​​មាន​អារម្មណ៍​ក្អួត​ចង្អោរ​ក្រោយ​រួម​ភេទ​ អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​មាន​អារម្មណ៍​ក្អួត​ចង្អោរ​ក្រោយ​រួម​ភេទ​ អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ ការ​រួម​ភេទ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះសុខភាព​​​​របស់​ស្រីៗ​យើង​​ ដូចជា​កាត់​បន្ថយ​ស្រេ្តស​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​បន្ថយ​សម្ពាធ​ឈាម​ ក៏​ដូចជា​​​ជួយ​ឲ្យ​គេង​លក់​ស្រួល​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​រួម​ភេទ​ក៏​ជួយ​ដល់​សម្រស់​របស់​ស្រីៗ​យើង​ដូច​គ្នា​ ​ដោយ​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​រឹងមាំ ជួយ​ឲ្យ​​​យើង​នៅ​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​កាត់​បន្ថយ​មុន​។​ ប៉ុន្តែ​ពេល​ខ្លះ​ បន្ទាប់​ពី​​បញ្ចប់​​ប្រតិបត្តិការ​​រួច​​ ក៏​មាន​ស្រីៗ​មួយ​ចំនួន​​​ជួប​ប្រទះ​អាការៈ​ផ្សេង​ៗ​ដូចជា​ចង្អោរ​ជា​ដើម​។​ តើ​អាការៈ​ក្អួត​ចង្អោរ​ក្រោយ​រួម​ភេទ​រួច​ បណ្ដាល​មក​ពី​បញ្ហា​អ្វី​?

    ១. ​ការ​ចូល​ជ្រៅ​

    ​​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ចង់​​​​ចង្អោរ​ បន្ទាប់​ពី​រួម​ភេទ​រួច​ គឺ​ដោយ​សារ​តែ​​ប្រដាប់​ភេទ​របស់​ដៃ​គូ​ចូល​ទៅ​ជ្រៅ​ហួស​ពី​​តំបន់​​​​​សុខ​ស្រួល​ ដែល​ប៉ះពាល់​ដល់​​សរីរាង្គ​អាង​ត្រគាក​ ដូចជា​ស្បូន​ និង​មាត់​ស្បូន​ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រីៗ​យើង​កើត​មាន​អាការៈ​​ក្អួត​ចង្អោរ​។​

    ២. ​បញ្ចេញ​​កម្លាំង​ខ្លាំងក្លា​ពេក​

    ​​​​អាការៈ​ចង្អោរ​បន្ទាប់​ពី​រួម​ភេទ​រួច​ អាច​មក​ពី​យើង​បញ្ចេញ​កម្លាំង​ស្វាហាប់​​ខ្លាំង​ជ្រុល​ នៅ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ​។​ ជាក់​ស្ដែង​ ការ​ផ្លាស់ទី​ចុះ​ឡើង​ឥត​ឈប់​ឈរ​ នឹង​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ ដែល​ប្រៀប​ដូចជា​អាការៈ​ពុល​ឡាន​ ឬ​ទូក​ដូច​គ្នា​ដែរ​។

    ៣. ការ​ឈាន​ដល់​ចំណុច​កំពូល​

    ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ឈាន​ដល់​ចំណុច​កំពូល​ក៏​​អាច​ជា​មូលហេតុ​នៃ​​អាការៈ​ចង្អោរ​នេះ​ដែរ​។​ ចាប់​ពី​ពេល​ដែល​ស្បូន​រួម​តូច​ អំឡុង​ពេល​ឈាន​ដល់​ចំណុច​កំពូល​ វា​អាច​បង្កើត​បាន​ជា​ការ​ឆ្លើយ​តបនិងគ្រឿងក្នុង​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ សម្រាប់​ស្រីៗ​​មួយ​ចំនួន​ ការ​បង្រួម​នេះ​ អាច​បង្ក​ជា​​ការ​ឈឺ​ចាប់​ ដែល​អាច​បណ្ដាល​ឲ្យ​​ក្អួត​ចង្អោរ​។​

    រួមភេទ២

    ៤. ដុំ​ស្បូន ឬ​​គីស​ក្រពេញ​អូវែ

    ​​​អាការៈ​ចង្អោរ​ក៏​អាច​ជា​សញ្ញា​​​​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ការ​រួម​ភេទ​អាច​រលាក​គីស​ក្រពេញ​អូវែ ឬ​ប៉ះ​ចំ​ដុំ​ស្បូន​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រំខាន​ដល់​សរីរាង្គ​អាង​ត្រគាក​ ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​។

    ​​៥. ប្រតិកម្ម​ខាង​អារម្មណ៍​

    ប្រសិនបើ​យើង​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ដែល​​​មិន​ល្អ​ ឬ រំលោភ​បំពាន​ ​វា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​​កើត​មាន​អារម្មណ៍​​ក្អួត​ចង្អោរ​ នៅ​អំឡុង​ និង​បន្ទាប់​ពី​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​រួច​។​ ​ម្យ៉ាង​វិញ​ទៀត​ ​ក្នុង​ករណី​ដែល​យើង​មាន​ទំនាក់ទំនង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ ​​បញ្ហា​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​​ពី​​​ស្នេហា​ចាស់​ ដែល​លេចឡើង​​ខណៈ​ពេល​រួម​ភេទ​ជាមួយ​នឹង​គូស្នេហ៍​បច្ចុប្បន្ន​ ​ក៏​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​​យើង​មាន​បញ្ហា​​ចង្អោរ​។

    ៦. លេប​ទឹក​កាម​​

    ​​​​​​លើស​ពី​នេះ​ ការ​លេប​ទឹក​កាម​របស់​ដៃគូ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​។​ ​ក្រោយ​បញ្ចប់​ការ​សម្រេច​កាម​ដោយ​ប្រើ​មាត់​ ស្រីៗ​យើង​គប្បី​ជៀសវាង​ការ​លេប​ទឹក​កាម​ ប្រសិន​បើ​យើង​តែងតែ​​មាន​អាការៈ​ចង្អោរ​បន្ទាប់​ពី​រួម​ភេទ​រួច​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.womenshealthmag.com/sex-and-love/a27208613/nausea-after-sex/

    https://www.bellesa.co/collective/687/heres-why-you-may-be-feeling-nauseous-after-sex

    9 Reasons You Feel Nausea After Sex – https://www.womenshealthmag.com/sex-and-love/a27208613/nausea-after-sex/
    I started feeling nauseous an hour after sex. Am I pregnant? – https://www.plannedparenthood.org/learn/ask-experts/i-started-feeling-nauseous-an-hour-after-sex-am-i-pregnant
    Feeling Nauseous After Sex: Causes & Prevention Tips – https://www.rapidstdtesting.com/nauseous-after-sex/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 6 ម៉ោងកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត