backup og meta

វិធីថែ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​​មាន​សំណើម​ជាមួយ​ទឹក​ឃ្មុំ​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    វិធីថែ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​​មាន​សំណើម​ជាមួយ​ទឹក​ឃ្មុំ​​​​​​​​​​​​​​

    ​ពិត​ណាស់​ ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​​ផ្ដល់​អត្ថប្រយោជន៍​ជា​​ច្រើន​ចំពោះ​សុខភាព​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​ផ្ដល់​​គុណ​ប្រយោជន៍​ដ៏​​សំបូរ​បែប​ចំពោះ​ស្បែក​ផង​ដែរ​​ ដូចជា​កាត់​បន្ថយ​មុន​ ​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​​។​ បន្ថែម​ពី​នេះ ទឹក​ឃ្មុំ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​របួស​ និង​កាត់​បន្ថយ​ការ​រលាក​ស្បែក​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​បញ្ចូល​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទម្លាប់​ថែទាំ​ស្បែក​ប្រចាំថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ និង​មាន​សំណើម​។

    ១. ស្រ្កាប់

    ​ស្រីៗ​យើង​អាច​លាយ​​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​កាហ្វេ ​ទៅ​ក្នុង​កាក​កាហ្វេ​ចំនួន​១​ស្លាបព្រា​កាហ្វេ និង​​រមៀត​ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ បន្ទាប់​មក​យក​ល្បាយ​នេះ​មក​​ម៉ាស្សា​ថ្នម​ៗ​​នៅ​​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ ដោយ​ទុក​ចោល​រយៈពេល​៣​ទៅ​៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​។

    កាក​កាហ្វេ​គឺ​ជា​ស្ក្រាប់​ដ៏​ល្អ​មួយ​សម្រាប់​ជម្រុះ​កោសិកា​ងាប់​​​នៃ​ស្បែក​។​ បន្ថែម​ពី​នេះ​ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​ធ្វើ​ឲ្យ​ស្បែក​ខូច​។​ រី​ឯ​រមៀត​ជា​ភ្នាក់ងារ​ប្រឆាំង​​នឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​មុន​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។​ ចំណែក​ឯ​ទឹក​ឃ្មុំ​​នឹង​ជួយ​រក្សា​តុល្យភាព​​នៃ​ភាព​ស្ងួត​ ដែល​បណ្ដាល​មក​ពី​ការ​ជម្រុះ​កោសិកា​ងាប់​ និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​។

    ២. ប្រេង​ម៉ាស្សា​ផ្ដល់​សំណើម​

    ប្រសិនបើ​គ្នា​​យើង​ចង់​ស្ប៉ា​សម្អាត​មុខ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ចូរ​លាយ​ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ប្រេង​អូលីវ​ចំនួន​១​ស្លាបព្រា​កាហ្វេ។​ ​លាយ​វា​ឲ្យ​សព្វ​ល្អ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​រយៈពេល​១៥​ទៅ​២០​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

    ប្រេង​អូលីវ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​ និង​ការ​​រលាក​​ស្បែក​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។

    ទឹកឃ្មុំ២

    ​​​​៣. កម្ចាត់​ស្លាកស្នាម​លើ​ស្បែក​

    ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​ស្លាក​ស្នាម​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ ក៏​ដូចជា​មាន​ពណ៌​សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​ ចូរ​​​ធ្វើ​ការ​ម៉ាស្សា​ទឹក​ឃ្មុំ​នៅ​លើ​ផ្ទៃ​មុខ​​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ដោយ​ផ្ទាល់​រយៈពេល​ប្រហែល​១​ទៅ​២​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​។

    ទឹក​ឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ចិញ្ចឹម​បំប៉ន​ស្បែក​ដែល​ខូច ជួយ​កម្ចាត់​ស្លាកស្នាម​ផ្សេង​ៗ​នៃ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម