backup og meta

ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 16, 2021

    ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ

    ស៊ុត​ជា​អាហារ​មួយ​ប្រភេទ ច្រើន​តែ​​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាហារ​លើ​ក្មេងៗ។ ស៊ុត​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​​ ពី​ប៉ុន្មាន​នាទី ទៅ​ដល់​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​។ តើ​គ្រោះ​ថ្នាក់​ដែរ​ទេ? គួរ​ធ្វើ​ម៉េច បើ​អាលែកហ្ស៊ី​នឹង​ស៊ុត?​

    . បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​

    អាលែកហ្ស៊ី​នឹង​ស៊ុត អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ពី​កម្រិត​ស្រាល ​ទៅ​ដល់​ធ្ងន់​ធ្ងរ រួម​មាន​រមាស់​ស្បែក កន្ទាលត្រអាក តឹងច្រមុះ និង​ក្អួត ឬ​អាច​មាន​បញ្ហា​រំលាយ​អាហារ​។ ករណី​កម្រ​ខ្លះ បញ្ហា​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​វិវត្ត​ទៅជា​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ គំរាម​កំហែង​ដល់​អាយុជីវិត​ក៏​មាន​។​

    ​​​​​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​កើត​ឡើងលើ​កូន​ក្មេង​តូច​។ ក្មេងៗ​ភាគ​ច្រើន ប៉ុន្តែ​មិន​ទាំង​អស់​ទេ គឺ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​នេះ​មុន​ឈាន​ដល់​វ័យ​ជំទង់។

    ស៊ុតអាលែកហ្ស៊ី

    . រោគ​សញ្ញា

    ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ទៅ​ម្នាក់​ទៀត តែ​ជា​ទូ​ទៅ​ច្រើន​លេច​ឡើង​ភា្លមៗ​បន្ទាប់ពី​ញ៉ាំ​ស៊ុត​ ឬ​ញ៉ាំ​អាហារផ្សំ​ពី​ស៊ុត។ រោ​គសញ្ញា​អាលែក​ហ្ស៊ីនឹង​ស៊ុត​មាន​ដូច​ជា៖

    • លេច​ស្នាម​រលាក​លើ​ស្បែក ឬឡើង​កន្ទាល​ត្រអាក ​ដែល​នេះ​ជា​ប្រតិកម្ម​ជាទូទៅ​មួយ
    • តឹង​ច្រមុះ ហៀរសម្បោរ កណ្ដាស់
    • មាន​បញ្ហា​ប្រ​ព័ន្ធរំលាយ​អាហារ ដូច​ចុក ចង្អោរ និង​ក្អួត
    • ចេញ​រោគសញ្ញាជំងឺ​ហឺត​ និង​រោគ​សញ្ញា​ដូច​ជា​ក្អក ដកដង្ហើម​ឮ​ដូច​ហួច តឹង​ទ្រូង​ឬ​ហត់​។​​​

    ករណី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ

    ករណី​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់ធ្ងរ​ ឈាន​ដល់​ថ្នាក់​គំរាម​កំហែង​ដល់​អាយុជីវិត អ្នក​ទទួល​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ត្រូវ​គ្រូ​ពេទ្យ​​ចាក់​ថ្នាំ epinephrine បន្ទាន់ នឹង​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ដែរ​។ រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់​ធ្ងររួ​ម​មាន​៖

    • ផ្លូវ​ដង្ហើម​រួម​តូច ដោយ​សារ​ហើម​បំពង់​ក ឬកូន​កណ្ដុរ ដែល​នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម
    • ឈឺចាប់​ខុស​ធម្មតា និង​ឈឺ​រមួល
    • ជីពចរ​លោត​ញាប់
    • Shock រួម​មកជាមួយ​សម្ពាធ​ឈាមធ្លាក់​ចុះ វិលមុខ ធេង​ធោង ឬអាច​បាត់​បង់​ស្មារតី។

    បើយើង ឬកូន​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ។ ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​ប្រែ​ប្រួល​ធ្ងន់​ស្រាល​តាម​ពេល​ផ្សេងៗ​គ្នា ប្រសិនជា​យើង​ពីមុន​មាន​ប្រតិកម្ម​កម្រិត​ស្រាល តែ​ប្រតិកម្ម​លើក​ក្រោយ​អាច​ធ្ងន់​ធ្ងរ​ក៏​មាន​។

    . ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

    យើង ឬ​កូ​ន​យើង​ត្រូវ​ទៅ​ពេទ្យ​បើ​មាន​ចេញ​រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី ក្រោយ​ញ៉ាំស៊ុត​ ឬ​អាហារ​ផ្សំ​ពី​ស៊ុត​។ បើ​អាច​គឺ​ទៅ​ជួ​ប​ពេទ្យ ពេល​កំពុង​ចេញ​រោគ​សញ្ញា​តែម្ដដង ដែល​នេះ​ធ្វើឲ្យ​គ្រូពេទ្យ​ងាយ​ស្រួល​ធ្វើ​រោគ​វិនិច្ឆ័យ​។ បើ​សិន​ជា​កូន​យើង​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​កម្រិត​ធ្ងន់​ធ្ងរ​ទៀត ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​តែម្ដង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម