backup og meta

ទម្លាប់មិនល្អពេលយប់ប៉ុន្មាននេះអាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    ទម្លាប់មិនល្អពេលយប់ប៉ុន្មាននេះអាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

    គ្នាយើង​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​កុំ​ឲ្យ​ឡើង​ដោយ​ការ​តម​អាហារ ឬ​អនុវត្ត​តាម​វិធី​ផ្សេងៗ។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​ឡើង​ទម្ងន់​អាច​បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​នៅ​ពេល​យប់​មួយ​ចំនួន​ដែល​យើង​តែង​ប្រព្រឹត្តិ។

    ១. គេង​មិន​គ្រប់គ្រាន់​

    គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។

    ២. របប​អាហារ​ពេល​ល្ងាច

    ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​ដូចគ្នា។

    ៣. ញ៉ាំ​បង្អែម និង​អាហារ​សម្រន់

    បង្អែម​ដែល​មាន​ជាតិ​ស្ករ និង​ម្សៅ​អាច​បំលែង​ទៅ​ជា​ខ្លាញ់ ហើយ​យើង​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​ទាំង​នោះ​នៅ​ពេល​យប់​ទេ ​ដែល​នេះ​​ជា​​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ ក្រៅ​ពី​បង្អែម ការ​ញ៉ាំ​អាហារ​សម្រន់​ក្រោយ​អាហារ​ពេល​ល្ងាច​ផ្តល់​ថាមពល​បន្ថែម​​ ដែល​អាច​នឹង​​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គេង។ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​អាហារ​សម្រន់​ដូចជា​នំប៉័ង និង​នំឃុកគី​ជាដើម។

    ៤. មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច

    ការ​មិន​ញ៉ាំ​អាហារ​ពេលល្ងាច​មិន​អាច​ជួយ​យើង​ឲ្យ​ស្រក​ទម្ងន់​បាន​ច្រើន​ទេ​ ព្រោះ​ការ​មិន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ និង​​ធ្វើ​ឲ្យ​យើង​កាន់តែ​ឃ្លាន​​នៅពេល​​បន្ទាប់​។ ក្រៅ​ពី​នេះ​ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ជាលិកា​សាច់ដុំ និង​ស្បែក​យារ​ធ្លាក់។ ប្រសិនជា​យើង​មិន​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ យើង​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​បាន។

    ៥. ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន

    ផលិតផល​ទាំង​នេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ដំណេក និង​មាន​កាឡូរី​ច្រើន។ យក​ល្អ​យើង​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​​ផឹក​ទឹក​ធម្មតា​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម