មានការជឿ និងអនុវត្តតៗគ្នាមកថា ការផឹកស្រាពេលកំពុងមករដូវ ល្អចំពោះសុខភាពស្ត្រី ជួយឲ្យឈាមរដូវមិនល្អធ្លាក់មកអស់។ តើជំនឿបែបនេះត្រឹមត្រូវមែនឬយ៉ាងណា?
មានការជឿ និងអនុវត្តតៗគ្នាមកថា ការផឹកស្រាពេលកំពុងមករដូវ ល្អចំពោះសុខភាពស្ត្រី ជួយឲ្យឈាមរដូវមិនល្អធ្លាក់មកអស់។ តើជំនឿបែបនេះត្រឹមត្រូវមែនឬយ៉ាងណា?

តាមការពន្យល់របស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត គ្រឿងស្រវឹងបើផឹកក្នុងបរិមាណតិចតួច យូរៗម្តងនោះ មានប្រយោជន៍ចំពោះសុខភាពយើង។ តែទោះយ៉ាងណាអំឡុងពេលមករដូវ សុខភាពស្ត្រីចុះខ្សោយ ដោយសារបាត់ឈាម ធ្វើឲ្យអស់កម្លាំង ឈឺក្បាល ស្ត្រីខ្លះឈឺចុកខ្លាំងស្ទើរទ្រាំមិនបាន បើយើងផឹកជាតិអាល់កុលចូលក្នុងខ្លួនបន្ថែមទៀត ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង។
“ខ្ញុំធ្លាប់ឮការលើកឡើងថា ស្រីៗញ៉ាំស្រាពេលមករដូវល្អ ជួយអ៊ីចេះជួយអ៊ីចុះ តែតាមពិតជំនឿបែបនេះមិនត្រឹមត្រូវឡើយ អត់មានជួយសុខភាពអីទេ គ្នាកំពុងខ្សោយផង ដាក់គ្រឿងស្រវឹងទៅកាន់ធ្ងន់ធ្ងរហើយ”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។
ក្រៅពីមានការលើកឡើងបញ្ហាខាងលើ លោកវេជ្ជបណ្ឌិតថា ក៏មានការនិយាយពីការតមអាហារពេលមករដូវដែរ ដោយស្រីៗមួយចំនួនតែងតែតមនេះ តមនោះ មិនហ៊ានញ៉ាំនោះទេ ខ្លាចបង្អាក់ឈាមរដូវ។ ការធ្វើបែបនេះក៏ខុសដែរ អំឡុងពេលមករដូវ ស្ត្រីបាត់បង់ឈាម ត្រូវបំប៉នអាហារឲ្យច្រើនជាងធម្មតា ពិសេសពពួកសម្បូរជាតិដែក ហើយអាចញ៉ាំចំណីអាហារបានគ្រប់មុខធម្មតា ញ៉ាំទឹកឲ្យច្រើន និងត្រូវធ្វើអនាម័យឲ្យបានដិតដល់ ផ្លាស់ប្តូរសម្លីអនាម័យឲ្យបានញឹកញាប់ ដើម្បីបញ្ចៀសការឆ្លងរោគ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
20/08/2024
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ