១. ញ៉ាំអាហារសម្បូរជាតិសរសៃ និងទឹកឲ្យបានគ្រប់គ្រាន់
ប៉ាម៉ាក់គួរលើកទឹកចិត្តកូនញ៉ាំអាហារសម្បូរជាតិសរសៃដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះអាហារទាំងនេះមានជាតិសរសៃខ្ពស់។ កូនអាយុចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ គួរទទួលបានជាតិសរសៃប្រហែល១៨ក្រាមក្នុងមួយថ្ងៃ ចំណែកក្មេងអាយុពី៤ឆ្នាំទៅ៨ឆ្នាំគួរទទួលបានជាតិសរសៃ២៥ក្រាមក្នុងមួយថ្ងៃ។
ដូចគ្នាដែរ ដើម្បីឲ្យកូនរក្សាជាតិទឹកក្នុងខ្លួនបានល្អម៉ាក់ៗគួរឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ ក្មេងអាយុចន្លោះពី១ឆ្នាំដល់៣ឆ្នាំ អាចត្រូវការសារធាតុរាវប្រហែលបួនពែងក្នុងមួយថ្ងៃគិតទាំងទឹក និងទឹកដោះ ឬទឹកដោះគោដែលអូនៗបៅ។
២. ម៉ាស្សាពោះកូន
វិធីមួយទៀត បើកូនជួបបញ្ហាទល់លាមក ម៉ាក់ៗអាចសាកល្បងម៉ាស្សាពោះឲ្យកូននៅពេលព្រឹក និងមុនចូលគេង។ ម៉ាក់ៗមិនគួរធ្វើម៉ាស្សាឲ្យកូនភ្លាមៗមុន ឬក្រោយពេលញ៉ាំអាហារ ឬបៅនោះទេ។