home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង

គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង

ខណៈ​ស្ថានភាព​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ ២០១៩ នេះ មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ ជា​ថ្មី​ម្តង​ទៀត ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពីវិធានការ​ទប់ស្កាត់ និង​ការពារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម។

ក្នុង​សេចក្តី​ជូន​ព័ត៌មាន​នោះ ក្រៅ​ពី​វិធានការ​ផ្សេងៗ ការ​បំបាត់​ជម្រក​មូស​ខ្លា​ញី​ដែល​ជា​ប្រភព​ជំងឺ​គ្រុន​ឈាម ក្រសួង​សុខាភិបាល បាន​សង្កត់​ធ្ងន់​លើ​រោគ​សញ្ញា​សំខាន់​មួយ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត គឺ​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ។

អត្ថបទពាក់ព័ន្ធ៖ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម

ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​ថា​មនុស្ស​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន​ឡើយ។

ក្នុង​នោះ​ដែរ ហាម​ដាច់ខាត​កុំ​សាកល្បង​ព្យាបាល​អ្នក​​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាម​ដាន​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ឯកជន ដែល​គ្មាន​ចំណេះ​ដឹង​ផ្នែក​ជំងឺ​គ្រុនឈាម។

ក្តៅខ្លួន គ្រុនឈាម

ចំណុច​ដែល​គួរ​យក​ចិត្ត​ទុកដាក់​​មួយ​ទៀត​នោះ ក្រសួង​ថា ជំងឺ​គ្រុន​ឈាម​អាច​នឹង​សម្លាប់​អ្នក​ជំងឺ​បាន​គ្រប់​ពេល ប្រសិន​បើ​មិន​បាន​ទៅ​ព្យាបាល​នៅ​សេវារដ្ឋ​ដែល​មាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ឲ្យ​បាន​​ទាន់​ពេល​វេលា ឬ​ក៏​សាកល្បង​ព្យាបាល​នៅ​សេវា​ឯកជន​ដែល​មិន​មាន​ចំណេះ​ជំនាញ​ខាង​ជំងឺ​គ្រុន​ឈាម និង​ករណី​ប្រើ​ប្រភេទ​ថ្នាំ​អាស្ពីរីន។

អត្ថបទពាក់ព័ន្ធ៖ កុំ​ច្រឡំ! គ្រុនឈាម ក្នុង​១​ជីវិត​យើង​មិន​មែន​អាច​កើត​តែ​១​ដង​ទេ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x