backup og meta

ការ​រួម​ភេទ​ មាន​ប្រយោជន៍​​ខ្លាំង​ចំពោះ​​​សម្រស់​ ទាំង​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ការ​រួម​ភេទ​ មាន​ប្រយោជន៍​​ខ្លាំង​ចំពោះ​​​សម្រស់​ ទាំង​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គ្នា​យើង​​ភាគ​ច្រើន​តែងតែ​គិត​ថា​​ការ​រួម​ភេទ​ និង​ការ​ថែ​រក្សា​សម្រស់​គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា​។​ ​ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។​ ពិត​ណាស់​ ការ​បង្កើន​អ័រម៉ូន​Estrogen​តាម​រយៈ​ការ​ឈាន​ដល់​ចំណុច​កំពូល​ ព្រមទាំង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​នៅ​ពេល​រួម​ភេទ​ អាច​​ធ្វើ​ឲ្យ​ស្បែក ​និង​សក់​របស់​យើង​មាន​សុខភាព​ល្អ ព្រម​ទាំង​ធ្វើ​ឲ្យ​សម្រស់​យើង​នៅ​ក្មេង​ជាង​វ័យ​។​

    អត្ថប្រយោជន៍​​សម្រស់​ទាំង​នេះ​ ស្រី​ៗ​យើង​អាច​នឹង​មើល​រំលង​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​។

    ១. ​ជួយ​ឲ្យ​ស្បែក​ និង​សក់​រឹងមាំ​

    ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ស្ត្រី​ដែល​មាន​សកម្មភាព​រួម​ភេទ​ ​​មាន​កម្រិត​អ័រម៉ូន​Estrogen​ខ្ពស់​ ដោយ​សារ​តែ​ការ​ឈាន​ដល់​ចំណុច​កំពូល​។​ អ័រម៉ូន​Estrogen​ គឺ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​ដល់​មុខងារ​ស្បែក​ សរសៃ​ឈាម​ ឫស​សក់​ ក្រពេញ​ខ្លាញ់​​​ឲ្យ​មាន​ដំណើរ​ការ​ធម្មតា។​ ដូច​នេះ​ហើយ​ វា​អាច​ជួយ​បង្កើន​សុខភាព​ស្បែក​​ និង​សរសៃ​សក់​ឲ្យ​មាន​ភាព​រឹងមាំ​ ដោយ​ទ្រទ្រង់​​ដល់​មុខងារ​រនាំង​ការពារ​ស្បែក រក្សា​សំណើម​នៃ​ស្បែក​ ​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ ព្រម​ទាំង​កាត់បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។

    ២. ជួយ​ឲ្យ​ក្មេង​ជាង​វ័យ​ ​ស្បែក​ទន់​ល្មើយ​ និង​ភ្លឺ​រលោង​

    ​​​​​​​​​ការ​សកម្ម​នៅ​ក្នុង​ជីវិត​ផ្លូវ​ភេទ​​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ថា​​ក្មេង​ជាង​វ័យ​ ហើយ​ការ​ផលិត​អ័រម៉ូន​Estrogen​នឹង​កាត់បន្ថយ​​​ភាព​ចាស់​នៃ​ស្បែក​ ដោយ​បង្កើន​ការ​ផលិត​ខូឡាជែន​ ​ភាព​ក្រាស់​នៃ​ស្បែក​ និង​​អាស៊ីដ​Hyaluronic ដែល​ជួយ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។

    ៣. កាត់​បន្ថយ​ស្រ្តេស​ ប្រៀប​ដូចជា​​កាត់​បន្ថយ​មុន​

    យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ដៃ​គូ​ដែល​មាន​ភាព​ពេញ​ចិត្ត​នៅ​ក្នុង​ទំនាក់ទំនង​ផ្លូវ​ភេទ​ ​ច្រើន​តែ​មាន​​កម្រិត​ស្រ្តេស​ទាប​។ ​ជា​ទូទៅ​​​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ​វា​នឹង​បង្កើន​ការ​ផលិត​ និង​ការ​លូតលាស់​នៃ​ក្រពេញ​ខ្លាញ់​ ដែល​កត្តា​ចម្បង​ទាំង​២​នេះ​ ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​មុន​។​

    សម្រស់និងការរួមភេទ

    ៤. ជួយ​ឲ្យ​​សុដន់​មើល​ទៅ​ធំ​ជាង​មុន​

    ទន្ទឹម​នឹង​នេះ​ដែរ​​ សុដន់​របស់​ស្រីៗ​យើង​នឹង​ធំ​ឡើង​រហូត​ដល់​២៥%​នៃ​អំឡុង​ពេល​រួម​ភេទ​។​ ការ​ប្រែប្រួល​នេះ ​កើត​ឡើង​ដោយ​សារ​តែ​លំហូរ​ឈាម​កើន​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ប្រតិបត្តិការ​​​លើ​គ្រែ​។ ​ប៉ុន្តែ​​ ជា​ធម្មតា​ សុដន់​នឹង​វិល​ទៅ​រក​ទំហំ​ដើម​ បន្ទាប់​ពី​យើង​ឈាន​ដល់​ចំណុច​កំពូល​។​ រី​ឯ​កម្ពស់​ចុង​សុដន់​ក៏​អាច​កើន​ឡើង​ដូចគ្នា​តាម​រយៈ​ការ​រំញោច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម