តាមក្បួនវេជ្ជសាស្ត្រ ឲ្យតែស្ត្រីធ្វើអនាម័យទ្វារមាសដោយប្រើទឹកធម្មតាគឺគ្រាន់ណាស់ទៅហើយ មិនចាំបាច់ប្រើទឹកអនាម័យនោះទេ។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមក្បួនវេជ្ជសាស្ត្រ ឲ្យតែស្ត្រីធ្វើអនាម័យទ្វារមាសដោយប្រើទឹកធម្មតាគឺគ្រាន់ណាស់ទៅហើយ មិនចាំបាច់ប្រើទឹកអនាម័យនោះទេ។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
លោកស្រីវេជ្ជបណ្ឌិតថា ការប្រើទឹកអនាម័យ បើសិនជាមានក្លិនក្រអូប អាចនឹងធ្វើឲ្យមានប្រតិកម្ម ខណៈការប្រើទឹកអនាម័យច្រើនជ្រុលពេកលើទ្វារមាស អាចនឹងសម្លាប់បាក់តេរីល្អៗនៅទ្វារមាសស្ត្រី បណ្តាលឲ្យងាយឆ្លងមេរោគ និងធ្លាក់ស។
លោកស្រីថា ការដុសខាត់ សម្អាតទ្វារមាសខ្លាំងពេក ធ្វើឲ្យទ្វារមាសបាត់បង់បាត់តេរីល្អអស់ មិនមានអ្វីការពារទ្វារមាស នាំឲ្យមានជំងឺ ទៅជាធ្លាក់ស។ ដើម្បីឲ្យទ្វារមាសស្ត្រីមិនមានការឆ្លងរោគ ត្រូវធ្វើម៉េចកុំឲ្យទ្វារមាសហប់ពេក កុំឲ្យក្តៅពេក អាស៊ីដពេក ឬអាល់កាឡាំងពេក ដោយអនុវត្តការណែនាំខាងក្រោម។
-ត្រូវលាងសម្អាតទ្វារមាសជាមួយទឹកធម្មតាឲ្យស្អាតក្រោយពេលបន្ទោបង់
-ត្រូវផ្លាស់ប្តូរខោក្នុង ១ថ្ងៃ/ម្តង
-ត្រូវលាងសម្អាតទ្វារមាស ក្រោយរួមភេទរួច កុំទុកយូរ
-កុំស្លៀកពាក់ខោហ្គេនរឹបខ្លាំងពេក
-ឧស្សាហ៍ងើបដើរ ១-២ម៉ោង/ម្តង កុំអង្គុយធ្វើការជាប់យូរពេក
-កុំប្រើទឹកអនាម័យដែល pH ខ្ពស់ពេក
-ចៀសវាងការលូកលាងទ្វារមាសដល់ខាងក្នុង សម្អាតតែផ្នែកខាងក្រៅបានហើយ។
អាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕