backup og meta

មេរោគលើផ្លូវទឹកនោម ក៏អាចវិវត្តជាការបង្ករោគក្នុងតម្រងនោមដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    មេរោគលើផ្លូវទឹកនោម ក៏អាចវិវត្តជាការបង្ករោគក្នុងតម្រងនោមដែរ

    ការ​បង្ក​រោគ​ក្នុង​​តម្រង​នោម​ ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ធ្ងន់ធ្ងរ​។ ពិត​ណាស់​ ការ​បង្ក​រោគ​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​​ឆ្លង​​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ រាលដាល​ដល់​ប្លោក​នោម​ និង​បន្ត​រាលដាល​ដល់​តម្រង​នោម​ម្ខាង​ ឬ​ទាំង​សង​ខាង​។

    តម្រង​នោម​ជា​សរីរាង្គ​សំខាន់​ក្នុង​រាងកាយ​ ព្រោះ​វា​មាន​តួនាទី​ចាប់​យក​កាកសំណល់​ និង​បណ្ដេញ​កាកសំណល់​ ព្រម​ទាំង​ជាតិ​ពុល​ចេញ​​មក​ក្រៅ​តាម​ទឹក​នោម​។ ជាក់ស្ដែង យើង​អាច​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគក្នុង​​តម្រង​នោម​ភ្លាម​ៗ នៅ​រយៈពេល​២​ម៉ោង​ក្រោយ​តម្រង​នោម​ឆ្លង​មេរោគ។ ជា​ទូទៅ ការបង្ក​រោគ​​ក្នុង​តម្រង​នោម​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​កើន​ឡើង និង​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។

    កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

    កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

    គណនា BMI

    គណនា BMR

    ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​​អាច​ក្លាយ​ជា​ការបង្ក​រោគ​ក្នុង​​តម្រង​នោម​ បែបណា?

    បាក់តេរី​ដូចជា​Escherichia coli និង​បាក់តេរី​ផ្សេង​ទៀត​នៅ​ក្នុង​ពោះវៀន​ អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​បាន​ ដែល​​បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​រលាក​ប្លោក​នោម​ និង​អាច​​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​រាលដាល​ដល់​តម្រង​នោម​ នោះ​តម្រង​នោម​របស់​យើង​អាច​នឹង​មាន​ដំណើរការ​ខុស​ប្រក្រតី​។ ជា​លទ្ធផល​ ​ឈាម​​អាច​នឹង​ឆ្លង​មេរោគ​យ៉ាង​ងាយ​ ព្រម​ទាំង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ថែម​ទៀត​ផង​។

    ក្រួសតម្រងនោម

    ​ជាមួយ​គ្នា​នេះ​​ ការ​ឆ្លង​មេរោគ​ក្នុង​​ប្លោក​នោម​ញឹកញាប់​ បញ្ហា​ផ្លូវ​ទឹក​នោម​ ​ឬ​ការ​ស្ទះ​​បង្ក​ដោយ​ក្រួស​តម្រង​នោម​ ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម​ដូច​គ្នា។ មួយ​វិញ​​ទៀត បើ​លំហូរ​ទឹក​នោម​ហូរ​ខុស​ទិស​ដៅ យើង​ក៏​អាច​ឆ្លង​មេរោគ​តម្រង​នោម​​​ផង​ដែរ​។

    អត្ថបទគួរអាន៖

  • ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?
  • ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន
  • ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
  • ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ
  • ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ
  • អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​
  • អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
  • អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?
  • មូលហេតុ​​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម

    មិន​មែន​តែ​​បាក់តេរី​នៅ​ក្នុង​ប្លោក​នោម ​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវ​ទឹក​នោម​ឡើយ។ កត្តា​ផ្សេង​ទៀត​ ក៏​រួម​ចំណែក​ដល់​ការ​បង្កើន​ឱកាស​នៃ​ការ​បង្ក​រោគ​​នេះ​ដែរ​ ដូចជា​៖

  • ការ​រួម​ភេទ​
  • ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​
  • ទប់​នោម​
  • ការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ
  • ជំងឺទឹក​នោម​ផ្អែម​ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​
  • រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    • ឈឺចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​​
    • គ្រុន​ក្ដៅ​
    • ​ទឹក​នោម​ល្អក់​ ឬ​មាន​ឈាម​ក្នុង​ទឹក​នោម
    • ​នោម​ញឹកញាប់​ និង​មាន​បរិមាណ​តិចតួច

    ប្រសិនបើ​យើង​មិន​ព្យាបាល​ទេ​នោះ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​អាច​​នាំ​ឲ្យ​ក្លាយ​ជា​ការ​បង្ក​រោគ​លើ​តម្រង​នោម​​ភ្លាម​ៗ​។

    រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​តម្រង​នោម​

    • គ្រុន​រងា
    • គ្រុន​ក្ដៅ​
    • រាករូស
    • ខ្ទុះ ឬ​ឈាម​នៅ​ក្នុង​ទឹក​នោម​
    • ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​
    • ឈឺចាប់​នៅ​ចំហៀង​ ឬ​នៅ​ក្នុង​ក្រលៀន​

    ចំណុចសំខាន់

    តម្រង​នោម​ជា​សរីរាង្គ​សំខាន់​ក្នុង​រាងកាយ​ ព្រោះ​វា​មាន​តួនាទី​ចាប់​យក​កាកសំណល់​ និង​បណ្ដេញ​កាកសំណល់​ ព្រម​ទាំង​ជាតិ​ពុល​ចេញ​​មក​ក្រៅ​តាម​ទឹក​នោម​។ ជាក់ស្ដែង យើង​អាច​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគក្នុង​​តម្រង​នោម​ភ្លាម​ៗ នៅ​រយៈពេល​២​ម៉ោង​ក្រោយ​តម្រង​នោម​ឆ្លង​មេរោគ។ ជា​ទូទៅ ការបង្ក​រោគ​​ក្នុង​តម្រង​នោម​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​កើន​ឡើង និង​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម