backup og meta

សញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​ពោះវៀន​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 16, 2021

    សញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​ពោះវៀន​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទម្លាប់​ញ៉ាំ​អាហារ​​ជះឥទ្ធិពល​ដ៏​សំខាន់​ចំពោះ​​សុខភាព​ពោះវៀន​របស់​យើង​។ ក្រៅ​ពី​នេះ ក៏​មាន​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​កម្រិត​ស្រ្តេស​ខ្ពស់​  និងការ​គេង​​តិច​ពេក​ ដែល​សុទ្ធ​តែ​អាច​បង្ក​ផល​អវិជ្ជមាន​​ដល់​​ពោះវៀន​របស់​យើង​។​ ពិត​ណាស់ នៅ​ពេល​ដែល​ពោះវៀន​មាន​បញ្ហា ក៏​អាច​ប៉ះពាល់​ដល់​រាងកាយ​ទាំង​មូល​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​ពី​បញ្ហា​ក្រពះ និង​​ពោះវៀន​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។

    ១. ក្លិន​មាត់​មិន​ល្អ​

    បញ្ហា​ក្លិន​មាត់​មិន​ល្អ​​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ​ ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី ពាក់ព័ន្ធ​នឹង​ជំងឺ​អញ្ចាញ​ធ្មេញ​​ផង​ដែរ​។ ជាក់​ស្ដែង អតុល្យភាព​ពោះវៀន​អាច​នាំ​ឲ្យ​មាន​បាក់តេរី​ប្រភេទ​H.pylori ដែល​រស់នៅ​ក្នុង​ក្រពះ និង​ពោះវៀន ហើយ​ពពួក​បាក់តេរី​ទាំង​នេះ​អាច​នាំ​ឲ្យ​យើង​រលាក​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន​។

    ២. អស់​កម្លាំង

    យោង​តាម​ការ​សិក្សា​មួយ​​​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីJournal Microbiome ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ល្ហិតល្ហៃ​រ៉ាំរ៉ៃ ​អាច​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​ ក្នុង​ពោះវៀន​ ដែល​មាន​បាក់តេរី​ អតិសុខុមប្រាណ​ ផ្សិត​ និង​វីរុស​ជាច្រើន​ដែល​រស់​នៅ​ក្នុង​បំពង់​ក្រពះ​ និង​ពោះវៀន​របស់​យើង​។

    ៣. បញ្ហា​ស្បែក​

    តើ​​គ្នា​យើង​ជួប​បញ្ហា​ឡើង​មុន​ដែរ​ឬ​ទេ? ជា​ទូទៅ បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​មុន​ ត្រអក​ និង​​ជំងឺ​សើ​ស្បែក​psoriasis ​ក៏​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពោះវៀន​ដែរ។ ប្រសិនបើ​យើង​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​តូច​ៗ​ក្នុង​ពោះវៀន​ ស្បែក​​នឹង​ងាយ​ប្រតិកម្ម​ ហើយ​យើង​អាច​​ជួប​បញ្ហា​ស្បែក​ជា​ច្រើន​ប្រភេទ​។

    ៤. ឈឺ​ពោះ​

    ជាមួយ​គ្នា​នេះ​ដែរ ពោះវៀន​របស់​យើង​អាច​នឹង​មាន​បញ្ហា​តិចតួច​ ឬ​មិន​មាន​បញ្ហា​ក្នុង​ការ​​កែច្នៃ​អាហារ​ និង​កម្ចាត់​ចោល​កាកសំណល់​ នៅ​ពេល​ដែល​ពោះវៀន​​មាន​តុល្យភាព​។ ប៉ុន្តែ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ ហ្គាស ក្រហាយ​ទ្រូង រាករូស និង​ទល់​លាមក​ វា​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​ពោះវៀន​​​។

    បញ្ហាក្រពះពោះវៀន

    តិចនិក​ថែទាំ​​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​

    បញ្ហា​ពោះវៀន​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ផ្នែក​​ដទៃ​ទៀត​​នៃ​​រាងកាយ​របស់​យើង​ ដូចជា​បេះដូង ខួរ​ក្បាល​ ប្រព័ន្ធ​ភាព​ស៊ាំ ទម្ងន់​ កម្រិត​អ័រម៉ូន​ និង​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ជា​ដើម​។ ដូច​នេះ ដើម្បី​ថែទាំ​សុខភាព​ពោះវៀន​ឲ្យ​ល្អ យើង​គប្បី​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​នេះ​។

    • ស្រ្តេស​អាច​បំផ្លាញ​សុខភាព​ពោះវៀន​ ដូច្នេះ​ហើយ​យើង​គប្បី​កាត់បន្ថយ​ស្រ្តេស​ ដោយ​ការ​ហាត់​យូហ្គា ធ្វើ​សមាធិ និង​សកម្មភាព​ដទៃ​ទៀត​ដែល​យើង​ពេញ​ចិត្ត​ ដូចជា​រាំ ស្ដាប់​ចម្រៀង ឬគូរ​រូប។
    • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​Probiotics និង​អាហារ​ដាក់​មេ ដែល​មាន​គុណប្រយោជន៍​ដល់​ពោះវៀន​ និង​កាត់បន្ថយ​ការ​រលាក​។
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
    • ចៀសវាង​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​
    • គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
    • ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ ដូចជា​បន្លែ និង​ផ្លែឈើ​
    • កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​
    • ចៀសវាង​ញ៉ាំ​អាហារ​កែច្នៃ អាហារ​ចៀន​ អាហារ​កំប៉ុង និង​អាហារ​​ដែល​មាន​ខ្លាញ់​ច្រើន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម