backup og meta

គន្លឹះ៤យ៉ាង ការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ក្រោយមករដូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 31, 2022

    គន្លឹះ៤យ៉ាង ការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ក្រោយមករដូវ

    ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​​ក្រោយ​មក​រដូវ​រួច អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ប្រព័ន្ធ​ទឹក​នោម​។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​ការ​បង្ក​រោគ​ជា​ធម្មតា ​កើត​ឡើង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​ទឹក​នោម​ ប្លោក​នោម​ និង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រង​នោម​របស់​យើង​ផង​​ដែរ​ ហើយ​ក្នុង​ករណី​ដែល​មិន​ព្យាបាល​ទេ​នោះ ​ការ​បង្ក​រោគ​អាច​រាលដាល​ដល់​តម្រង​នោម​ និង​ប្រព័ន្ធ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    មូលហេតុ​​​នៃ​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក្រោយ​មក​រដូវ​

    ​លោក​​​​​វេជ្ជបណ្ឌិតSanjay Garg អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​ផ្លូវ​មូត្រ ប្រចាំ​មន្ទីរពេទ្យ​Manipal បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្រោយ​មក​រដូវ​រួច កើត​ឡើង​ដោយ​សារ​តែ​វត្តមាន​របស់​ពពួក​បាក់តេរី​ក្នុង​ផ្លូវ​ទឹកនោម​​តាមរយៈ​បង្ហួរ​នោម​ ដែល​លាត​សន្ធឹង​ដល់​ប្លោក​នោម​។ ​ប៉ុន្តែ ស្រី​ៗ​យើង​ប្រឈម​នឹង​ហានិភ័យ​ជាក់លាក់​ទាក់ទង​នឹង​យេនឌ័រ​ខ្ពស់​ភាគ​ច្រើន​។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​ជាក់លាក់​ រួម​មាន​​ការ​បង្ក​រោគ​ក្នុង​ប្លោក​នោម​​​ដោយ​សារ​តែ​បាក់តេរី​ទូទៅ​ ឬ​បាក់តេរី​E.coli​ នៅ​ក្នុង​​​ផ្លូវ​​ក្រពះ​ពោះវៀន​ និង​ជំងឺ​រលាក​បង្ហួរ​នោម​ ឬ​ការ​ឆ្លង​មេរោគ​បង្ហួរ​នោម។

    ទន្ទឹម​នឹង​នេះ​ដែរ អនាម័យ​មិន​ល្អ​អំឡុង​ពេល​មក​រដូវ និង​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ដែល​គ្មាន​គុណភាព​ ក៏​អាច​​បណ្ដាល​​ឲ្យ​មាន​ការ​​​ឆ្លង​មេរោគ​ដូច​គ្នា។​ បន្ថែម​ពី​នេះ ការ​អស់​រដូវ និង​ការ​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត​ ក៏​​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម​។ កត្តា​ហានិភ័យ​ទូទៅ​ផ្សេង​ទៀត រួម​មាន​ភាព​មិន​ប្រក្រតី​នៃ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ស្ទះ​ដោយ​សារ​ក្រួស​តម្រង​នោម​ ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​សារ​តែ​​បញ្ហា​សុខភាព​ដែល​មាន​​ស្រាប់។

    អត្ថបទគួរអាន៖

    រោគសញ្ញា​​ដំបូង​នៃ​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម

    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មាន​រោគសញ្ញា​តិចតួច​ និង​ប្រែប្រួល​អាស្រ័យ​លើ​បរិវេណ​ដែល​​ឆ្លង​មេរោគ​​នៅ​ក្នុង​ផ្លូវ​ទឹក​នោម​។
    • រោគសញ្ញា​ដំបូង​ៗ​ ដោយ​សារ​តែ​ការ​រលាក រួម​មាន​សម្ពាធ​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក និង​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ នោម​ញឹកញាប់​ និង​មាន​បរិមាណ​តិចតួច​។

      គួរ​ប្រុងប្រយ័ត្ន​​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ទឹក​នោម​ ដូចជា​​ទឹក​នោម​ល្អក់​ មាន​ពណ៌​ក្រហម​ ត្នោត​ ឬ​ផ្កា​ឈូក​​ ក្រោយ​មក​រដូវ​រួច​។

    • ស្ត្រី​ដែល​ឈឺ​ចាប់​នៅ​តំបន់​អាង​ត្រគាក​​តែ​ម្ដង​។

    វិធីសាស្ត្រ​​៤​យ៉ាង ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្រោយ​មក​រដូវ​

    • ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​យ៉ាង​តិច​​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ និង​កាត់បន្ថយ​​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​ហឹរ​នៅ​ពេល​មក​រដូវ។​​
    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ ៤​ម៉ោង​ម្ដង
    • ជៀសវាង​​ស្លៀក​សំលៀកបំពាក់​តឹង​ពេក និង​គួរជ្រើសរើស​​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​ជំនួស​វិញ​។
    • វិធីសាស្ត្រ​ពន្យារ​កំណើត​មួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ចំពោះ​ស្ត្រី ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​ ​ក្នុង​ការ​ជ្រើសរើស​វិធី​ពន្យារ​កំណើត​ណា​មួយ​។

    ចំណុចសំខាន់

    ដើម្បី​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្រោយ​មក​រដូវ​រួច គ្នា​យើង​គួរ​៖
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​យ៉ាង​តិច​​៨​កែវ​ក្នុង​មួយ​ថ្ងៃ និង​កាត់បន្ថយ​​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​ហឹរ​នៅ​ពេល​មក​រដូវ។​​
    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤​ម៉ោង​ម្ដង
    • ជៀសវាង​​ស្លៀក​សំលៀកបំពាក់​តឹង​ពេក និង​ជ្រើសរើស​​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​ជំនួស​វិញ​។
    • វិធីសាស្ត្រ​ពន្យារ​កំណើត​មួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ចំពោះ​ស្ត្រី ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​ ​ក្នុង​ការ​ជ្រើសរើស​វិធី​ពន្យារ​កំណើត​ណា​មួយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម