បញ្ហាដំណេកផ្សេងទៀត

បញ្ហា​ដំណេក​ផ្សេង​ទៀត - មិន​រើស​អាយុ​ទេ​រឿង​គេង​មិន​លក់ គេង​មិន​ស្កប់ ឧស្សាហ៍​ភ្ញាក់ គេងៗ​បាត់​ដង្ហើម ស្រមុក ឬ​បញ្ហា​ផ្សេង​ជា​ច្រើន​ទៀត ជុំវិញ​ផល​រំខាន​ដល់​ការ​គេង ។ សូម​ស្វែងយល់​ពី​មូលហេតុ ពី​បញ្ហា និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាដំណេកផ្សេងទៀត

គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

ការសិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ បើ​ធៀប​នឹង​អ្នក​ដែល​គេង​បាន​យូរ​ជាង​នេះ។ សារព័ត៌មាន​ CNN កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២ បាន​ដក​ស្រង់​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដីPLOS Medicine ដែល​បាន​ផ្ដោត​ទៅ​លើ​ក្រុម​មនុស្ស​ចំនួន​៨០០០​នាក់​ ​មិន​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាយុ​៥០​ឆ្នាំ។ ការ​សិក្សា​រក​ឃើញ​ថា ចំពោះ​អ្នក​ដែល​មាន​វ័យ​៥០​ឆ្នាំ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ ប្រឈម​នឹង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ចំនួន​៣០% បើ​ធៀប​នឹង​អ្នក​ដែល​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​អាយុ​៦០​ឆ្នាំ​ មាន​ហានិភ័យ​៣២% និង​នៅ​វ័យ​៧០​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​រហូត​ដល់​៤០%​ឯ​ណោះ។ ជំងឺ​រ៉ាំរ៉ៃ​ទាំង​នោះ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​ខ្សោយ​បេះដូង ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ជំងឺ​ថ្លើម​ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​​វង្វេង ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​Parkinson’s និង​ជំងឺ​រលាក​សន្លាក់​​ជា​ដើម​។​ [embed-health-tool-bmr] ចំណែក​​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​គេង​មិន​គ្រប់គ្រាន់​ (តិច​ជាង​៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ) មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​រួម​មាន​ធាត់​ជ្រុល និង​សម្ពាធ​ឈាម​ខ្ពស់។ ខុស​ពី​ការ​សិក្សា​ដទៃ​ទៀត ការ​សិក្សា​ថ្មី​នេះ មិន​បាន​រក​ឃើញ​ថា​អ្នក​ដែល​គេង​ច្រើន​ជាង​៩​ម៉ោង​ មាន​បញ្ហា​សុខភាព​ឡើយ ប៉ុន្តែ​អ្នក​ចូលរួម​មួយ​ចំនួន​​បាន​គេង​ច្រើន​ជ្រុល និង​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​ផង​ដែរ។ ការ​គេង​មិន​គ្រប់គ្រាន់​​នៅ​វ័យ​កណ្ដាល​ និង​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ហើយ​ការ​រក​ឃើញ​ទាំង​នេះ គាំទ្រ​​ដល់​ការ​លើក​កម្ពស់​ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា […]

ស្វែងរក បញ្ហាដំណេកផ្សេងទៀត

បញ្ហាដំណេកផ្សេងទៀត

ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​

ទូរសព្ទ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃនាពេល​បច្ចុប្បន្ននេះ គឺជួយ​សម្រួល​កិច្ច​ការងារ​ជាច្រើន​សម្រាប់​យើង។ ប៉ុន្តែ​ទន្ទឹម​នឹង​គុណ​សម្បត្តិ ទូរសព្ទ​ក៏​មាន​គុណ​វិបត្តិច្រើន​ដូច​គ្នា ពិសេស​បើ​យើង​ប្រើ​ប្រាស់​វា​​ច្រើន​នៅ​ពេល​យប់ នឹង​ធ្វើ​ឲ្យ​គុណ​ភាព​ដំណេក​យើង កាន់​តែ​ចុះ​ខ្សោយ។ ចង់​ដឹង​ថា ចុះ​ខ្សោយ​យ៉ាង​ម៉េច​ខ្លះ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បញ្ជាក់​ប្រាប់។ ១- ធ្វើ​ឲ្យ​យើង​មិន​ងាយ​ងងុយ​គេង ការ​សិក្សា​ទៅ​លើ​អ្នក​ចូល​រួម​ដែល​និយម​លើការ​អាន​បែប​អេឡិចត្រូនិក​មុន​ពេល​ចូល​គេង (ដែល​ឧបករណ៍​ទាំង​នេះ មាន​បញ្ចេញ​បន្លឺ​ពណ៌ខៀវ ដូច​គ្នា​ទៅ​នឹង​អេក្រង់ទូរសព្ទ ថេបផ្លេត) គឺ​ពន្យារ​ពេល​ងងុយ​គេង​របស់​យើង​ប្រមាណ​ជាង ១០​នាទី បើធៀប​ទៅ​នឹង​គ្នា​យើង​ដែល​អាន​សៀវ​ភៅ​ធម្មតា។ នៅ​ពេល​យើង​ព្យាយាម​មិន​មើល​ទូរសពទ្ទ ទូរទស្សន៍​មុន​ចូល​គេ យើង​នឹង​សង្កេត​ឃើញ​ថា មានអារម្មណ៍​ងងុយ​គេង និង​ការគេង​លក់​មាន​សភាពល្អឡើងវិញ។ អត្ថបទ​ពាក់​ព័ន្ធ៖ ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ ២- ប៉ះពាល់​មុខងារ REM នៃ​ការ​គេង មុខងារ REM នៃ​ដំណេក គឺ​ជា​ដំណាក់​កាល​នៃ​ការ​គេង​របស់​យើង ដែល​រាង​កាយ និង​ខួរ​ក្បាល​ត្រូវ​ការ​បង្កើន​ថាម​ពល​ឡើង​វិញ។ មុខ​ងារ​នេះ គឺ​ជួយ​ឲ្យ​ការ​ចង​ចាំ​យើង​បាន​ល្អ មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ភាព​ច្នៃ​ប្រឌិត ងាយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ។ បើ​សិន​ជា​មុខ​ងារ​នេះ​ដំណើរ​ការ​មិន​បាន​ល្អ អាច​នឹង​ធ្វើ​ឲ្យ​យើង​ងីងើ​នៅ​ព្រឹក​បន្ទាប់ និង​ពិបាក​ផ្ចង់​អារម្មណ៍។ អត្ថបទពាក់ព័ន្ធ៖  ល្បីយូរហើយ​តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក? កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ ៣- ធ្វើ​ឲ្យ​ងាយ​ភ្ញាក់​ពី​ដំណេក ដេក​អាន​អ្វី​មួយ​លើ​ទូរសព្ទ​ពេល​យប់ ធ្វើ​ឲ្យ​យើង​ធូរ​ស្រាល​អារម្មណ៍​មិន​អ៊ីចឹង? ទស្សនៈនេះ​ខុស​ទាំង​ស្រុង ដោយ​អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា ធ្វើ​បែប​នេះ យើង​នឹង​មាន​អារម្មណ៍​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​វិញ […]


បញ្ហាដំណេកផ្សេងទៀត

ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ការ​ឡើង​ទម្ងន់​មានទំនាក់ទំនង​ទៅ​នឹង​ទម្លាប់​នៅ​ពេល​ល្ងាច ឬ​មុន​ចូលគេង។ ដូចនេះ​ការ​ដឹង​ពី​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ភ្លាមៗ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហាឡើង​ទម្ងន់ និង​មាន​ផល​ល្អ​ដល់​សុខភាព​ផង​ដែរ។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កំហុស​មុន​ចូលគេងមួយ​ចំនួន​​ដែល​ធ្វើ​ឲ្យយើង​​ឡើង​ទម្ងន់បាន។​ ១. ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់ យើង​ដឹង​ពី​ច្បាប់​ដែល​មិន​គួរ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង​៦ល្ងាច ប៉ុន្តែ​នេះ​មិន​បាន​បញ្ឈប់​យើង​ពី​ការ​ឃ្លាន​ពេល​យប់ និង​ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់​ទេ។ ការសិក្សា​ជាច្រើន​ក៏​បាន​ឲ្យ​ដឹង​ថា​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ទៀត​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន និង​មាន​ផល​អវិជ្ជមាន​ចំពោះ​ការ​កំណត់​របស់​អ័រម៉ូន។ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ភាគច្រើន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ ហើយ​ការ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​បាន​ដុត​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ ២. ការ​ផឹក​កាហ្វេ​នៅ​ពេល​យប់ ការ​ផឹក​កាហ្វេ​នៅ​ពេល​ល្ងាច​អាច​ប៉ះពាល់​ដល់​ដំណេក។ យើង​គួរ​ផឹក​កាហ្វេ​យ៉ាង​តិច​៦ម៉ោង​មុន​ចូល​គេង។ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​អាស៊ីត chlorogenic ដែល​មាន​ក្នុង​កាហ្វេ​​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ ដូចនេះ​ដើម្បីឲ្យឡើងទម្ងន់​គ្នាយើងគួរ​ជំនួស​កាហ្វេ​ដោយ​ផឹក​តែ​រុក្ខជាតិ (Herbal tea) និង​ទឹក​ក្តៅវិញ​។ ៣. ការ​គេង​មិន​គ្រប់គ្រាន់ ការ​គេង​ឲ្យ​គ្រប់​គ្រាន់​គឺ​គេ​ងពី​៧​ទៅ​៨ម៉ោង ហើយការគេងរាល់ថ្ងៃតិចជាងនេះអាចនាំឲ្យសុខភាពជួបនឹង​បញ្ហា​ផ្សេងៗ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់ប្តូរ​ការ​ធ្វើ​មេតាប៉ូលីសរបស់រាងកាយ។ ក្រៅ​ពី​នេះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់​ប្តូរ​អ័រម៉ូន Leptin ដែលជាអ័រម៉ូនរក្សាការឃ្លាន និង​ចំណង់អាហារ ហើយការគេងមិនគ្រប់គ្រាន់កាត់បន្ថយការបញ្ចេញអ័រម៉ូន leptin​នេះ។ ម៉្យាងទៀត​អ័រម៉ូន​នេះ​នឹងធ្វើ​ឲ្យ​រាងកាយ​ចង់​ញ៉ាំ​តែ​អាហារ​សំបូរ​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់។ ៤. ការ​មិន​ហាត់​ប្រាណ ការ​ហាត់ប្រាណ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​ដោយ​ជួយ​ដល់​ការ​ធ្វើ​មេតាប៉ូលីស និង​ការ​ដុត​កាឡូរី។ ដូចនេះ​គួរ​ហាត់ប្រាណ​ជា​ប្រចាំ។ ការ​ដើរ​ប្រហែល១៥នាទី អាច​ជួយ​ដុត​បំផ្លាញ​បាន​១០០​កាឡូរី។ អត្ថបទពាក់ព័ន្ធ៖ កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ ៥. ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិច​នៅ​ពេល​ល្ងាច ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិច​ដែល​បញ្ចេញ​នូវ​ពន្លឺ​ពណ៌​ខៀវ (blue light) មុន​ចូល​គេង​អាច​ធ្វើ​ឲ្យ​គេង​មិន​គ្រប់គ្រាន់​ ហើយ​យូរ​ទៅ​នឹង​​ឡើង​ទម្ងន់។ គ្រឿង​អេឡិចត្រូនិច​ទាំង​នេះ​រំខាន​ដល់​រាងកាយ​ក្នុង​ការ​ផលិត​អ័រម៉ូន melatonin […]


បញ្ហាដំណេកផ្សេងទៀត

ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល

រឿង​គេង​សំខាន់​ណាស់​សម្រាប់​សុខភាព​យើង ហើយ “Hello គ្រូពេទ្យ” ណែនាំ​គ្នា​យើង គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កុំ​នៅ​យប់​ជ្រៅ ហើយ​ព្យាយាម​គេង​ថ្ងៃ​ជំនួស​នោះ មិន​ល្អ​ចំពោះ​សុខភាព​ទេ។ ដោយ​ឡែក គ្នា​យើង​ធ្លាប់​មាន​បញ្ហា​ក្រោក​ពី​គេង​ស្រាប់​តែ​ឈឺ​ក្បាល​ខ្ទោកៗ​ដែលឬ​អត់? ដឹង​ថា​ដោយ​សារ​មូលហេតុ​អីទេ? បើ​ចង់​ដឹង អត្ថបទ​ខាង​ក្រោយ​នេះ អាច​ពន្យល់​បាន​ខ្លះ។ ១– អ្វី​ជា​ការ​ឈឺ​ក្បាល​ក្រោយ​ភ្ញាក់​ពី​គេង? ភ្ញាក់​ពី​គេង មាន​អារម្មណ៍​មិន​ល្អ ឈឺ​ក្បាល គេ​អាច​ហៅ​ម្យ៉ាង​ថា ឈឺក្បាល​ប្រកាំង ដែល​ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​ហើយ មាន​បញ្ហា។ យ៉ាងណា នេះ​មិន​​មែន​ជា​រឿង​ចម្លែក​នោះ​ឡើយ ខណៈ ៥០% គ្នា​យើង​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ក្រោយ​ក្រោក​ពី​គេង កើត​ឡើង​ចន្លោះ​ម៉ោង ៤ ទាបភ្លឺ ដល់​ម៉ោង ៩ព្រឹក ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ដែរ ដោយ ៨០% គ្នា​យើង​មាន​បញ្ហា​នេះ តែង​មាន​អារម្មណ៍​ហត់​នឿយ អស់​កម្លាំង។ ប៉ុន្តែ​រឿង​នេះ មិន​អាច​បន្ទោស​ថា បញ្ហា​ឈឺ​ក្បាល​រំខាន ដល់​ដំណេក​យើង​នោះ​ទេ គួរ​តែ​បន្ទោស​ថា ទម្លាប់​ការ​គេង​របស់​យើង ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នេះ ទើប​ត្រឹម​ត្រូវ។ ប៉ុន្តែ​កុំ​បារម្ភ​ពេក ព្រោះ​ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា ទំនាក់​ទំនង​រវាង​ការ​គេង និង​បញ្ហា​ឈឺ​ក្បាល តែង​កើត​មាន​ឡើង​ដោយ​សារ​ទម្លាប់​គេង ហើយ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ទម្លាប់​គេង​ត្រឹម​ត្រូវ​មួយ។ ផ្សារ​ភ្ជាប់​រវាង​ទម្លាប់​មិន​ល្អ​ក្នុង​ការ​គេង ឬ​បញ្ហា​អំឡុង​ពេល​គេង​មួយ​ចំនួន ជាមូល​ហេតុ​នាំឲ្យ​យើង​ឈឺ​ក្បាល​ពេល​ក្រោក​ឡើង ខណៈ​បញ្ហា​សុខភាព​អំឡុង​ពេល​គេង​ទាំង​នោះ […]


បញ្ហាដំណេកផ្សេងទៀត

ធ្វើការ​យប់​ជ្រៅ​ពេក ឬ​ធ្វើការ​វេន​យប់រាប់ឆ្នាំ អាចប្រឈម​កើត​ជំងឺ​ទាំង​នេះ

បច្ចុប្បន្ន​នេះ គ្នា​យើង​ភាគ​ច្រើន​សុទ្ធ​តែ​មមា​ញឹក​ខ្លាំង​នឹង​ការងារ ខ្លះ​ធ្វើ​ការ​ថ្ងៃ​មិន​គ្រប់​ទេ យក​ការងារ​មក​ធ្វើ​ពេល​យប់​​ទៀត។ ពិត​ណាស់ ធ្វើការ​យប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មូល ងាយ​ស្រួល​ច្រើន​ជាង​ធ្វើ​នៅ​ការិយាល័យ ប៉ុន្តែ​ត្រូវ​ដឹង​ថា ធ្វើ​ការ​យប់​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ“ នឹង​លើក​ឡើង​ផល​ប៉ះពាល់​ខ្លះៗ ដោយ​សារ​ធ្វើ​ការ​យប់ជ្រៅ​ពេក។ ១– រំខាន​ដល់​ចង្វាក់​នៃ​ការ​គេង​ពី​ធម្មជាតិ គេង​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ។ នៅ​ពេល​យើង​កំពុង​ដេក​លង់​លក់ រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​ពុល​ចេញ​មក​ក្រៅ ជួស​ជុល​កន្លែង​មាន​របួស និង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង។ ធ្វើ​ការ​ងារ​យប់​ជ្រៅពេក ឬ​ការងារ​វេន​យប់​តែ​ម្តង នឹង​រំខាន​ទៅ​ដល់​ដំណើរ​ការ​ទាំង​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​ជាច្រើន។ ២– កើន​ហានិភ័យ​កើត​មហារីក​សុដន់? ចំពោះ​ស្រីៗ​ធ្វើ​ការ​វេន​យប់ កាន់​តែ​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ជាង​ស្រីៗ​ធ្វើ​ការ​វេន​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​វេន​យប់​ជា​ប្រចាំ ឬ​ធ្វើ​តែ​មួយ​យប់​ក្នុង​មួយ​សប្តាហ៍ ក៏​មិន​ប្រឈម​បញ្ហា​ខ្លាំង​នោះ​ដែរ។  ការសិក្សា​​មួយធ្វើឡើង​នៅសហរដ្ឋអាមេរិក​បាន​ពិនិត្យលើ​ឯកសារស្រាវជ្រាវជាង​៦០​ ទាក់ទង​នឹង​ជំងឺមហារីក និងបានចេញការសន្និដ្ឋានមួយថា​អ្នកធ្វើការ​វេទយប់ រាល់ប្រាំឆ្នាំម្ដង អត្រាហានិភ័យកើតជំងឺមហារីកសុដន់មាន​៣,៣​ភាគរយ។ ប៉ុន្តែ​ក៏មានកាសិក្សា​ខ្លះជំទាស់​នឹង​ការ​រកឃើញនេះដែរ ដោយថា​វាអាចមានឥទ្ធិពលតិចតួច ឬគ្មានសោះតែម្ដង។ ៣– បង្កើន​ហានិភ័យ​គាំង​បេះ​ដូង ការ​សិក្សា​ក្នុង​ឆ្នាំ​២០១២ របស់​សារព័ត៌មាន​វេជ្ជសាស្ត្រ​អង់គ្លេស British Medical Journal បង្ហាញ​ថា គ្នា​យើង​ធ្វើ​ការ​វេន​យប់ ឬ​ធ្វើ​ការ​យប់ៗ​ជ្រៅ​ពេក អាច​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង​ដល់​ទៅ ៧% ដូច​គ្នា​ទៅ​នឹង​អ្នក​មាន​ជំងឺ​គាំង​បេះ​ដូង​ដែរ។ ទោះ​ជា​ការ​សិក្សា​នេះ មិន​បាន​បញ្ជាក់​មូល​ហេតុ​អ្វី​ឲ្យ​បាន​ច្បាស់​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ស្រាវជ្រាវ ជឿ​ថា ធ្វើ​ការ​វេន​យប់ នឹងនាំ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ទម្លាប់​គេង បង្ក​ជា​បញ្ហា​លើស​ឈាម […]


បញ្ហាដំណេកផ្សេងទៀត

ចូលចិត្តគេងថ្ងៃត្រូវ​ដឹងតិចនិកនេះ កុំឲ្យ​ក្រោកឡើងរងីរងើ ឬរំខានដំណេកយប់

ប្រសិន​ជា​យើងគេង​មិន​គ្រប់គ្រង ឬមាន​អារម្មណ៍​ហត់​ចង់​សម្រាក ​គេង​ថ្ងៃ​ជា​វិធី​មួយ​​អាច​ជួយយើង​បាន។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​ខុសពេល ឬ​គេង​យូរ​ពេក​អាច​ផ្តល់​ផល​ប៉ះពាល់​ច្រើន។ ដូចនេះ​យើង​គួរ​ដឹង​ថា​គេង​ថ្ងៃ​យ៉ាង​ម៉េច​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ។ អត្ថប្រយោជន៍​ការ​គេង​ថ្ងៃ ការ​គេង​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖ ការ​បន្ធូរ​អារម្មណ៍ កាត់បន្ថយ​ភាពនឿយហត់ បង្កើន​ការ​ផ្ដោត​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​ល្អ ជំនួយ​ការចងចាំ និង​បង្កើន​ផលិតភាព​ការងារ។ ផល​វិបាក​នៃ​ការ​គេង​ថ្ងៃ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​គេង​ថ្ងៃ​ទេ។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ និង​អ្នក​ខ្លះមាន​បញ្ហា​ក្នុង​ការ​គេង​ខុស​កន្លែង​ដែលពីបាករកកន្លែង​គេងថ្ងៃ។​ ការ​គេង​ថ្ងៃ​ក៏​ផ្តល់​ផល​វិបាក​មួយ​ចំនួន​ដូច​ជា៖ ភាព​ល្ហិតល្ហៃ​មក​ពី​ការ​គេង៖ ក្រោយ​ពី​ក្រោក​ពី​គេង​ថ្ងៃ គ្នា​យើង​ខ្លះ​នឹង​មាន​អារម្មណ៍​រងីរងើ និង​វង្វេងស្មារតី។ បញ្ហា​ក្នុង​ការ​គេង​ពេល​យប់៖ ជាទូទៅ​គេងថ្ងៃ​រយៈពេល​ខ្លី​មិន​មាន​ប៉ះពាល់​ដល់​ការ​គេង​ពេលយប់ទេ។ ប៉ុន្តែ​ប្រសិន​ជាយើងមាន​បញ្ហា​គេង​មិនលក់​ពេល​យប់ ការ​គេង​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់។ ការ​គេង​ថ្ងៃ​យូរ​អាច​រំខាន​ដល់​ការ​គេង​ពេល​យប់។ អត្ថបទពាក់​ព័ន្ធ៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ? តើ​គួរ​គេង​ថ្ងៃ​ពេលណា? ពេល​ដែល​ល្អ​សម្រាប់​គេង​ថ្ងៃ​គឺ៖ ហត់​ខ្លាំង ឬ​ងងុយ​គេង​ខ្លាំង គេង​មិន​គ្រប់គ្រាន់​មក​ពី​ធ្វើ​ការ​ច្រើន ឬយូរ ចង់​ទម្លាប់​នឹង​ការ​គេង​ថ្ងៃ។ ប្រសិន​ជា​យើង​កំពុង​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ច្រើន និង​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ដូចជា​ហត់​ខ្លាំង​ទេ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ព្រោះ​អ្នក​អាច​កំពុង​ប្រើ​ថ្នាំ ឬ​មាន​បញ្ហា​ក្នុង​ការ​គេង ឬ​ស្ថានភាព​ផ្សេងៗ​ដែល​រំខាន​ដំណេក​ពេល​យប់។ តិចនិក​ល្អ​បំផុត​សម្រាប់​គេង​ថ្ងៃ គេង​ថ្ងៃ​រយៈពេល​ខ្លី៖ គេង​ថ្ងៃ​ត្រឹម​តែ​១០ ទៅ​២០​នាទី​ជា​ការ​ល្អ។ គេង​ថ្ងៃ​យូរ​អាច​ធ្វើ​ឲ្យ​យើងរងីរងើ​ក្រោយ​ពី​ក្រោក​ពី​គេង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ពេញវ័យ​អាច​​គេង​ថ្ងៃ​បានយូរ​ជាង​នេះ។ កុំ​គេង​ល្ងាច​ពេក៖ ការ​គេង​ថ្ងៃ​ក្រោយ​ម៉ោង​៣ល្ងាច​អាច​រំខាន​ដល់​ការ​គេងយប់។ កត្តាផ្សេងៗ​ទៀត​ដែល​មាន​តួនាទី​ក្នុង​សម្រេច​ថា​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​គេង​ថ្ងៃ​មាន​ដូចជា​ តម្រូវការ​នៃការ​គេង​ ទម្លាប់​នៃ​ការគេង អាយុ និងការ​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។ បង្កើត​បរិយាកាស​ស្ងប់ស្ងាត់៖ យកល្អគួរ​គេង​ថ្ងៃ​នៅ​កន្លែង​ស្ងាត់ ងងឹត មាន​សីតុណ្ហភាព​សមរម្យ និង​មិន​មាន​អ្វី​រំខាន។ ក្រោយ​ក្រោក​ពី​គេង​ថ្ងៃ​គួរ​ទុក​ពេល​ឲ្យ​ខ្លួនឯង​ខ្លះ​មុន​នឹង​បន្ត​ធ្វើ​សកម្មភាព​ផ្សេងៗ ជាពិសេស​សម្រាប់​ការងារ​ដែល​ត្រូវ​ការ​ឆ្លើយតប​ភ្លាមៗ។ អត្ថបទ​ពាក់ព័ន្ធ៖  គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង […]


បញ្ហាដំណេកផ្សេងទៀត

មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ

អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ច្រើន​ហើយ​ពី​គុណ​ប្រយោជន៍​ពី​ការ​ដេក​ស្កប់ស្កល់ ក៏ដូច​ជា​ចំនួន​ម៉ោង​ត្រូវ​គេ​ង​ទៅ​តាម​វ័យ គេង​តិចពេក​ប៉ះពាល់​អ្វីខ្លះ​ជាដើម។ ប៉ុន្តែអត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ខ្លះៗ បើ​យើង​គេង​ទ្រមក់​ពេក ក៏​បង្ក​បញ្ហា​សុខភាព​ដែរ។ ១- ផល​ប៉ះពាល់​ពី​ការ​ដេក​ទ្រមក់ ខណៈ​ការ​គេង​មិន​គ្រប់​គ្រាន់​មាន​លេច​ចេញ​ផល​ប៉ះពាល់​សុខភាព​នោះ ការ​គេង​ច្រើន​ម៉ោង​ជ្រុល ក៏​មាន​ផល​ប៉ះពាល់​ដូច​គ្នា ដែល​នេះ​នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ សិក្សា​លើ​បញ្ហា​ជាច្រើន ដើម្បី​យក​មក​បញ្ជាក់​ប្រាប់​យើង​ទាំង​អស់​គ្នា។ គ្នាយើង​អាច​គេង​ច្រើន​ម៉ោង​បាន បើ​សិន​ជា​ចាំបាច់​ខ្លាំង អាច​ច្រើន​ជាង​ចន្លោះ​ពី ៨-៩ ម៉ោង ដែល​ជា​ចំនួន​ម៉ោង​យើង​គេង​ជា​ទូទៅ ឬ​អាច​នឹង​គេង​ច្រើន​ម៉ោង​ជា​នេះ​ទៅ​ទៀត។ ប៉ុន្តែ​ត្រូវ​ដឹង​ថា នៅ​ពេល​គេង​ច្រើន​ម៉ោង​ពេក អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន រាប់​បញ្ចូលទាំង៖ – ជំងឺ​បាក់​ទឹក​ចិត្ត – ឆេវឆាវ – មាន​បញ្ហា​សរសៃឈាម​បេះដូង អត្ថបទ​ពាក់ព័ន្ធ៖ ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​ ទោះ​ជា​យ៉ាង​ណា ផល​ប៉ះពាល់​ទាំង​នេះ​មិន​អាច​កំណត់​ថា កើត​ឡើងតែ​ដោយ​សារ​តែ​ការ​គេង​ច្រើន​ពេក​នោះ​ដែរ ខណៈ​បញ្ហាមួយ​ចំនួន​ទៀត អាច​មាន​ទំនាក់​ទំនង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខាង​លើ​បាន ដូច​ជា៖ – ជំងឺ​ថប់បារម្ភ – ជំងឺបាក់ទឹកចិត្ត – គេង​មិន​ដក​ដង្ហើម – ជំងឺ Parkinson – ជំងឺ​ទឹកនោម​ផ្អែម – ជំងឺ​បេះដូង – ជំងឺ​ធាត់ – ជំងឺក្រពេញ​ទីរ៉ូអ៊ីត – ជំងឺ​ហឺត។ ២- គួរ​គេង​ពេល​ណា​ទើប​ល្អ? បើ​សួរ​ថា ពេល​វេលា​មួយ​ណាល្អ​បំផុត​គួរ​ចូល​គេង​ពេល​យប់ ចម្លើយ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការណែនាំ​មួយ​ចំនួន ពាក់​ព័ន្ធ​ការ​ចូល​គេង និង​វ័យ​របស់​យើង​ផ្ទាល់។ យើង​អាច​រៀប​ចំ​កាល​វិភាគ​ចូល​គេង និង​ពេល​ក្រោក​ដោយ​ខ្លួន​ឯង ដោយ​ចំនួន​ម៉ោងគេង […]


បញ្ហាដំណេកផ្សេងទៀត

ចេះតែងងុយមិនស្វាង តិច​កើតជំងឺ​មួយ​ប្រភេទ​នេះ​

១- អ្វី​ជាជំងឺដេកច្រើន? ឈ្មោះ​វេជ្ជ​សាស្រ្ត​របស់ជំងឺដេកច្រើន (Sleeping beauty syndrome) គឺ Kleine-Levin syndrome (KLS) ។ វា​ជា​ជំងឺ​ដ៏​កម្រ និង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ អ្នក​ជំងឺ​ដែល​មាន​បណ្តុំ​រោគ​សញ្ញា​នេះ​គឺ​ត្រូវ​ការ​ដេក​យូរ មាន​រហូត​ដល់ ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា និង​មាន​ការ​កាត់​បន្ថយ​នូវ​ការ​យល់​ដឹង​ពី​ពិភព​លោក​ខាង​ក្រៅ។ ២- មូល​ហេតុ​នៃជំងឺដេកច្រើន ជំងឺដេកច្រើន​ ឬ Kleine-Levin syndrome ច្រើន​កើត​លើ​មនុស្សវ័យ​ជំទង់​ជាង​ក្រុមមនុស្សនៅ​​អាយុ​ដទៃ​ផ្សេង​ទៀត និង​កើត​លើ​បុរស​ច្រើន​ជាង​លើ​ស្ត្រី។ មូល​ហេតុ​ពិត​ប្រាកដ​នៃ KLS គឺ​មិន​ត្រូវ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​បាន​ជឿ​ជាក់​ថា​ក្នុង​ករណី​បច្ចុប្បន្ន មនុស្ស​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​កត្តា​ហ្សែន​រួម​បំណែក។ ពួក​គេ​គិត​ថា​ជំងឺ​នេះ​វិវត្ត​បាន​នៅ​ពេល​ដែល​មាន​បញ្ហាលើ​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​គ្រប់​គ្រង​លើ​ការ​គេង ចំណង់​អាហារ និង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ដោយ​សារ​តែ​ភាព​មិន​គ្រប់​គ្រាន់​នៃ​តម្រូវ​ការ​អាហា​រូបត្ថម្ភ។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ឯក​ទេស​ដទៃ​ទៀត​គិត​ថា ​Kleine-Levin syndrome គឺ​ជា​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត? ៣- ផលប៉ះពាល់នៃជំងឺដេកច្រើន នៅ​ពេល​ដែល​ចាប់​ផ្តើម​ឈឺ (រាល់​ពេល​ដែល​មាន​ជំងឺ) លើ​អ្នក​ជំងឺ​ដែល​មាន KLS នឹង​ងាយ​នឹង​ងងុយ​គេង​បន្ទាប់​មក​ពួក​គេ​នឹង​ដេក​យូរនៅពេល​​ថ្ងៃ​ និង​​ពេល​យប់ ទម្រាំតែអ្នកទាំងនោះ​ក្រោក​ដើម្បី​ញ៉ាំ​អាហារ ឬ​ទៅ​បន្ទប់​ទឹក។ វា​អាច​កើត​មាន​រយៈ​ពេលមួយ​ថ្ងៃ សប្ដាហ៍ ឬ​ច្រើន​ខែ។ ក្នុង​កំឡុង​ដែល​កើត​ជំងឺ​នេះ ​អ្នក​ជំងឺ​មិន​អាច​ធ្វើ​សកម្ម​ភាព​ប្រចាំថ្ងៃ​របស់​ពួក​គេ​បាន​ទេ​ដូច​ជា​ការ​ធ្វើ​ការ ទៅ​សាលា​រៀន ឬ​ការ​ថែរក្សា​ខ្លួន​ឯង។ ពេល​ងើប​​ពី​គេង​អ្នកជំងឺ​នឹង​មាន​ការ​ភ័ន្ត​ភាំង​ វង្វេង​ស្មារតី […]


បញ្ហាដំណេកផ្សេងទៀត

គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

គេង​បាន​​ឆ្អែត​គ្រប់​គ្រាន់ នឹង​​ជួយ​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ខូច​ ឬ​បាត់​បង់​កោសិកា​ខួរ​ក្បាល នេះ​​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​​​ថ្មី​មួយ​។ ការ​ស្រាវជ្រាវ​រួម​គ្នា​រវាង​​ក្រុម​ការងារ​​នៃ​សាកលវិទ្យាល័យ​ Bristol ចក្រ​ភព​អង់គ្លេស និង​មន្ទីរពេទ្យ​ Hamburg ប្រទេស​អាល្លឺម៉ង់​​បាន​រក​ឃើញ​ថា ដំណេក​មិន​គ្រប់​គ្រាន់ អាច​ឈាន​ដល់​ការ​បាត់​បង់​កោសិកា​ល្អ​ៗ​របស់​ខួរ​ក្បាល។ ការ​សិក្សា​បាន​ធ្វើ​ឡើង​ជា​គំរូ ដោយ​​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​។ អត្ថបទពាក់ព័ន្ធ៖  ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ការ​ពិសោធ​បាន​ចែក​​កណ្តុរ​ជា​​បី​ក្រុម ដោយ​១​ក្រុម​ ត្រូវ​គេ​ដាក់​ឱ្យ​វា​ដេក​តាម​ចិត្ត​ចង់ ឯ​ក្រុម​ទី​២ បាន​ដាក់​​​បច្ចេកវិទ្យា​រំខាន​ដំណេក​​​រយៈ​ពេល​៨​ម៉ោង ទើប​បាន​ឱ្យ​ពួក​វា​ដេក និង​ក្រុម​ទី​៣ បាន​ដាក់​ការ​​រំខាន​ដំណេក​រហូត​៥​ថ្ងៃ​ជាប់​គ្នា ដើម្បី​ឱ្យ​កណ្តុរ​ក្រុម​ទី​៣​មាន​បញ្ហា​ដំណេក​រ៉ាំ​រ៉ៃ​ ក្នុង​បំណង​ឱ្យ​ដឹង​​ពី​ឥទ្ធិពល​នៃ​អាការៈ​នោះ​។ ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ឃើញ​ថា មាន​កោសិកា Astrocytes ជា​កោសិកា​គ្រប់​គ្រង​​កោសិកា​ប្រព័ន្ធ​ប្រសាទ បាន​​​​​ជម្រះ​ (ស៊ី) កោសិកា​ប្រសាទ​មួយ​ចំនួន​ ក្នុង​រាង​កាយ​សត្វ​កណ្តុរ​ដែល​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់ ដោយ​កណ្តុរ​ក្រុម​ទី​២​ កោសិកា Astrocytes  ស៊ី​អស់ចំនួន​៨% និង​កណ្តុរ​ក្រុម​ទី​៣​ កសិកា​ Astrocytes ​ស៊ីអស់​រហូត​ដល់​​​១៣.៥%  ច្រើន​ជាង​ពីរ​ដង​នៃសត្វកណ្ដុរក្រុម​ទី១​​ដែលបាន​ដេក​គ្រប់​គ្រាន់។ ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​បាន​បង្ហាញ​ឱ្យ​ មនុស្ស​គ្រប់​វ័យ​គួរ​ទទួល​ទាន​ដំណេក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ខាង​លើ​នេះ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មុន​ៗ ដំណេក​មិន​គ្រប់​គ្រាន់​ក៏​បង្ក​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត ​ដូច​ជា​​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល និង​អារម្មណ៍​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ដើម៕ ​ អត្ថបទពាក់ព័ន្ធ៖  តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស […]


បញ្ហាដំណេកផ្សេងទៀត

Jet lag (បញ្ហា​ការ​គេង​ក្រោយ​​​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា)

និយម​ន័យ១- អ្វី​ជាបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា (Jet Lag)? បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា ជាភាសា​បច្ចេកទេស​ហៅថា Jet Lag ​ជា​បញ្ហា​ពិបាក​ក្នុង​ការ​គេង​បណ្ដោះ​អាសន្ន ​កើត​ឡើង​ចំពោះ​អ្នក​​ធ្វើ​ដំណើរ​លឿន ​ឆ្លង​កាត់​ដំបន់​​មាន​ល្វែង​ម៉ោង​ខុស​ៗ​គ្នា​ច្រើន។ រាង​កាយ​មនុស្ស​យើង​មាន​ម៉ោង​ពេលកំណត់​ខាង​ក្នុង ឬ​អាច​ហៅ​ថា ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ ជា​អ្នក​ផ្ដល់​សញ្ញា​ឲ្យ​រាង​កាយ​ពេល​ណា​ត្រូវ​ភ្ញាក់ និង​ពេល​ណា​ត្រូវ​គេង ខណៈបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា កើត​ឡើង​ព្រោះ​តែ​ម៉ោង​ពេលក្នុង​​រាង​កាយ នៅ​តែ​បន្តកំណត់​សកម្ម​ភាព​​ម៉ោង​តំបន់​យើង​រស់​នៅ​ចាស់នៅឡើយ​ ​មិន​ផ្លាស់​ប្ដូរ​ពេល​ទៅ​តាម​តំបន់ថ្មី យើង​​ធ្វើ​ដំណើរ​ទៅ​ដល់។ ពេល​ប្ដូរតំបន់​មាន​ល្វែង​ម៉ោង​ខុស​គ្នា​កាន់​តែ​ច្រើន យើង​​ធ្វើ​ដំណើរ​នឹង​មាន​អាការៈនឿយ​ហត់​តែ​ខ្លាំង។ បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា អាច​ធ្វើ​ឲ្យ​នឿយ​ហត់​នៅ​ពេល​ថ្ងៃ មាន​អារម្មណ៍​មិន​ល្អ ពិបាក​ផ្ចង់​អារម្មណ៍ និង​មាន​បញ្ហា​ក្រពះ​ពោះវៀន។ អាការៈ​ទាំង​នេះ ​កើត​មាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ធ្វើ​ឲ្យ​​វេលា​វិស្សមកាល ឬ​បរិស្ថាន​​ការ​ងារយើង ​មិនមាន​ផាកសុភាព​បាន។ យ៉ាង​ណា យើង​មាន​វិធី​ខ្លះ​ អាច​ជួយ​ការ​ពារ ​ឬ​កាត់​បន្ថយបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នានេះ​បាន។ ២- វា​កើតឡើង​​ញឹក​ញាប់​ដែរ​ទេ? បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា កើត​មាន​ញឹក​ញាប់​ណាស់ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពីព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញាបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នាមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​នៃ​ មាន​ដូច​ជា៖ – ពិបាក​គេង ភ្ញាក់​ពី​ដំណេក​លឿន​ជាង​ធម្មតា ឬ​ងងុយ​គេង​ខ្លាំង – អស់​កម្លាំង​នៅ​ពេល​ថ្ងៃ – ពិបាក​ផ្ចង់​អារម្មណ៍ ឬ​បំពេញ​មុខងារ​មិន​ល្អ​ដូច​មុន – មាន​បញ្ហា​ក្រពះ ទល់លាមក ឬ​រាក – មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន – ផ្លាស់​ប្ដូរ​អារម្មណ៍ រោគ​សញ្ញា​អាច​មាន​ខុសៗ​គ្នា អាស្រ័យ​លើ​​មនុស្ស​ម្នាក់ៗ ​អាច​មាន​មួយ ឬ​អាច​មាន​ច្រើន​ ​ក្នុង​ចំណោម​រោគ​សញ្ញា​បង្ហាញ​ខាង​លើ។ រោគសញ្ញា បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នាជា​ទូទៅ​កើត​មាន​នៅ​អំឡុង​ថ្ងៃ​ធ្វើ​ដំណើរ […]


បញ្ហាដំណេកផ្សេងទៀត

ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?

ចាស់ៗ​តែងហាមកូនចៅមិនឲ្យគេង​ផ្កាប់មុខ ខ្លាច​រកស៊ី​អត់ឡើង។តែបើតាម​ហេតុផល​វេជ្ជសាស្ត្រ ពេទ្យ​ក៏​ហាម​មិន​ឲ្យ​ក្មេងៗ ឬគ្នា​យើង ទម្លាប់​គេង​ផ្កាប់​មុខដែរ ព្រោះ​ប៉ះពាល់​សុខភាព​ច្រើន។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ហេតុផល​​ខាងក្រោម។ ១- ប៉ះពាល់​ឆ្អឹង​កងខ្នង មនុស្ស​ជា​ច្រើន មិន​ថា​ក្មេង​មិន​ថា​ចាស់ សុទ្ធ​តែ​ធ្លាប់​គេង​ផ្កាប់ ហើយ​គេង​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ចំនួន មិន​ថា​តែ​ក្នុង​សន្លាក់ ខ្នង ឆ្អឹង​កង ឬ​ក​នោះ​ទេ។ ពេល​ខ្លះ អាច​បង្ក​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង នាំ​ឲ្យ​យើង​ភ្ញាក់​ភ្លាមៗ​ទាំង​កណ្តាល​យប់​ក៏​មាន។ ផល​វិបាក​អាការៈ​ឈឺ​ចាប់​នេះ អាច​ប៉ះពាល់​ដល់​ផាសុកភាព​ជីវិត មាន​ទាំង​ការគេង​មិន​លក់ និង​ឈឺ​ចាប់​ ​ពេល​បញ្ចេញ​សកម្មភាព​រាង​កាយ​ម្តងៗ ព្រោះ​ថា ពេល​គេង​ផ្កាប់​មុខ ការ​សង្កត់ និង​ភាព​តឹង​ណែន​លើ​ឆ្អឹង​ខ្នង ឆ្អឹង​ជំនីរ​កាន់​តែ​កើន​ឡើង ហេតុ​នេះ​ទម្រង់​ឆ្អឹង​ផ្សេងៗ​ត្រូវ​ទ្រ​បន្ទុក​កាន់​តែ​ខ្លាំង។ ឆ្អឹង​ខ្នង​ស្រដៀង​ទៅ​នឹង​បំពង់​សម្រាប់​ដាក់​សរសៃ​ប្រសាទ នាំ​ឲ្យ​រាង​កាយ​ទាំង​មូល មាន​ការ​ឈឺចាប់​បណ្តាល​មក​ពី​ការ​សង្កត់​លើ​ឆ្អឹង​ខ្នង។ ២- ប៉ះ​ពាល់​ដល់ឆ្អឹង​ក អំឡុង​ពេល​គេង​ផ្កាប់​មុខ ​យើង​ច្បាស់​ជា​ត្រូវ​គេង​ងាក​កទៅ​ម្ខាង​ ដើម្បី​ងាយ​ស្រូប​យក​អុកស៊ីហ្សែន។ ធ្វើ​បែប​នេះ នឹង​នាំ​ឲ្យ​ក្បាល និងឆ្អឹង​កង​មិន​ត្រង់ មាន​ន័យ​ថា ក​យើង​រមួល។ បញ្ហា​​នេះ ភ្លាមៗ​មិន​បង្ក​ផល​វិបាក​ធំ​ដុំ​អី​ទេ តែ​យូរៗ​ទៅ​នឹង​កាន់​តែ​ធ្ងន់ និង​ក៏​ជា​កត្តា​គ្រោះថ្នាក់​បំផុត​មួយ​ផង​ដែរ។ បន្ទាប់​មក ពេល​គេង​ក្នុង​ទម្រង់​បែប​នេះ ក​នឹង​មាន​ហានិភ័យ​លៀន​ទ្រនាប់​ឆ្អឹង​កង​នៅ​ក ដែល​ចាត់​ទុក​ជា​ការ​ភ្លាត់​ឆ្អឹង​ធ្ងន់ធ្ងរ​ ត្រូវ​ចៀស​វាង​ឲ្យ​បាន។ ពេល​ឆ្អឹង​ខ្នង​ឈាន​ព្រំដែន​របស់​វា ឬ​និយាយ​ម្យ៉ាង​ទៀត ការ​បត់​បែន​ដល់​ព្រំ​ដែន​ នោះ​ទ្រនាប់​ឆ្អឹង​ខ្នង​នឹង​មាន​សភាព​ទន់​ ងាយ​នឹង​បែក​បាក់​បាន។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស