backup og meta

ធ្វើរឿងរ៉ាវងាយៗទាំងនេះរាល់ព្រឹក ជួយឲ្យសុខភាពពោះវៀនប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 30, 2023

    ធ្វើរឿងរ៉ាវងាយៗទាំងនេះរាល់ព្រឹក ជួយឲ្យសុខភាពពោះវៀនប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពោះវៀន​មាន​តួនាទី​ចម្បង​​​ក្នុង​ការ​ទ្រទ្រង់​សុខភាព​ទាំង​មូល​ ដោយ​ជួយ​ក្នុង​ការ​រំលាយ​អាហារ ជួយដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ គ្រប់គ្រង​អារម្មណ៍ និង​​មុខងារ​ដទៃ​ផ្សេង​ទៀត។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​​​ក្រពះ​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​ យើង​គួរ​តែ​អនុវត្តន៍​ទម្លាប់​​ងាយ​ៗ​ទាំង​៥​នេះ នៅ​ពេល​​ដែល​យើង​ភ្ញាក់​ពី​គេង​។

    ១. ញ៉ាំ​ទឹក​មួយ​កែវ

    មុន​ពេល​ដែល​យើង​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេង​ទៀត​ គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ជា​មុន​សិន។ ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ជា​រៀង​រាល់​ព្រឹក​ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​​ក្នុង​រាងកាយ និង​កាត់បន្ថយ​ឱកាស​នៃ​បញ្ហា​​មួយ​ចំនួន​ ដូចជា​ហើម​ពោះ ​មិន​រំលាយ​អាហារ ទល់​លាមក និង​ញ៉ាំច្រើន​ជ្រុល ។

    ២. ញ៉ាំ​អាហារ​ពេល​ព្រឹក​​ទៀង​ម៉ោង

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ភ្ញាក់​ពី​គេង និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀង​ទាត់​ពេលវេលា​អាច​ជួយ​ឲ្យ​រាងកាយ​គ្រប់គ្រង​ការ​បញ្ចេញ​អ័រម៉ូន​ផ្សេង​ៗ ដូចជា​អ័រម៉ូន​​គ្រប់គ្រងការ​បន្ទោបង់​ជា​ដើម។ ទម្លាប់​មួយ​នេះ កាន់តែ​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែល​ទល់​លាមក ឬ​ព្យាយាម​គ្រប់គ្រង​ជំងឺ​រលាក​ពោះវៀន (IBS)។

    ៣. ញ៉ាំ​អាហារ​ពេល​ព្រឹក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ

    ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​យើង​បាន​យ៉ាង​ល្អ ហើយ​របប​អាហារ​​មួយ​ប្រភេទ​នេះ ក៏​ជា​ឱសថ​ធម្មជាតិ​ជួយ​បញ្ចៀស​បញ្ហា​ទល់​លាមក​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​យើង​មិន​គួរ​រំលង​មាន​ដូចជា ផ្កា​ខាត់​ណា​ខៀវ សណ្តែក ផ្លែ​បឺរ អាហារ​ក្រៀម​ និង​ផ្លែ​ប៉ោម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. ដើរ​ហាត់​ប្រាណ

    ចំណែក​ឯ​ការ​ហាត់​ប្រាណ​ជា​​ទៀងទាត់ អាច​ជួយ​បញ្ចៀស​បញ្ហា​ផ្សេង​ៗ ដូចជា​ទល់​លាមក​ និង​ហើម​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ នៅ​ពេល​ដែល​យើង​ធ្វើ​ចលនា ប្រពន័្ធរំលាយ​អាហាររបស់​យើង​ក៏​ធ្វើ​ចលនា​ដូច​គ្នា ដែល​កត្តា​នេះ អាច​បញ្ចៀស​បញ្ហា​ក្អួត​ផង​ដែរ។

    ពោះវៀន២

    ៥. ជៀសវាង​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​បន្ទប់​ទឹក

    ពិត​ណាស់​ ការ​ចំណាយ​ពេល​​អង្គុយ​នៅ​​ក្នុង​​បង្គន់​រយៈពេល​យូរ​ ជា​ពិសេស​លេង​ទូរស័ព្ទ​ដៃ​​ផង​នោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ឫសដូងបាត។ គ្នា​យើង​គួរ​ចូល​ទៅ​​បន្ទប់​ទឹក​តែ​នៅ​ពេល​ដែល​ឈឺ​បត់​ជើង​ខ្លាំង​​ ហើយ​បើ​អង្គុយ​លើស​ពី​៥​នាទី ​គួរ​​ក្រោក​ទៅ​ធ្វើ​អ្វី​ផ្សេង​សិន​ រួច​ចាំ​​មក​ម្តង​ទៀត​នៅ​ពេល​ក្រោយ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 30, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម