យើងក៏បានដឹងខ្លះហើយពីមុខងាររបស់ពោះវៀន ជួយស្រូបយកសារជាតិចិញ្ចឹមពីអាហារដើម្បីផ្គត់ផ្គង់រាងកាយទាំងមូល និងបញ្ចេញកាកសំណល់។ ព្រោះតែវាមានមុខងារសំខាន់យ៉ាងនេះ ទើបយើងត្រូវតែយកចិត្ដទុកដាក់ការពារឲ្យបានល្អ។ ខាងក្រោមជាទម្លាប់ងាយៗជួយឲ្យពោះវៀន មានសុខភាពល្អប្រសើរ។
យើងក៏បានដឹងខ្លះហើយពីមុខងាររបស់ពោះវៀន ជួយស្រូបយកសារជាតិចិញ្ចឹមពីអាហារដើម្បីផ្គត់ផ្គង់រាងកាយទាំងមូល និងបញ្ចេញកាកសំណល់។ ព្រោះតែវាមានមុខងារសំខាន់យ៉ាងនេះ ទើបយើងត្រូវតែយកចិត្ដទុកដាក់ការពារឲ្យបានល្អ។ ខាងក្រោមជាទម្លាប់ងាយៗជួយឲ្យពោះវៀន មានសុខភាពល្អប្រសើរ។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការញ៉ាំបន្លែគ្រប់ប្រភេទឲ្យបានច្រើន ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ពិសេសប្រព័ន្ធរំលាយអាហារតែម្ដង ព្រោះបន្លែមានសារជាតិចិញ្ចឹមច្រើន បូករួមទាំងជាតិសរសៃផងដែរ។ ជាតិសរសៃនៅក្នុងបន្លែផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយជាងពពួកសាច់ ពិសេសសាច់ក្រហម និង សាច់កែច្នៃតែម្ដង។
ញ៉ាំផ្លែឈើឲ្យបានច្រើន ក៏មានគុណសម្បត្ដិមិនខុសគ្នាពីបន្លែនោះដែរ ជួយការពារពីការទល់លាមក ការរលាក និងកាត់បន្ថយហានិភ័យជំងឺមហារីក ប៉ុន្ដែពពួកផ្លែឈើដែលយើងញ៉ាំ គឺជាប្រភេទផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិ។ ប្រភេទផ្លែទាំងនោះមានដូចជា ទំពាំងបាយជូរ ក្រូច ប៉ោម ចេក ស្រកានាគ ល្ហុងទុំ និង ផ្លែប៊ឺ ជាប្រភេទផ្លែឈើដែលងាយស្រួលក្នុងរំលាយ និងផ្ដល់ប្រូតេអ៊ីនច្រើនដល់សុខភាព។
ត្រីសម្បូរសារជាតិចិញ្ចឹមច្រើន ពិសេសពពួកប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣។ វាជួយឲ្យពោះវៀនបំពេញមុខងារបានល្អ ម្យ៉ាងវិញទៀត សាច់ត្រីងាយស្រួលដល់ពោះវៀនស្រូបយកសារជាតិចិញ្ចឹមបានលឿន ជាងពពួកសាច់ និង ប្រភេទអាហារខ្លាញ់គ្មានសុខភាព។

ហាត់ប្រាណជួយឲ្យសុខភាពបេះដូងរឹងមាំ ក៏អាចជួយឲ្យសម្រកទម្ងន់បាន មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីកផ្សេងៗបានផងដែរ បូករួមទាំងជំងឺមហារីក ព្រោះវៀន។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោច ៣០ នាទី ក្នុងមួយថ្ងៃ ជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ។
អ្នកចូលចិត្ដផឹកស្រាគួរតែកាត់បន្ថយ ការផឹកស្រាបៀរសម្រាប់បុរស ក្នុងមួយថ្ងៃអាចផឹកមិនលើសពី ៧០០មិល្លីលីត្រ សម្រាប់ស្ដ្រីមិនលើសពី ៣៣០មិល្លីលីត្រ ទើបមិនសូវប៉ះពាល់ដល់សុខភាព។
ការផឹកស្រាច្រើនអាចបណ្ដាលឲ្យប៉ះពាល់សុខភាពក៏ច្រើនដែរ ហើយការជក់បារីក៏ដូចគ្នា គឺប៉ះពាល់បេះដូង សួត ប្រព័ន្ធរំលាយអាហារទាំងមូល ព្រមទាំងប្រឈមនឹងកើតជំងឺផ្សេងទៀត។ បញ្ឈប់ការជក់បារី និង កាត់បន្ថយការផឹកគ្រឿងស្រវឹង ដើម្បីឲ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ។
អត្ថបទគួរអាន៖