អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីចំណីអាហារ​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មាន​អាលែកហ្ស៊ីចំណីអាហារ​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ

ទឹកដោះគោសម្បូរទៅដោយកាល់ស្យូមដែលរាងកាយយើងត្រូវការដើម្បីឱ្យឆ្អឹង​មានសុខភាពល្អ​ និង​រឹងមាំ។ កាល់ស្យូមក៏មានតួនាទីផ្សេងទៀតដែរដូច​ជា ធ្វើឱ្យសាច់ដុំមានចលនា បញ្ចូននឹងទទួល​សញ្ញា​ពីសរសៃប្រសាទ រក្សាចង្វាក់បេះដូងឱ្យនៅធម្មតា…។ ទោះបីជាយ៉ាងណា​ក៏ដោយមាន​មនុស្ស​មួយ​ចំនួនអាលែកហ្ស៊ីនឹងទឹកដោះគោ។ តើមានអាហារណាខ្លះដែលអាចជំនួសទឹកដោះគោបាន? អាហារដែលសម្បូរទៅដោយកាល់ស្យូមក្រៅពីទឹកដោះគោ និងផលិតផលទឹកដោះមាន៖ ១. អាហារផ្សំពី Oatmeal៖ អាហារផ្សំពី Oatmeal សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមទាំង កាល់​ស្យូម។ អាហារផ្សំ Oatmeal កន្លះពែងមានផ្ទុកកាល់ស្យូម​​​ជាង ២០០ មិល្លីក្រាម។ ២. តៅហ៊ូ៖ តៅហ៊ូ១២៦ ក្រាម (កន្លះពែង) មានផ្ទុកកាល់ស្យូម ៨៦ % សម្រាប់​​​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។​ តៅហ៊ូក៏ជាប្រភពនៃប្រូតេអ៊ីន និងអាស៊ីដ​អាមីណូសំខាន់ៗទាំង ៩ ដែរ។ ៣. គ្រាប់ធញ្ញជាតិ៖ គ្រាប់ជីរ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ងសុទ្ធតែផ្ទុក​​កាល់ស្យូមខ្ពស់ក្នុង​កម្រិត​ខ្ពស់​។ គណនា BMR ៤. ត្រី៖ ត្រីសាឌីន ត្រីសាលម៉ុន និងកូនត្រីតូចៗក៏សម្បូរទៅដោយកាល់ស្យូមដែរ។ ៥. បន្លែបៃតង៖ បន្លែដែលសម្បូរទៅដោយកាល់ស្យូមមាន ស្ពៃជើងទា ប្រូខូលី ស្ពៃពួយឡេង ជីរខិនឆាយ  ស្ពៃក្តោបស្រួយ ពោតបារាំង…។ ៦. ផ្លែឈើ៖ ផ្លែក្រូច ក្រូចឃ្វិច ផ្លែត្របែក ផ្លែល្ហុង ផ្លែគីវី […]

ស្វែងរក អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីចំណីអាហារ

ពិត​អត់ ទំពាំងបាយជូរអាចបង្កអាលែកហ្ស៊ីលើក្មេងដែរ?

ទោះបីជា​ផ្លែទំពាំង​បាយជូរ មិន​ជាប់​ក្នុង​បញ្ជី​តារាង​អាហារ​ងាយ​បង្ក​អាលែកហ្ស៊ី​ ដូចជា​ទឹកដោះគោ ស្រូវ​សាឡី និង​គ្រាប់​ផ្លែឈើ មួយ​ចំនួន​ក៏​ដោយ ក៏​មាន​ក្មេង​មួយ​ចំនួន​នៅ​តែ​អាច​អាលែកហ្ស៊ី​នឹង​ទំពាំង​បាយ​ជូរ​ដែរ​។ ជួនកាល​ក្មេង​ៗ​ខ្លះ​មិន​បាន​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ តែ​អាលែកហ្ស៊ី នឹង​​សារធាតុ​ជាប់​នៅ​ផ្លែ​ទំពាំង​បាយ​ជូរ​ទៅ​វិញ​ទេ មាន​ដូច​ជា​ពពួក​ផ្សិត​ដែល​លូតលាស់​លើ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​គេ​ប្រើ​លើ​ទំពាំង​បាយ​ជូរ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់ គិត​ថា​កូន​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​១. មូល​ហេតុ​បង្ក​អាលែកហ្ស៊ី ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ យើង​អាច​គិត​ថា​ទំពាំង​បាយជូរ​មិន​មែន​ជា​អាហារ​ផ្ទុក​ប្រូតេអ៊ីន​ទោះទេ តែ​ការ​ពិត​ផ្លែទំពាំង​បាយ​ជូរ​មួយ​ពែង មាន​ផ្ទុក​ប្រូតេអ៊ីន​១,០៩ក្រាម ដែល​បរិមាណ​នេះ​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន។ ​ប្រូតេ​អ៊ីន​ចម្បង​បង្ក​អាលែក​ហ្ស៊ី​ក្នុង​ផ្លែ​​ទំពាំង​បាយ​ជូរ គឺ​ Lipid Transfer Proteins(LTP) ដែល​ជា​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​ផ្លែ​ឈើ និង​អាហារ​ធ្វើ​ពី​ផ្លែ​ឈើ​។ ប្រ​ព័ន្ធភាព​ស៊ាំ​ឆ្លើយ​តប និង​ប្រតិកម្ម​ខ្លាំង​ជ្រុល ទៅ​នឹង​សារធាតុ​មិន​បង្កគ្រោះ​ថ្នាក់ ដូច​ជា​ប្រូតេអ៊ីន​ក្នុង​អាហារ ហើយ​អ្នក​មាន​បញ្ហា​អាលែក​ហ្ស៊ី នឹង​ផលិត​អង់ទីករ​ ដែល​បញ្ចេញ​សារធាតុ​វាយ​ប្រហារ​ទៅ​លើ​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​នោះ​។ ២. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ រោគ​សញ្ញា​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​ឡើង​កន្ទាល​ត្រអាក ក្អក រមាស់ ដកដង្ហើម​ឮ​ដូច​ហួច ហៀរសម្បោរ ឬ​តឹងច្រមុះ និង​កើត​ហឺត​ជាដើម​។ បើ​ជា​អាលែកហ្ស៊ី មាត់​វិញ​ ក្មេង​នឹង​ចេញ​រោគ​សញ្ញា​ដូចជា​ហើម​បបូរមាត់ បំពង់ក និង​​បរិវេណ​ជុំវិញ​មាត់ រមាស់​បំពង់ក និង​មាន​អារម្មណ៍​ថា​មិន​ស្រួល​នៅ​អញ្ចាញ​ធ្មេញ និង​ភ្នែក​ផង​ដែរ​។ ក្នុង​ករណី​កើត​មាន​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ នឹង​មាន​ចេញ​រោ​គ​សញ្ញា ដូចជា​សម្ពាធ​ឈាម​​ធ្លាក់​ចុះ ឡើង​កន្ទាល​ត្រអាក ហើម​មុខ ហើម​បំពង់​ក និង​ពិបាក​ដក​ដង្ហើម​ ជា​ដើម។ ៣. ចំណុច​គួរ​ចងចាំ ក៏​អាច​មាន​ដែរ​ក្មេង​ខ្លះ​អាលែក​ហ្ស៊ី​ទៅ​នឹង​ប្រភេទ​​ផ្លែ​ទំពាំង​បាយ​ជូរ​ណា​មួយ […]


អាលែកហ្ស៊ីចំណីអាហារ

ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យ​ហើមមាត់​ អណ្ដាត បំពង់ក?

គ្នា​យើង​ណា​ធ្លាប់​ញ៉ាំ​អាហារ​ហើយ ស្រាប់​តែ​ចេញ​រោគ​សញ្ញា​ហើយ​មាត់ បបូរមាត់ ឬ​អណ្ដាត​ទេ? បើ​មាន​បញ្ហា​នេះ​អាច​ថា​គ្នា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​មាត់​ហើយ​។ ១. អ្វីជា​អាលែកហ្ស៊ី​មាត់​ អាលែកហ្ស៊ីមាត់គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី កើត​ឡើង​នៅ​កន្លែង​ជាក់​លាក់​ដូច​ជាមាត់ បបូរមាត់ អណ្ដាត និង​បំពង់ក។ បញ្ហា​នេះ ក៏​មាន​ទាក់ទង​នឹង​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ដែរ​។ អាលែកហ្ស៊ី​មាត់ គឺ​រាង​កាយ​យើង​ប្រតិកម្ម​ទៅ​នឹង​ប្រូតេអ៊ីន​ជាក់លាក់​ណាមួយ​ក្នុង​អាហារ។ ប្រូ​តេអ៊ីន​ទាំង​នេះ ស្រដៀង​គ្នា​ទៅ​នឹង​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​លម្អង​ផ្កា​ ដែល​មាន​ទំនាក់​ទំនង​នឹង​អាលែក​ហ្ស៊ី​ច្រមុះ និង​អាលែក​ហ្ស៊ី​តាម​រដូវ​កាល​។ បញ្ហា​អាលែកហ្ស៊ីមាត់​មិន​មែន​ជា​បញ្ហា​កើត​ឡើង​តាម​រដូវ​កាល​នោះ​ដែរ ព្រោះ​ប្រូតេអ៊ីន​ក្នុង​អាហារ​ទាំង​នោះ​មាន​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​។ ២. មូល​ហេតុ​ នៅ​ពេល​យើង​ញ៉ាំអាហារ ឬ​ដក​ដង្ហើម​ចូល​ប្រូតេអ៊ីន​ណាមួយ​ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ចាត់​ទុក​ប្រូតេអ៊ីន​ទាំង​នោះ​ថា​ជា​ធាតុ​ខុស​ប្រក្រ​តី។ រាងកាយ​យើង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រ​ព័ន្ធភាព​ស៊ាំ​យ៉ាង​ខ្លាំង​ក្លា។ ការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​ហើម ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ផ្សេងៗ និង​ធ្វើ​ឲ្យ​គ្មាន​ផាក​សុខភាព​។ មនុស្ស​យើង​មួយ​ចំនួន​អាច​ជួប​បញ្ហា​អាលែក​ហ្ស៊ី​មាត់ ដោយ​មាន​ចេញ​រោគ​សញ្ញា​ហើម រមាស់​នៅ​មាត់ បបូរមាត់ អណ្ដាត និង​បំពង់ក ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​ផ្លែឈើ និង​បន្លែ ជាក់​លាក់​ណាមួយ​មួយ ពិសេស​គឺ​ញ៉ាំ​ឆៅ។ ៣. ប្រភេទប​ន្លែ និង​ផ្លែឈើ​បង្ក​អាលែកហ្ស៊ី បើ​និយាយ​ពី​ប្រភេទ​ផ្លែ​ឈើ​វិញ មនុស្ស​មួយ​ចំនួន​អាន​អាលែកហ្ស៊ី​នឹង​ផ្លែ​ប៉ោម ក្រូច ចេក ប័រ ត្រសក់ ឬឱឡឹក ជា​ដើម​។ ចំពោះ​បន្លែ​វិញ​មនុស្ស​ខ្លះ​អាច​អាលែក​ហ្ស៊ី​នឹង​ការ៉ុត ដំឡូង ប៉េង​ប៉ោះ សណ្ដែក ពោត និង​ម្ទេស ជា​ដើម។ ដូច​គ្នា​ដែរ អ្នក​ខ្លះ​ក៏​អាលែកហ្ស៊ី​នឹង​ពពួក​សណ្ដែក​ដី ទឹកឃ្មុំ […]


អាលែកហ្ស៊ីចំណីអាហារ

ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ

ស៊ុត​ជា​អាហារ​មួយ​ប្រភេទ ច្រើន​តែ​​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាហារ​លើ​ក្មេងៗ។ ស៊ុត​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​​ ពី​ប៉ុន្មាន​នាទី ទៅ​ដល់​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​។ តើ​គ្រោះ​ថ្នាក់​ដែរ​ទេ? គួរ​ធ្វើ​ម៉េច បើ​អាលែកហ្ស៊ី​នឹង​ស៊ុត?​ ១. បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​ អាលែកហ្ស៊ី​នឹង​ស៊ុត អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ពី​កម្រិត​ស្រាល ​ទៅ​ដល់​ធ្ងន់​ធ្ងរ រួម​មាន​រមាស់​ស្បែក កន្ទាលត្រអាក តឹងច្រមុះ និង​ក្អួត ឬ​អាច​មាន​បញ្ហា​រំលាយ​អាហារ​។ ករណី​កម្រ​ខ្លះ បញ្ហា​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​វិវត្ត​ទៅជា​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ គំរាម​កំហែង​ដល់​អាយុជីវិត​ក៏​មាន​។​ ​​​​​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​កើត​ឡើងលើ​កូន​ក្មេង​តូច​។ ក្មេងៗ​ភាគ​ច្រើន ប៉ុន្តែ​មិន​ទាំង​អស់​ទេ គឺ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​នេះ​មុន​ឈាន​ដល់​វ័យ​ជំទង់។ ២. រោគ​សញ្ញា ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ទៅ​ម្នាក់​ទៀត តែ​ជា​ទូ​ទៅ​ច្រើន​លេច​ឡើង​ភា្លមៗ​បន្ទាប់ពី​ញ៉ាំ​ស៊ុត​ ឬ​ញ៉ាំ​អាហារផ្សំ​ពី​ស៊ុត។ រោ​គសញ្ញា​អាលែក​ហ្ស៊ីនឹង​ស៊ុត​មាន​ដូច​ជា៖ លេច​ស្នាម​រលាក​លើ​ស្បែក ឬឡើង​កន្ទាល​ត្រអាក ​ដែល​នេះ​ជា​ប្រតិកម្ម​ជាទូទៅ​មួយ តឹង​ច្រមុះ ហៀរសម្បោរ កណ្ដាស់ មាន​បញ្ហា​ប្រ​ព័ន្ធរំលាយ​អាហារ ដូច​ចុក ចង្អោរ និង​ក្អួត ចេញ​រោគសញ្ញាជំងឺ​ហឺត​ និង​រោគ​សញ្ញា​ដូច​ជា​ក្អក ដកដង្ហើម​ឮ​ដូច​ហួច តឹង​ទ្រូង​​ ឬ​ហត់​។​​​ ករណី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ករណី​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់ធ្ងរ​ ឈាន​ដល់​ថ្នាក់​គំរាម​កំហែង​ដល់​អាយុជីវិត អ្នក​ទទួល​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ត្រូវ​គ្រូ​ពេទ្យ​​ចាក់​ថ្នាំ epinephrine បន្ទាន់ នឹង​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ដែរ​។ រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់​ធ្ងររួ​ម​មាន​៖ ផ្លូវ​ដង្ហើម​រួម​តូច ដោយ​សារ​ហើម​បំពង់​ក ឬកូន​កណ្ដុរ ដែល​នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម ឈឺចាប់​ខុស​ធម្មតា និង​ឈឺ​រមួល ជីពចរ​លោត​ញាប់ Shock រួម​មកជាមួយ​សម្ពាធ​ឈាមធ្លាក់​ចុះ វិលមុខ ធេង​ធោង ឬអាច​បាត់​បង់​ស្មារតី។ បើយើង ឬកូន​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ។ ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​ប្រែ​ប្រួល​ធ្ងន់​ស្រាល​តាម​ពេល​ផ្សេងៗ​គ្នា ប្រសិនជា​យើង​ពីមុន​មាន​ប្រតិកម្ម​កម្រិត​ស្រាល […]


អាលែកហ្ស៊ីចំណីអាហារ

រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងមានអ្វីខ្លះ? ធ្ងន់ធ្ងរអត់?

អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​គឺ ជា​ករណី​កម្រ​កើតមាន​ណាស់ តែ​ប្រតិកម្ម​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ហើយ​មនុស្ស​មួយ​ចំនួន​ក៏​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​នៅ​ក្នុង​គ្រឿង​ស្រវឹង​ទាំង​នោះ​ដែរ។ អ្នក​មាន​បញ្ហាអាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ត្រូវ​ចៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ ឬផលិត​ផល​មាន​ផ្សំ​ពី​ជាតិ​អាល់កុល។ ១. រោគ​សញ្ញា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ សូម្បី​តែ​បរិមាណ​តិច​តួច​ដែល​យើង​ផឹក​ក៏​ធ្វើ​ឲ្យ​មាន​ចេញ​រោគ​សញ្ញា​ដែរ។ ក្នុង​ករណី​ខ្លះ អាច​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​កម្រិត​ធ្ងន់​ធ្ងរ​(anaphylaxis)​ទៀត​ផង ដែល​អាច​នាំឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​។​ រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​​មាន​ដូច​ជា៖ រមាស់មាត់ ភ្នែក ឬច្រមុះ ឡើង​កន្ទាលត្រអាក ត្រអក ឬ​រមាស់​នៅ​លើ​ស្បែក ហើម​មុខ បំពង់ក ឬ​កន្លែង​ផ្សេង​ទៀត​លើ​ដង​ខ្លួន​ តឹង​ច្រមុះ ដកដង្ហើម​ឮ​ដូច​ហួច ឬ​ពិបាក​ដកដង្ហើម ឈឺ​ចាប់​ខុស​ធម្មតា ចង្អោរ ក្អួត ឬ​រាក វិលមុខ ធេងធោង ឬ​សន្លប់​​ បើ​ឃើញ​មាន​ចេញ​រោគ​សញ្ញាទាំង​នេះ​មិន​ត្រូវ​ទុក​យូរ​នោះ​ទេ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​យើង​មិន​ស្វែង​រក​ការ​ព្យាបាល​ទេ នឹង​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​អាក្រក់​ឡើង ហើយ​មាន​ករណី​កម្រ​ខ្លះ​អាច​ឈាន​ដល់​បាត់​បង់ជីវិត​ផង​។ ២. មូល​ហេតុ​បង្ក​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬជាតិ​អាល់​កុល​ ប្រ​សិន​ជា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​គឺ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ធាតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី (អាលែកហ្ស៊ែន)។ បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធភាព​ស៊ាំ​យើង​ចាត់​ទុក​អាល់​កុល​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​នឹង​ផលិត​អង់ទីករ​មាន​ឈ្មោះ​ថា IgE ដែល​អង់ទីករ​ទាំងនេះ​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​​នៅ​ក្នុង​រាង​កាយ​។ ដូច​នេះ​ហើយ បើ​គ្នា​យើង​មាន​ប្រតិកម្ម​នឹង​គ្រឿង​ស្រវឹង យើង​ត្រូវ​ចៀសវាង​ផឹក​គ្រឿង​ស្រវឹង ឬ​ផលិត​ផល​ណា​ដែល​មាន​គ្រឿង​ផ្សំ​មាន​ជាតិ​អាល់កុល។​ អាហារ​មួយ​ចំនួន​ ក៏​មាន​ប្រើ​អាល់​កុល​ជា​គ្រឿង​ផ្សំ​ដែរ។ ដូច​នេះ​យើង​ត្រូវ​អាន​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ទទួលទាន ឬ​បើ​ទៅ​ញ៉ាំ​នៅ​ហាង​ត្រូវ​សួរនាំ​ឲ្យ​បាន​ដឹង​ថា​តើ​អាហារ​ដែល​យើង​ហៅ មាន​ផ្សំគ្រឿង​នឹង​ជាតិ​អាល់កុល​ឬ​យ៉ាងណា។


អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីនឹងចំណីអាហារ មានរោគសញ្ញាទាំងនេះ

អាលែកហ្ស៊ី​​ចំណី​អាហារ គឺ​កើត​ឡើងពី​ប្រ​ភេទ​អាហារ​ជាក់​លាក់​ណាមួយ​រំញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំរបស់​យើង​បង្កើត​ការ​ឆ្លើយ​តប​មិន​ប្រក្រតី​ណាមួយ​។ តើ​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ​មាន​អាការៈ​ម៉េច​ខ្លះ? ហើយ​​អាហារ​ណាខ្លះ​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​យើង​អាលែកហ្ស៊ី?​ ១. អ្វី​ជា​បញ្ហា​អាលែក​ហ្ស៊ី​​ម្ហូបអាហារ?​ បញ្ហា​អាលែក​ហ្ស៊ី​នេះ កើត​ឡើង​ដោយ​សារ​ប្រ​ព័ន្ធភាព​ស៊ាំ​របស់​យើង​ច្រឡំ​ប្រូតេអ៊ីន​ក្នុង​អាហារ​មួយ​ចំនួន​ថា​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់។ ពេល​នោះ ​រាង​កាយ​របស់​យើង​នឹង​ចេញ​វិធាន​ការ​ការ​ពារ​មួយ​ចំនួន ដោយ​រួម​ទាំង​បញ្ចេញ​សារធាតុគីមី​ដូច​ជា​ហ៊ីស្តាមីន ដែល​នាំ​ឲ្យ​មានការ​រលាក​កើត​ឡើង​។ សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹងចំណី​អាហារ សូម្បី​ប៉ះពាល់​ជាមួយ​នឹង​ចំនួ​ន​អាហារ​តិច​តួច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ៊្សី​បាន​ដែរ​។​ រោគ​សញ្ញា​អាលែកហ្ស៊ី​ចំណីអាហារ​អាច​កើត​មាន​ពីរ​បី​នាទី​ក្រោយ​ញ៉ាំ​អាហារ ឬ​អាច​រហូត​ដល់​ពីរ​បី​ម៉ោង​ក្រោយ​ញ៉ាំអាហារ​ក៏​មាន​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​កើតមាន​៖​ ហើម​អណ្ដាត មាត់ ឬ​មុខ ពិបាក​ដក​ដង្ហើម សម្ពាធ​ឈាម​ធ្លាក់​ចុះ ក្អួត រាក ឡើង​កន្ទ្រាល​ត្រអាក និង​ កន្ទួល​រមាស់ ​ជា​ដើម​។ ក្នុង​ករណី​ធ្ងន់​ធ្ងរខ្លះ ការ​អាលែក​ហ្ស៊ី​នឹង​ចំណីអាហារ​អាច​បង្ក​ឲ្យ​មាន​អាការៈ​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​អាច​មាន​យ៉ាង​ឆាប់​រហ័ស រួម​មាន​កន្ទួល​រមាស់ ហើម​បំពង់​ក ឬ​អណ្ដាត ដង្ហើម​ខ្លី និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​កម្រ​ខ្លះ អាច​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​ទៀត​ផង​។ ២. ប្រ​ភេទ​អាហារ​ច្រើន​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី​ ទឹក​ដោះ​គោ៖ អាលែកហ្ស៊ី​ទឹក​ដោះ​គោ ច្រើន​កើន​លើ​ក្មេង​មាន​អាយុ​ក្រោម​បី​ឆ្នាំ។ ដើម្បី​កុំ​ឲ្យកើត​មាន​បញ្ហានេះ ក្មេង​ដែល​ជួប​អាលែកហ្ស៊ី​នឹងទឹកដោះគោ ត្រូវ​ចៀសវាង​អាហារ​ធ្វើពី​ទឹកដោះគោ និង​ទឹកដោះ​គោ។​ ស៊ុត៖ ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ ដែល​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ដែរ ដោយ​សារ​ផ្នែក​ពណ៌​ស​របស់​ស៊ុត​​។ វិធី​ព្យាបាល​បញ្ហា​នេះ គឺ​កុំ​ដាក់​ស៊ុត​ចូល​ក្នុង​របបអាហារ។ យ៉ាងណា មាន​មនុស្សខ្លះ​ ថ្វី​បើ​អាលែក​ហ្ស៊ី​​នឹង​ស៊ុត​មែន តែ​អាហារ​មួយ​ចំនួន​ផ្សុំ​ពី​ស៊ុត មិន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ចំពោះ​អ្នក​ទាំងនោះ​ទេ​។​ គ្រាប់​ផ្លែឈើ៖ គ្រាប់​ផ្លែឈើ​ដូច​ជា​គ្រាប់​ស្វាយ​ចន្ទី […]


អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ បង្កឡើងដោយសារអ្វី?

បើនិយាយពីអាលែកហ្ស៊ីយើង អាចគិតថាជំងឺដែលចេញលើស្បែកបង្កឲ្យរមាស់ ក្រហម។ ប៉ុន្តែលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានបញ្ជាក់ថាជំងឺអាលែកហ្ស៊ី មានច្រើនប្រភេទណាស់ ចំណែកការបង្កវិញ ក៏ខុសគ្នាដែរ។ លោកបានបកស្រាយពីជំងឺអាលែកហ្ស៊ីថា ជាការឆាប់មានប្រតិកម្មខ្ពស់របស់ប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងសារធាតុដែលចូលក្នុង ឬប៉ះពាល់ផ្ទាល់ជាមួយរាងកាយយើង។ របស់ដែលអាចធ្វើឲ្យយើងមានប្រតិកម្មអាលែកហ្ស៊ីមានដូចជាចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬពិសឃ្មុំ ជាដើម។ អាលែកហ្ស៊ែនដែលជាសារធាតុបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី អាចរកឃើញក្នុងចំណីអាហារ ភេសជ្ជៈ និងបរិស្ថានផងដែរ។ ១. អាលែកហ្ស៊ីជាមួយចំណីអាហារ អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មានគ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយប្រហារត្រឡប់ទៅវិញ។ នៅពេលយើងញ៉ាំ ប៉ះពាល់ ឬហិតក្លិនអាហារ វានឹងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមីជាក់លាក់មួយហៅថា Histamine ដើម្បីការពារខ្លួន។ សកម្មភាពនេះ បញ្ចេញរោគសញ្ញាអាលែកហ្ស៊ីកើតឡើង ធ្វើឲ្យប៉ះពាល់លើប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង។ ប្រភេទអាហារនាំឲ្យអាលែកហ្ស៊ីមានដូចជាគ្រឿងសមុទ្រ សណ្ដែកដី សាច់ទា ជាដើម។ ២- អាលែកហ្ស៊ីជាមួយលំអងផ្កា អ្នកដែលមានប្រតិកម្មបែបនេះ ក៏មិនខុសពីអាលែកហ្ស៊ីជាមួយចំណីអាហារដែរ នៅពេលដែលយើងនៅជិត ឬប៉ះពាល់ជាមួយលំអងផ្កាអាចបណ្ដាលឲ្យឡើងក្រហមស្បែក កន្ទួលក្រហម ហើម ស្បែក ឬហៀរសម្បោរ តឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែកជាដើម។ ៣- អាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម អ្នកដែលអាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម […]


អាលែកហ្ស៊ីចំណីអាហារ

តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​មាន​អាការៈ​តឹង​ច្រមុះ កណ្តាស់ ហៀរ​សម្បោរ និង​រមាស់​​ភ្នែក ​ជា​ដើម។ បើ​មាន​អាការៈ​ទាំង​នេះ អាច​ផ្តាសាយ ឬ​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អ្វី​មួយ? តើ​យើង​អាច​ដឹង​ថា​ខ្លួន​មាន​បញ្ហា​អាលែកហ៊្សី​បាន​តាម​របៀប​ម៉េច?​ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ដែល​គ្នា​​យើង​គួរ​ដឹង​ទាក់​ទង​នឹង​បញ្ហា​អាលែកហ្ស៊ី។​​​​​​​​ តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ប្រតិកម្ម​អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​របស់​យើង​ប្រឆាំង​នឹង​សារធាតុ​មួយ​ចំនួន​ដែល​ចូល​មក​ក្នុង​ខ្លួន​។ សារធាតុ​ទាំង​នោះ អាច​ជា​សារធាតុ​គីមី ឬលំអង​ធូលី​ផ្សេងៗ តែមិន​អាច​បង្ក​ជា​ជំងឺ ​ឬ​គ្រោះ​ថ្នាក់​ឡើយ ប៉ុន្តែ​សារធាតុ​ទាំង​នោះ​បែរ​ជា​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយយើង​ប្រតិកម្ម​នឹង​វា ប្រៀប​ដូច​ជា​ធ្វើ​ការ​ប្រឆាំង​នឹង​​ការ​​ជ្រៀត​​ចូល​​របស់​មេរោគ​​​ទៅ​​វិញ​។ សារធាតុ​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា អាលែកហ្ស៊ែន (សារធាតុ​ដែល​នាំ​ឲ្យ​អាលែកហ្ស៊ី)​​។ សារធាតុ​អាលែកហ្ស៊ែន នៅ​ពេល​ដែល​​ចូល​ទៅ​ក្នុង​រាង​កាយ កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធ​ស៊ាំ ឈ្មោះ​ថា Mast Cell នឹង​មាន​សកម្មភាព​​ឡើង​​ដោយ​បញ្ចេញ​​​សារធាតុ​​គីមី​ម្យ៉ាង​ហៅ​ថា អ៊ីស្តាមីន (Histamine) និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​​រលាក​កើត​ឡើង។ ជា​លទ្ធផល​នៃ​ប្រតិកម្ម​ឆ្លើយ​​តប​​រលាក​​នេះ គឺ​អាស្រ័យ​លើ​​ទី​តាំង​​ដែល​​អាលែកហ្ស៊ែន​​ជួប​​ជាមួយ​​នឹង​​កោសិកា Mast Cell ដែល​​ជា​ទូ​ទៅ គឺ​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​​ឈាម​​រីក​​ធំ ឡើង​ក្រហម​​នៅ​កន្លែង​​មាន​ប្រតិកម្ម និង​រាង​កាយ​បញ្ចេញ​សារធាតុ​​រាវ​​ផ្សេងៗ​ (ពិសេស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម)។ តើ​យើង​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ចេញរោគសញ្ញាអីខ្លះ?​ ​ជា​ធម្មតា​​គ្នា​យើង​ភាគ​ច្រើន​តែង​តែ​ច្រឡំ​អាការៈ​អាលែកហ្ស៊ី​មួយ​ចំនួន​ទៅ​នឹង​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ​ធម្មតា។ ប្រតិកម្ម​អាលែកហ្ស៊ី​ខ្លះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ឬអាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ប្រសិន​​បើ​​មិន​​​សង្គ្រោះ​​ទាន់​​ពេល​​វេលា​​ទេ​​នោះ​។ ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​នូវរោគ​សញ្ញា​មួយ​ចំនួន​ដែល​​លេច​​ឡើង​​ពេល​​ដែល​​យើង​​មាន​​អាលែកហ្ស៊ី។ រោគសញ្ញា​ទូទៅ​ទាំង​​នោះ​​រួម​​មាន៖ - រមាស់​ស្បែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ចេញ​កន្ទាល​ត្រអាក - ហៀរ​សម្បោរ រមាស់​​ភ្នែក កណ្ដាស់ […]


អាលែកហ្ស៊ីចំណីអាហារ

ឆ្ងល់អត់ហេតុអ្វីអ្នកខ្លះអាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ?

មនុស្ស​ម្នាក់​ៗ​តែង​មាន​អាលែកហ្ស៊ី​ជាមួយ​​អ្វី​ម្យ៉ាង ដោយ​អ្នក​ខ្លះ​ជា​ចំណី​អាហារ អ្នក​ខ្លះ​ជា​អាកាសធាតុ ហើយ​ខ្លះ​ទៀត​របស់​ប្រើប្រាស់ ឬ​រោម​សត្វ​ជា​ដើម។ ដូចនេះ​ហើយ​បាន​ជា​យើង​តែង​ចង់​ដឹង​ថា មូលហេតុ​អ្វី​បាន​យើង​មាន​បញ្ហា​បែប​នេះ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បញ្ហា​អាឡែកហ្ស៊ី​នេះ គឺជា​បញ្ហានៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​​បាន​បង្កើត​ឡើង​ដោយ​អង់ទីករ ដើម្បី​ប្រយុទ្ធ​នឹងមេរោគ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ហើយក្នុង​ករណី​នេះ​ប្រព័ន្ធ​ភាព​ស៊ាំ​បានយល់ច្រឡំ​ថា​អ្វី​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​យើង​មិន​ល្អ ទើប​បណ្ដាល​ឲ្យ​មាន​ប្រតិកម្មអាលែកហ្ស៊ី​​នេះ​កើត​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់? លោក​បាន​បន្ត​ទៀត ចំពោះ​អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​ចេញ​រោគសញ្ញា​ផ្សេង​ៗ​ពី​គ្នា ដោយ​អ្នក​ខ្លះ​អាច​មាន​លេញ​សញ្ញា​កន្ទួល​ដុំ​ៗ រមាស់ ឬ​អ្នក​ខ្លះ​អាច​ចេញ​ជា​កណ្ដាស់មិន​ឈប់ ហើម ហត់ ឯ​ករណី​ធ្ងន់ធ្ងរ​ឈាន​ទៅ​បាត់​បង់​ជីវិត។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​ឪពុក​ម្ដាយ​​អាលែហ្ស៊ី​មិន​មាន​ភាគរយ​អាលែកហ្ស៊ី​ខ្ពស់​តាម​ដែរទេ។ គណនា BMI គណនា BMR វេជ្ជបណ្ឌិត​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល គឺ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​អាលែកហ្ស៊ី​ទេ គ្រាន់តែអាច​ទប់ទល់​បាន​មួយគ្រា​ៗ​ប៉ុណ្ណោះ។ វិធី​តែ​ម្យ៉ាង ដើម្បី​ការពារ​កុំឲ្យ​កើត ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពីអ្វី​​ដែល​ធ្វើឲ្យ​យើង​មាន​បញ្ហា និង​ត្រូវ​ត្រៀម​ថ្នាំ​ទុក​ជាប់​តាម​ខ្លួន​ពេល​ចេញ​ទៅ​ណា​ឆ្ងាយ ព្រោះ​អាច​ប៉ះពាល់​របស់​អាលែកហ្ស៊ី​ដោយ​យថាហេតុ។ ចំពោះ​វិធី​ធម្មជាតិ​ដែល​អាច​ជួយ​សម្រាល​អាការ​រមាស់ កន្ទួល គឺ​អាច​យក​ទឹកឃ្មុំ​មក​លាបកន្លែង​ទាំង​នោះ​បាន ហើយ​ប្រសិទ្ធភាព​ក៏​ឆាប់​រហ័ស​ដែរ។


អាលែកហ្ស៊ីចំណីអាហារ

រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត

ដូច​យើងដឹង​ហើយ អាលែកហ្ស៊ី គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង ​សារធាតុ​ដទៃ​ដែល​ចូល​មក​ក្នុង​រាង​កាយ ដែល​ហៅ​ថា​ សារធាតុ​បង្ក​អាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ី​ថ្នាំ ក៏​មិន​ខុស​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី ​បណ្ដាល​មក​ពី​អាហារ និង​សារធាតុ​ផ្សេងៗ​​យើង​បាន​ញ៉ាំ​ដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាច​ឈាន​ដល់​ស្លាប់ក៏មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង​ពាក់ព័ន្ធ​រឿងសំខាន់ៗ គ្នា​យើងគួរ​ដឹងពី​បញ្ហា​អាលែកហ្ស៊ី​ថ្នាំ។ ១- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​យើង​អាលែកហ្ស៊ី​ថ្នាំ? អាលែកហ្ស៊ីថ្នាំ អាច​មាន​រោគ​សញ្ញា​ ដូច​ទៅនឹងបញ្ហា​អាលែកហ្ស៊ី​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែខុស​ពី​បញ្ហា​អាលែកហ្ស៊ីផ្សេង អាលែកហ្ស៊ី​ថ្នាំ មិន​ត្រឹម​ពាក់​ព័ន្ធ​តែ​ជា​មួយ​​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​តែ​មួយ​មុខ​ទេ គឺ​អាច​ជាប់​ពាក់​ព័ន្ធ​បញ្ហា​ជា​ច្រើនផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​បញ្ហា​សុខភាព និង​ប្រភេទ​ថ្នាំ​មួយ​ចំនួន ដែល​ងាយ​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ ដូចជា៖ – ថ្នាំ​ផ្សះ ដូច​ជា ក្រុម​ថ្នាំ ប៉េនីសេលីន​ (Penicillin) ជា​ដើម – ថ្នាំ​អាស្ពីរីន (Aspirin) និង​ថ្នាំ បំបាត់​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីត (NSAIDs) ដូច​ជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជា​ដើម – ថ្នាំ​ប្រឆាំងជំងឺ​ប្រកាច់ – ការ​ព្យាបាល​ដោយ​អង់ទីករ ម៉ូណូក្លូណាល់ (Monoclonal antibody therapy) – ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី។ ពេលយើង​លេប​ថ្នាំ​ពេទ្យ​ញឹក​ញាប់ លាប​ថ្នាំ​នៅ​លើ​ស្បែក […]


អាលែកហ្ស៊ីចំណីអាហារ

តិចនិកទាំងនេះ ជួយដោះស្រាយបញ្ហាកន្ទាលត្រអាករើឡើង

មិន​ថា​បុរស ឬនារី​ទេ ​សោភ័ណភាព​ស្បែក​នឹង​បាត់បង់ ពិសេស​ផ្ទៃ​មុខ​តែម្ដង​ពេល​កើត​ជំងឺ​កន្ទាលត្រអាក​នេះ ព្រោះ​វា​មាន​សភាព​កន្ទួល​ធំ​ៗ ឬ​ជា​ស្នាម​បន្ទះ​លើ​ស្បែក មាន​ពណ៌​ក្រហម​ព្រឿងៗ និងរមាស់​ខ្លាំង។ កន្ទាលត្រអាក គឺជា​ប្រតិកម្ម​ម្យ៉ាង​ដែល​កើត​មាន​​ដោយ​សារ​ប្រតិកម្ម​អាលែកហ្សី​ណា​មួយ ឬ​ពេល​ខ្លះ​មិន​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ដែល​ធ្វើឲ្យ​យើង ហើម រមាស់ ក្រហម ស្លេក បន្ទះ​ប៉ោង​លើ​ស្បែកនាំ​ឲ្យ​ក្រហាយ និង​ឈឺ​នៅ​ពេល​ខ្លះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ គណនា BMI គណនា BMR លោក​វេជ្ជបណ្ឌិត​រូបនេះ ក៏​បន្ថែម​ទៀត​ថា កន្ទាលត្រអាក​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​បើ​និយាយ​ពី​ទំហំ​វា​វិញ​អាច​មាន​ចាប់ពី​ប៉ុន​ចុង​ប៉ិច រហូត​ធំ​ពេញ​មួយ​ខ្លួន ឬ​ស្នាម​បន្ទះ​ៗ​ពេញ​ខ្លួន។ រីឯ​វិធី​ព្យាបាល កុំ​ឲ្យ​កន្ទាលត្រអាក​រីក​រាល​ដាល​ធំ​ទៅ​ៗ ត្រូវ​លាប​ក្រែម​បំបាត់​បញ្ហា​នេះ កុំ​ប៉ះពាល់ កុំ​អេះ ឬ​ញ៉ាំ​អាហារ​ដែល​ធ្វើឲ្យ​រើ ស្អំ​កន្សែង​ត្រជាក់​ៗ ស្លៀក​សម្លៀកបំពាក់​រលុង​ៗ និង​ញ៉ាំ​ថ្នាំ​ប្រឆំាងអាលែកហ្ស៊ី​។ យ៉ាង​យូរ ១ សប្ដាហ៍ វានឹងជា ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ក្រោម ២៤ ម៉ោង​ ប៉ុន្តែ​បើ​កន្លែង​ចាស់​បាត់ វា​អាច​ចេញ​នៅ​កន្លែង​ថ្មី​មួយ​ទៀត។ របស់​ដែល​ធ្វើឲ្យ​យើងងាយ​ឧស្សាហ៍​ប្រតិកម្ម​ជាមួយ៖ មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ខុស​ៗ​គ្នា ដូចនេះ​ហើយ​ការ​ប្រតិកម្ម​ជាមួយ​អ្វី​ម្យ៉ាង ក៏​មិន​ដូចគ្នា​ដែរ ចឹង​អ្នក​ខ្លះប៉ះ​របស់​អ្វី​មួយ​ប្រាកដជារើ​ឡើង​ជា​មិន​បាន។ អាហារ៖ គ្រឿង​សមុទ្រ អាហារ​ផ្អាប់ ថ្នាំពេទ្យ​ ស្រា បារី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស