ប្រភពប្រូតេអ៊ីន មានច្រើន តែប្រភពប្រូតេអ៊ីនសំខាន់ៗ មាននៅក្នុងសាច់សត្វ និងរុក្ខជាតិ ដែលយើងងាយស្រួលរកញ៉ាំបាន។ តែការសិក្សារបស់ជប៉ុន រកឃើញថា ញ៉ាំប្រូតេអ៊ីនរុក្ខជាតិ ជួយឲ្យអាយុវែង ជាងការញ៉ាំប្រូតេអ៊ីនដែលមាននៅក្នុងសាច់។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ប្រភពប្រូតេអ៊ីន មានច្រើន តែប្រភពប្រូតេអ៊ីនសំខាន់ៗ មាននៅក្នុងសាច់សត្វ និងរុក្ខជាតិ ដែលយើងងាយស្រួលរកញ៉ាំបាន។ តែការសិក្សារបស់ជប៉ុន រកឃើញថា ញ៉ាំប្រូតេអ៊ីនរុក្ខជាតិ ជួយឲ្យអាយុវែង ជាងការញ៉ាំប្រូតេអ៊ីនដែលមាននៅក្នុងសាច់។
អ្នកស្រាវជ្រាវ បានតាមដានលើជនជាតិជប៉ុន ជិត ៧១.០០០នាក់ រយៈពេល ២០ឆ្នាំ។ ក្នុងនោះ អ្នកញ៉ាំប្រូតេអ៊ីនរុក្ខជាតិច្រើន ប្រឈមហានិភ័យនៃការស្លាប់ ទាបជាង ១៣% ចំណែកអ្នកញ៉ាំប្រូតេអ៊ីនរុក្ខជាតិបរិមាណតិច ប្រឈមហានិភ័យនៃការស្លាប់ដោយបញ្ហាសរសៃឈាមបេះដូង ១៦%។
នៅក្នុងការសិក្សានេះ មនុស្ស ១២.៣៨១នាក់ បានស្លាប់ រួមមាន ៥.០៥៥នាក់ ស្លាប់ដោយជំងឺមហារីក ៣.០២៥នាក់ ស្លាប់ដោយជំងឺសរសៃឈាមបេះដូង ១.៥២៨នាក់ ស្លាប់ដោយជំងឺបេះដូង និង ១.១៩៨នាក់ ស្លាប់ដោយជំងឺសរសៃឈាមខួរក្បាល។
ក្នុងនោះ អ្នកញ៉ាំ ៣% នៃប្រូតេអ៊ីនសាច់ក្រហម ជំនួសប្រូតេអ៊ីនរុក្ខជាតិ ប្រឈមការស្លាប់ ៣៤% ដោយមូលហេតុផ្សេងៗ ប្រឈមការស្លាប់ ៣៩% ដោយមហារីក និងប្រឈមការស្លាប់ ៤២% ដោយជំងឺបេះដូង។ រីឯអ្នកញ៉ាំ ៤% នៃសាច់កែឆ្នៃ ប្រឈមការស្លាប់ ៤៦% ដោយមូលហេតុផ្សេងៗ និងប្រឈមការស្លាប់ ៥០% ដោយជំងឺមហារីក។
អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
អ្នកស្រាវជ្រាវ បញ្ជាក់ថា នៅពេលយើង ញ៉ាំអាហារសម្បូរប្រូតេអ៊ីនរុក្ខជាតិ ដូចជា គ្រាប់ធញ្ញជាតិ ឬសណ្ដែកសៀង វាជួយសម្រួលបញ្ហាសរសៃឈាមបេះដូង ដូចជា លីពីតក្នុងឈាម សម្ពាធឈាម និងទម្ងន់រាងកាយ។ ក្រៅពីប្រូតេអ៊ីន ប្រភេទអាហាររុក្ខជាតិ សម្បូរដោយខ្លាញ់ល្អ វីតាមីនប្រឆាំងសារធាតុអុកស៊ីតកម្ម និងរ៉ែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត