ផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​កម្រិត​ណា?

    ផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​កម្រិត​ណា?

    ជាទូទៅ ស្ត្រី​កំពុង​បំបៅដោះ មិន​គួរ​ផឹក​ស្រា ស្រាក្រហម ស្រាថ្នាំ ឬស្រាបៀរ​នោះ​ទេ អំឡុង​ពេល​បំបៅ​ដោះកូន។ ចុះ​បើ​ចៀស​ផុត​ត្រូវ​ប៉ះ​គ្រឿង​ស្រវឹង ស្រា​ថ្នាំទាំង​នោះ​ ដោយសារ​កាលៈទេសៈ​ណាមួយ តើ​កូន​កំពុង​បៅដោះ​ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” នឹងបកស្រាយ​លម្អិត។

    ១- ​ជាតិ​អាល់កុល​ប៉ះពាល់​​កូន​បៅដោះដូច​ម្តេច​ខ្លះ?

    នរណាក៏​ដឹង​ដែរ​ថា ជាតិ​អាល់កុល​មាន​ផលអវិជ្ជមាន​ចំពោះ​មនុស្សទូទៅ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និងកំពុង​បំបៅ​ដោះ​វិញ ប្រាកដ​ណាស់ ​ជាតិ​អាល់កុល​ពិត​ជា​ប៉ះ​ពាល់​កូន។

    ស្រា​មួយ​កែវ​ចំពោះ​ស្ត្រី​ជា​ម្ដាយ អត់​បញ្ហា តែ​កូន​យើង​មាន​បញ្ហា ​ព្រោះ​ថ្លើម​របស់​កូនមិនអាច​​ទទួល​យក​ជាតិ​អាល់កុល​បាន​ដូច​ជា​ម្ដាយ​ឡើយ។ តាម​ទិន្នន័យ ទារក​ក្រោម ៣ ខែ​ ត្រូវ​ការ​រយៈពេល​ទ្វេ​ដង​យូរ​ជាង​មនុស្ស​ពេញ​វ័យ​ ដើម្បី​ដំណើរ​ការ​រំលាយ​ជាតិ​អាល់កុល​នោះ។ ជា​លទ្ធផល កូន​តូច​យើង​នឹង​ផលរំខាន​លើការ​គេង និងទម្លាប់​ញ៉ាំ​ បើ​ម្ដាយ​ផឹកស្រា។

    បំបៅ​ដោះកូននិងមហារីកសុដន់

    អត្ថបទគួរអាន៖

    យោង​តាម​ការ​ស្រាវ​ជ្រាវថា មុនពេល​បំបៅ​ដោះ​កូន បើ​ម្តាយ​​ផឹក​ស្រា មិន​ថា ស្រា​ក្រហម ស្រាបៀរ ឬស្រា​ក្រឡុក ទារក​តូច​នឹង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹមក្នុង​ទឹកដោះ​បាន​តិច​ជាង​ធម្មតា ២០% ឯណោះ។ ម្យ៉ាងទៀត ការ​បំបៅ​ដោះ​កូន​ក្នុង​ស្ថានភាព​មាន​ជាតិ​អាល់កុល​ខ្ពស់​ក្នុង​ឈាម នឹង​ធ្វើ​ឱ្យ​កូន​ងងុយ​គេ ងាយគេង​ តែមិន​អាច​គេង​បាន​ស្កប់ស្កល់​នោះ​ទេ។ យូរៗ​ទៅ ​ជាតិ​អាល់កុល​ នឹង​​ប៉ះពាល់​ដល់​ការ​លូត​លាស់​​ស្មារតី​របស់​កូន​យើង​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖

    ២- ចុះ​បើ​ស្ត្រី​បំបៅដោះត្រូវ​តែ​ផឹក​ចៀស​មិន​ផុត?

    ពេល​ខ្លះ ម៉ាក់ៗ​អាច​ចៀស​មិន​ផុត​ត្រូវ​ផឹក​មួយ​កែវ​ពីរ ដោយសារ​កម្មវិធី​សង្គម​ផ្សេងៗ។ ក្នុង​ករណីនេះ ម៉ាក់ៗ​ត្រូវ​ដឹង​រឿង​សំខាន់​មួយ​ចំនួន​ដូចខាង​ក្រោម។

    ជា​ទូទៅ​ បរិមាណ​ជាតិ​អាល់​កុល​ក្នុង​ឈាម​របស់​ម៉ាក់ ស្មើ​នឹង​បរិមាណ​ជាតិ​អាល់​កុល​ក្នុង​ទឹកដោះ​ដែរ។ បន្ទាប់​ពី​ផឹក​ស្រា ជាតិ​អាល់កុល​នោះ​នឹង​នៅ​ក្នុង​ឈាម​ប្រមាណ​ជា ៣០​ ទៅ​ ៦០ នាទី ហើយ​ករណី​ខ្លះ​អាច​ដល់​ទៅ ២ ម៉ោង​ឯណោ អាស្រ័យ​លើ​កត្តា​ជា​ច្រើន ​ដូចជា បរិមាណ​អាហារ​យើង​ញ៉ាំ កម្រិត​ជាតិ​អាល់​កុល​បាន​ផឹក គីឡូ​យើង ស្ថានភាព​សុខភាព និង​យើង​ផឹក​ស្រា​លឿនប៉ុនណា។

    បើ​សិន​ដឹង​ខ្លួន​ថា​ត្រូវ​ផឹក​ចៀស​មិន​ផុត​ហើយ ដំណោះស្រាយ​​ល្អ​បំផុត​ គឺ​​បំបៅដោះជា​មុន​សិន ចាំ​ទៅ​ផឹក។ ​រាងកាយ​យើង​នឹង​មាន​ពេលបន្សាប​ជាតិ​អាល់កុល​ក្នុង​ឈាម​ ទម្រាំដល់​ពេល​ត្រូវ​​បំបៅ​ម្តង​ទៀត​។ ម្យ៉ាង​ទៀត យក​ល្អ គួរ​​ប៊ូម​ទឹកដោះ​ទុក មុន​នឹង​ទៅ​​កម្មវិធីផឹកស៊ី​ក៏​បាន។

    ចំណុចសំខាន់

    នរណាក៏​ដឹង​ដែរ​ថា ជាតិ​អាល់កុល​មាន​ផលអវិជ្ជមាន​ចំពោះ​មនុស្សទូទៅ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និងកំពុង​បំបៅ​ដោះ​វិញ ប្រាកដ​ណាស់ ​ជាតិ​អាល់កុល​ពិត​ជា​ប៉ះ​ពាល់​កូន។
    ស្រា​មួយ​កែវ​ចំពោះ​ស្ត្រី​ជា​ម្ដាយ អត់​បញ្ហា តែ​កូន​យើង​មាន​បញ្ហា ​ព្រោះ​ថ្លើម​របស់​កូនមិនអាច​​ទទួល​យក​ជាតិ​អាល់កុល​បាន​ដូច​ជា​ម្ដាយ​ឡើយ។ តាម​ទិន្នន័យ ទារក​ក្រោម ៣ ខែ​ ត្រូវ​ការ​រយៈពេល​ទ្វេ​ដង​យូរ​ជាង​មនុស្ស​ពេញ​វ័យ​ ដើម្បី​ដំណើរ​ការ​រំលាយ​ជាតិ​អាល់កុល​នោះ។ ជា​លទ្ធផល កូន​តូច​យើង​នឹង​ផលរំខាន​លើការ​គេង និងទម្លាប់​ញ៉ាំ​ បើ​ម្ដាយ​ផឹកស្រា។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ 24/05/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម