backup og meta

វិធីសាស្ត្រ​ទាំង​៥​ សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2021

    វិធីសាស្ត្រ​ទាំង​៥​ សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពោះវៀន​ធំ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដែលស្រូប​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​។​ វា​មាន​តួនាទី​​កម្ចាត់​​កាកសំណល់​​ចេញ​ពី​រាងកាយ​ ហើយ​ក៏​ជា​ផ្នែក​​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​បំពេញ​មុខងារ​ជាមួយ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដូចជា​ក្រពះ​ និង​ពោះវៀន​តូច​ ដើម្បី​បញ្ចេញ​លាមក​ និង​រក្សា​តុល្យភាព​​ជាតិ​ទឹក និង​អេឡិចត្រូលីត​ផង​ដែរ។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​ពោះវៀន​ធំ​ឲ្យ​មាន​សុខភាព​ល្អ​ ដោយ​ការ​សម្អាត​ជាតិ​ពុល​​ តាម​រយៈ​តិចនិក​ខាង​ក្រោម​នេះ​។

    ១. ​បញ្ចូល​វីតាមីន​C​ទៅ​ក្នុង​របប​អាហារ​

    ពិត​ណាស់​ វីតាមីន​C​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​ និង​បន្លែ​អាច​ជួយ​សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូចនេះ គ្នា​យើង​គប្បី​ញ៉ាំ​អាហារដែល​មាន​វីតាមីន​C ​ដូចជា​​ផ្កា​ខាត់ណា​ខៀវ​ ស្ត្រប៊ឺរី និង​ទឹក​ក្រូច​ឆ្មារ​ដើម្បី​ជំនួយ​ដល់​សុខភាព​ពោះវៀន​ធំ និង​​សុខភាព​រាងកាយ​ទាំង​មូល​។​

    ២. ញ៉ាំ​​អាហារ​សំបូរ​Probiotics

    ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ Probiotics​​អាច​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​មហារីក​ពោះវៀន​ធំ។ ជាក់​ស្ដែង បាក់តេរី​ល្អ​អាច​បញ្ឈប់​​ការ​រលាក​ និង​ជួយ​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​។ កម្រិត​Probiotics​ខ្ពស់​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ គីមឈី និង​ប្រភេទ​​ឈីស​មួយ​ចំនួន​។

    ៣. ​បន្ថែម​ម្សៅ​ធញ្ញជាតិ​ ក្នុង​របប​អាហារ​

    ​​​​​​​​​​ពពួក​ម្សៅ​ធញ្ញជាតិ​ដែល​មាន​នៅ​ក្នុង​អាហារ​ដូចជា​ដំឡូង ​អង្ករ​ ចេក​ខ្ចី​ និង​គ្រាប់ធញ្ញជាតិ​​ ជួយ​លើក​កម្ពស់​សុខភាព​​ពោះវៀន​ធំ ដោយ​បង្កើនបាក់តេរីល្អ​​ក្នុង​ពោះវៀន​។ បន្ថែម​ពី​នេះ ម្សៅ​ធញ្ញជាតិ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​​យ៉ាង​ស័ក្ដិសិទ្ធិ​។

    ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

    ​ការ​ញ៉ាំ​ទឹក​តិចតួច​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ទល់​លាមក​។​ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់១,៥​លីត្រ ទៅ​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាម​រយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ ដែល​មាន​បរិមាណ​ជាតិ​ទឹក​ខ្ពស់​ ដូចជា​ផ្លែ​ត្រសក់​ ប៉េងប៉ោះ ត្រសក់​ស្រូវ​ និង​ស្ត្រប៊ឺរី​ជា​ដើម​។

    ពោះវៀនធំ២

    ៥.​ ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​

    ជាមួយ​គ្នា​​នេះ​ដែរ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ពោះវៀន​ធំ។ អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​ត្រឹម​តែ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​កាត់បន្ថយ​ការ​រលាក​ និង​​បញ្ហា​រំលាយ​អាហារ​​។ អាហារ​ដែល​មាន​ជាតិ​សរសៃ​មួយ​ចំនួន​ដែល​អាច​ជួយ​ពង្រឹង​សុខភាព​ពោះវៀន​ធំ​មាន​ដូចជា​ផ្កា​ខាត់​ណាខៀវ សណ្ដែក ​សណ្ដែក​បារាំង​ និង​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម