backup og meta

ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 28, 2021

    ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ

    បើ​និយាយ​ពី​រឿង​អាលែកហ្ស៊ី​នឹង​អាហារ​គ្នា​យើង​ប្រហែលជា​នឹក​ដល់​អាលែកហ្ស៊ី​នឹង​គ្រឿង​សមុទ្រ ទំពាំងបាយជូរ និង​​សណ្ដែកដី ជា​ដើម ប៉ុន្តែ​ទំនង​ជា​មិន​សូវ​នឹក​ដល់ ឬ​ដឹង​ពី​រឿង​​អាលែកហ្ស៊ី​​​នឹង​ផ្លែ​បឺរ​នោះ​ទេ​។

    ១. មូលហេតុ​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​

    ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​បង្ក​សំខាន់​ពីរ​ដែល​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​អាលែកហ្ស៊ី​នឹង​ផ្លែបឺរ​៖​

    អាលែកហ្ស៊ី​មាត់​ដោយ​លម្អង​ផ្កា៖ បើ​​សិន​ជា​យើង​ញ៉ាំ​ផ្លែ​បឺរ ហើយ​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​នៅ​នឹង​មាត់ បាន​ន័យ​ថា​យើង​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ហើយ​។ រោគ​សញ្ញា​នេះ អាច​មាន​នៅ​មាត់​ផង និង​បំពង់​កផង​ ដែល​ប្រតិកម្ម​ជាមួយ​នឹង​លម្អង​ផ្កា​។ បន្លែ និង​ផ្លែ​ឈើ ដែល​ដាំដុះ​ជិត​កន្លែង​មាន​លម្អង​ផ្កា​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​មនុស្ស​ដែល​មាន​ប្រតិកម្ម​ទៅ​នឹង​លម្អង​ផ្កា​។​

    អាលែកហ្ស៊ី​នឹង​ជាតិ​​ជ័រ​៖ បើ​សិន​ជា​គ្នា​យើង​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ជាតិ​ជ័រ នោះ​ក៏​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​ដូច​គ្នា​។ អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ជាតិ​ជ័រ ច្រើន​មាន​ប្រតិកម្ម​ទៅ​នឹង​ផ្លែ​ឈើ​មួ​ចំនួន​មាន​ផ្លែ​បឺរ ចេក គីវី និង​ត្រសក់​ជា​ដើម។​

    ផ្លែបឺរ

    ២. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ផ្លែ​បឺរ​

    រោគ​សញ្ញា​អាលែកហ្ស៊ី​​នៅ​នឹង​មាត់​អាច​មាន​ដូច​ជា​​រមាស់​មាត់ រមាស់​បំពង់​ក ហើម​ជុំវិញ​មាត់ និង​បំពង់ក។​

    ចំណែក​ការ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ជាតិ​ជ័រ​របស់​ផ្លែ​បឺរ​វិញ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ហើម​បបូរ​មាត់ រមាស់​ភ្នែក កណ្ដាស់ ពិបាក​ក្នុង​ពោះ​ រមាស់​ស្បែក ឬ​ឡើង​កន្ទាលត្រអាក​​ជា​ដើម។

    តែ​បើ​មាន​ប្រតិកម្ម​កម្រិត​ធ្ងន់ធ្ងរ​នឹង​​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ចង្អោរ ក្អួត រមាស់​ស្បែក និង​ពិបាក​ដក​ដង្ហើម​ជា​ដើម​។​

    ​សម្រាប់​រោគ​សញ្ញា​ស្រាល ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ប្រឆាំង​នឹង​ហ៊ីស្តាមីន ដើម្បី​សម្រួល​អាការៈ ប៉ុន្តែ​បើ​មាន​សភាព​ធ្ងន់​ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​។ បើ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ ក៏​គួ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ថ្នាំ​ប្រភេទ​ណា​មួយ​យើង​អាច​ប្រើ​បាន​​នៅ​ពេល​មាន​រោគ​សញ្ញា​ស្រាល​កើត​ឡើង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម