ជំងឺអាលែកហ្ស៊ី

ជំងឺ​អាលែកហ្ស៊ី​​​ ​- ជំងឺ​អាលែកហ្ស៊ី ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន ដូចជា​អាលែកហ្ស៊ីចំណីអាហារ ​​អាលែកហ្ស៊ីភ្នែក-ច្រមុះ ​អាលែកហ្ស៊ីស្បែក ​អាលែកហ្ស៊ី​សត្វ-​សត្វល្អិត ​អាលែកហ្ស៊ី​ផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺអាលែកហ្ស៊ី

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ​អាលែកហ្ស៊ី​​?

ទោះ​បី​ជា​ស្រ្តេស និង​ថប់​បារម្ភ​មិន​បង្ក​ជា​អាលែកហ្ស៊ី​ដោយ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​២​នេះ អាច​ជំរុញ ឬ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​តែ​​​ប៉ះពាល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​ស្រ្តេស និង​អាលែកហ្ស៊ី​៖ កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​ហឺត និង​មាន​កម្រិត​ស្រ្តេស​កើន​ឡើង​​ ងាយ​នឹង​កើត​​ជំងឺ​ហឺត​​បណ្ដាល​មក​ពី​សារធាតុ​បង្ក​​អាលែកហ្ស៊ី​។ នៅ​ពេល​ដែល​ស្រ្តេស​ខ្លាំង​ គ្នា​យើង​ជា​ច្រើន​កើត​មាន​​ជំងឺ​រលាក​ច្រមុះ​​បណ្ដាល​មក​ពី​​សារធាតុ​បង្ក​​អាលែកហ្ស៊ី ជំងឺ​ហឺត​ និង​ជំងឺ​ត្រអក។ ស្រ្តេស​អ័រម៉ូន​នៅ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​ច្រមុះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រ្តេស​ពាក់ព័ន្ធ​នឹង​​រោគសញ្ញា​អាលែកហ្ស៊ី​យ៉ាង​ម៉េច​ខ្លះ​? ស្រ្តេស​ជា​វិធី​ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​គ្រោះថ្នាក់​។ ក្រពេញ Adrenal ផលិត​ ​អ័រម៉ូន​ Cortisol ហើយ​ជា​លទ្ធផល​ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង​ ហើយ​​លំហូរ​ឈាម​កើន​ឡើង​ដល់​ខួរ​ក្បាល​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង ​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ ​ស្រ្តេស​រ៉ាំរ៉ៃ​ និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន Cortisol ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អាលែកហ្ស៊ី​​ផង​ដែរ​។ លើស​ពី​នេះ រាងកាយ​បញ្ចេញ​អ័រម៉ូន​ Histamines ​នៅ​ពេល​ដែល​យើង​​ស្រ្តេស ​ព្រម​ទាំង​បង្កើន​កម្រិត​​អ័រម៉ូន Histamines នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ […]

អត្ថបទផ្សេងទៀតពី ជំងឺអាលែកហ្ស៊ី

ស្វែងរក ជំងឺអាលែកហ្ស៊ី

អាលែកហ្ស៊ីចំណីអាហារ

ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ

បើ​និយាយ​ពី​រឿង​អាលែកហ្ស៊ី​នឹង​អាហារ​គ្នា​យើង​ប្រហែលជា​នឹក​ដល់​អាលែកហ្ស៊ី​នឹង​គ្រឿង​សមុទ្រ ទំពាំងបាយជូរ និង​​សណ្ដែកដី ជា​ដើម ប៉ុន្តែ​ទំនង​ជា​មិន​សូវ​នឹក​ដល់ ឬ​ដឹង​ពី​រឿង​​អាលែកហ្ស៊ី​​​នឹង​ផ្លែ​បឺរ​នោះ​ទេ​។ ១. មូលហេតុ​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​បង្ក​សំខាន់​ពីរ​ដែល​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​អាលែកហ្ស៊ី​នឹង​ផ្លែបឺរ​៖​ អាលែកហ្ស៊ី​មាត់​ដោយ​លម្អង​ផ្កា៖ បើ​​សិន​ជា​យើង​ញ៉ាំ​ផ្លែ​បឺរ ហើយ​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​នៅ​នឹង​មាត់ បាន​ន័យ​ថា​យើង​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ហើយ​។ រោគ​សញ្ញា​នេះ អាច​មាន​នៅ​មាត់​ផង និង​បំពង់​កផង​ ដែល​ប្រតិកម្ម​ជាមួយ​នឹង​លម្អង​ផ្កា​។ បន្លែ និង​ផ្លែ​ឈើ ដែល​ដាំដុះ​ជិត​កន្លែង​មាន​លម្អង​ផ្កា​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​មនុស្ស​ដែល​មាន​ប្រតិកម្ម​ទៅ​នឹង​លម្អង​ផ្កា​។​ អាលែកហ្ស៊ី​នឹង​ជាតិ​​ជ័រ​៖ បើ​សិន​ជា​គ្នា​យើង​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ជាតិ​ជ័រ នោះ​ក៏​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ដូច​គ្នា​។ អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ជាតិ​ជ័រ ច្រើន​មាន​ប្រតិកម្ម​ទៅ​នឹង​ផ្លែ​ឈើ​មួ​ចំនួន​មាន​ផ្លែ​បឺរ ចេក គីវី និង​ត្រសក់​ជា​ដើម។​ ២. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ រោគ​សញ្ញា​អាលែកហ្ស៊ី​​នៅ​នឹង​មាត់​អាច​មាន​ដូច​ជា​​រមាស់​មាត់ រមាស់​បំពង់​ក ហើម​ជុំវិញ​មាត់ និង​បំពង់ក។​ ចំណែក​ការ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ជាតិ​ជ័រ​របស់​ផ្លែ​បឺរ​វិញ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ហើម​បបូរ​មាត់ រមាស់​ភ្នែក កណ្ដាស់ ពិបាក​ក្នុង​ពោះ​ រមាស់​ស្បែក ឬ​ឡើង​កន្ទាលត្រអាក​​ជា​ដើម។ តែ​បើ​មាន​ប្រតិកម្ម​កម្រិត​ធ្ងន់ធ្ងរ​នឹង​​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ចង្អោរ ក្អួត រមាស់​ស្បែក និង​ពិបាក​ដក​ដង្ហើម​ជា​ដើម​។​ ​សម្រាប់​រោគ​សញ្ញា​ស្រាល ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ប្រឆាំង​នឹង​ហ៊ីស្តាមីន ដើម្បី​សម្រួល​អាការៈ ប៉ុន្តែ​បើ​មាន​សភាព​ធ្ងន់​ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​។ បើ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ ក៏​គួ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ថ្នាំ​ប្រភេទ​ណា​មួយ​យើង​អាច​ប្រើ​បាន​​នៅ​ពេល​មាន​រោគ​សញ្ញា​ស្រាល​កើត​ឡើង​។


អាលែកហ្ស៊ីភ្នែក-ច្រុះ

អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង

គ្នា​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ច្បាស់ជា​ដឹង​ថា​រំខាន​កម្រិត​ណា និង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ផង​ដែរ​។អាលែកហ្ស៊ី​កើត​ឡើង​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យល់​ច្រឡំ​លើ​សារធាតុ​ខាង​ក្រៅ​មួយ​ចំនួន​ថា​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​។ សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​​ហៅ​ថា​អាលែកហ្ស៊ែន​។ ​១. រោគសញ្ញា​អាលែកហ្ស៊ី ក្នុង​ករណី​ជា​ច្រើន អាលែកហ្ស៊ី​ បាន​បង្ក​ការ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​មួយ​ចំនួន​ដូច​ជា រមាស់​ភ្នែក ក្អក កណ្ដាស់ រមាស់​ស្បែក និង​ហៀរ​សម្បោរ​ ជា​ដើម។ មនុស្ស​ជា​ច្រើន​ មាន​បញ្ហា​អាលែកហ្ស៊ី​អាច​ជួប​រោគ​សញ្ញា​កម្រិត​ស្រាល​ទាំង​នេះ។ ម្យ៉ាង​ទៀត ក៏​មាន​ដែរ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ដោយ​សារ​អាលែកហ្ស៊ី​។ ២. អាលែកហ្ស៊ី​ធ្វើ​ឲ្យ​អស់កម្លាំង?​ ការ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​រមាស់​ភ្នែក តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម អាច​ធ្វើ​ឲ្យ​អ្នក​មាន​ញ្ហា​នេះ​ជួប​ការ​លំបាក​ក្នុង​ខ្លួន​។ ជាទូទៅ អាលែកហ្ស៊ី​កើត​ឡើង​ពេល​រាង​កាយ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​លើ​សារធាតុ​ខាង​ក្រៅ​ណាមួយ​ ដូច​ជា​ផ្សែង លម្អងផ្កា ឬ​ធូលី ជា​ដើម ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​រាង​កាយ​ ហើយ​នេះ​ជា​អ្វី​ដែល​រាងកាយ​យើង​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​បង្ក​ទាំង​នោះ​។ ប្រព័ន្ធ​ភាព​ស៊ាំ ព្យាយាម​ផ្ដល់​ដំណឹង​ឲ្យ​ច្រមុះ​របស់​យើង​កណ្ដាស់​ ដើម្បី​កម្ចាត់​ធូលី ឬ​លម្អង​ផ្កា​ទាំង​នោះ​​ចេញ​មក​ក្រៅ ហើយ​ការ​ហូរ​ទឹក​ភ្នែក ក៏​ដូច​គ្នា​ដែរ​ដើម្បី​កម្ចាត់​សារធាតុ​បង្ក​ទាំ​ង​នោះ​ចេញ​ក្រៅ​ដូច​គ្នា​។ នៅ​ពេល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង រាង​កាយ​យើង​ក៏​អាច​បញ្ចេញ​សារធាតុ​គី​មី​ផ្សេងៗ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ផង​ដែរ​។ សារធាតុ​គីមី​ទាំង​នោះ ជួយ​ប្រឆាំង​នឹង​ពពួក​បង្ក​អាលែកហ្ស៊ី ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ជាលិកា​ច្រមុះ​របស់​យើង​ឡើង​ហើម និង​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​អាក្រក់​ដែរ​។ បញ្ហា​នេះ​​អាច​រំខាន​​ដល់​ដំណេក​របស់​យើង បូក​រួម​នឹង​ការ​តឹង​ច្រមុះ​ពិបាក​ដក​ដង្ហើម​មក​ជាមួយ​ទៀត អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ស្រពេចស្រពិល ពិបាក​ផ្ចង់​អារម្មណ៍​ក្នុង​ការ​សិក្សា ឬ​ធ្វើ​ការ​​ និង​អស់​កម្លាំង​។ បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​បែប​នេះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ទទួលការ​ព្យា​បាល និង​ដឹង​ពី​វិធី​ការពារ​ត្រឹម​ត្រូវ​ ជួយ​ឲ្យ​ជីវិត​យើង​បាន​កាន់​តែ​ប្រសើរ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ទាំង​នេះ​។


អាលែកហ្ស៊ីផ្សេងទៀត

វីតាមីនបានពីពន្លឺថ្ងៃ ជួយការពារ​បញ្ហា​អាលែកហ្ស៊ី?​

វីតាមីន D ត្រូវ​គេ​ដឹង​ថា​មាន​តួ​នាទី​ច្រើន​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្ដែង វីតាមីន​D ជួយ​ភ្ញោច​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ ដូចជា​ជំងឺ​របេង និង​អាច​ការពារ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។ បន្ថែម​ពី​នេះ វីតាមីន D ក៏​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​អាលែកហ្ស៊ី​មួយ​ចំនួន​ផង​ដែរ​។ ១. អាលែកហ្ស៊ី និង​វីតាមីន D ជំងឺ​អាលែកហ្ស៊ី ស្ទើរ​តែ​គ្រប់​ប្រភេទ រួម​មាន​ជំងឺ​ហឺត អាលែកហ្ស៊ី​ច្រមុះ អាលែកហ្ស៊ី​អាហារ ត្រអក និង​សូម្បី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​មួយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ បញ្ហា​នេះ អាច​ថា​កើត​ឡើង​តាម​ទ្រឹស្តី​មួយ​អះអាង​ថា​ដោយ​សារ​កាល​នៅ​កុមារ​ភាព ក្មេងៗ​ទាំង​នោះ​​​ស្ថិត​ក្នុង​បរិស្ថាន​ស្អាត​ពេក ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​បាន​ជួប ឬ​ប្រ​ឈម​ទៅ​នឹង​សារធាតុ​គ្រោះ​ថ្នាក់​ពី​ខាង​ក្រៅ និង​មិនបាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ទាំង​នោះ​ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​នៅ​ក្មេង​ខ្ចី​។ យ៉ាងណា ការ​សិក្សា​ខ្លះ​ទៀត បញ្ជាក់​ថា បញ្ហា​កង្វះ​វីតាមីន D ក៏​ជា​មូល​ហេតុ​មួយ​នៃ​ការ​កើត​​មាន​ជំងឺ​អាលែកហ្ស៊ី​នេះ​ដែរ​។ ​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ដែរ​ថា អ្នក​កើត​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​ កើត​ឡើង​ដោយ​សារ​អាហារ ថ្នាំពេទ្យ និង​សត្វ​ទិច ឬ​ខាំ ច្រើន​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​នៅ​តំបន់​ដែល​មាន​ពន្លឺ​ថ្ងៃ​តិច​។ បន្ថែម​ពី​នេះ ជំងឺ​ហឺត និង​ត្រអក ​ជា​ដើម​​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កម្រិត​វីតាមីន D ទាប​ ពិសេស​សម្រាប់​អ្នក​ដែល​មាន​កន្លែងទទួល​បំប្លែង​ហ្ស៊ែន​​វីតាមីន​D​។ ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃពោះ ដែល​ទទួល​ថ្នាំ​វីតាមីនD ក៏​អាច​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺ​ហឺត និង​ជំងឺ​អាលែកហ្ស៊ី​ផ្សេង​ទៀត​ដល់​​កូន។ ជាង​នេះ​ទៅ​ទៀត ការ​សិក្សា​ក៏​រក​ឃើញ​ដែរ​ថា វីតាមីន […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី?

ពេល​ខ្លះ​​គ្នា​យើង​មាន​អារម្មណ៍​ថា​រមាស់​​ភ្នែក និង​ភ្នែក​ឡើង​ក្រហម​ទៀត ​តើ​អាច​ជា​អាការៈ​អាលែកហ្ស៊ី ឬ​ឆ្លង​វីរុស? អាការៈ​ទាំង​ពីរ​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​ច្រឡំ​បាន។ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី និង​រោគឆ្លង​នៅ​ភ្នែក​នេះ​។​​ ១. ភ្នែក​ឆ្លង​រោគ ឬ​អាលែកហ្ស៊ី ភ្នែក​ឆ្លង​រោគ អាច​បណ្ដាល​មក​ពី​មូលហេតុ​បង្ក​ច្រើន​យ៉ាង ​ពី​វីរុស បាក់តេរី ប៉ារ៉ាស៊ីត ឬ​ផ្សិត ជា​ដើម។ ចំណែក​រោគ​សញ្ញា​ផ្សេងៗក៏​កើត​មាន​​​ទៅ​តាម​មូល​ហេតុ​បង្ក​ដែរ ប៉ុន្តែ​ជា​ទូទៅ​ ការ​ឆ្លង​រោគ​នៅ​ភ្នែក​អាច​មាន​រោគ​សញ្ញា​ច្រើន​ជាង​បញ្ហា​អាលែកហ្ស៊ី។ ​ពេល​ភ្នែក​យើង​មាន​ហូរ​ទឹក​ភ្នែក​ច្រើន និង​មាន​ការ​ឈឺចាប់​ទៀត​នោះ អាការៈ​នេះ​អាច​ថា​មិន​មែន​ជា​បញ្ហា​អាលែកហ្ស៊ី​ទេ​។ ដើម្បី​បាន​ការ​ព្យាបាល​បញ្ហា​ភ្នែក​នេះ​ត្រឹម​ត្រូវ យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក ដើម្បី​បាន​ការ​កំណត់​ថា​បញ្ហា​អ្វី​កើត​លើ​ភ្នែក​ឲ្យ​ប្រាកដ។ អាលែកហ្ស៊ី​ភ្នែក មិន​ឆ្លង​ទៅ​កាន់​អ្នក​ផ្សេង​នោះ​ទេ ប៉ុន្តែ​អាច​ថា​ពិបាក​ក្នុង​ភ្នែក​បន្តិច។ ចំណែក​ការ​ឆ្លង​រោគ​នៅ​ភ្នែក​វិញ​ អាច​បង្ក​ការ​ខូច​ខាត​ដល់​ភ្នែក និង​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ រោគ​សញ្ញា​អាលែកហ្ស៊ី​លើ​ភ្នែក​ រួម​មាន រមាស់​ ក្រហាយ​ និង​ហៀរ​ទឹកភ្នែក ជា​ដើម​។ ចំណែក​រោគ​សញ្ញា​រោគ​ឆ្លង​នៅ​ភ្នែក​វិញ​មាន​ដូច​ទៅ​នឹង​អាលែកហ្ស៊ី​ដែរ តែ​មាន​បន្ថែម​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា ភ្នែក​ចាញ់​ពន្លឺ មាន​អាចម៍​ភ្នែក និង​ឈឺ​ភ្នែក ជា​ដើម​។​​ ​ដើម្បី​បង្ការ​បញ្ហា​ភ្នែក យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​សារធាតុ​បង្ក​អាលែកហ្ស៊ី និង​ត្រូវ​លាស​សម្អាត​ដៃ​ឲ្យ​ស្អាត​ជា​និច្ច​ ដើម្បី​បង្ការ​មេរោគ​ឆ្លង​តាម​ដៃ​ដល់​ភ្នែក​។ ជំងឺ​ភ្នែក​ ក្រហម​ច្រើន​បង្ក​ឡើង​ដោយ​បាក់តេរី ឬ​វីរុស​។ ការ​លាង​ដៃ​ស្អាត​ជួយ​ការពារ​ភ្នែក​យើង​ពី​ការ​ឆ្លង​រោគ​ដល់​ភ្នែក​។ ​​​២. វិធី​ព្យាបាល សម្រាប់​បញ្ហា​អាលែក​ហ្ស៊ី៖ ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ ជា​វិធី​ល្អ​ប្រសើរ​បំផុត​មួយ​ក្នុង​ការ​ដោះស្រាយ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​លើ​ភ្នែក​។ ថ្នាំ​បន្តក់​ភ្នែក អាច​ជម្រើស​ល្អ​សម្រាប់​បញ្ហា​នេះ។ មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ណាមួយ​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​​ប្រឆាំង​ការ​រលាក […]


អាលែកហ្ស៊ីស្បែក

ថ្នាំលាបសក់អាច​ធ្វើឲ្យ​មាន​ប្រតិកម្មលើស្បែក និង​ស្បែកក្បាល?

ស្រីៗ​ដែល​ចូល​ចិត្ត​លាប​ថ្នាំ​សក់ មាន​ដឹង​អត់​ថា​ក្នុង​ថ្នាំ​លាប​សក់​មាន​ផ្ទុក​សារធាតុ​ផ្សុំ​​អាច​រំខាន​ដល់​ស្បែក និង​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន​។ ដូច​នេះ​ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រី​ៗ​យើង​ត្រូវ​ដឹង​ពី​ហានិភ័យ និង​វិធី​ត្រូវ​ដោះ​ស្រាយ​ពេល​មាន​បញ្ហា។ ១. ហេតុ​អ្វី​មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​ថ្នាំ​លាប​សក់​?​ មនុស្ស​មួយ​ចំនួន​ងាយ​នឹង​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក​ណាស់។ នេះ​មាន​ន័យ​ថា​ស្បែក​របស់​អ្នក​ទាំង​នោះ​ឆាប់​ឡើង​ក្រហម ស្ងួត ឬ​មាន​រលាក ពេល​ប៉ះពាល់​ជាមួយ​នឹង​សារធាតុ​ណាមួយ​។ សារ​ធាតុ​ទាំង​នោះ​អាច​មាន​ទាំង​សារធាតុ​បង្ក​ការ​រលាក​ដល់​ស្បែក ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត ឬ​ពពួក​អាលែកហ្ស៊ែន ដែល​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​លើ​ស្បែក​។ នៅ​ក្នុង​ថ្នាំ​លាប​សក់​មាន​សារធាតុគីមី​ម្យ៉ាង​ហៅ​ថា paraphenylenediamine (PPD) ដែល​ជា​សារធាតុ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពេល​មនុស្ស​ខ្លះ​ប្រើ​​ថ្នាំ​លាប​សក់។ ២. តើ​សារធាតុ​PPD មាន​សុវត្ថិភាព​ឬ​អត់? ថ្នាំ​លាប​សក់​មាន​ផ្ទុក​PPD គឺ​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​យើង​អនុវត្ត​តាម​ការ​ណែ​នាំ​ក្នុង​ការ​ប្រើ​ប្រាស់​។ ផលិត​ផល​ទាំង​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង និង​ក៏​មាន​ការ​កំណត់​បរិមាណ​ច្រើន​បំផុត​របស់​PPD នៅ​ក្នុង​ផលិត​ផល​ផង​ដែរ​។ ក្នុង​ករណី​យើង​ប្រើ​ប្រាស់​ថ្នាំ​លាប​សក់ ដោយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ពេល​លាប​សក់ យើង​អាច​នឹង​ប្រថុយ​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​។ ​​​៣. សញ្ញា និង​រោគ​សញ្ញា​ប្រតិកម្ម​នឹង​ថ្នាំលាប​សក់​ ប្រតិកម្ម​ទៅ​នឹង​សារធាតុ​PPD​ អាច​មាន​ពី​កម្រិត​រលាក​ស្រាល​នៅ​ស្បែក​ក្បាល ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដែល​អាច​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពេញ​ទាំង​រាង​កាយ​។ ការ​រំខាន​កម្រិត​ស្រាល​ បើសិនជា​​យើង​មាន​ផល​រំខាន​ពី​សារធាតុ​PPD យើង​នឹង​ឃើញ​ថា​ស្បែក​ក្បាល ក ថ្នាស ត្រចៀក និង​ត្របក​ភ្នែក នឹង​មាន​បញ្ហា​​ដូច​ជា​ទើស​ៗ និង​មាន​ការ​រលាក​បន្ទាប់ពី​ប្រើ​ថ្នាំ​លាប​សក់​។ សម្រាប់​ស្បែក​ដែល​ប៉ះ​នឹង​សារធាតុ​PPD នឹង​ប្រែ​ជា​ក្រហម ហើម ឡើង​កន្ទួល ស្ងួត គ្រើម និង​ប្រេះ​។ ក្រៅ​ពី​នេះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា​ស្បែក​ដូច​ជា​ក្ដៅផ្សា ផង​ដែរ​។ រោគ​សញ្ញា​ទាំង​នេះ​ជា​ធម្មតា​អាច​កើត​មាន​ក្នុង​រង្វង់​៤៨​ម៉ោង តែ​បើ​ថ្នាំលាប​សក់​មាន​ផល​រំខាន​ខ្លាំង អាច​នឹង​ចេញ​ប្រតិកម្ម​លើ​ស្បែក​ភ្លាម​ៗ​ដែរ​។ ប្រតិកម្ម​អាលែក​ហ្ស៊ី​ ប្រសិន​បើ​យើង​​អាលែកហ្ស៊ី​នឹង​សារធាតុ​PPD នោះ​ស្បែក​ក្បាល និង​មុខ​របស់​យើង​អាច​នឹង​ចាប់ផ្ដើម​រមាស់ និង​ហើម ហើយ​ដងខ្លួន​យើង​វិញ​ក៏​អាច​ឡើង​រមាស់ […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី

ពេល​យើង​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី យើង​​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បន្ថយ​រោគ​សញ្ញា​នោះ​វិញ។ យ៉ាងណា ពេល​យើង​រង​ការ​រំខាន​ញឹកញាប់​ពេក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​សារធាតុ​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន ដែល​នាំឲ្យ​យើង​កើត​មាន​រោគ​សញ្ញា​អាលែក​ហ្ស៊ី នោះ​ជា​ពេល​យើង​គួរ​គិត​ដល់​របប​អាហារ​​ដែរ​ហើយ​។ របប​អាហារ​ពិត​ណាស់​មិន​អាច​ព្យា​បាល​អាលែកហ្ស៊ី​បាន​ទេ​ តែ​របប​អាហារ​ត្រឹម​ត្រូវ​អាច​ជួយ​បន្ថយ​រោគ​សញ្ញា​អាលែកហ្ស៊ី​បាន។ បន្លែ និង​ផ្លែ​ឈើ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង អាច​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ និង​ក៏​ប្រហែលជា​អាច​ជួយ​ការ​ពារ​យើង​បាន​ពី​បញ្ហា​អាលែក​ហ្ស៊ី​ដែរ​។ ១. ខ្ទឹម​បារាំង​ ខ្ទឹម​បារាំង ម្រេច និង​ពពួក​ផ្លែ​បឺរី មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថាQuercetin។ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​លើក​ឡើង​ថា​សារធាតុ Quercetin​ គឺ​ជា​សារធាតុ​គីមី​រុក្ខជាតិ អាច​ជួយ​កាត់​បន្ថយ​ប្រតិកម្ម​ហ៊ីស្តាមីន។ ហ៊ីស្តាមីន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​អាលែកហ្ស៊ី​។ ២. ខាត់ណាខៀវ ខាត់ណា​ខៀវ​ត្រូវ​គេ​ដឹង​ថាជា​អាហារ​ល្អ​បំផុត​មួយ​ចំពោះ​សុខភាព និង​សម្បូរ​ដោយ​វីតាមីនC ជួយ​សម្អាត​ការ​រាំង​ស្ទះ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ។ ការ​សិក្សា​រក​ឃើញ​ថា ការ​ទទួល​បាន​វីតាមីន C ប្រហែល​៥០០​មិល្លីក្រាម​ប្រចាំ​ថ្ងៃ​អាច​ជួយ​សម្រួល​ដល់​រោគសញ្ញា​អាលែកហ្ស៊ី​។ខាត់ណាខៀវ​ប្រហែល​៩០​ក្រាម មាន​ផ្ទុក​វីតាមីនC ប្រហែល​៨០​មិល្លីក្រាម​។ ៣. ខ្ញី រោគ​សញ្ញា​ដែល​រំខាន​បំផុត​កើត​ចេញ​ពី​អាលែកហ្ស៊ី​ គឺ​ការ​រលាក​ជាលិកា ដូច​ជា​ហើម រមាស់​ច្រមុះ ភ្នែក និង​បំពង់ក។ ខ្ញី អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ទាំងនេះ​បាន​។ ជា​ច្រើន​រយ​ឆ្នាំ​​មក​ហើយ ដែល​មនុស្ស​យើង​បាន​ប្រើ​ប្រាស់​ខ្ញី​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ដូចជា​ចង្អោរ និង​ឈឺ​សន្លាក់​ជា​ដើម​។ ខ្ញី មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ការ​រលាក​។ មក​ដល់​ពេល​នេះ អ្នក​ជំនាញ​បាន​រក​ឃើញ​ទៀត​ថា​ ខ្ញី​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​អាលែកហ្ស៊ី​តាម​រដូវ​កាល។ ខ្ញី​ត្រូវ​អ្នក​ជំនាញ​ជឿ​ថា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ផលិត​ប្រូតេអ៊ីន​រលាក​នៅ​ក្នុង​ឈាម ដែល​អាច​នាំឲ្យ​កាត់​បន្ថយ​រោគ​សញ្ញា​អាលែកហ្ស៊ី​។ ៤. រមៀត រមៀត​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​ឃ្លាំង​ស្តុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។ សារធាតុ​​ផ្សំ​នៅ​ក្នុង​រមៀត​មាន​ទំនាក់ទំនង​នឹង​ការ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ហើម និង​ផល​រំខាន​ផ្សេងៗ​ពី​បញ្ហា​អាលែកហ្ស៊ី​ផង​។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ​រក​ឃើញ​ថា […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ?

គ្នា​យើង​ធ្លាប់​រមាស់​ច្រមុះ​​ពិត​ជា​ដឹង​​ថា​រំខាន​ប៉ុនណា​នោះ​។ ជា​ធម្មតា អាការៈ​រមាស់​ច្រមុះ​កើន​ឡើង​នៅ​ក្នុង​រន្ធច្រមុះ​ដែល​អាច​មាន​រយៈពេល​ប៉ុន្មាន​វិនាទី ហើយ​យើង​ក៏​កណ្ដាស់​ចេញ​មក​។ប៉ុន្តែ​មាន​ពេល​ខ្លះ​ទោះ​បី​ជា​យើង​បាន​កណ្ដាស់​ចេញ​ក៏​ពិត​មែន​តែ​នៅ​តែ​មិន​បាត់​រមាស់​ដដែល។​ តើ​រមាស់​ច្រមុះ​អាច​មកពី​បញ្ហា​អ្វី​ខ្លះ? បញ្ហា​នេះ​អាច​បណ្ដាល​មកពី​វិរុស​ អាលែកហ្ស៊ី និង​ដុះ​សាច់​ច្រមុះ​ជា​ដើម។​ ១. វីរុស​ រមាស់​ច្រមុះ​អាច​បង្ក​ដោយ​វីរុស ដូច​ជា​វីរុស​ផ្ដាសាយ​ធម្មតា​ជា​ដើម​។ ទោះ​បី​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ច្រើន​កើត​នៅ​រដូវ​រងារ តែ​ថា​យើង​នៅ​តែ​អាច​កើត​ជំងឺ​នេះ​គ្រប់​ពេល​បាន​ដូច​គ្នា​។ មនុស្ស​ធំ​ខ្លះ​អាច​កើត​មាន​ជំងឺ​ផ្ដាសាយ​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ​ហើយ​បើ​កូន​ក្មេង​វិញ​អាច​ច្រើន​ជាង​នេះ​ផង​។​ ការ​រមាស់​ច្រមុះ ជា​វិធី​មួយ​ដែល​រាង​កាយ​​ប្រាប់​យើង​ថា​កំពុង​តែ​កើត​ជំងឺ​ផ្ដាសាយ​។ នៅ​ពេល​មេរោគ​ឆ្លង​ចូល​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រមុះ​ភ្លាម ច្រមុះ​របស់​យើង​ព្យាយាម​ច្រាន​មេរោគ​នោះ​ចេញ​មក​ក្រៅ​វិញ​តាម​រយៈ​សម្បោរ​។ ដូច​គ្នា​ដែរ កណ្ដាស់ ជា​វិធី​មួយ​ទៀត ជួយ​បណ្ដេញ​មេរោគ​ចេញ​ពី​ច្រមុះ​ដែរ​ ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​មាន​អាការៈ​រមាស់​ច្រមុះ​។ ២. អាលែកហ្ស៊ី អាលែកហ្ស៊ី កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​ធាតុ​អ្វី​មួយ​នៅ​ក្នុង​បរិស្ថាន​។ នៅ​ពេល​យើង​មាន​បញ្ហា​អាលែកហ្ស៊ី រាង​កាយ​យើង​ច្រឡំ​ថា​សារធាតុ​ពី​ខាង​ក្រៅ​គឺជា​វីរុស ដូចជា​ច្រឡំ​ថា​លម្អងផ្កា ​ថា​ជា​វីរុស​ផ្ដា​សាយ​ធម្មតា​ជា​ដើ​ម​ ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​កើត​ឡើង​ដូច​ជា​ផ្ដាសាយ​ដែរ​។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​សារធាតុ​នៅ​ក្នុង​ផ្ទះ និង​ខាង​ក្រៅ​ផ្ទះ ដូច​ជា​ធូលី រោមសត្វ ឬ​លម្អង​ផ្កាឈើ​ជា​ដើម​​។ អាលែក​ហ្ស៊ី​អាច​កើត​មាន​តាម​រដូវកាល ឬ​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​។ អាលែកហ្ស៊ី​អាច​ធ្វើ​ឲ្យ​មានការ​រលាក​នៅ​ក្នុង​ច្រមុះ និង​ធ្វើ​ឲ្យ​យើង​រមាស់​ច្រមុះ​ដែរ​។ ៣. រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​ ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​អាច​ជា​ការ​រលាក​ស្រួចស្រាល់ និង​រលាក​រ៉ាំរ៉ៃ។ បើ​សិន​ជា​យើង​មាន​បញ្ហា​រមាស់​ច្រមុះ​លើស​ពី​មួយ​សប្ដាហ៍ រួម​ជាមួយ​នឹង​រោគ​សញ្ញា​ផ្សេង​ទៀត នោះ​អាច​ថា​មកពី​យើង​មាន​បញ្ហា​រលាក​ច្រមុះ​រ៉ាំរ៉ៃ​។ ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ គឺ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​ កើត​ឡើង​ដោយ​សារ​តែ​រន្ធច្រមុះ​របស់​យើង​រលាក និង​ហើម​។ បញ្ហា​នេះ អាច​កើត​ឡើង​រហូត​ដល់​១២​សប្ដាហ៍ រួម​ទាំង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា ពិបាក​ដកដង្ហើម​តាម​ច្រមុះ អស់កម្លាំង និង​ឈឺ​នៅ​ជុំ​វិញ​ភ្នែក​ជា​ដើម​។ ៤. ដុះ​សាច់​ច្រមុះ ការ​ដុះ​សាច់​ច្រមុះ​អាច​កើត​ឡើង​បាន​នៅ​ពេល​មនុស្ស​យើង​មាន​​បញ្ហា​រលាក​ច្រមុះ​រ៉ាំរ៉ៃ​។ ដុំ​សាច់​នេះ​មិន​មែន​ជា​ដុំ​សាច់​មហារីក​ទេ វា​មាន​សភាព​ទន់ និង​ទំហំ​តូច […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​

ការ​កណ្ដាស់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​​កណ្ដាស់​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មួម៉ៅ​ជាក់​ជា​មិន​ខាន​។​ មិន​ថា​ជា​​ជំងឺ​ផ្ដាសាយ​ ឬ​ប្រតិកម្ម​អាលែកហ្ស៊ី​ភ្លាម​ៗ​ចំពោះ​ក្លិន​នោះ​ទេ​ ​​ធាតុ​បង្ក​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ផង​ដែរ។​ ជាក់​ស្ដែង​​ ការ​កណ្ដាស់​គឺ​ជា​រឿង​ធម្មជាតិ​ដែល​​ជួយ​យើង​ក្នុង​ការ​កម្ចាត់​ចោល​ការ​រលាក​ចេញ​ពី​ច្រមុះ​ ហើយ​នៅ​ពេល​ដែល​មាន​វត្ថុ​ចម្លែក​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​ដូចជា​ធូលី ​លម្អង​ ឬផ្សែង​ ស្រទាប់​រំញោច​នៃ​ច្រមុះ​នឹង​ចាប់ផ្ដើម​រមាស់​ ឬ​ក្រហាយ​ ដែល​បណ្ដាល​ឲ្យ​យើង​កណ្ដាស់​​តែ​ម្ដង​។​ ​ជា​ទូ​ទៅ​ ការ​កណ្ដាស់​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ ក៏​ដូចជា​ពិបាក​ដក​ដង្ហើម​ផង​ដែរ​។ ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​​ពី​ធាតុ​បង្ក​ ដែល​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ជា​ញឹកញាប់​។ ​ធាតុ​បង្ក​មួយ​ចំនួន​នេះ​ ​មាន​ដូចជា​ ធូលី លម្អង​ ផ្សិត​ ​រោម​សត្វ​ចិញ្ចឹម​ ពន្លឺ​ ទឹក​អប់​ អាហារ​ហឹរ​ ម្រេច​ ឬ​​មេរោគ​​ផ្ដាសាយ​ជាដើម​។ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​អាច​សាកល្បង​​វិធីសាស្ត្រ​ធម្មជាតិ​ទាំង​នេះ​។ ១. ទឹក​ឃ្មុំ​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ទឹក​ឃ្មុំ​អាច​ជួយ​ការពារ​អាការៈ​កណ្ដាក់​​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ​ជា​ទូទៅ​ ទឹក​ឃ្មុំ​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​សម្រប​ខ្លួន​ទៅ​នឹង​ធាតុ​បង្ក​អាលែកហ្ស៊ី​ដែល​មាន​នៅ​ក្នុង​បរិយាកាស។​ ការ​ញ៉ាំ​ទឹក​ឃ្មុំ​ត្រឹមតែ​មួយ​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ ក៏​អាច​កាត់បន្ថយ​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​ពី​ការ​កណ្ដាស់​​យ៉ាង​រហ័ស​។ ២. ឆ្ពុង​ ​ការ​ស្រូប​យក​ចំហាយ​ទឹក​ក្ដៅ​ គឺ​ជា​វិធីសាស្ត្រ​មួយ​ទៀត​ ក្នុង​ការ​ព្យាបាល​ការ​កណ្ដាស់​​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​យក​ទឹក​ក្ដៅ​មួយ​ចាន​ និង​​ឱន​​មុខ​ចុះ​បន្តិច​ដើម្បី​ស្រូប​យក​ចំហាយ​ទឹក​​ និង​គ្រប​ក្បាល​របស់​យើង​ជាមួយ​នឹង​កូន​កន្សែង​។​ ពិត​ណាស់​ ការ​ឆ្ពុង​​ទឹក​ក្ដៅ​អាច​ជួយ​បំបាត់​ការ​ហៀរ​សំបោរ​ ​និង​ជួយ​សម្អាត​ច្រមុះ​ បាន​យ៉ាង​ល្អ​ប្រសើរ​។​ ៣. ជៀសវាង​សម្លឹង​ទៅ​​កាន់​ពន្លឺ​​ដោយ​ផ្ទាល់​ ការ​​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ខ្លាំង​ ឬ​សម្លឹង​ផ្ទាល់​ទៅ​កាន់​ពន្លឺ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​កណ្ដាស់​។​ […]


អាលែកហ្ស៊ីផ្សេងទៀត

អាលែកហ្ស៊ីនឹងថ្នាំពេទ្យ ធ្លាប់ជួបអត់? រោគសញ្ញាម៉េចខ្លះ?

គ្នា​យើង​មាន​ធ្លាប់​ជួប​បញ្ហា​ហើម រមាស់​ស្បែក ឡើង​កន្ទាលត្រអាក បន្ទាប់​ពី​លេប​ថ្នាំ​រួច​ឬ​អត់? បើ​មាន​អាហារ​អា​ការៈ​បែ​ប​នេះ អាច​ថា​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ដែល​យើង​កំពុង​ប្រើ​នោះ​ហើយ​។ អាលែកហ្ស៊ី​ថ្នាំ​ពេទ្យ​ គឺជា​ប្រតិកម្ម​ខុស​ប្រក្រតី​មួយ​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំទៅ​នឹង​ថ្នាំ​នោះ​។ មិន​ថា​ថ្នាំ​មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ទេ គឺ​អាច​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​បាន​ដែរ​។​ ១. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ថ្នាំពេទ្យ​ សញ្ញា និង​រោគ​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​អាច​លេច​ឡើង​ក្នុង​រង្វង់​មួយ​ម៉ោង​ក្រោយ​លេប ឬ​អាច​ពេល​ខ្លះ​មាន​រហូត​ដល់​ច្រើន​ម៉ោង ឬ​ថ្ងៃ​ផង​ក៏​មាន​។​ សញ្ញា និង​រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​អាច​មាន​ដូចជា​ រមាស់ ក្ដៅ​ខ្លួន ឡើង​កន្ទាលត្រអាក ​ហើម​សរីរាង្គ ហត់ ដក​ដង្ហើម​ឮ​ដូច​ហួច ហៀរសំបោរ និង​រមាស់​ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​ជា​ដើម។ ចំណែក​សញ្ញា និង​រោគ​សញ្ញា​អាលែកហ្ស៊ី​ថ្នាំពេទ្យ​កម្រិត​ធ្ងន់ធ្ងរ​វិញ​អាច​មាន​ដូច​ជា៖ ពិបាក​ដក​ដង្ហើម ឬ​មាន​អារម្មណ៍​ថា​ស្ទះ​ផ្លូវ​ដង្ហើម ក្អួត ចង្អោរ ឬ​រាក វិលមុខ ធេងធោង ជីពចរ​ខ្សោយ សម្ពាធ​ឈាម​ធ្លាក់​ចុះ ប្រកាច់ និង បាត់​ស្មារតី ជា​ដើម​។ ​​ក្នុង​ករណី​សង្ស័យ​ថា​យើង​មាន​ប្រ​តិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ណា​មួយ​កំពុង​ប្រើ​ប្រាស់ យើង​គួរ​ទៅ​ជួប​ពេទ្យ​វិញ​ភ្លាម​ដែរ និង​រឹត​តែ​ត្រូវ​ស្វែង​រក​ការសង្គ្រោះ​បន្ទាន់ បើ​យើង​មាន​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំពេទ្យ​ធ្ងន់​ធ្ងរ​។​ ២. មូល​ហេតុ​បង្ក​ ​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ កើត​ឡើង​ពេល​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង យល់​ច្រឡំ​ថា​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ដូចជា​វីរុស ឬ​បាក់តេរី។ នៅ​ពេល​ប្រ​ព័ន្ធ​ភាពស៊ាំ​យើង​ចាត់​ទុក​ថា​ថ្នាំ​ដែល​យើង​ប្រើ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ វា​នឹង​បង្កើត​អង់ទីករ​ជាក់​លាក់​មួយ​សម្រាប់​ថ្នាំ​នោះ​ដែរ​។ ប៉ុន្តែ​ ពេល​ខ្លះ ​អាលែកហ្ស៊ី​នឹង​ថ្នាំ​នេះ​មិន​កើត​មាន​ទេ​នៅ​ពេល​យើង​ប្រើ​លើក​ទី​មួយ លុះ​ត្រា​តែ​មាន​ការ​​ប្រើ​ច្រើន​ដង ទើប​អាច​​វិវត្ត​ទៅ​ជា​មាន​បញ្ហា​អាលែកហ្ស៊ី​នេះ​ក៏​មាន​។ ៣. ប្រភេទ​ថ្នាំ​អាច​នាំឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ទោះបីជា​គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី […]


អាលែកហ្ស៊ីចំណីអាហារ

ម៉ាក់ប៉ាមកដឹង កំពូលអាហារងាយបណ្ដាលឲ្យអាអូនតូចៗអាល្លែកហ្ស៊ីជាងគេ

ពេល​អា​អូន​លូតលាស់​ធំ​ទៅ នឹង​ដល់​ពេល​មួយ​យើង​អាច​ឱ្យ​កូន​ញ៉ាំ​អាហារ​រឹង​បាន​គ្រប់​មុខ។ ប៉ុន្តែ​បើ​យើង​សង្ស័យ​ថា​កូន​តូច​អាច​មាន​អាល្លែកហ្ស៊ី យើង​ប្រហែល​ជា​ព្រួយបារម្ភ​ពី​ប្រតិកម្ម​ដែល​អាច​កើត​មាន​លើ​កូន​ជា​មិន​ខាន ព្រោះ​អាហារ​មួយ​ចំនួន​អាច​បង្ក​ជា​អាល្លែកហ្ស៊ី​។ ប្រតិកម្ម​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ចំពោះ​អាហារនឹង​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ញ៉ាំ​រួច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រតិកម្ម​ស្រាល​ខ្លះ​អាច​ចំណាយ​ពេល​រហូត​ដល់​ ២-៣ម៉ោង (ជា​ធម្មតា​ប្រហែល ២ ម៉ោង) ដើម្បី​លេច​ចេញ​ជា​រោគ​សញ្ញា។ អាហារ​ភាគ​ច្រើន​ដែល​ជា​មុខ​ងារ​បណ្ដាល​ឲ្យ​មាន​បញ្ហា​អាល្លែកហ្ស៊ី​ចំណី​អាហារ​លើ​អា​អូន​តូច​ៗ​មាន​ដូច​ក្រុម​អាហារ​ខាង​ក្រោម​នេះ​ដូច​ជា៖ - គ្រាប់​ធញ្ញជាតិ - ត្រី - ពពួក Shellfish - ស៊ុត - ទឹកដោះគោ - ស្រូវសាលី - សណ្ដែក ក្នុង​ចំណោម​អាហារ​ដែល​បាន​រៀប​រាប់​នេះ ក្មេង​ភាគ​ច្រើន​អាល្លែកហ្ស៊ី​ទឹកដោះគោ ស៊ុត និង​សណ្ដែក​ដី​ញឹក​ញាប់​ជាង​គេ។ ហើយ​អាហារ​ដែល​ភាគ​តិច​ដែល​អាអូន​តូច​ៗ​ងាយ​នឹង​អាល្លែកហ្ស៊ី​រួមមាន៖ ផ្លែ​ឈើ​មួយ​ចំនួន បន្លែ​មួយ​ចំនួន ពពួក​ក្រុម​សណ្ដែក។ល។ ស្រប​គ្នា​នេះ អាអូន​អាច​នឹង​លែង​មាន​បញ្ហា​អាល្លែកហ្ស៊ី​ចំណី​អាហារ​នេះ​ពេល​ដែល​លូតលាស់​ពេញ​វ័យ ប៉ុន្តែ​ក្មេង​អាល្លែកហ្ស៊ី​នឹង​គ្រាប់​ធញ្ញជាតិ ត្រី ឬ​សណ្ដែក​ជាដើម​អាច​អាល្លែកហ្ស៊ីនឹង​អាហារ​ប្រភេទ​ពេញ​មួយ​ជីវិត។ ពេល​កូន​យើង​មាន​​បញ្ហា​នេះ រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អួត តឹង​ច្រមុះ ហៀរសម្បោរ និង​ប្រតិកម្ម​នៅ​លើ​ស្បែក​រមាស់ ចេញ​​កន្ទាលត្រអាក​ ដកដង្ហើម​ញាប់ៗ ហើម​អណ្ដាត និង​បបូរមាត់ ក៏​អាច​​កើត​មាន​ឡើង​ដែរ​​ ហើយ​ពេល​ខ្លះ​ក៏​អាច​មាន​អាការៈ​រាករូស​ដែរ។ ​បន្ថែម​ពី​លើនេះ ​កូន​យើង​មិន​អាច​រៀប​រាប់​ពី​រោគ​សញ្ញា​នៃ​អាល្លែក​ហ្ស៊ី​បាន​ទេ ដូច​នេះ​ប៉ាម៉ាក់​អាច​សួរនាំ​កូន ឬ​ក៏​កូន​​អាច​រៀប​រាប់​ចំណុច​មួយ​ចំនួន​ដូចជា៖ អូនៗ​ថា​មានអ្វី​ជាប់​នៅ​បំពង់ក អូនៗ​ថា​អណ្ដាត​រីកធំ និង​ រមាស់​មាត់​។ល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ