ខណៈស្ថានភាពជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ នេះ មានការកើនឡើងច្រើនជាងឆ្នាំ ២០១៨ កន្លងទៅ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានប្រកាសអំពីវិធានការទប់ស្កាត់ និងការពារការផ្ទុះឡើងនូវជំងឺគ្រុនឈាម។
ខណៈស្ថានភាពជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ នេះ មានការកើនឡើងច្រើនជាងឆ្នាំ ២០១៨ កន្លងទៅ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានប្រកាសអំពីវិធានការទប់ស្កាត់ និងការពារការផ្ទុះឡើងនូវជំងឺគ្រុនឈាម។

ក្នុងសេចក្តីជូនព័ត៌មាននោះ ក្រៅពីវិធានការផ្សេងៗ ការបំបាត់ជម្រកមូសខ្លាញីដែលជាប្រភពជំងឺគ្រុនឈាម ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់លើរោគសញ្ញាសំខាន់មួយ ដែលយើងត្រូវយកចិត្តទុកដាក់បំផុត គឺរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖ សញ្ញាងាយកត់ចំណាំបំផុត បើកូនកើតជំងឺគ្រុនឈាម
ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ មិនថាមនុស្សចាស់ ឬក៏ក្មេងនោះទេ ត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់ មិនឲ្យយឺតជាង ៧២ ម៉ោង បន្ទាប់ពីក្តៅខ្លួនឡើយ។
ក្នុងនោះដែរ ហាមដាច់ខាតកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងមន្ទីរពេទ្យឯកជន ដែលគ្មានចំណេះដឹងផ្នែកជំងឺគ្រុនឈាម។

ចំណុចដែលគួរយកចិត្តទុកដាក់មួយទៀតនោះ ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនបានទៅព្យាបាលនៅសេវារដ្ឋដែលមានការបណ្តុះបណ្តាលត្រឹមត្រូវឲ្យបានទាន់ពេលវេលា ឬក៏សាកល្បងព្យាបាលនៅសេវាឯកជនដែលមិនមានចំណេះជំនាញខាងជំងឺគ្រុនឈាម និងករណីប្រើប្រភេទថ្នាំអាស្ពីរីន។
អត្ថបទពាក់ព័ន្ធ៖ កុំច្រឡំ! គ្រុនឈាម ក្នុង១ជីវិតយើងមិនមែនអាចកើតតែ១ដងទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/06/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ