backup og meta

ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យ​ហើមមាត់​ អណ្ដាត បំពង់ក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 23, 2021

    ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យ​ហើមមាត់​ អណ្ដាត បំពង់ក?

    គ្នា​យើង​ណា​ធ្លាប់​ញ៉ាំ​អាហារ​ហើយ ស្រាប់​តែ​ចេញ​រោគ​សញ្ញា​ហើយ​មាត់ បបូរមាត់ ឬ​អណ្ដាត​ទេ? បើ​មាន​បញ្ហា​នេះ​អាច​ថា​គ្នា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​មាត់​ហើយ​។

    . អ្វីជា​អាលែកហ្ស៊ី​មាត់​

    អាលែកហ្ស៊ីមាត់គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី កើត​ឡើង​នៅ​កន្លែង​ជាក់​លាក់​ដូច​ជាមាត់ បបូរមាត់ អណ្ដាត និង​បំពង់ក។ បញ្ហា​នេះ ក៏​មាន​ទាក់ទង​នឹង​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ដែរ​។

    អាលែកហ្ស៊ី​មាត់ គឺ​រាង​កាយ​យើង​ប្រតិកម្ម​ទៅ​នឹង​ប្រូតេអ៊ីន​ជាក់លាក់​ណាមួយ​ក្នុង​អាហារ។ ប្រូ​តេអ៊ីន​ទាំង​នេះ ស្រដៀង​គ្នា​ទៅ​នឹង​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​លម្អង​ផ្កា​ ដែល​មាន​ទំនាក់​ទំនង​នឹង​អាលែក​ហ្ស៊ី​ច្រមុះ និង​អាលែក​ហ្ស៊ី​តាម​រដូវ​កាល​។ បញ្ហា​អាលែកហ្ស៊ីមាត់​មិន​មែន​ជា​បញ្ហា​កើត​ឡើង​តាម​រដូវ​កាល​នោះ​ដែរ ព្រោះ​ប្រូតេអ៊ីន​ក្នុង​អាហារ​ទាំង​នោះ​មាន​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​។

    ហើមមាត់

    . មូល​ហេតុ​

    នៅ​ពេល​យើង​ញ៉ាំអាហារ ឬ​ដក​ដង្ហើម​ចូល​ប្រូតេអ៊ីន​ណាមួយ​ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ចាត់​ទុក​ប្រូតេអ៊ីន​ទាំង​នោះ​ថា​ជា​ធាតុ​ខុស​ប្រក្រ​តី។ រាងកាយ​យើង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រ​ព័ន្ធភាព​ស៊ាំ​យ៉ាង​ខ្លាំង​ក្លា។ ការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​ហើម ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ផ្សេងៗ និង​ធ្វើ​ឲ្យ​គ្មាន​ផាក​សុខភាព​។

    មនុស្ស​យើង​មួយ​ចំនួន​អាច​ជួប​បញ្ហា​អាលែក​ហ្ស៊ី​មាត់ ដោយ​មាន​ចេញ​រោគ​សញ្ញា​ហើម រមាស់​នៅ​មាត់ បបូរមាត់ អណ្ដាត និង​បំពង់ក ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​ផ្លែឈើ និង​បន្លែ ជាក់​លាក់​ណាមួយ​មួយ ពិសេស​គឺ​ញ៉ាំ​ឆៅ។

    . ប្រភេទប​ន្លែ និង​ផ្លែឈើ​បង្ក​អាលែកហ្ស៊ី

    បើ​និយាយ​ពី​ប្រភេទ​ផ្លែ​ឈើ​វិញ មនុស្ស​មួយ​ចំនួន​អាន​អាលែកហ្ស៊ី​នឹង​ផ្លែ​ប៉ោម ក្រូច ចេក ប័រ ត្រសក់ ឬឱឡឹក ជា​ដើម​។

    ចំពោះ​បន្លែ​វិញ​មនុស្ស​ខ្លះ​អាច​អាលែក​ហ្ស៊ី​នឹង​ការ៉ុត ដំឡូង ប៉េង​ប៉ោះ សណ្ដែក ពោត និង​ម្ទេស ជា​ដើម។ ដូច​គ្នា​ដែរ អ្នក​ខ្លះ​ក៏​អាលែកហ្ស៊ី​នឹង​ពពួក​សណ្ដែក​ដី ទឹកឃ្មុំ សណ្ដែង​សៀង និង​គ្រាប់​ផ្កា​ឈូក​រ័ត្នន៍ ជា​ដើម។​

    គ្នា​យើង​ជួប​បញ្ហា​អាលែ​កហ្ស៊ី​មាត់​បែប​នេះ ត្រូវ​ដឹង​​ពី​របប​អាហារ​ដែល​ខ្លួន​គួរ​ញ៉ាំ។ បើ​យើង​ជួ​ប​បញ្ហា​នេះ យើង​អាច​ញ៉ាំ​ទឹក​និង​សម្រាក​បន្តិច​ដើម្បី​ឲ្យ​អាការៈបានធូរ​ស្បើយ ឬ​ក៏​អាច​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ ព្រោះ​ថា​ទឹក​ក្ដៅ​អាច​បន្សាប​ ឬ​បំផ្លាញ​ប្រូតេអ៊ីន​ងាយ​បង្ក​អាលែកហ្ស៊ី​នេះ​បាន​ដែរ។ យ៉ាងណា បើ​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា គួរ​ឲ្យ​ព្រួយ​បារម្ភ ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម