backup og meta

ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2022

    ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

    ស្រី​ៗ​យើង​​ខ្លះ​ឆ្ងល់​ថា ម៉េច​បាន​​នៅ​ពេល​មក​រដូវ ចេះ​តែ​រាករូស​ទៅ​វិញ? ​តើ​បញ្ហា​មួយ​នេះ​ បណ្ដាល​មក​ពី​អ្វី? ហើយ​ធ្វើ​ម៉េច​ទើប​​បាត់​? ពិត​ណាស់​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​​នៅ​មុន​ពេល​មក​រដូវ​មាន​ដូចជា​​ចុក​ពោះ ឈឺ​ខ្នង ឈឺ​សុដន់​ និង​ប្រែប្រួល​អារម្មណ៍​ជា​ដើម។ ចំណែក​ឯ​រាករូស​ ក៏​ជា​រោគសញ្ញា​មួយ​ទៀត​ ដែល​គ្នា​យើង​​អាច​ជួប​ប្រទះ​នៅ​​មុន​ពេល​មក​រដូវ​ផង​ដែរ។

    ម៉េច​បាន​ស្រី​ៗ​យើង​រាករូស​មុន​មក​រដូវ​?

    ជា​ធម្មតា កម្រិត​អ័រម៉ូន Progesterone និង​ Estrogen​មាន​ការ​ប្រែប្រួល​ អំឡុង​ពេល​មក​រដូវ​ ហើយ​កោសិកា​សម្រាប់​ទទួល​អ័រម៉ូន​ទាំង​នេះ ស្ថិត​នៅ​ក្នុង​​ក្រពះ​ពោះវៀន និង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រែ​ប្រួល​​អ័រម៉ូន​។ មួយ​វិញ​ទៀត មុន​ពេល​មក​រដូវ អ័រម៉ូន​Prostaglandins នឹង​កើន​ឡើង​ ព្រម​ទាំង​​​ធ្វើ​ឲ្យ​ភ្នាសសាច់ដុំ​ពោះវៀនកន្ត្រាក់​ និង​រុញ​កាកសំណល់​ចេញ​មក​ក្រៅ​យ៉ាង​ឆាប់​រហ័ស​។

    រាករូស​មុន​ពេល​មក​រដូវ​គួរ​បារម្ភ​អត់​?

    ពិត​ណាស់​ រោគសញ្ញា​មុន​មក​រដូវ​ អាច​កើត​ឡើង​នៅ​រយៈពេល​១​ទៅ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ​ និង​អាច​បន្ត​រហូត​ដល់​​៧​ថ្ងៃ ក្រោយ​ចាប់ផ្ដើម​មក​រដូវ​។ នៅ​ពេល​​ជិត​មក​រដូវ រោគសញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​មាន​អ្នក​ខ្លះ​ទល់​លាមក​ និង​ខ្លះ​ទៀត​រាករូស។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​ចំនួន​៧៣​%​ មាន​រោគសញ្ញា​ក្រពះ​ពោះវៀន​នៅ​មុន​ ឬ​អំឡុង​ពេល​មក​រដូវ​។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ប្រហែល​២៤​% ប្រឈម​នឹង​បញ្ហា​រាករូស​មុន​មក​រដូវ ស្រប​ពេល​ដែល​២៨%​ទៀត​ រាករូស​អំឡុង​ពេល​មក​រដូវ។ យ៉ាង​ណា​មិញ បញ្ហា​​រាករូស​មុន​មក​រដូវ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ ហើយ​យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​៖

    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់បន្ថយ​អាការៈ​ហើម​ពោះ​
    • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​
    • ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​បំប៉ន​ (អាហារ​ដែល​សម្បូរ​​ដោយ​ជាតិ​សរសៃ​ខ្ពស់ ដូចជា​ផ្លែ​ប៊ឺរ ស្រ្តប៊ឺរី ផ្លែ​ប៉ោម​ និង​ផ្លែឈើ​ក្រៀម​។ល។)
    • ជៀសវាង​ឬកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​ ឬ​ប្រៃ​ជ្រុល និង​គ្រឿង​ស្រវឹង។

    ចុះ​បើ​យើង​រាករូស​អំឡុង​ពេល​មក​រដូវ?

    ​ការ​រាករូស​អំឡុង​ពេល​មក​រដូវ​ ក៏​កើត​ឡើង​ជា​ញឹកញយ​ដូច​គ្នា ដែល​​យើង​មិន​ចាំបាច់​បារម្ភ​នោះ​ទេ។ ប៉ុន្តែ ប្រសិនបើ​រាករូស​មាន​ឈាម​ យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បង្ក​ឡើង​ដោយ​របួស ជំងឺ​ឆ្លង​ ជំងឺសាច់ស្បូនដុះខុសទីតាំង និង​ដុំ​សាច់​ជាដើម​។

    គន្លឹះ​ដោះស្រាយ​បញ្ហា​រាករូស​អំឡុង​ពេល​មក​រដូវ​

    • ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ (Soluble fiber) ដូចជា​ផ្លែ​ចេក និង​ផ្លែ​ប៉ោម​ដែល​គ្មាន​សំបក។
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
    • ញ៉ាំ​ថ្នាំ​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​នៅ​ពេល​មក​រដូវ​
    • ជៀសវាង​ពពួក​អាហារ​ដែល​មិន​រលាយ​ខ្លាំង ដូចជា​គ្រាប់​ធញ្ញជាតិ ខាត់ណាខៀវ និង​បន្លែ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ផ្សេង​ទៀត​។​​​​

    ចំណុចសំខាន់

    ពិត​ណាស់​ រោគសញ្ញា​មុន​មក​រដូវ​ អាច​កើត​ឡើង​នៅ​រយៈពេល​១​ទៅ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ​ និង​អាច​បន្ត​រហូត​ដល់​​៧​ថ្ងៃ ក្រោយ​ចាប់ផ្ដើម​មក​រដូវ​។ នៅ​ពេល​​ជិត​មក​រដូវ រោគសញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​មាន​អ្នក​ខ្លះ​ទល់​លាមក​ និង​ខ្លះ​ទៀត​រាករូស។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​ចំនួន​៧៣​%​ មាន​រោគសញ្ញា​ក្រពះ​ពោះវៀន​នៅ​មុន​ ឬ​អំឡុង​ពេល​មក​រដូវ​។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ប្រហែល​២៤​% ប្រឈម​នឹង​បញ្ហា​រាករូស​មុន​មក​រដូវ ស្រប​ពេល​ដែល​២៨%​ទៀត​ រាករូស​អំឡុង​ពេល​មក​រដូវ។ យ៉ាង​ណា​មិញ បញ្ហា​​រាករូស​មុន​មក​រដូវ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ ហើយ​យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​៖
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់បន្ថយ​អាការៈ​ហើម​ពោះ
    • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​
    • ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​បំប៉ន​ (អាហារ​ដែល​សម្បូរ​​ដោយ​ជាតិ​សរសៃ​ខ្ពស់ ដូចជា​ផ្លែ​ប៊ឺរ ស្រ្តប៊ឺរី ផ្លែ​ប៉ោម​ និង​ផ្លែឈើ​ក្រៀម​។ល។
    • ជៀសវាង​ ឬកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​ ឬ​ប្រៃ​ជ្រុល និង​គ្រឿង​ស្រវឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម