អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ
ទឹកដោះគោសម្បូរទៅដោយកាល់ស្យូមដែលរាងកាយយើងត្រូវការដើម្បីឱ្យឆ្អឹងមានសុខភាពល្អ និងរឹងមាំ។ កាល់ស្យូមក៏មានតួនាទីផ្សេងទៀតដែរដូចជា ធ្វើឱ្យសាច់ដុំមានចលនា បញ្ចូននឹងទទួលសញ្ញាពីសរសៃប្រសាទ រក្សាចង្វាក់បេះដូងឱ្យនៅធម្មតា…។ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សមួយចំនួនអាលែកហ្ស៊ីនឹងទឹកដោះគោ។ តើមានអាហារណាខ្លះដែលអាចជំនួសទឹកដោះគោបាន? អាហារដែលសម្បូរទៅដោយកាល់ស្យូមក្រៅពីទឹកដោះគោ និងផលិតផលទឹកដោះមាន៖ ១. អាហារផ្សំពី Oatmeal៖ អាហារផ្សំពី Oatmeal សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមទាំង កាល់ស្យូម។ អាហារផ្សំ Oatmeal កន្លះពែងមានផ្ទុកកាល់ស្យូមជាង ២០០ មិល្លីក្រាម។ ២. តៅហ៊ូ៖ តៅហ៊ូ១២៦ ក្រាម (កន្លះពែង) មានផ្ទុកកាល់ស្យូម ៨៦ % សម្រាប់កម្រិតត្រូវការប្រចាំថ្ងៃ។ តៅហ៊ូក៏ជាប្រភពនៃប្រូតេអ៊ីន និងអាស៊ីដអាមីណូសំខាន់ៗទាំង ៩ ដែរ។ ៣. គ្រាប់ធញ្ញជាតិ៖ គ្រាប់ជីរ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ងសុទ្ធតែផ្ទុកកាល់ស្យូមខ្ពស់ក្នុងកម្រិតខ្ពស់។ គណនា BMR ៤. ត្រី៖ ត្រីសាឌីន ត្រីសាលម៉ុន និងកូនត្រីតូចៗក៏សម្បូរទៅដោយកាល់ស្យូមដែរ។ ៥. បន្លែបៃតង៖ បន្លែដែលសម្បូរទៅដោយកាល់ស្យូមមាន ស្ពៃជើងទា ប្រូខូលី ស្ពៃពួយឡេង ជីរខិនឆាយ ស្ពៃក្តោបស្រួយ ពោតបារាំង…។ ៦. ផ្លែឈើ៖ ផ្លែក្រូច ក្រូចឃ្វិច ផ្លែត្របែក ផ្លែល្ហុង ផ្លែគីវី […]