បើនិយាយថាបញ្ហាសុខភាពផ្លូវចិត្តទាក់ទងនឹងសុខភាពផ្លូវភេទដែរនោះ ទំនងជាស្រីៗយើងពិបាកជឿខ្លះដែរ តែនេះជាការពិត។ ស្រីៗយើងធ្លាប់សង្កេតអត់ ពេលយើងមានអារម្មណ៍មិនល្អ មានអ្វីប្រែប្រួលខ្លះនៅត្រង់ទ្វារមាសយើង ដូចជាមានធ្លាក់ស ឬមានប្រែពណ៌អ្វី ឬយ៉ាងណា? បើឃើញមានសញ្ញាបែបនេះ ទំនងជាយើងគួរពិនិត្យលើសុខភាពផ្លូវចិត្តដែរហើយ។