backup og meta

អាលែកហ្ស៊ីនឹងចំណីអាហារ មានរោគសញ្ញាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 08, 2021

    អាលែកហ្ស៊ីនឹងចំណីអាហារ មានរោគសញ្ញាទាំងនេះ

    អាលែកហ្ស៊ី​​ចំណី​អាហារ គឺ​កើត​ឡើងពី​ប្រ​ភេទ​អាហារ​ជាក់​លាក់​ណាមួយ​រំញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំរបស់​យើង​បង្កើត​ការ​ឆ្លើយ​តប​មិន​ប្រក្រតី​ណាមួយ​។ តើ​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ​មាន​អាការៈ​ម៉េច​ខ្លះ? ហើយ​​អាហារ​ណាខ្លះ​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​យើង​អាលែកហ្ស៊ី?​

    . អ្វី​ជា​បញ្ហា​អាលែក​ហ្ស៊ី​​ម្ហូបអាហារ?​

    បញ្ហា​អាលែក​ហ្ស៊ី​នេះ កើត​ឡើង​ដោយ​សារ​ប្រ​ព័ន្ធភាព​ស៊ាំ​របស់​យើង​ច្រឡំ​ប្រូតេអ៊ីន​ក្នុង​អាហារ​មួយ​ចំនួន​ថា​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់។ ពេល​នោះ ​រាង​កាយ​របស់​យើង​នឹង​ចេញ​វិធាន​ការ​ការ​ពារ​មួយ​ចំនួន ដោយ​រួម​ទាំង​បញ្ចេញ​សារធាតុគីមី​ដូច​ជា​ហ៊ីស្តាមីន ដែល​នាំ​ឲ្យ​មានការ​រលាក​កើត​ឡើង​។

    សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹងចំណី​អាហារ សូម្បី​ប៉ះពាល់​ជាមួយ​នឹង​ចំនួ​ន​អាហារ​តិច​តួច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ៊្សី​បាន​ដែរ​។​

    រោគ​សញ្ញា​អាលែកហ្ស៊ី​ចំណីអាហារ​អាច​កើត​មាន​ពីរ​បី​នាទី​ក្រោយ​ញ៉ាំ​អាហារ ឬ​អាច​រហូត​ដល់​ពីរ​បី​ម៉ោង​ក្រោយ​ញ៉ាំអាហារ​ក៏​មាន​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​កើតមាន​៖​

  • ហើម​អណ្ដាត មាត់ ឬ​មុខ
  • ពិបាក​ដក​ដង្ហើម
  • សម្ពាធ​ឈាម​ធ្លាក់​ចុះ
  • ក្អួត
  • រាក
  • ឡើង​កន្ទ្រាល​ត្រអាក និង​
  • កន្ទួល​រមាស់ ​ជា​ដើម​។
  • ក្នុង​ករណី​ធ្ងន់​ធ្ងរខ្លះ ការ​អាលែក​ហ្ស៊ី​នឹង​ចំណីអាហារ​អាច​បង្ក​ឲ្យ​មាន​អាការៈ​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​អាច​មាន​យ៉ាង​ឆាប់​រហ័ស រួម​មាន​កន្ទួល​រមាស់ ហើម​បំពង់​ក ឬ​អណ្ដាត ដង្ហើម​ខ្លី និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​កម្រ​ខ្លះ អាច​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​ទៀត​ផង​។

    រមាស់

    . ប្រ​ភេទ​អាហារ​ច្រើន​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី​

    • ទឹក​ដោះ​គោ៖ អាលែកហ្ស៊ី​ទឹក​ដោះ​គោ ច្រើន​កើន​លើ​ក្មេង​មាន​អាយុ​ក្រោម​បី​ឆ្នាំ។ ដើម្បី​កុំ​ឲ្យកើត​មាន​បញ្ហានេះ ក្មេង​ដែល​ជួប​អាលែកហ្ស៊ី​នឹងទឹកដោះគោ ត្រូវ​ចៀសវាង​អាហារ​ធ្វើពី​ទឹកដោះគោ និង​ទឹកដោះ​គោ។​
    • ស៊ុត៖ ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ ដែល​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ដែរ ដោយ​សារ​ផ្នែក​ពណ៌​ស​របស់​ស៊ុត​​។ វិធី​ព្យាបាល​បញ្ហា​នេះ គឺ​កុំ​ដាក់​ស៊ុត​ចូល​ក្នុង​របបអាហារ។ យ៉ាងណា មាន​មនុស្សខ្លះ​ ថ្វី​បើ​អាលែក​ហ្ស៊ី​​នឹង​ស៊ុត​មែន តែ​អាហារ​មួយ​ចំនួន​ផ្សុំ​ពី​ស៊ុត មិន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ចំពោះ​អ្នក​ទាំងនោះ​ទេ​។​
    • គ្រាប់​ផ្លែឈើ៖ គ្រាប់​ផ្លែឈើ​ដូច​ជា​គ្រាប់​ស្វាយ​ចន្ទី គ្រាប់​អាល់​ម៉ុន និង​ Walnutsជា​ដើម សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​។ ដើម្បី​ចៀស​វាង​បញ្ហា​នេះ យើង​ដែល​មាន​អាលែក​ហ្ស៊ី​នឹង​គ្រាប់​ផ្លែឈើ ត្រូវ​ដក​ប្រភេទ​គ្រាប់​ផ្លែឈើ​ទាំងនេះ​ចេញពី​របប​អាហារ​។
    • សណ្ដែក​ដី៖ សណ្ដែក​ដី ក៏​មិន​ខុស​ពី​គ្រាប់​ផ្លែ​ឈើ​ដែរ អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់ធ្ងរ​បាន។ វិធីព្យា​បាល គឺ​អ្នក​មាន​អាលែក​ហ្ស៊ីនឹង​សណ្ដែក​ដី ត្រូវ​ដក​សណ្ដែក​ដី​ចេញពី​របប​អាហារ​។​
    • គ្រឿង​សមុទ្រ៖ ពពួក​គ្រឿង​សមុទ្រ ដូច​ជា​ពពួក​បង្គា បង្កង អយ​ស្ទ័រ ក៏​ជា​អាហារ​ភ្ញោច​ឲ្យ​មាន​ប្រ​តិកម្ម​អាលែកហ្ស៊ី​លើ​មនុស្ស​មួយ​ចំនួន​ដែរ​។ ប្រូតេអ៊ីន​ម្យ៉ាង​ ឈ្មោះ​ថា tropomyosin ជា​អ្នក​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​នេះ។ វីធី​ព្យាបាល​គឺ​ ​បើ​យើង​​ប្រតិកម្ម​ទៅ​នឹង​​អាហារ​ទាំងនេះ ត្រូវ​ដក​វា​ចេញ​ពី​របប​អាហារ។
    • សណ្ដែក៖ គ្នា​យើង​មួយ​ចំនួន​ក៏​អាច​មាន​ប្រតិកម្ម​អាលែក​ហ៊្សីទៅ​នឹង​នឹង​សណ្ដែក​ដូច​គ្នា ពិសេស​លើ​ទារក និង​ក្មេងៗ​អាយុ​ក្រោម​បី​ឆ្នាំ​​។ បើ​យើង​មាន​បញ្ហា​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ប្រភេទ​សណ្ដែក​ណាមួយ​ ត្រូវ​ដក​វាចេញពី​របប​អាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម