អាលែកហ្ស៊ីភ្នែក-ច្រុះ

អាលែកហ្ស៊ីភ្នែក-ច្រមុះ​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានអាលែកហ្ស៊ីភ្នែក-ច្រមុះ​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អាលែកហ្ស៊ីភ្នែក-ច្រុះ

ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?

​គ្នា​យើង​មួយ​ចំនួន​អាច​យល់​ច្រឡំ លើ​រោគ​សញ្ញា​ដុះ​សាច់​​ច្រមុះ​ និង​អាលែកហ្ស៊ីច្រមុះ​ ព្រោះ​ថា​បញ្ហា​ទាំង​ពីរ​អាច​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែលគ្នា​ដែរ។ ដោយ​សារ​តែ​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​​មាន​ការ​យល់​ច្រឡំ។ ខាង​ក្រោម​នេះ​ ​គឺ​ជា​ការ​ប្រៀប​ធៀប​ និង​បែង​ចែក​ឲ្យ​ដាច់​រវាង​ជំងឺ​ទាំង​ពីរ​នេះ។​ ដុះសាច់​​ច្រមុះ ​ដុំសាច់ក្នុង​ប្រមុះ មាន​សភាព​ទន់ មិន​ឈឺចាប់ មិន​បង្កជា​ជំងឺ​មហារីក ហើយ​វា​ដុះ​ជាប់​នៅ​នឹង​ជញ្ជាំងនៃប្រហោង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ច្រមុះស៊ីនុស​។ ដុំ​សាច់​ច្រមុះ តោង​ជាប់​នៅ​ជញ្ជាំង​ប្រហោង​ច្រមុះ មាន​សណ្ឋាន​ដូច​ជា​ទពាំងបានជូរ​អ៊ីចឹង​ដែរ​។ ដុំសាច់​ច្រមុះ​អាច​បង្ក​ឲ្យ​មានការ​រលាក​រ៉ាំរ៉ៃ និង​អាច​មាន​បង្ក​ឲ្យ​កើត​ហឺត ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ អាលែកហ្សី ប្រ​តិកម្ម​នឹង​ថ្នាំ ឬ​មាន​ជំងឺប្រព័ន្ធភាពស៊ាំ​ជាក់លាក់​ណាមួយ​ផង​។​ ដុំសាច់​ច្រមុះ​តូច​មិន​បង្ក​ឲ្យ​មាន​ជា​រោគ​សញ្ញា​អ្វី​នោះទេ ប៉ុន្តែបើ​ដុំ​សាច់ធំ ឬ​ច្រើន​​អាច​បិទ​ប្រហោង​ច្រមុះ ឬ​ធ្វើ​ឲ្យ​ពិបាក​ដក​ដងហើម បាត់បង់​ក្លិន និង​អាច​ឆ្លង​រោគ​ញឹក​ញាប់​។​ អាលែកហ្ស៊ីច្រមុះ អាលែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាលែកហ្ស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាលែកហ្ស៊ី​នេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស្ម​មក​ច្រើន​ដែរ​។​​ ដោយ​សារ​ដែល​ជំងឺ​ទាំង​ពីរ​នេះ​មាន​រោគ​សញ្ញា​តាម​រយៈ​ផ្លូវ​ដង្ហើម​ដូច​គ្នា​ ខាង​ក្រោម​នេះ​ជា​ជា​ការ​ញែក​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​​៖​ រោគ​សញ្ញា​ដុះ​សាច់​​ច្រមុះ រោគ​សញ្ញា​ទូ​ទៅ ​និង​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស​ច្រមុះ​រ៉ាំ​រ៉ៃ​ ឬ​ជា​សាច់​ដុះ​ក្នុង​ច្រមុះ​រួម​មាន៖ ច្រមុះ​មាន​ហៀរ​សម្បោរ តឹង​ច្រមុះ​ជា​ប្រចាំ ការ​ថយ​ចុះ​ ឬ​បាត់​បង់​ក្លិន បាត់​បង់​អារម្មណ៍​នៃ​រសជាតិ ឈឺ​ក្បាល​ឈឺ​លើ​មុខ ឈឺ​ចាប់​នៅ​ត្រង់​ធ្មេញ​ផ្នែក​ខាង​លើ ស្ពឹក​មុខ ​និង​ថ្ងាស ស្រមុក ហូរ​ឈាម​ច្រមុះ​ញឹក​ញាប់ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ច្រមុះ​អាឡែរហ្ស៊ី រោគ​សញ្ញា​ទូ​ទៅ​នៃ​ជំងឺអាលែកហ្ស៊ី​ច្រមុះ​រួម​មាន៖ កណ្តាស់ ហៀរ​សម្បោរ ច្រមុះ​តឹង ​រមាស់ច្រមុះ ក្អក ឈឺ​បំពង់​ក​ ឬ​រលាក​បំពង់​ក រមាស់ភ្នែក​ ហៀរ​ទឹក​ភ្នែក រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក ឈឺ​ក្បាល​ញឹក​ញាប់ រោគ​សញ្ញា​ប្រភេទ​ជំងឺ​ស្បែក​ដូច​ជា​ស្បែក​ស្ងួត​ រមាស់​ខ្លាំង​ដែល​អាច​ឡើង​ជា​ពង​បែក កន្ទួល​ក្រហម ច្រើន​អស់​កម្លាំង ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​សិន​ជា​រោគ​សញ្ញា​ទាក់ទង​នឹង​ដុះ​សាច់​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរជាង​១០​ថ្ងៃ​។ រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ច្រមុះ​ស៊ីនុស​ និង​ដុំសាច់​ច្រមុះ​ មាន​លក្ខណៈប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្ថាន​ភាព​ជំងឺ​ផ្សេង​ទៀត ដូច​ជាផ្ដាសាយ​ដែរ​។​ ដូច​គ្នា​ដែរ បើ​រោគ​សញ្ញា​មួយ​ចំនួន​ទាក់​ទង​នឹង​អាលែកហ្ស៊ី​ច្រមុះ​ធ្វើ​ទុក្ខ […]

ស្វែងរក អាលែកហ្ស៊ីភ្នែក-ច្រុះ

អាលែកហ្ស៊ីភ្នែក-ច្រុះ

វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​

ការ​កណ្ដាស់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​​កណ្ដាស់​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មួម៉ៅ​ជាក់​ជា​មិន​ខាន​។​ មិន​ថា​ជា​​ជំងឺ​ផ្ដាសាយ​ ឬ​ប្រតិកម្ម​អាលែកហ្ស៊ី​ភ្លាម​ៗ​ចំពោះ​ក្លិន​នោះ​ទេ​ ​​ធាតុ​បង្ក​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ផង​ដែរ។​ ជាក់​ស្ដែង​​ ការ​កណ្ដាស់​គឺ​ជា​រឿង​ធម្មជាតិ​ដែល​​ជួយ​យើង​ក្នុង​ការ​កម្ចាត់​ចោល​ការ​រលាក​ចេញ​ពី​ច្រមុះ​ ហើយ​នៅ​ពេល​ដែល​មាន​វត្ថុ​ចម្លែក​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​ដូចជា​ធូលី ​លម្អង​ ឬផ្សែង​ ស្រទាប់​រំញោច​នៃ​ច្រមុះ​នឹង​ចាប់ផ្ដើម​រមាស់​ ឬ​ក្រហាយ​ ដែល​បណ្ដាល​ឲ្យ​យើង​កណ្ដាស់​​តែ​ម្ដង​។​ ​ជា​ទូ​ទៅ​ ការ​កណ្ដាស់​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ ក៏​ដូចជា​ពិបាក​ដក​ដង្ហើម​ផង​ដែរ​។ ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​​ពី​ធាតុ​បង្ក​ ដែល​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ជា​ញឹកញាប់​។ ​ធាតុ​បង្ក​មួយ​ចំនួន​នេះ​ ​មាន​ដូចជា​ ធូលី លម្អង​ ផ្សិត​ ​រោម​សត្វ​ចិញ្ចឹម​ ពន្លឺ​ ទឹក​អប់​ អាហារ​ហឹរ​ ម្រេច​ ឬ​​មេរោគ​​ផ្ដាសាយ​ជាដើម​។ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​អាច​សាកល្បង​​វិធីសាស្ត្រ​ធម្មជាតិ​ទាំង​នេះ​។ ១. ទឹក​ឃ្មុំ​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ទឹក​ឃ្មុំ​អាច​ជួយ​ការពារ​អាការៈ​កណ្ដាក់​​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ​ជា​ទូទៅ​ ទឹក​ឃ្មុំ​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​សម្រប​ខ្លួន​ទៅ​នឹង​ធាតុ​បង្ក​អាលែកហ្ស៊ី​ដែល​មាន​នៅ​ក្នុង​បរិយាកាស។​ ការ​ញ៉ាំ​ទឹក​ឃ្មុំ​ត្រឹមតែ​មួយ​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ ក៏​អាច​កាត់បន្ថយ​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​ពី​ការ​កណ្ដាស់​​យ៉ាង​រហ័ស​។ ២. ឆ្ពុង​ ​ការ​ស្រូប​យក​ចំហាយ​ទឹក​ក្ដៅ​ គឺ​ជា​វិធីសាស្ត្រ​មួយ​ទៀត​ ក្នុង​ការ​ព្យាបាល​ការ​កណ្ដាស់​​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​យក​ទឹក​ក្ដៅ​មួយ​ចាន​ និង​​ឱន​​មុខ​ចុះ​បន្តិច​ដើម្បី​ស្រូប​យក​ចំហាយ​ទឹក​​ និង​គ្រប​ក្បាល​របស់​យើង​ជាមួយ​នឹង​កូន​កន្សែង​។​ ពិត​ណាស់​ ការ​ឆ្ពុង​​ទឹក​ក្ដៅ​អាច​ជួយ​បំបាត់​ការ​ហៀរ​សំបោរ​ ​និង​ជួយ​សម្អាត​ច្រមុះ​ បាន​យ៉ាង​ល្អ​ប្រសើរ​។​ ៣. ជៀសវាង​សម្លឹង​ទៅ​​កាន់​ពន្លឺ​​ដោយ​ផ្ទាល់​ ការ​​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ខ្លាំង​ ឬ​សម្លឹង​ផ្ទាល់​ទៅ​កាន់​ពន្លឺ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​កណ្ដាស់​។​ […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

ភ្ញាក់ពីគេងហើមភ្នែក អាចមកពី​មានបញ្ហាអាលែកហ្ស៊ី

គ្នា​យើង​​មួយ​ចំនួន​អាច​ធ្លាប់​ជួប​បញ្ហា​ហើម​ភ្នែក​ក្រោយ​ពី​ភ្ញាក់​ពី​គេង។ តើ​មកពី​អ្វី? គ្នា​យើង​ដែល​កត់​សម្គាល់​ដែរ​ឬទេ​។ មូល​ហេតុ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​ហើម​ភ្នែក​អាច​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក្នុង​អត្ថបទ​នេះ Hello គ្រូពេទ្យ លើក​តែ​ករណី​បង្ក​ដោយ​បញ្ហា​អាលែកហ្ស៊ី​តែ​ប៉ុណ្ណោះ​។ អាលែកហ្ស៊ី​ ជាទូទៅ​អាច​បង្ក​ឲ្យ​​ហើម​ភ្នែក​បាន​។ ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​កោសិកា​ការ​ពារ​នៅ​ក្នុង​ភ្នែក​បញ្ចេញ​ប្រូតេអ៊ីន​ប្រព័ន្ធ​ភាពស៊ាំ​ ហៅ​ថា​ហីស្តាមីន​ទៅ​ប្រឆាំង​នឹង​សារ​ធាតុបង្ក​អាលែកហ្ស៊ី​។ ការ​ប្រ​ឆាំង​គ្នា​​នេះ​អាច​ធ្វើ​ឲ្យភ្នែក​យើង​ហើម និង​ចេញ​ទឹក​ភ្នែក​។​ ការ​ចេញ​ទឹក​ភ្នែក​នេះ ដោយសារ​ភ្នែក​យើង​ប្រឹង​លាង​សម្អាត​ធាតុ​បង្ក​អាលែកហ្ស៊ី ឬ​លម្អ​ង​ផ្កា​ជា​ដើម​។​​​ ក្នុង​ករណី​យើង​ភ្ញាក់​ពី​គេង ហើយ​មាន​ហើម​នៅ​ខាង​ក្រោម​ភ្នែក អាច​ថា​យើង​មាន​បញ្ហា​​អាលែកហ្ស៊ី​ នេះ តែម្ដង ដោយ​ហេតុ​ថា​រាង​កាយ​បាន​បញ្ចេញ​​ហីស្តាមីន​ ហើយ​​អាច​បង្ក​ការ​រលាក រមាស់ និង​ឡើង​ក្រហម​។ តើ​មាន​អ្វី​ទាក់ទង​នឹង​ដំណេក​?​ បើ​សិន​ជា​គ្នា​យើង​ភ្ញាក់​ឡើង​ឃើញ​ភ្នែក​ឡើង​ហើម អាច​មក​ពី​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទៅ​នឹង​របស់​ណា​មួយ​ក្នុង​បន្ទប់​គេង​។ បើ​សិន​ជា​យើង​ថ្មី​ៗ​នេះ​បាន​ទិញ​ស្រោម​ពូក​ថ្មី ឬ​សម្ភារៈ​ផ្សេង​ៗ​បន្ថែម​ដាក់​ក្នុង​បន្ទប់ អាច​ថា​របស់​ទាំង​នោះ​មាន​សារធាតុ​​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​ហីស្តាមីន និង​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ហើម​។ ដូច​គ្នា​ដែរ បើ​យើង​គេង​បើក​បង្អួច សារធាតុ​ខាង​ក្រៅ​ផ្សេងៗ​ ឬ​លម្អង​ផ្កា​ជាដើម​អាច​ហើរ​ចូល​ក្នុង​បន្ទប់​យើង​បាន និង​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​នៅ​អំឡុង​ពេល​គេង​ដែរ​។ បើ​ដូច​នេះ​មែន សូម​សាក​​បិទ​​បង្អួច​ពេល​ចូល​​គេង ហើយ​ចាំ​សង្កេត​មើល​ថា​យើង​នៅ​តែ​ហើម​ភ្នែក​ទៀត​ឬ​យ៉ាងណា​នៅ​ព្រឹក​ឡើង​។ ​បញ្ហា​អាលែកហ្ស៊ី​ភ្នែកងាយ​ស្រួល​ក្នុង​ការ​ព្យា​បាល គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី ហើយ​យើង​ក៏​​អាច​ទិញ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​មក​ប្រើ​បាន​។ ក្នុង​​ករណី​ធ្ងន់​ធ្ងរ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​ឲ្យ​យើង។


អាលែកហ្ស៊ីភ្នែក-ច្រុះ

ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

ចេះ​តែចុកទ្រូង ក្អក ឬ​កណ្ដាស់​មិនឈប់​ ដល់​ទៅ​ជួប​ពេទ្យ​ ទើប​ដឹង​ថា​កើត​ហឺត​។ ចុះ​មាន​ដឹង​អត់ ហឺត​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ បង្ក​មក​ពី​មូលហេតុ​អ្វី​ខ្លះ? "Hello គ្រូពេទ្យ" បកស្រាយ​ខាង​ក្រោម៖ ១- មូលហេតុបង្កឲ្យកើតជំងឺហឺត មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត៖ - ការ​កន្ត្រាក់​របស់​ទង​សួត បណ្ដាល​ឲ្យ​ខ្យល់​មិន​អាច​ចូល​ក្នុង​សួត​បាន - ស្រទាប់​ខាង​ក្នុង​ទង​សួត ឡើង​ហើម ​និង​បញ្ចេញ​ជាតិ​រំអិល​បណ្ដាល​ឲ្យ​ទង​សួត​ស្ទះ។ ប្រតិកម្ម​អាលែកហ្ស៊ី ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​ផ្សេង​ទៀត។ ប្រតិកម្ម​នេះ​ធ្វើ​ឲ្យយើង​មាន​បញ្ហា ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ក្អក រ៉ាំរ៉ៃ និង​កណ្ដាស់។ អ្នក​មាន​ជំងឺ​អាលែកហ្ស៊ីច្រមុះ​ប្រហែល ២០-២៥ ភាគរយ មាន​ជំងឺ​ហឺត ខណៈ​អ្នកកើត​​ហឺត​ប្រហែល ២០-៨០ ភាគរយ បណ្ដាល​មក​ពី​អាលែកហ្ស៊ី​ច្រមុះ នាំ​ឲ្យ​គេ​ជឿ​ថា​បញ្ហា​ពីរ​នេះមានទំនាក់​ទំនង​គ្នា។ ប៉ុន្តែ​ ​ហឺត មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​អាលែកហ្ស៊ីតែ​មួយ​មុខ​ទេ មាន​បញ្ហា​មូលហេតុ​សំខាន់​មួយ​ទៀត ​គឺការ​បំពុល​បរិយាកាស។ ២- រោគសញ្ញាជំងឺហឺត និងអាលែកហ្ស៊ី ទាំង​អាលែកហ្ស៊ី និង​ហឺត សុទ្ធ​តែ​បណ្ដាល​ឲ្យ​មាន​រោគសញ្ញាផ្លូវ​ដង្ហើម ​ដូចជា ក្អក ​ឬ​តឹង​ច្រមុះ ​ហៀរ​សំបោរ។ ប៉ុន្តែ​ជំងឺ​នីមួយៗ មាន​រោគ​សញ្ញាច្បាស់លាស់។ អាលែកហ្ស៊ី​អាច​ធ្វើ​ឲ្យ​មាន៖ - ហូរ​ទឹកភ្នែក និង​រមាស់​ភ្នែក - កណ្ដាស់ ហៀរ​សំបោរ - រមាស់​បំពង់ ក កន្ទាល​ត្រអាក។ ចំណែក […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ

ប្រតិកម្ម​អាលែកហ្ស៊ី ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​​វីរុស និង​រួម​មាន​ផ្ដាសាយ​ធម្មតា ឬផ្ដាសាយធំ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ក​បាន។ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ឈឺ​ក​​ជា​ទៀង​ទាត់​ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​តាម​រដូវ​កាល​។ ១. កំណត់​រោគ​សញ្ញា រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា និង​ប្រតិកម្ម​អាលែកហ្ស៊ី​៖ ហៀរ​សំបោរ ឬ​តឹង​ច្រមុះ អស់​កម្លាំង​ ក្អក ឬ​កណ្ដាស់​ រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ និង​ការ​ឆ្លង​រោគ​ផ្សេងៗ មិន​មែន​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​៖ ក្ដៅ​ខ្លួន​ ឈឺ​សាច់ដុំ និង​ឈឺ​ខ្លួន​ ហើម​កូន​កណ្ដុរ​នៅ​ក​ បើ​សិន​ជា​គ្នា​យើង​មាន​រមាស់ភ្នែក​ ​ហូរ​ទឹក​ភ្នែក និង​ឈឺ​ក​ទៀត អាច​ថា​នេះ​ជា​ប្រ​តិកម្ម​អាលែកហ្ស៊ី ព្រោះ​ថា​រោគ​សញ្ញា​កើត​លើ​ភ្នែក​មិន​កើត​មាន​ដោយ​សារ​ផ្ដា​សាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​ទេ​។ សញ្ញា​សំខាន់​មួយ​ទៀត​គឺ រយៈពេល​នៃ​ការ​ឈឺ​ក ផ្ដាសាយ​ធម្មតា និង​ផ្ដា​សាយ​ធំ មិន​កើត​យូរ​ជាង​ពីរ​សប្ដាហ៍​នោះ​ទេ​។ សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​វិញ​អាច​ស៊ីពេល​យូរ​ទៅ​តាម​ការ​ប៉ះពាល់​​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី។ ឧទាហរណ៍​ថា​ គ្នា​យើង​អាលែកហ្ស៊ី​ទៅ​នឹង​លម្អង​ផ្កា អាច​មាន​រោគ​សញ្ញា​ប្រតិកម្ម​រហូត​ដល់​៦​សប្ដាហ៍ អាស្រ័យ​លើ​រដូវ​កាល​។ ២. វិធី​ព្យាបាល​អាលែកហ្ស៊ី​ ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី អាស្រ័យ​លើ​កម្រិត​នៃ​ប្រតិកម្ម​។ ចំពោះ​ការ​ប្រតិកម្ម​កម្រិត​ស្រាល អ្នក​ជំងឺ​អាច​ប្រើ​ប្រាស់​ថ្នាំលេប​​​ ឬ​ថ្នាំ​បាញ់​មិន​ត្រូវ​ការ​វេជ្ជបញ្ជាមួយ​​ចំនួន​បាន​​។ ប៉ុន្តែ​បើ​កម្រិត​ធ្ងន់​ធ្ងរ​ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា និង​អាច​ចាក់​ថ្នាំ​អាលែកហ្ស៊ី ​ផង​។ ៣. វិធី​ការពារ​ខ្លួន​ពី​អាលែកហ្ស៊ី ​ដើម្បី​ចៀស​វាង​ពី​បញ្ហា​អាលែកហ្ស៊ី យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​ឡាយ​ ដើម្បី​ការ​ពារ​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​មាន​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ រួម​ទាំង​ការ​ឈឺ​ក​ផង។ ធាតុ​បង្ក​អាលែកហ្ស៊ី​រួម​មាន​៖​ ស្មៅ ឬ​លម្អង​ផ្កា សត្វ​ចិញ្ចឹម ធូលី ផ្សិត។


អាលែកហ្ស៊ីភ្នែក-ច្រុះ

អាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?

ពេល​មួយ​យើង​តឹង​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​ខ្លី តែ​បែរ​ជា​អូស​បន្លាយ​រហូត​លើ​ស​ពី​ពីរ​បី​ថ្ងៃ នោះ​អាច​ថា​យើង​មិន​មែន​កើត​ជំងឺ​ផ្ដាសាយ​ទេ​។​ ប៉ុន្តែ​អាការៈ​នេះ​អាច​ថា​យើង​​មាន​បញ្ហា​រលាក​ប្រហោង​​ឆ្អឹង​ច្រមុះ ឬ​អាលែកហ្ស៊ី​។ អាការៈ​ទាំងពីរ​នេះ​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ភាន់​ច្រឡំ​។ ប៉ុន្តែ​អាការៈ​ទាំង​ពីរ​មាន​មូល​ហេតុ​បង្ក​ចម្បង​ខុស​គ្នា និង​វិធី​ព្យា​បាល​ក៏​ផ្សេង​គ្នា​ដែរ​។​​ ១. មូល​ហេតុ​បង្ក​ ទាំង​រលាក​ប្រហោង​ឆ្អឹង​​ច្រមុះ​ និង​អាលែក​ហ្ស៊ី គឺ​ធ្វើឲ្យ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ស្ទះ​​ និង​ពិបាក​​ដក​ដង្ហើម​ដូច​គ្នា គ្រាន់​តែ​ថា​វា​បង្ក​មក​ពី​មូល​ហេតុ​ផ្សេងៗ​គ្នា​។​​​ បើ​សិន​ជា​យើង​កើត​មាន​អាការៈ​អាលែក​ហ្ស៊ី​ រន្ធ​ច្រមុះ​របស់​យើង​នឹង​ឡើង​ហើម ព្រោះ​តែ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ព្យា​យាម​បញ្ចញ​​​ធាតុ​បង្ក​អា​លែក​ហ្ស៊ី ឬ​អាលែក​ហ្ស៊ែន​ ចេញ​មក​ក្រៅ។​ ការណ៍​នេះ ​​កើត​ឡើង​ដោយ​សារ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ជាមួយ​លម្អង​ផ្កា ធូលី​ ឬ​រោម​សត្វ​ ជាដើម​។ ចំណែក​ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ កើត​ឡើង​​ដោយ​សារ​បញ្ហា​អាលែក​ហ្ស៊ី ឬ​​ផ្ដាសាយ តែ​ក្នុង​ករណី​កម្រ​ខ្លះ​ វា​កើត​ឡើង​ដោយ​សារ​ពពួក​បាក់​តេរី​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដែរ​។ ពេល​យើង​ជួប​បញ្ហា​អាលែក​ហ្ស៊ី និង​ផ្ដាសាយ​ ច្រមុះ និង​ប្រ​ហោង​ឆ្អឹង​​ច្រមុះ​របស់​យើង​នឹង​រលាក ដែល​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ហូរ​ចេញ​របស់​ស្លេស្ម នាំ​ឲ្យ​កើត​មាន​ការ​ឆ្លង​រោគ នេះ​មិន​ទាន់​និយាយ​ដល់​អាកា​រៈ​ឈឺ​ចាប់ និង​សម្ពាធ​​នោះ​ផង។ ប្រ​សិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី យើង​ទំនង​ជា​អាច​មាន​បញ្ហា​នៅ​ប្រ​ហោង​ឆ្អឹង​ច្រមុះ ព្រោះ​នៅ​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រ​មុះ​នឹង​ហើម នៅ​ពេល​យើង​ដក​ដង្ហើម​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​ ២. រោគ​សញ្ញា រោគ​សញ្ញា​របស់​អាលែកហ្ស៊ី និង​ការ​រលាក​ប្រហោងឆ្អឹង​​ច្រមុះ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន។ អាការៈ​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​យើង​តឹង​ច្រមុះ​ដូច​គ្នា។ យ៉ាង​ណា ប្រសិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​យើង​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​នេះ​ទៀត​។ ហៀរ​សម្បោរ និង​កណ្ដាស់​ ហូរទឹកភ្នែក ឬ​រមាស់​ភ្នែក ឮ​សំឡេង​ដូចហូច សម្រាប់​គ្នា​យើង​ជួប​បញ្ហា​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ​ក្រៅពី​តឹង​ច្រមុះ […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

ជឿអត់ ស្ត្រេសធ្វើឲ្យ​បញ្ហាអាលែកហ្ស៊ីកាន់តែអាក្រក់?

គ្នា​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​ពិត​ជា​មាន​អារម្មណ៍​ធុញ​ថប់​មិន​ខាន​ ដោយ​សារ​តែ​ជួប​ញឹក​ញាប់​នូវ​អាការៈ​ហៀរ​សម្បោរ កណ្ដាស់ ក្អក និង​ហូរ​ទឹក​ភ្នែក ជា​ដើម​នោះ។ បញ្ហា​អាលែកហ្ស៊ី មិន​ត្រឹម​តែ​រំខាន​ដល់​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​អាច​រំខាន​ដល់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ផង​ដែរ។ ការ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កើត​ស្ត្រេស​បាន ប៉ុន្តែ​បើ​យើង​ជួប​បញ្ហា​ស្ត្រេស​ដោយ​ហេតុ​ផ្សេងៗ​ក៏ធ្វើ​ឲ្យ​បញ្ហា​អាលែក​សហ៊្សី​កាន់​តែ​អាក្រក់​ដូច​គ្នា​។ ១. យល់​ដឹង​ពី​អាលែកហ្ស៊ី​ អាលែក​ហ្ស៊ី​កើត​ឡើង​ពី​ការ​ធ្វើ​ប្រតិម្ម​ខ្លាំង​ហួស​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ ដែល​ប្រតិកម្ម​ប្រឆាំង​នឹង​សារធាតុ​ពី​ខាង​ក្រៅ​ដូច​ជា​​លម្អងផ្កា​ឈើ ឬ​ធូលី ជា​ដើម​។ ប្រ​ព័ន្ធភាព​ស៊ាំ​គិត​ថា​សារធាតុ​ទាំង​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។​ សារធាតុ​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី ហៅ​ថា​អាលែក​ហ្ស៊ែន។ បើ​សិន​ជា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី នៅ​ពេល​មួយ​ដែល​យើង​ដក​ដង្ហើម​ចូល​នូវ​ភាគ​ល្អិត លម្អងផ្កា ឬ​សារធាតុ​បង្ក​អាលែក​ហ៊្ស៊ី​ផ្សេង​ទៀត កោ​សិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​ច្រមុះ​របស់​យើង​នឹង​បញ្ចេញ​សារធាតុគីមី​ ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី និង​ប្រមូល​កោសិកា​ប្រ​ព័ន្ធភាព​ស៊ាំ​ប្រឆាំង​នឹង​សារ​ធាតុ​ពី​ខាង​ក្រៅ​ទាំង​នោះ​។ បើ​ស្ថាន​ភាព​ប្រ​ឆាំង​គ្នា​កាន់​តែ​ខ្លាំង នោះ​ស្ថានភាព​របស់​យើង​ក៏​កាន់​តែ​អាក្រក់​ទៅ​តាម​ហ្នឹង​ដែរ​។ ២. ស្ត្រេស និង​អាលែកហ្ស៊ី ពេល​យើង​មាន​អារម្មណ៍​ថា​ស្ត្រេស​ដោយ​ហេតុ​ផល​ណា​មួយ វា​ក៏​មាន​ឥទ្ធិ​ពល​លើ​បញ្ហា​អាលែក​ហ្ស៊ី​របស់​យើង​ដែរ​។ ស្រ្តេស​ធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុស្ស​យើង​ប្រតិកម្ម​ទៅ​នឹង​រោគ​សញ្ញា​ណា​មួយ​កាន់​តែ​ខ្លាំង​។ ពេល​ដែល​មនុស្ស​យើ​ងកើត​ស្ត្រេស​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទៅ​លើ​គ្រប់​រឿង រួម​ទាំង​សុខភាព​ផង​ដែរ​។​ ស្ត្រេស​មិន​ត្រឹម​តែ​រំខាន​ដល់​ផ្លូវ​អារម្មណ៍ទេ តែ​ក៏​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ផង​ដែរ​។ ដូច​គ្នា​ដែរ ស្រ្តេស​អាច​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​តប​ទៅ​នឹង​អាលែក​ហ្ស៊ី​កាន់តែ​អាក្រក់​។ អ្នក​ជំនាញ​ថា​ការណ៍​នេះ​ពិបាក​ពន្យល់​បន្តិច​ តែ​ថា​រាល់​ពេល​យើង​ស្រ្តេស​ មិន​ថា​ដោយ​ហេតុ​ផល​ណា​មួយ​ទេ នោះ​ខ្លួន​យើង​នឹង​ជួប​រោគ​សញ្ញា​បញ្ហា​អាលែក​ហ្ស៊ី​អាក្រក់​ជាង​ធម្មតា​។​ អត្ថបទគួរអាន៖ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី? ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ? អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​ ៣. វិធី​ដោះ​ស្រាយ​បញ្ហា​អាលែក​ហ្ស៊ី​ យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​វិធី​ថែទាំ និង​ដោះស្រាយ​បញ្ហា​នេះ។ ជា​ធម្មតា យើង​អាច​ប្រើ​​ស្ព្រៃយ៍​បាញ់​ច្រមុះ​ ដើម្បី​ជួយ​កាត់​បន្ថយ​លំហូរ​នៃ​សាធារធាតុ​គីមីរលាក ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែក​ហ្ស៊ី។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស