backup og meta

គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2022

    គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

    ការសិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ បើ​ធៀប​នឹង​អ្នក​ដែល​គេង​បាន​យូរ​ជាង​នេះ។

    សារព័ត៌មាន​ CNN កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២ បាន​ដក​ស្រង់​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដីPLOS Medicine ដែល​បាន​ផ្ដោត​ទៅ​លើ​ក្រុម​មនុស្ស​ចំនួន​៨០០០​នាក់​ ​មិន​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាយុ​៥០​ឆ្នាំ។ ការ​សិក្សា​រក​ឃើញ​ថា ចំពោះ​អ្នក​ដែល​មាន​វ័យ​៥០​ឆ្នាំ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ ប្រឈម​នឹង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ចំនួន​៣០% បើ​ធៀប​នឹង​អ្នក​ដែល​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​អាយុ​៦០​ឆ្នាំ​ មាន​ហានិភ័យ​៣២% និង​នៅ​វ័យ​៧០​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​រហូត​ដល់​៤០%​ឯ​ណោះ។

    ជំងឺ​រ៉ាំរ៉ៃ​ទាំង​នោះ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​ខ្សោយ​បេះដូង ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ជំងឺ​ថ្លើម​ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​​វង្វេង ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​Parkinson’s និង​ជំងឺ​រលាក​សន្លាក់​​ជា​ដើម​។​

    ចំណែក​​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​គេង​មិន​គ្រប់គ្រាន់​ (តិច​ជាង​៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ) មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​រួម​មាន​ធាត់​ជ្រុល និង​សម្ពាធ​ឈាម​ខ្ពស់។

    ខុស​ពី​ការ​សិក្សា​ដទៃ​ទៀត ការ​សិក្សា​ថ្មី​នេះ មិន​បាន​រក​ឃើញ​ថា​អ្នក​ដែល​គេង​ច្រើន​ជាង​៩​ម៉ោង​ មាន​បញ្ហា​សុខភាព​ឡើយ ប៉ុន្តែ​អ្នក​ចូលរួម​មួយ​ចំនួន​​បាន​គេង​ច្រើន​ជ្រុល និង​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​ផង​ដែរ។

    ការ​គេង​មិន​គ្រប់គ្រាន់​​នៅ​វ័យ​កណ្ដាល​ និង​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ហើយ​ការ​រក​ឃើញ​ទាំង​នេះ គាំទ្រ​​ដល់​ការ​លើក​កម្ពស់​ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​។

    បញ្ហាការគេង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទន្ទឹម​នឹង​នេះ​ដែរ លោក​សាស្ត្រាចារ្យ​រង​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​សាកលវិទ្យាល័យ​Alabama ដែល​កំពុង​តែ​ធ្វើការ​សិក្សា​លើ​​បញ្ហា​ដំណេក​​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា អ័រម៉ូនជួយ​​គ្រប់គ្រង​​ផ្នែក​មួយ​ចំនួន​ ដូចជា​ចំណង់​អាហារ ការ​ធ្វើមេតាប៉ូលីស ចំណង់​ផ្លូវ​ភេទ សម្ពាធ​ឈាម​ ​ចង្វាក់​បេះដូង សីតុណ្ហភាព​រាងកាយ និង​ចង្វាក់​circadian។ ប្រសិនបើ​រាងកាយ​មិន​ផលិត​អ័រម៉ូន​គ្រប់គ្រាន់​ ដោយ​សារ​តែ​យើង​គេង​មិន​គ្រប់គ្រាន់​ នោះ​អាច​​បង្ក​ជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ បន្ថែម​ពី​លើ​ការ​អស់​កម្លាំង​ ឈឺ​រាងកាយ និងបញ្ហា​​សម្ពាធ​ឈាម

    លើស​ពី​នេះ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​​បង្កើន​ការ​រលាក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ជាច្រើន។ ជា​រួម​​ ការ​គេង​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​បង្កើន​គុណភាព​ជីវិត និង​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ ព្រម​ទាំង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម