backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អនុវត្តទម្លាប់ ៥យ៉ាងនេះជួយឲ្យពោះវៀនមានសុខភាពល្អប្រសើរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 22, 2022

អនុវត្តទម្លាប់ ៥យ៉ាងនេះជួយឲ្យពោះវៀនមានសុខភាពល្អប្រសើរ

យើងក៏បានដឹងខ្លះហើយពីមុខងាររបស់ពោះវៀន ជួយស្រូបយកសារជាតិចិញ្ចឹមពីអាហារដើម្បីផ្គត់ផ្គង់រាងកាយទាំងមូល និងបញ្ចេញកាកសំណល់។ ព្រោះតែវាមានមុខងារសំខាន់យ៉ាងនេះ ទើបយើងត្រូវ​តែ​យកចិត្ដទុកដាក់ការពារឲ្យបានល្អ។ ខាងក្រោមជាទម្លាប់ងាយៗជួយឲ្យពោះវៀន មានសុខភាពល្អប្រសើរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ទម្លាប់ញ៉ាំបន្លែ

ការញ៉ាំបន្លែគ្រប់ប្រភេទឲ្យបានច្រើន ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ពិសេសប្រព័ន្ធរំលាយអាហារតែម្ដង ព្រោះបន្លែមានសារជាតិចិញ្ចឹមច្រើន បូករួមទាំងជាតិសរសៃផងដែរ។ ជាតិសរសៃនៅក្នុងបន្លែផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយជាងពពួកសាច់ ពិសេសសាច់ក្រហម និង សាច់កែច្នៃតែម្ដង។

២.ញ៉ាំផ្លែឈើ

ញ៉ាំផ្លែឈើឲ្យបានច្រើន ក៏មានគុណសម្បត្ដិមិនខុសគ្នាពីបន្លែនោះដែរ ជួយការពារពីការទល់លាមក ការរលាក និង​កាត់​បន្ថយហានិភ័យ​ជំងឺមហារីក ប៉ុន្ដែពពួកផ្លែឈើដែលយើងញ៉ាំ គឺជាប្រភេទ​​ផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិ។ ប្រភេទផ្លែទាំងនោះមានដូចជា ទំពាំងបាយជូរ ក្រូច ប៉ោម ចេក​ ស្រកា​នាគ ល្ហុងទុំ និង ផ្លែប៊ឺ ជាប្រភេទផ្លែឈើដែលងាយស្រួលក្នុងរំលាយ និង​ផ្ដល់ប្រូតេអ៊ីនច្រើនដល់សុខភាព។

៣.ញ៉ាំត្រីច្រើនជាងសាច់

ត្រីសម្បូរសារជាតិចិញ្ចឹមច្រើន ពិសេសពពួកប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣។ វាជួយឲ្យពោះវៀនបំពេញមុខងារបានល្អ ម្យ៉ាងវិញទៀត សាច់ត្រីងាយស្រួលដល់ពោះវៀនស្រូបយកសារជាតិចិញ្ចឹមបានលឿន ជាងពពួក​សាច់ និង ប្រភេទអាហារខ្លាញ់គ្មានសុខភាព។

ពោះវៀន

៤.ហាត់ប្រាណ

ហាត់ប្រាណជួយឲ្យសុខភាពបេះដូងរឹងមាំ ក៏អាចជួយឲ្យសម្រកទម្ងន់បាន មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយ​ហានិភ័យ កើតជំងឺមហារីកផ្សេងៗបានផងដែរ បូករួមទាំងជំងឺមហារីក ព្រោះវៀន។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោច ៣០ នាទី ក្នុងមួយថ្ងៃ ជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ។

៥. កាត់បន្ថយការផឹកគ្រឿងស្រវឹង

អ្នកចូលចិត្ដផឹកស្រាគួរតែកាត់បន្ថយ  ការផឹកស្រាបៀរសម្រាប់បុរស ក្នុងមួយថ្ងៃអាច​ផឹកមិនលើសពី ៧០០មិល្លីលីត្រ សម្រាប់ស្ដ្រីមិនលើសពី ៣៣០មិល្លីលីត្រ ទើបមិនសូវប៉ះពាល់ដល់សុខភាព។

ការ​ផឹកស្រាច្រើនអាចបណ្ដាលឲ្យប៉ះពាល់សុខភាពក៏ច្រើនដែរ ហើយការជក់បារីក៏ដូចគ្នា គឺប៉ះពាល់បេះដូង សួត ប្រព័ន្ធរំលាយអាហារទាំងមូល ព្រម​ទាំងប្រឈមនឹងកើតជំងឺផ្សេង​ទៀត​។ បញ្ឈប់ការជក់បារី និង កាត់បន្ថយការផឹកគ្រឿងស្រវឹង​ ដើម្បីឲ្យសុខភាព​ប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម