ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង?

    ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង?

    ប្រភពប្រូតេអ៊ីន មានច្រើន តែប្រភព​ប្រូតេអ៊ីន​សំខាន់ៗ មាន​នៅ​ក្នុង​សាច់សត្វ និង​រុក្ខជាតិ ដែល​យើង​ងាយស្រួល​រក​ញ៉ាំបាន។ តែ​ការសិក្សា​របស់​ជប៉ុន រកឃើញ​ថា ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ ជួយ​ឲ្យ​អាយុ​វែង ជាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​សាច់។

    អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​ជនជាតិ​ជប៉ុន ជិត ៧១.០០០​នាក់ រយៈពេល ២០​ឆ្នាំ។ ក្នុង​នោះ អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ប្រឈម​ហានិភ័យ​នៃ​ការ​ស្លាប់ ទាប​ជាង ១៣% ចំណែក​អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​បរិមាណ​តិច ប្រឈម​ហានិភ័យ​នៃ​ការស្លាប់​ដោយ​បញ្ហា​សរសៃឈាម​បេះដូង ១៦%។

    នៅក្នុង​ការសិក្សា​នេះ មនុស្ស ១២.៣៨១​នាក់ បាន​ស្លាប់ រួមមាន ៥.០៥៥​នាក់ ស្លាប់​ដោយ​ជំងឺ​មហារីក ៣.០២៥​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាមបេះដូង ១.៥២៨​នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង និង ១.១៩៨​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃឈាម​ខួរក្បាល។

    ក្នុងនោះ អ្នក​ញ៉ាំ ៣% នៃ​ប្រូតេអ៊ីន​សាច់ក្រហម ជំនួស​ប្រូតេអ៊ីន​រុក្ខជាតិ ប្រឈម​ការ​ស្លាប់ ៣៤% ដោយ​មូលហេតុ​ផ្សេងៗ ប្រឈម​ការស្លាប់ ៣៩% ដោយ​មហារីក និង​ប្រឈម​ការស្លាប់ ៤២% ដោយ​ជំងឺបេះដូង។ រីឯ​អ្នក​ញ៉ាំ ៤% នៃ​សាច់កែឆ្នៃ ប្រឈម​ការស្លាប់ ៤៦% ដោយ​មូលហេតុ​ផ្សេងៗ និង​ប្រឈម​ការស្លាប់ ៥០% ដោយ​ជំងឺមហារីក។

    អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

    អ្នកស្រាវជ្រាវ បញ្ជាក់​ថា នៅពេលយើង ញ៉ាំ​អាហារសម្បូរ​​ប្រូតេអ៊ីន​រុក្ខជាតិ ដូចជា គ្រាប់​ធញ្ញជាតិ ឬ​សណ្ដែកសៀង វាជួយ​សម្រួល​បញ្ហា​សរសៃឈាម​បេះដូង ដូចជា លីពីត​ក្នុង​ឈាម សម្ពាធឈាម និង​ទម្ងន់​រាងកាយ។ ក្រៅពី​ប្រូតេអ៊ីន ប្រភេទ​អាហារ​រុក្ខជាតិ សម្បូរ​ដោយ​ខ្លាញ់​ល្អ វីតាមីន​ប្រឆាំង​សារធាតុ​អុកស៊ីតកម្ម និង​រ៉ែ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 27/08/2019
    ត្រួតពិនិត្យដោយ ជីព ចិត្ត