backup og meta

ចំណាំមើលផង! មានសញ្ញានេះ កូនកើតជំងឺរាកស្រួចស្រាល់ហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 13, 2021

    ចំណាំមើលផង! មានសញ្ញានេះ កូនកើតជំងឺរាកស្រួចស្រាល់ហើយ

    អាការៈ​រាក​រូសគ្រាន់​តែ​ជា​បញ្ហា​ទូទៅ ដែល​អ្នក​ណាៗ​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ តែ​បើ​កូន​តូចៗ​ កើត​ជំងឺ​រាក វា​ជា​រឿង​ផ្សេង​ខុស​ពី​យើង។ ពេល​អា​អូន​តូច​មាន​អាការៈ​រាក ម៉ាក់​ប៉ា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​កូន​អាច​កើត​ជំងឺ​រាក​ស្រួច​ស្រាល់ អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ខ្លាំង។

    និយាយ​ដល់​រឿង​រាក​ស្រួច​ស្រាល់នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ពេល​កូន​តូច​​បន្ទោបង់​លាមក​រាវ​ជាង​ធម្មតា ចំនួន​លើស​ពី​ ៣ដង/ថ្ងៃ ដែល​មាន​រយៈ​ពេល​តិច​ជាង​ ២​សប្ដាហ៍ មាន​ន័យ​ថា អា​អូន​មាន​ជំងឺ​រាក​ហើយ។ លោក​ស្រី​បន្ត​ថា ភ្នាក់​ងារ​មួយ​ចំនួន​ដែល​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កើត​មាន​ជំងឺ​រាក​ស្រួច​ស្រាល់មាន​ដូច​ជា៖

    ទី១៖ វីរុស (៧០-៨០% ភាគ​ច្រើន​ជា Rotavirus)

    ទី២៖ បាក់តេរី (១០-២០%)

    ទី៣៖ ប៉ារ៉ាស៊ីត <១០%

    ចំណែក​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​រាកស្រួច​ស្រាល់លើ​កុមារ ឪពុក​ម្ដាយ​គួរ​កត់​សម្គាល់​​វិញ​រួម​មាន៖

    • អា​អូន​រាក​លើស​ពី​៣ដង/ថ្ងៃ
    • រាក​មាន​ឈាម​ដែល​មូល​ហេតុ​បណ្ដាល​មក​ពី​បាក់តេរី
    • ក្អួត
    • ក្ដៅ​ខ្លួន។ល។

    វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ បាន​បន្ថែម​ទៀត​ថា ចំពោះ​កូន​ក្មេង ពិសេស​អា​អូន​តូចៗ មាន​បញ្ហា​រាក​​អាច​នឹង​ឆាប់​ខ្សោះ​ជាតិ​ទឹក​​ខ្លាំង។ ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ​ពិនិត្យ បើ​សិន​ជា​អាការៈ​រាក​កូន​មិន​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល ​២៤​ម៉ោង ឬ​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹកដូចជា ខោ​ទឹក​នោម​មិន​សើម (រយៈ​ពេល​ ៣​ម៉ោង​ឡើង​ទៅ) ក្ដៅ​ខ្លួន​លើស​ពី​ ៣៩​អង្សាសេ លាមក​ខ្មៅ ឬ​ឈាម ស្ងួត​មាត់ យំ​អត់​ចេញ​ទឹក​ភ្នែក ងងុយ​ដេក សន្លឹម ពោះ ភ្នែក ឬ​ថ្ពាល់​រូង​ខូង ពិសេស​ចំពោះ​ទារក​អាយុ​ក្រោម​ ៦​ខែ

    ទាក់ទង​នឹង​ការ​ព្យាបាល​វិញ លោក​ស្រី​បញ្ជាក់​ថា អាការៈ​រាក​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល ២-៣ថ្ងៃ តែ​ម៉ាក់​ប៉ា​អាច​ជួយ​បំបាត់​រោគ​សញ្ញា​រាក​របស់​កូន​បាន​ដោយ​សាក​ល្បង​តាម​វិធី​ខាង​ក្រោម​នេះ​គឺ៖

    – ឲ្យ​អា​អូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដូច​ជា ទឹក​ធម្មតាដែលដាំពុះឬទឹកសុទ្ធ ទឹក​ដោះ​គោ ទឹក​អូរ៉ាលីត្រ

    – ប្រើ​ថ្នាំ​សម្លាប់​បាក់តេរី ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ

    – បញ្ចូល​សេរ៉ូម ក្នុង​ករណី​កូន​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹក​ខ្លាំង អា​អូន​ក្អួត ញឹក​ញាប់ និង​មិន​អាច​ញ៉ាំ ឬ​ផឹក​បាន។ល។

    រាករូស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម