backup og meta

របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 15, 2022

    របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់

    Curling’s ulcer គឺជាដំបៅក្រពះស្រួចស្រាល់មួយប្រភេទបង្កឡើងដោយសារកើតអារម្មណ៍ស្មុគស្មាញ នៅ​ពេល​ណា​មួយ​ដែល​រាងកាយយើង​មានរបួសធ្ងន់ ពិសេសប្រភេទរបួសដោយការរលាកនឹង​កម្ដៅ​តែ​ម្ដង។ ពេល​រាង​កាយ​មាន​របួស​ដោយ​រលាក​ នឹង​​បណ្ដាល​ឲ្យ​កម្រិតប្លាស្មាក្នុងឈាមថយចុះ ទើបធ្វើឲ្យកោសិកានៃភ្នាស mucosa ក្នុងផ្ទៃក្រពះប្រឈមនឹងការសឹក បង្កទៅជាដំបៅ។

    ដំបៅក្រពះ (Curling’s ulcer) ច្រើនកើតឡើងនៅផ្នែកខាងលើ និងខាងក្រោមនៃក្រពះ(ជាប់នឹងពោះវៀនតូច)។ ដំបៅមួយនេះ មិនបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ ប៉ុន្ដែក្នុងដំណាក់កាលដែលវាវិវត្ដទៅជាធ្ងន់ធ្ងរ មានការហូរឈាមច្រើន នោះនឹងបង្ហាញរោគសញ្ញាដូចជា ការអស់កម្លាំង ក្អួត ករណីខ្លះក្អួតមានលាយឈាម ស្លេកស្លាំង លាមកមានពណ៌ខ្មៅលាយឈាម និង ចុកក្រហាយពោះ។

    ផលវិបាកធ្ងន់ធ្ងរនៃដំបៅក្រពះ

    ដំបៅនេះប្រសិនជាចេញ​រោគសញ្ញាហើយមិនបានព្យាបាលឲ្យត្រឹមត្រូវទេ នោះវានឹងវិវត្ដទៅជាស៊ីរូងកាន់តែជ្រៅ ហើយឈានដល់ការធ្លាយក្រពះ។ ករណីនេះអាចមានឱកាសកើតឡើងតិចជាង ២% ប៉ុន្ដែយើងក៏ត្រូវបង្ការជាមុនព្រោះអាចគ្រោះបង្ក​គ្រោះ​ថ្នាក់បាន។

    កត្ដាបង្កឲ្យដំបៅក្រពះ

    Curling’s ulcer គឺជាអាការៈដំបៅនៅផ្ទៃខាងក្នុង ប៉ុន្ដែវាមានទំនាក់ទំនង នឹងផ្នែកខាងក្រៅនៃរាងកាយ បូករួមទាំងអារម្មណ៍។ មូលហេតុចម្បងបង្កឲ្យមានដំបៅនេះកើតឡើង គឺបណ្ដាលមកពីកម្រិតគ្រាប់ឈាមប្លាកែត ថយចុះនៅពេលដែលរាងកាយមានរបួសធ្ងន់ធ្ងរដោយការរលាកនឹង​អ្វីមួយ។

    គ្រាប់ឈាមប្លាកែតមានមុខងារក្នុងការព្យាបាលមុខរបួសលើរាងកាយមិនថារបួសតិច ឬច្រើន។ ក្នុងករណីដែលរាងកាយមានរបួសធ្ងន់ ពិសេសរបួសដោយការរលាកដោយប៉ះពាល់របស់ក្ដៅ នោះបរិមាណប្លាកែតនឹងត្រូវប្រឈមនឹង​ការថយចុះ បូករួមទាំងអ្នករបួសមានបញ្ហាអារម្មណ៍​ស្មុគស្មាញខ្លាំងទៀតនោះ ទើបងាយធ្វើឲ្យក្រពះកើតបញ្ហាដំបៅនេះឡើង។

    ការធ្វើរោគវិនិច្ឆយ

    រលាកក្រពះស្រួចស្រាល់ Curling’s ulcer សម្រាប់ការធ្វើរោគវិនិច្ឆយគ្រូពេទ្យនឹងត្រួតពិនិត្យ ទៅលើមុខរបួសលើរាងកាយ និងរោគសញ្ញាមួយចំនួនផ្សេងៗទៀត។ ក្នុងករណីរោគសញ្ញាទាំងនោះបង្ហាញ ថាមានដំបៅក្រពះ curling ulcer នោះគ្រូពេទ្យសម្រេចប្រើប្រាស់ ឧបករណ៍សុងក្រពះ (endoscopy ) ដើម្បីធ្វើរោគវិនិច្ឆយវិភាគទៅលើការវិវត្ដនៃដំបៅមួយនេះ។

    រលាក

    ការព្យាបាល

    ការព្យាបាលគេអាចប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយបរិមាណនៃការបញ្ចេញជាតិអាស៊ីដក្រពះ ដែលនេះគឺជាវិធីសាស្ដ្រមានប្រសិទ្ធភាព បូករួមទាំងការគ្រប់គ្រងរបបអាហារ។ ពោលអ្នកជំងឺត្រូវតមប្រភេទអាហារដែលមាន ជាតិជូរ ហឹរ ខ្លាញ់ និងប្រភទអាហារមានជាតិកាត់ ពិសេសប្រភេទអាហាររឹងតែម្ដង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម