backup og meta

ញ៉ាំ​បន្លែ​ច្រើន​មុនព​ពោះ​ កាត់​បន្ថយ​ហានិភ័យ​​កូនកើត​​មិន​គ្រប់​​ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2023

    ញ៉ាំ​បន្លែ​ច្រើន​មុនព​ពោះ​ កាត់​បន្ថយ​ហានិភ័យ​​កូនកើត​​មិន​គ្រប់​​ខែ

    កូន​កើត​មិន​គ្រប់​ខែ​ផ្ដល់​ផល​វិបាក​ជាច្រើន​​​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ទារក​ ដូចជា​ការវិវត្តនៃ​សួត​មិន​​ទាន់​​ល្អ​ ពិបាក​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ការ​ធ្វើ​មេតាប៉ូលីស​ខ្សោយ​ និង​មិន​ងាយ​​ឡើង​ទម្ងន់​។​​ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​ទារក​អាច​ត្រូវការ​ការ​ថែទាំ​រយៈពេល​យូរ​ និង​ដិតដល់​ ការ​ប្រើ​ថ្នាំ​ និង​អាច​មាន​ការ​វះកាត់​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​អាច​បញ្ចៀស​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​ ដោយ​គ្រាន់​តែ​ធ្វើ​រឿង​សាមញ្ញ​ប៉ុណ្ណោះ​។

    យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​ជាក់លាក់មួយចំនួនមុន​ពេល​ពពោះ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​។

    គណនាថ្ងៃសម្រាលកូន

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    បន្លែ​ល្អ​បំផុត​មុន​ពេល​មាន​ផ្ទៃពោះ

    ​​​​​ពិត​ណាស់​ ការ​ញ៉ាំ​បន្លែ​ច្រើន​ ដូចជា​ការ៉ុត​ ស្ពៃ​ក្ដោប​ ផ្កា​ខាត់​ណា​ ​សណ្ដែក​បៃតង​ និង​ដំឡូង​បារាំង​ មុន​ពេល​មាន​គភ៌​ អាច​ជួយ​ឲ្យ​ស្ត្រី​​កើត​កូន​គ្រប់​ខែ​ និង​មាន​សុខភាព​ល្អ​។​ ជាទូទៅ​ បន្លែ​ទាំង​នេះ​​សម្បូរទៅ​ដោយ​សារធាតុ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ឬ​សារធាតុ​​ចិញ្ចឹម​ប្រឆាំង​នឹង​ការ​រលាក​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​នេះ​តែម្តង។

    ជាក់​ស្ដែង​ ស្ត្រី​ពឹងផ្អែក​លើ​សារធាតុ​ចិញ្ចឹម​ដែល​បាន​រក្សា​ទុក​ ដូចជា​កាល់ស្យូម​ និង​ជាតិ​ដែក​​មុន​ពេល​មាន​គភ៌​ ដែល​មាន​សារសំខាន់​​សម្រាប់​សុក​ និង​ការ​លូតលាស់​ជាលិកា​របស់​ទារក។​ ប្រសិនបើ​យើង​​ចាប់ផ្ដើម​របប​អាហារ​សុខភាព​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​ហើយ​ ​វា​អាច​នឹង​យឺត​ពេល​ ពីព្រោះ​ទារក​នឹង​លូតលាស់​ពេញលេញ​​នៅ​ចុង​ត្រី​មាស​ទី​មួយ​។

    បន្លែផ្លែឈើ

    ​​​ហានិភ័យ​សុខភាព​ជាច្រើន​កើត​មាន​ចំពោះ​ទារក​​កើត​មិន​គ្រប់​ខែ​

    ​​ប្រសិនបើ​មិន​ចង់​ឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​សុខភាព​ច្រើន​ទៅ​ថ្ងៃ​ក្រោយ​ទេ​នោះ​ ស្រីៗ​យើង​គួរ​ញ៉ាំ​របប​អាហារ​ល្អ​ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​មួយ​ចំនួន​ ដែល​អាច​មានអត្ថ​ប្រយោជន៍​នៅ​ពេល​ដែល​​យើង​ចាប់ផ្ដើម​គិត​ចង់​បាន​កូន​។​​

    ​​​​កូន​កើត​មិន​គ្រប់​ខែ គឺ​ជា​ការ​សម្រាល​មុន​​​សប្ដាហ៍ទី៣៧ ​នៃ​ការ​ពពោះ​ ហើយ​វា​​ប៉ះពាល់​ដល់​ការ​សម្រាល​កូន​ចំនួន​៨,%​ ជា​រៀង​រាល់​ឆ្នាំ​។​

    ហេតុ​ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​បន្លែ​ទាំង​នោះ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​វា​មាន​សារប្រយោជន៍ណាស់ ទាំង​ចំពោះ​​ម៉ាក់​ៗ​ និង​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម