backup og meta

អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 20, 2019

    អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?

    គីសលើ​តម្រង​នោម​ ជា​ពង​ទឹក​នៅ​ជុំវិញ​តម្រង​នោម។ ​គីស​លើ​តម្រង​នោម​អាច​មាន​ទំនាក់ទំនង​ជាមួយ​វិបត្តិ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​តម្រងនោម​ថយ​ចុះ។ វា​អាច​មាន​គីស​តែ​មួយ​ ឬ​ច្រើន​លើ​តម្រងនោម​តែ​មួយ​ ឬ​ទាំង​សងខាង។

    ១- គីស​លើ​តម្រង​នោម​មាន​ ២ ​ប្រភេទ

    • គីស​ធម្មតា​ ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​
    • ជំងឺ​គីស​ជា​កញ្ចុំ​លើ​តម្រង​នោម​ដែល​អាច​បង្ក​ទៅ​ជា​ខ្សោយ​តម្រងនោម

    គីស​ធម្មតា ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ​គីស​ស្លូត​មិន​បង្ក​ជា​មហារីក​ទេ ហើយ​ជាទូទៅ​មិន​បង្ក​ជា​ផល​វិបាក​ ឬ​បំផ្លាញ​តម្រងនោម​នោះ​ទេ។ ឯគីស​ជា​កញ្ចុំ​លើ​តម្រងនោម​ ជា​ជំងឺ​ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ទៀត​ និង​បង្ក​​ការ​ប៉ះពាល់​ទៅ​លើ​តម្រងនោម​ និង​មុខងារ​របស់​វា។

    គីស​ធម្មតា​ដែល​មិន​ធ្ងន់ធ្ងរ ​មិន​មាន​រោគ​សញ្ញា​សម្គាល់​នោះ​ទេ ដោយ​យើង​អាច​កំណត់​រោគ​នេះ​បាន​ដោយ​យថា​ហេតុ​ ពេល​ថត​រូបភាព​វេជ្ជសាស្ត្រ​ណាមួយ។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- មូលហេតុ​​កើត​គីស​ធម្មតា​លើ​តម្រងនោម

    មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នោះ​ទេ​ តែ​គេ​ជឿ​ថា​វា​ជា​ជំងឺ​តំណ​ពូជ។ កត្តា​អាយុ​ និង​ភេទ​ប្រុស​ ជា​កត្តា​ប្រឈម​នឹង​ការ​កើត​គីស​លើ​តម្រង​នោម។ គីស​ទាំង​នេះ​អាច​រីក​មាឌ​ ពេល​យើង​កាន់​តែ​ចាស់​ទៅ​ និង​អាច​កើន​ទំហំ ​២​ ដង​ក្នុង​រយៈពេល ​១០ ​ឆ្នាំ។

    វា​អាច​វិវត្ត​ជា​ពង​ទឹក​ជា​ច្រើន​​លាន​គ្រាប់​នៅ​លើ​បំពង់​តូច​ៗ​ក្នុង​តម្រងនោម​តែ​មួយ​ដែល​មាន​មុខងារ​ប្រមូល​ផ្ដុំ​ទឹក​នោម។ គ្រូពេទ្យ​ជឿ​ថា​ ពង​ទឹក​តូច​ៗ​ទាំង​នេះ​នឹង​វិវត្ត ​ពេល​បំពង់​មួយ​​ស្ទះ​ ហើម​ និង​ចាល់​ទឹក។ គេ​ជឿ​ថា​ គីស​ទាំង​នោះ​អាច​វិវត្ត​ទៅ​ជា​ថង់​ផ្ទុក​ទឹក​មួយ​ហៅ​ថា Diverticula ក៏​មាន​នៅ​ម្ដុំ​តំបន់​ប៉ះពាល់​នោះ។

    គីសលើតម្រងនោម_helloគ្រូពេទ្យ

    ៣- រោគ​សញ្ញា​គីសលើ​​តម្រង​នោម

    ជាទូទៅ ​គីសធម្មតាមិន​លេច​ឡើងរោគ​សញ្ញា​នោះ​ទេ លើក​លែង​តែ​វា​កើន​ទំហំ​ និង​មាន​រោគ​សញ្ញា​ដូចជា៖

    – ទឹក​នោម​មាន​លាយ​ឈាម

    – ទឹក​នោម​ពណ៌​ក្រមៅ

    – ក្ដៅ ​ឬ​រងា​ញាក់

    – នោម​ញឹក​

    – មុខងារ​តម្រង​នោម​ចុះ​ខ្សោយ

    – ឈឺ​ពោះ​ និង​នៅ​ម្ដុំ​ចង្កេះ​ខាង​ក្រោយ​ ​ពេល​​ទំហំ​គីស​នោះ​កើន​ឡើង​ ហើយ​ប៉ះពាល់​លើ​សរីរាង្គ​ដទៃ​ទៀត។ ការ​ឈឺ​ចាប់​គឺ​ធ្ងន់​ដូច​គេ​សង្កត់​ ហើយ​បើ​គីស​ធ្លាយ​វិញ​ គឺ​កាន់​តែ​ធ្ងន់ធ្ងរ។

    ឯ​​ជំងឺ​ពង​ទឹក​ជា​កញ្ចុំ​លើ​តម្រង​នោម​វិញ​មាន​សញ្ញា​ដូចជា៖

    – សម្ពាធឈាម​កើន​ឡើង

    – ឈឺ​ខ្នង ​និង​តំបន់​ដែល​ប៉ះពាល់

    – មាន​ឈាម​ក្នុង​ទឹក​នោម។

    ៤- ការ​ព្យាបាល​

    បើ​មិន​មាន​រោគ​សញ្ញា ​ឬ​ផល​វិបាក​ណាមួយ​ទេ​ គឺ​មិន​ត្រូវ​ការ​ព្យាបាល​នោះ​ទេ។ តែ​ក្នុង​ករណីយើង​មាន​រោគ​សញ្ញា យើង​​ត្រូវ​ទទួល​ការ​ព្យាបាល​តាម​ដំណាក់​កាល​ខាង​ក្រោម​៖

    – ពេទ្យ​អាច​ប្រើ​ម្ជុល​ចាក់​ចូល​តាម​ស្បែក​ដើម្បី​ទៅ​ដល់​គីស​ ដែល​ក្នុង​អំឡុង​ពេល​នេះ​ គេ​ប្រើ​អេកូ​ដើម្បី​ជា​ជំនួយ។

    – ពេទ្យ​នឹង​បូម​ទឹក​ចេញ​ចូល​ទៅ​ក្នុង​ថង់​ដែល​មាន​លាយ​ជាតិ​អាល់កុល។ ជាលិកា​អាច​ទៅ​ជា​ក្រិន​ និង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ទាប។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម