backup og meta

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2023

    អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

    តាម​ក្បួន​វេជ្ជសាស្ត្រ ឲ្យ​តែ​ស្ត្រី​ធ្វើ​អនាម័យទ្វារមាស​ដោយ​ប្រើ​ទឹក​ធម្មតា​គឺ​គ្រាន់​ណាស់​ទៅ​ហើយ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។

    លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ប្រើ​ទឹក​អនាម័យ បើ​សិន​ជា​មាន​ក្លិន​ក្រអូប អាច​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ខណៈ​ការ​ប្រើ​ទឹក​អនាម័យ​ច្រើន​ជ្រុល​ពេក​លើ​ទ្វារមាស អាច​នឹង​សម្លាប់​បាក់តេរីល្អៗ​នៅ​ទ្វារមាស​ស្ត្រី បណ្តាល​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្លាក់​ស។

    ខ្ញុំ​បាន​ជួបស្ត្រី​យើង​ច្រើន​ណាស់​ដែល​គាត់​ម៉ោគ្លីនិក ដោយសារ​បញ្ហា​ធ្លាក់ស នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​ទៅ យើង​ឃើញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​គាត់​បាត់​អស់​រលីង ដោយសារ​អី? ដោយសារ​គាត់​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក គាត់​លូក​សម្អាត គាត់​ស្អាត​ខ្លាំង​ពេក គាត់​ខ្លាច​មាន​ក្លិន គាត់​ខ្លាច​ទ្វារមាស​មាន​សំណើម

    លោក ស្រី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា សេវាកម្ម គ្លីនិក រ៉ាក់

    ទ្វារមាស

    លោកស្រី​ថា ការ​ដុស​ខាត់ សម្អាត​ទ្វារមាស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទ្វារមាស​បាត់បង់​បាត់តេរី​ល្អ​អស់ មិន​មាន​អ្វី​ការពារ​ទ្វារមាស នាំ​ឲ្យ​មាន​ជំងឺ ទៅ​ជា​ធ្លាក់ស។ ដើម្បី​ឲ្យទ្វារ​មាសស្ត្រី​មិន​មាន​ការ​ឆ្លង​រោគ ត្រូវ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទ្វារមាស​ហប់​ពេក កុំ​ឲ្យ​ក្តៅ​ពេក អាស៊ីដ​ពេក ឬ​អាល់កាឡាំង​ពេក ដោយអនុវត្តការណែនាំខាងក្រោម។

    -ត្រូវ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​ធម្មតាឲ្យ​ស្អាត​ក្រោយ​ពេល​បន្ទោបង់

    -ត្រូវ​ផ្លាស់​ប្តូរ​ខោក្នុង ១ថ្ងៃ/ម្តង

    -ត្រូវ​លាង​សម្អាត​ទ្វារមាស ក្រោយ​រួមភេទ​រួច កុំ​ទុក​យូរ

    -កុំ​ស្លៀកពាក់​ខោ​ហ្គេន​រឹប​ខ្លាំង​ពេក

    -ឧស្សាហ៍​ងើប​ដើរ ១-២ម៉ោង/ម្តង កុំ​អង្គុយ​ធ្វើការ​ជាប់​យូរ​ពេក

    -កុំ​ប្រើ​ទឹក​អនាម័យ​ដែល pH ខ្ពស់​ពេក

    -ចៀស​វាង​កា​រលូក​លាង​ទ្វារមាស​ដល់​ខាង​ក្នុង សម្អាត​តែ​ផ្នែក​ខាង​ក្រៅ​បាន​ហើយ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស ស្រ្តីគួរ៖
    • ត្រូវ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​ធម្មតាឲ្យ​ស្អាត​ក្រោយ​ពេល​បន្ទោបង់
    • ត្រូវ​ផ្លាស់​ប្តូរ​ខោក្នុង ១ថ្ងៃ/ម្តង
    • ត្រូវ​លាង​សម្អាត​ទ្វារមាស ក្រោយ​រួមភេទ​រួច កុំ​ទុក​យូរ
    • កុំ​ស្លៀកពាក់​ខោ​ហ្គេន​រឹប​ខ្លាំង​ពេក
    • ឧស្សាហ៍​ងើប​ដើរ ១-២ម៉ោង/ម្តង កុំ​អង្គុយ​ធ្វើការ​ជាប់​យូរ​ពេក
    • កុំ​ប្រើ​ទឹក​អនាម័យ​ដែល pH ខ្ពស់​ពេក
    • ចៀស​វាង​កា​រលូក​លាង​ទ្វារមាស​ដល់​ខាង​ក្នុង សម្អាត​តែ​ផ្នែក​ខាង​ក្រៅ​បាន​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម