គ្នាយើងដែលចូលចិត្ដញ៉ាំហឹរភាគច្រើន ទំនងធ្លាប់បានឆ្លងកាត់រួចហើយបទពិសោធន៍ នៃការចុកពោះ រាក ក្រហាយ ពិសេសអាការៈនេះអាចកើតឡើងប្រមាណជា ១ ទៅ ២ម៉ោងក្រោយការញ៉ាំតែម្ដង។ ចំណុចនេះធ្វើឲ្យយើងសង្ស័យថា ប្រព័ន្ធរំលាយអាហារប្រហែលជាមានការរលាក ឬមានជំងឺរ៉ាំរៃអ្វីមួយដែលយើងបានមិនដឹង។ ប៉ុន្ដែអាការៈនេះមិនមែនបែបហ្នឹងទាំងអស់នោះទេ។