brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។

Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ ក អាច​មាន​ផលប៉ះពាល់​ដល់​សរសៃ​ឈាម​ ដែល​ដឹកនាំ​ឈាម​ទៅ​ខួរ​ក្បាល ហើយ​ចំពោះ​អ្នក​ដែល​មាន​ទម្លាប់​កាច់​ ក​ ចុះ​ឡើង ក៏​អាច​ដាក់​សម្ពាធ​ដល់​សរសៃ​ឈាម​សំខាន់​ៗ ​ជា​ហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​ ដែល​ហូរ​ទៅ​កាន់​ខួរ​ក្បាល​ដូច​គ្នា។

ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​ចំពោះ​ទម្លាប់​កាច់​ក​ចុះ​ឡើង​ខ្លាំង​ក្លា​ពេក​ ឬ​នៅ​ពេល​ទទួល​ការ​ម៉ាស្សា​ ក​ ដោយ​ជ្រើសរើស​​គ្រូពេទ្យ​ឯកទេស ឬ​អ្នក​ជំនាញ​ច្បាស់លាស់។

ម៉ាស្សា-ក

ចំណុចសំខាន់

មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ ក អាច​មាន​ផលប៉ះពាល់​ដល់​សរសៃ​ឈាម​ ដែល​ដឹកនាំ​ឈាម​ទៅ​ខួរ​ក្បាល ហើយ​ចំពោះ​អ្នក​ដែល​មាន​ទម្លាប់​កាច់​ ក​ ចុះ​ឡើង ក៏​អាច​ដាក់​សម្ពាធ​ដល់​សរសៃ​ឈាម​សំខាន់​ៗ ​ជា​ហេតុ​នាំ​ឲ្យ​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​ ដែល​ហូរ​ទៅ​កាន់​ខួរ​ក្បាល​ដូច​គ្នា។
ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​ចំពោះ​ទម្លាប់​កាច់​ក​ចុះ​ឡើង​ខ្លាំង​ក្លា​ពេក​ ឬ​នៅ​ពេល​ទទួល​ការ​ម៉ាស្សា​ ក​ ដោយ​ជ្រើសរើស​​គ្រូពេទ្យ​ឯកទេស ឬ​អ្នក​ជំនាញ​ច្បាស់លាស់។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 09/12/2024