និពន្ធនាយក និងប្រធានផ្នែកយុទ្ធសាស្ត្រឌីជីថល ជីព ចិត្ត – បទពិសោធន៍ទាំងប្រឡូក & ដឹកនាំក្រុមការងារផ្នែកសារព័ត៌មាន ព្រមទាំងយុទ្ធសាស្ត្រលើឌីជីថល ជាង ១០ឆ្នាំ ខ្ញុំយល់ថា រឿងដែលធ្វើបន្ទាប់គឺត្រូវរុញ ប្រព័ន្ធផ្សព្វផ្សាយផ្នែកសុខាភិបាល ឲ្យកាន់តែសកម្ម ព្រោះសព្វថ្ងៃនេះ យើងមិនទាន់សម្បូរផ្នែកហ្នឹង។
បើបងប្អូនយើង មានបញ្ហា ឬចម្ងល់សុខភាពផ្ទាល់ខ្លួន ចង់សួរពេទ្យ ឬអ្នកជំនាញ ដោយមិនបាច់ទៅពេទ្យ មិនបាច់ខលទូរស័ព្ទសួរ ហើយឥតគិតថ្លៃ សាកស្រមៃមើល ថាតើទីណា ឬកន្លែងណាអាចជួយយើងបាន? ប្រហែលជាមិនច្រើនទេ។
មួយខែៗ មានបងប្អូនយើង ចូលមើលវេបសាយ Share ខនថិន ឬឆ្លើយឆ្លងសួរសំណួរ រាប់ពាន់ រាប់ម៉ឺនដង។ ខ្ញុំជឿថាវត្តមាន “Hello គ្រូពេទ្យ” ដោយវាស់វែងលើសន្ទស្សន៍នេះ ជាដំណោះស្រាយ ក្នុងកម្រិតវិជ្ជាជីវៈខ្ពស់ និងទុកចិត្តបំផុតមួយ។
អរគុណធំៗ សម្រាប់ការគាំទ្រ និងជឿជាក់ “Hello គ្រូពេទ្យ” សូមគ្រប់គ្នា ងាកមកចាប់អារម្មណ៍គិតគូរពីសុខភាពខ្លួនឯង និងមនុស្សក្នុងផ្ទះ កុំចាំទាល់តែឈឺ បានរត់រកពេទ្យ។