backup og meta

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

    រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។

    រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល

    ​​​​រាក​ធម្មតា

    • លាមក​រាវ​
    • បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ
    • ចង្អោរ
    • ចុក​ពោះ

    រាក​មួល

    • ឈឺ​បន្ទោបង់​ភ្លាម​ៗ
    • លាមក​រាវ
    • ចុក​ពោះ
    • ក្អួត
    • ចុក​សាច់​ដុំ
    • គ្រុន​ក្តៅ

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មូលហេតុ​បង្ក

    មូលហេតុ​បង្ក​នៃ​រាក​ធម្មតា

    ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖

    • ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន
    • បញ្ហា​ប្រព័ន្ធរំលាយ​អាហារ
    • ការ​ឆ្លង​ប៉ារ៉ាស៊ីត
    • ជំងឺ​រលាក​ពោះវៀន​ធំ
    • អាហារ​​មួយ​ចំនួន
    • ការ​ព្យាបាល​ដោយ​កាំរស្មី

    មូលហេតុ​នៃ​បញ្ហា​រាគ​មួល

    ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។

    វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល

    • ញ៉ាំ​ទឹក​ស្អាត
    • ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ
    • លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។

    គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល

    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    • ញ៉ាំ​​អាហារ​ដែល​មាន​ជាតិ​Probiotics ដើម្បី​ប្រឆាំង​នឹង​បាក់តេរី​ ដូចជា​សូកូឡា​ពណ៌​ខ្មៅ ទឹក​ដោះ​គោ​ជូរ​
    • ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

    ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

    មិន​ថា​គ្នា​យើង​មាន​អាការៈ​រាក​ធម្មតា ឬ​រាក​មួល​នោះ​ទេ ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ទាំង​នេះ​ គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាមៗ។

    • ឈឺ​ពោះ​ធ្ងន់ធ្ងរ
    • ក្តៅ​ខ្លួន​ខ្លាំង
    • រាករូស​ច្រើន​ជាង​២ ទៅ​៣​ថ្ងៃ
    • មាន​អាការៈ​ដូចជា​ស្ងួត​មាត់​ និង​ធីងធោង។
    • ទឹក​នោម​​មាន​ពណ៌​ក្រមៅ និង​មាន​ក្លិន​ខ្លាំង។​

    ចំណុចសំខាន់

    វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល


    • ញ៉ាំ​ទឹក​ស្អាត
    • ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ
    • លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម