធ្វើ​ឲ្យ​យើង​សុបិន​អាក្រក់ ខណៈ​អាស៊ីដ​ក្នុង​ទឹក​ប៉េង​ប៉ោះអាច​នាំ​ឲ្យ​យើង​ឈឺ​ពោះ​អំឡុង​ពេល​ម៉ោង ២​រំលង​អធ្រាត្រ ត្រូវ​ក្រោក​ទៅ​បន្ទប់ទឹក។ លើស​ពី​នេះ ភីហ្សាក៏​ត្រូវ​ចាត់​ទុក​ជាអាហារ​មិនគួរញ៉ាំ​មុន​ពេល​ចូល​គេង ព្រោះ​អាហារ​ល្ងាច​ដែល​យើង​ញ៉ាំ​រួចមាន​ផ្ទុក​កាឡូរី​កម្រិត​ខ្ពស់​រួច​ជា​ស្រេច នាំ​ឲ្យ​រាង​កាយ​មិន​ត្រូវ​ការ​កាឡូរី​បន្ថែម​ដ៏​ច្រើន​មាន​ក្នុង​ភីហ្សា​ទៀត​នោះ​ទេ។ ២- បឺរហ្គឺរ អាហារ​ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឡើង​គីឡូ​ខ្លាំង ធាត់​ខ្លាំង​ដូច​ជា​ពពួក​បឺរហ្គឺរ នឹង​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​យើងធ្វើ​ការ​កាន់​តែ​ធ្ងន់ នាំ​ឲ្យ​បង្ក​ជា​បញ្ហា​ជា​ច្រើនអំឡុង​ពេល​យើង​ព្យាយាម​គេង​ឲ្យ​លក់​ស្កប់​ស្កល់។ ការ​សិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ញ៉ាំ​ខ្លាញ់​ឆ្អែត​ច្រើន​ពេកមាន​ទំនាក់​ទំនង​​នឹង​បញ្ហា​គេង​មិន​លក់ ហើយ​ពិបាក​ក្រោក​នៅ​ពេល​ព្រឹក។ ៣- កាហ្វេ គ្នា​យើង​ជា​ច្រើន​នៅ​ពេល​យប់​ជ្រៅ​នៅ​តែ​គិត​ដល់​រឿង​ផឹក​កាហ្វេ ដោយ​ជឿ​ថា​មិន​ប៉ះពាល់​ដល់​ការ​ងងុយ​គេង​របស់​យើង​ក៏​ពិត​មែន ប៉ុន្តែ​ភាគ​ច្រើន​ក្នុង​ចំណោម​គ្នា​យើង​ញៀន​កាហ្វេ​បែប​នេះ តែង​មិន​ទទួល​បាន​សំណាង​នោះ​ឡើង ព្រោះ​នៅ​ពេល​កាហ្វេ​ចាប់​ផ្តើម​ជះ​ឥទ្ធិពល​លើ​ដំណេក​របស់​យើង នោះយើង​ត្រូវ​រង់ចាំ​ពេល ៦ម៉ោង​ទៅ​មុខ​ទៀតទើប​អាច​ងងុយ​គេង​ជា​ថ្មី។ អត្ថបទ​ពាក់ព័ន្ធ៖ ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ៤- អាហារហឹរ ទោះ​ជា​អាហារ​ហឹរ​អាច​ជួយ​បង្កើន​រស​ជាតិ​របស់​យើង​ឲ្យ​ឆ្ងាញ់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ក្រពះ​របស់​យើង​ដូច​គ្នា ហើយ​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុតគឺ​ធ្វើ​ឲ្យ​យើង​ក្រហាយ​ទ្រូង ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ពិបាក​ឈាន​ដល់​ងងុយគេង ឬ​គេង​ឲ្យ​បាន​ស្កប់​ស្កល់។ អត្ថបទ​ពាក់ព័ន្ធ៖ ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់? ៥- ទឹក​ក្រូច រវាង​ជាតិ​ហ្គាស (ពពុះ) និង​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​ក្នុង​ទឹក​ក្រូច​មួយ​ចំនួន ពពួក​ភេសជ្ជៈ​ប្រភេទ​នេះក៏​មិន​ល្អ​សម្រាប់​ផឹក​មុន​ចូល​គេង​ដូច​គ្នា។ […]


បញ្ហាដំណេកផ្សេងទៀត

ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង

ការ​គេង​ថ្ងៃ​គឺ​វិធី​ដ៏​ល្អ​សម្រាប់​ទទួល​បាន​ថាមពល​អំឡុងពេល​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​គេង​ថ្ងៃ​យូរ​ពេក យើង​នឹង​ភ្ញាក់​ឡើង​ហើយ​មាន​អារម្មណ៍​ងីងើមិនខាន។ នៅ​ពេល​ភ្ញាក់​មក​មាន​អារម្មណ៍​បែបនេះ គ្នា​យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បំបាត់​អាការៈ​ងីងើនេះបាន។ ១. លុបលាង​មុខ​ យើង​អាច​ប្រើ​កន្សែង​សើម​ដើម្បី​ជូត​មុខ ឬ​លុប​មុខ​នឹង​ទឹកដើម្បី​ឲ្យស្វាង។ យើង​អាច​ប្រើ​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់ ប៉ុន្តែ​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ជាង។ ម៉្យាងទៀត មានការ​​រកឃើញ​ថា​ទឹក​ត្រជាក់​អាច​បន្ថយអត្រា​ចង្វាក់​បេះដូង និង​ជួយ​ដាស់ស្មារតី​បាន​លឿន​ជាង។ ប្រសិន​ជា​គ្នាយើង​មាន​ពេល​គ្រប់គ្រាន់ អាច​ងូត​ទឹកក៏​បាន។ ២. ផឹក​ទឹក នៅ​ពេល​ដែល​យើង​គេង​ថ្ងៃ​យូរ​ យើង​អាច​នឹង​ឈាន​ចូល​ដំណាក់កាល​គេង​លក់​ស្ងប់ ហើយ​មេតាបូលីស​ក្នុង​រាងកាយ​ក៏​ធ្វើ​ការ​យឺត​ជាង​មុន​ដែរ។ ការ​ផឹក​ទឹក​អាច​ជួយ​ឲ្យ​សញ្ញា​ដល់​រាងកាយ​ថា​ដល់​ពេល​ត្រូវ​ភ្ញាក់​ហើយ។ យក​ល្អ​គួរ​ផឹក​ទឹក​យឺតៗ។ ៣. ផឹក​ជាតិ​កាហ្វេអ៊ីន ប្រសិន​ជា​ក្រោយ​ពី​ងើប​ពី​គេង​ថ្ងៃ​ យើង​មាន​អារម្មណ៍​ងីងើ​ខ្លាំង យក​ល្អ​គួរ​សាកល្បង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ និងតែ ជាដើម​ ដើម្បី​ដាស់​ស្មារតី និង​បំបាត់​ការងងុយ។ ​ជាតិកាហ្វេអ៊ីន​ក្នុង​កម្រិត​សមរម្យ​អាច​ជួយ​ឲ្យ​ស្វាង​បាន​ច្រើន​ម៉ោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាតិ​កាហ្វេអ៊ីន​គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះនោម​ ដូចនេះកុំភ្លេចផឹក​ទឹក​ផង។ ៤. ញ៉ាំ​អាហារ​សម្រន់ ​ដើម្បី​ជំរុញ​ឲ្យ​មេតាបូលីស​ដំណើរការ​វិញ និង​សម្រួល​ដល់​ក្រពះ យើង​អាច​ញ៉ាំ​អាហារ​សម្រន់​បាន។ ប៉ុន្តែ​គួរ​ជ្រើសរើស​អាហារសម្រន់​ដែលល្អ ​ងាយ​រំលាយ និង​ផ្តល់​ថាមពល​ច្រើន​ដូចជា​ពពួក​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។ ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជួយ​​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង្អោរ​ក្រោយ​ក្រោក​ពី​គេង​ថ្ងៃដែរ។ ៥. ដាស់​ស្មារតី ដើម្បី​ជួយ​ដាស់​ស្មារតី យើង​អាច​អាន​សៀវភៅ អានព័ត៌មាន ​ឬលេង​ល្បែងល្បង​ប្រាជ្ញា​ផ្សេងៗ។ នេះ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ដំណើរការ ព្រោះ​នៅ​ពេល​ខួរក្បាល​សកម្ម យើង​នឹង​ពិបាក​ក្នុង​ការ​ត្រលប់​ទៅ​គេង​បន្ត។ ៦. បើក​បង្អួច​ ការ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​​អាច​ធ្វើ​ឲ្យ​យើង​ស្វាង​ជាងមុន និង​បន្ថយ​អាការៈ​ងីងើ​បាន។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តគេងថ្ងៃត្រូវ​ដឹងតិចនិកនេះ កុំឲ្យ​ក្រោកឡើងរងីរងើ ឬរំខានដំណេកយប់ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន […]


បញ្ហាដំណេកផ្សេងទៀត

ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

ឲ្យ​តែ​បាយ​ថ្ងៃ​ត្រង់​រួច បើក​ភ្នែក​សឹង​មិន​បាន ងងុយ​នុះងងុយ គ្នា​យើង​ខ្លះ​មាន​ទម្លាប់​បាយ​រួច​ភ្លាម ដាក់​មួយ​ស្រឡេត ប៉ុន្តែ​ខ្លះ​ទៀត បែរ​ជា​រក​វិធី​ផ្សេងៗ​ដើម្បី​ដោះ​ស្រាយ​ភាព​ងងុយ​ខ្លាំង​នេះ។ ដាក់​មួយ​ភាំង អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ដោយកត្តា​ផ្សេង​គ្នា​យើង​ខ្លះ​មិន​អាច​ធ្វើ់ដូចនេះនៅកន្លែងធ្វើការបាននោះ​ទេ។ ហេតុនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​តិច​និក​ខ្លះៗ ជួយ​គ្នា​យើង​​កុំ​ឲ្យ​ងងុយ​គេង​ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួច។ ១- កុំ​អង្គុយ​នៅ​នឹងកៅអី គួរ​ដើរ​បន្តិច​ឲ្យ​បាន​ស្រួល ក្រោយ​ញ៉ាំអាហារ​ថ្ងៃ​ត្រង់​រួច កុំ​ព្យាយាម​អង្គុយ​នៅ​នឹង​​កៅអី​ធ្វើ​ការ​អី គួរ​តែ​ដើរ​ឲ្យ​យឺត​សរសៃ​បន្តិច ដូច​ជា​ឡើង​ជណ្តើរ​ ឬ​ដើរ​ជុំ​វិញ​សួន​បើ​មាន។ ការ​ដើរ​រយៈ​ពេល​ខ្លី​នេះ ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ នឹង​ជួយ​គ្នា​យើង​អាច​បង្កើន​កម្រិត​អុក​ស៊ីហ្សែនក្នុង​ឈាម និង​ជំរុញ​ថាមពល​រាង​កាយ​ខ្លាំង​ក្លា ពិសេស​អាការៈ​ងងុយ​គេង​ក៏​រលាយ​បាត់​ទៅ​តាម​នឹង​ដែរ។ ២- ទំពារ​ស្ករ​កៅស៊ូ យោង​តាម​ការ​សិក្សា​របស់​កាសែត​សរីរវិទ្យា និង​ឥរិយាបថ របស់​អាមេរិក ការ​ទំពារ​ស្ករ​កៅ​ស៊ូ អាច​កាត់​បន្ថយ​អារម្មណ៍​ហត់​នឿយ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​កាន់​តែ​ខ្ពស់ ព្រោះ​ថាធ្វើ​ការ​ច្រើន អាច​នឹង​នាំ​ឲ្យយើង​មាន​អារម្មណ៍​ល្វើយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ ហើយថាការ​ទំពារ​ស្ករ​កៅស៊ូ អាច​ជួយ​ដោះ​ស្រាយ​រឿង​នេះ​បាន។ ការរ​ទំពារ​ស្ករ​កៅស៊ូ ជួយរាងកាយ​យើង​បញ្ចេញ​សកម្មភាព​និងជំរុញ​ឲ្យមានការ​ដាស់​អារម្មណ៍។ គួរ​ទំពារ​ស្ករកៅស៊ូ​រសជាតិ​ជីរអង្កាម​ឲ្យ​បាន​ ៥នាទី ក្រោយ​បាយ​ថ្ងៃ​ត្រង់ ដើម្បី​អាច​ជួយ​ប្រមូល​ថាមពលរាងកាយ​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត ៣- ផឹក​ទឹក​ឲ្យ​បាន​ច្រើន ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ក៏​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង អារម្មណ៍​មិន​ល្អ និងពិបាក​ផ្ចង់​អារម្មណ៍​ជាដើម។ ត្រូវ​ប្រាកដ​ថា យើង​បាន​ផឹក​ទឹក​គ្រប់​គ្រាន់​ពេញ​មួយ​ថ្ងៃ ពិសេស​អំឡុង​ពេល​ធ្វើ​ការ​មុនអាហារ​ថ្ងៃ​ត្រង់។ នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ អាច​ជួយ​យើង​ប្រឆាំង​នឹង​ស្ថានភាព​ងងុយ​ខ្លាំង​ក្រោយ​អាហារ​ថ្ងៃ​ត្រង់​បាន។ ៤- […]


បញ្ហាដំណេកផ្សេងទៀត

ហេតុផលសំខាន់៣យ៉ាង​ មិនគួរទុកទូរសព្ទជិត​ខ្លួន​នៅពេលគេង

សម្រាប់​យុវវ័យ​ ភ្ញាក់​ឡើង​ពេល​ព្រឹក​​ ហើយ​មាន​ទូរសព្ទ​នៅ​ក្បែរ​ដៃ ឆែក​មើល​ Mail ឬ Facebook ឬ​សារ​ អាច​ជា​​ទម្លាប់​ប្រចាំ​ថ្ងៃ​​ទៅ​ហើយ ដែល​មាន​ន័យ​ថា ទូរសព្ទ​នៅ​ក្បែរ​យើង​គ្រប់​​ពេល​វេលា មិន​ថា​ពេល​ថ្ងៃ​​ ឬ​ពេល​គេង​ឡើយ។ ប៉ុន្តែ​ ជា​មួយ​សកម្មភាព​នេះ យើង​ក៏​គួរ​ស្វែង​យល់ ពី​ការ​ទុក​ទូរសព្ទ​​នៅ​ក្បែរ​ខ្លួន ថា​តើ​នឹង​បង្ក​​ជា​ ផល​​មិន​ល្អ​អ្វី​ខ្លះ ក្រៅ​តែ​ពី​ផល​ប្រយោជន៍​ខាង​ទំនាក់ទំនង​។ ១. បង្ក​ជា​​អគ្គិភ័យ​ (ករណី​កម្រ​ធ្លាប់​កើត​មាន​ឡើង) នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​សហរដ្ឋអាមេរិក មាន​​ករណី​អគ្គិភ័យ​​កើត​ឡើង ដោយ​សារ​យុវជន​ម្នាក់ ​បាន​​​ទុក​ទូរសព្ទ​​​ចោល​នៅ​​លើ​ខ្នើយ​កើយ​​ និង​​គេង​លង់​លក់ បង្ក​ឱ្យ​ទូរសព្ទ​ឡើង​កម្តៅ និង​ឆេះ​ខ្នើយ។ ករណី​ដែល​បាន​កើត​ឡើង​នេះ បាន​​ក្លាយ​ជា​មេរៀន ដែល​មិន​គួរ​ធ្វេស​ប្រហែស ទៅ​លើ​​កម្តៅ​ចេញ​ពី​ទូរសព្ទ ដែល​យើង​​​​មិន​បាន​ចាប់​អារម្មណ៍។ អត្ថបទពាក់ព័ន្ធ៖ មើល​អេក្រង់​យូរ ភ្នែក​អាច​មាន​បញ្ហា! ប៉ុន្មាន​របៀប​ស្រួលៗ​នេះ ជួយ​ភ្នែក​ច្រើន​ណាស់ អាជ្ញាធរ​​​បារាំងឲ្យ​ប្រយ័ត្ន​​​ភ្លើង ​​LED ប្រយ័ត្ន​​ខូច​ភ្នែក ២. វិទ្យុសកម្ម ​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ ទូរសព្ទ ១​គ្រឿង បញ្ចេញ​​​កម្តៅ ជា​ការ​បញ្ចូន​រលក​សញ្ញា ប្រមាណ​៩០០​ MHz ហើយ​​នេះ ​ជា​ហេតុ​ផល​ ដែល​ថាការ​ទុក​ទូរសព្ទ​ក្បែរ​ខ្លួន​យូរ បង្ក​ឱ្យ​យើង​​ឈឺ​ក្បាល ចុក​សាច់​ដុំ និង​ឈឺ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ។ ដូច​នេះ ការ​បិទ​ទូរសព្ទ […]


បញ្ហាដំណេកផ្សេងទៀត

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក

របប​អាហារ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​រំខានការគេងរបស់​យើង​បាន​ដែរ។ ការ​ផ្លាស់​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ជួយ​យើង​ឲ្យ​គេង​លក់​ស្រួល និង​មាន​ប្រយោជន៍​ដល់​សុខភាព។​ អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ​អាច​រំខាន​ដំណេក​យើងបាន។​ ១. សាច់ក្រហម សាច់ក្រហម​ដូចជា​សាច់គោ សាច់ជ្រូក សាច់​ចៀម​គឺ​ពិបាក​ក្នុង​ការ​រំលាយ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង​លក់។ នៅ​ពេល​គេង​លក់ រាងកាយ​នឹង​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​បំបែក​ពពួក​សាច់​ទាំងនេះ។ ហេតុ​នេះ​ហើយយើង​អាច​នឹង​ភ្ញាក់​អំឡុងពេល​យប់។ ម៉្យាងទៀត​សាច់ក្រហម​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត ហើយ​ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​អាច​ធ្វើឲ្យ​គុណភាព​នៃ​ការ​គេង​ធ្លាក់ចុះ​ដែល​ធ្វើ​ឲ្យ​យើង​ហត់ និង​ឆាប់​ខឹង។ ២. អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ​សុទ្ធ​តែ​ពិបាក​ក្នុង​រំលាយ​ដែល​អាច​ពន្យារ​ពេល​គេង​លក់។ អាហារ​មាន​រសជាតិ​ហឹរ​បង្ក​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង និង​ចាល់អាស៊ីត​ក្នុង​ក្រពះ​ដែល​នេះ​ធ្វើ​ឲ្យ​មិន​អាច​គេង​លក់​បាន។ គួរ​ចងចាំ​ថា​ផ្លែ​ក្រូច និង​ទឹក​ក្រូច​ស្រស់​ក៏​អាច​រំខាន​ដំណេក​ដោយសារ ក្រហាយ​ទ្រូង​ដែរ។ ៣. ពពួក​សណ្តែក ឬ​អាហារ​ធ្វើ​ពី​សណ្ដែក សណ្ដែក​គឺ​ពិបាក​ក្នុង​ការ​រំលាយ និង​អាច​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ និង​ហើម​ពោះ។ បន្ថែមពីនេះទៀត អាហារ​ធ្វើ​ពី​សណ្តែក​ក៏ដូច​អាហារ​មាន​រសជាតិ​ហឹរ​ដែរ​អាច​រំខាន​ដំណេក​ដែល​បណ្ដាល​មកពី​អាការៈ​ក្រហាយ​ទ្រូង និង​ចាល់អាស៊ីត។ ៤. បន្លែ បន្លែ​គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​មុន​ចូល​គេង​អាច​រំខាន​ការ​គេង​បាន។ បន្លែ​ទាំង​នោះ​រួមមាន​ត្រសក់ និង​ឆៃថាវ​ជាដើម ហើយ​បន្លែ​ទាំង​នេះ​មាន​ជាតិ​ទឹក​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ក្រោក​ពាក់​កណ្ដាល​យប់​ដើម្បី​ចូល​បន្ទប់ទឹក។ សម្រាប់​ផ្លែ​ប៉េងប៉ោះ​វិញ​មាន​អាស៊ីត​អាមីណូ tyramine ដែល​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​អរម៉ូន norepinephrine។ អរម៉ូន​នេះ​អាច​ពន្យារ​ពេល​គេង​លក់​បាន។ រីឯ​ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ខ្លាំង និង​រំខាន​មិន​ឲ្យ​គេង​ស្ងប់។ ៥. សូកូឡា សូកូឡា​សុទ្ធ​តែ​មាន​កាហ្វេអ៊ីន​។ ជាតិ​កាហ្វេអ៊ីន​ធ្វើឲ្យ​យើងមិន​ងងុយ​គេង​ បើ​សិនជាយើង​ញ៉ាំ​ជិត​ពេល​ចូល​គេង។ សូកូឡា​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ដែល​សូកូឡា​ខ្មៅ​មួយ​ដុំ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីនស្មើ​មួយ​​ភាគ​បួន​នៃ​កាហ្វេ​មួយ​ពែង។ ៦. ជាតិស្ករ យក​ល្អ​គួរ​ចៀសវាង​ការ​ញ៉ាំ​នំឃុកគី និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​ស្ករមុនចូលគេង។ ទោះបី​ភេសជ្ជៈ Soft Drink មិន​មាន​ជាតិ​កាហ្វេអ៊ីន ប៉ុន្តែ​ភេសជ្ជៈ​ប្រភេទ​នេះ គឺ​មាន​ជាតិ​ស្ករ​ច្រើន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស