ជីព ចិត្ត និពន្ធ​នាយក​ និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ឌីជីថល

និពន្ធ​នាយក​ និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ឌីជីថល ជីព ចិត្ត – បទពិសោធន៍​ទាំង​ប្រឡូក & ដឹកនាំ​ក្រុមការងារ​ផ្នែក​សារព័ត៌មាន ព្រម​ទាំង​យុទ្ធសាស្ត្រ​លើ​ឌីជីថល ជាង ១០ឆ្នាំ ខ្ញុំ​យល់​ថា រឿង​ដែល​ធ្វើ​បន្ទាប់​គឺ​ត្រូវ​រុញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​សុខាភិបាល ឲ្យ​កាន់​តែ​សកម្ម ព្រោះ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​សម្បូរ​ផ្នែក​ហ្នឹង។

បើ​បងប្អូន​យើង ​មាន​បញ្ហា ឬ​ចម្ងល់​សុខភាព​ផ្ទាល់​ខ្លួន ចង់​សួរ​ពេទ្យ ឬ​អ្នក​ជំនាញ ដោយ​មិន​បាច់​ទៅ​ពេទ្យ មិន​បាច់​ខល​ទូរស័ព្ទ​សួរ ហើយ​ឥត​គិត​ថ្លៃ សាក​ស្រមៃ​មើល​ ថា​តើ​ទីណា ឬ​កន្លែង​ណា​អាច​ជួយ​យើង​បាន? ប្រហែល​ជា​មិន​ច្រើន​ទេ។

មួយ​ខែៗ មាន​បងប្អូន​យើង ចូល​មើល​វេបសាយ Share ខនថិន ឬ​ឆ្លើយឆ្លង​សួរ​សំណួរ រាប់ពាន់ រាប់​ម៉ឺន​ដង។ ខ្ញុំ​ជឿ​ថា​វត្តមាន “Hello គ្រូពេទ្យ” ដោយ​វាស់វែង​លើ​សន្ទស្សន៍​នេះ ជា​ដំណោះស្រាយ ក្នុង​កម្រិត​វិជ្ជាជីវៈ​ខ្ពស់ និង​ទុក​ចិត្ត​បំផុត​មួយ។

អរគុណ​ធំៗ សម្រាប់​ការ​គាំទ្រ និង​ជឿជាក់ “Hello គ្រូពេទ្យ” សូម​គ្រប់​គ្នា ងាក​មក​ចាប់​អារម្មណ៍​គិត​គូរ​ពី​សុខភាព​ខ្លួន​ឯង និង​មនុស្ស​ក្នុង​ផ្ទះ កុំ​ចាំ​ទាល់​តែ​ឈឺ បាន​រត់​រក​ពេទ្យ។

អំពីអ្នកនិពន្ធអត្ថបទ អ្នកបកប្រែ និងអ្នកត្រួតពិនិត្យ
កំពុងដំណើរការ...
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"